សម្ដេចក្រឡាហោម ស ខេង ជួបសំណេះសំណាល និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ ចំនួន២៧៩គ្រួសារ
បាត់ដំបង៖ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបាត់ដំបង អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ ចំនួន២៧៩គ្រួសារ ស្ថិតក្នុងស្រុកថ្មគោល ខេត្តបាត់ដំបងនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩នេះ ។
សម្ដេចបានមានប្រសាសន៍ថាបន្ទាប់ពីទទួលបានព័ត៌មានអស់ទាំងនោះ សម្ដេចបានចេញសារសម្ដែងការសោកស្ដាយ និងអំពាវនាវតាមរយៈទំព័រហ្វេសប៊ុករបស់សម្ដេច ឲ្យសប្បុរសជន និងក្រុមការងារចូលរូមជួយសម្រាលទុក្ខលំបាកនេះ ហើយជាលទ្ធផលមានសប្បុរសជន មន្រ្តី និងក្រុមការងារបានចូលរួមចែករំលែកធនធានយ៉ាងច្រើនដើម្បីជួយពលរដ្ឋ។
សម្ដេចក៏បានគូសបញ្ជាក់ទៅកាន់ប្រជាពលរដ្ឋ និងអាជ្ញាធរថាសកម្មភាពរួមសាមគ្គីគ្នាជួយប្រជាពលរដ្ឋរងគ្រោះនេះ គឺជាប្រពៃណី ទំនៀមទំលាប់ និងវប្បធម៌របស់យើងយូរណាស់មកហើយ ដោយសម្ដេចបានរំលឹកថាយើងបានរួមគ្នារំដោះប្រទេសចេញពីរបបខ្មែរក្រហម រួមគ្នាកសាងជាតិឡើងវិញ និងរួមគ្នា...








