ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អាវុធថ្មីរបស់រុស្ស៊ីមានល្បឿនលឿនជាងសម្លេង២៧ដង និងខែលការពារមីស៊ីលមិនអាចចាប់បាន

សង្គម និងកម្សាន្ត
ក្នុងរយៈពេលប៉ុន្មានថ្ងៃក្នុងសប្តាហ៍នេះ អ្នកជំនាញខាងបច្ចេកវិទ្យាយោធារបស់ប្រទេសរុស្ស៊ី បានបង្ហាញអាវុធប្រភេទថ្មីរបស់ខ្លួន ដែលមានល្បឿនលឿនជាងសម្លេងរហូតដល់២៧ដង និងជាអាវុធដែលប្រព័ន្ធខែលការពារមីស៊ីលអាមេរិក មិនអាចចាប់បាន ។ ការអួតក្អេងក្អាងពីអាវុធថ្មីរបស់រុស្ស៊ី គឺត្រូវបានធ្វើឡើងក្រោយពីក្រុមជំនាញ បានបាញ់សាកល្បងជាច្រើនលើកនូវអាវុធថ្មីនេះរហូតទទួលបានជោគជ័យ ។ សូមបញ្ជាក់ថា អាវុធថ្មីរបស់រុស្ស៊ីនេះ អាចហោះហើរក្នុងល្បឿន៣ម៉ឺនគីឡូម៉ែត្រក្នុងមួយម៉ោង និងអាចហោះហើរប៉ប្រះផែនដី ដែលខែលការពារមីស៊ីលមិនអាចចាប់បាន ៕  ...

គម្រោងធ្វើរបងព្រំដែនរបស់លោកដូណាល់ត្រាំ អាចចំណាយទឹកប្រាក់ជាង២៣ពាន់លានដុល្លារ

សង្គម និងកម្សាន្ត
  សមាជិកសភាតំណាងរាស្ត្ររបស់សហរដ្ឋអាមេរិក មកពីគណបក្សប្រជាធិបតេយ្យ Jim McGovern បានអោយដឹងថា គម្រោងសាងសង់របងព្រំដែនជាប់ជាមួយប្រទេសម៉ិកស៊ិក អាចចំណាយទឹកប្រាក់រហូតដល់ជាង២៣ពាន់លានដុល្លារអាមេរិក ដែលជាចំនូនច្រើនបំផុតមិនអាចទទួលយកបាន ។ ស្របពេលជាមួយគ្នានេះដែរ ប្រព័ន្ធផ្សព្វផ្សាយ Reuters/Ipsos poll បានធ្វើការស្ទង់មតិមួយ ដោយលទ្ធផលបានបង្ហាញថា ប្រជាពលរដ្ឋអាមេរិកកាន់តែច្រើន បានបង្ហាញនូវការខឹងសម្បា និងស្តីបន្ទោសលោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលបានសម្រេចបិទសកម្មភាពរដ្ឋាភិបាលក្នុងផ្នែកខ្លះ ។ ការស្ទង់មតិនេះ ត្រូវបានធ្វើឡើងក្នុងចន្លោះពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែធ្នូ ចុងឆ្នាំ២០១៨នេះ ដោយលទ្ធផលនៃការស្ទង់មតិបានបង្ហាញថា យុវជនអាមេរិក៤៧ភាគរយគាំទ្រចំណាត់ការរបស់លោក ត្រាំ ខណៈដែលយុវជន៣៣ភាគរយមិនគាំទ្រចំណាត់ការនេះ ។ មូលហេតុដែលនាំឲ្យលោក ត្រាំ សម្រេចបិទសកម្មភាពក្នុងផ្នែកខ្លះនៃរដ្ឋាភិបាល គឺដោយសារតែព្រឹទ្ធសភាអាមេរិ...
វិមានឈ្នះ ឈ្នះ នឹងត្រូវដាក់សម្ពោធនៅថ្ងៃស្អែកទី ២៩ ខែធ្នូ ឆ្នាំ២០១៨

វិមានឈ្នះ ឈ្នះ នឹងត្រូវដាក់សម្ពោធនៅថ្ងៃស្អែកទី ២៩ ខែធ្នូ ឆ្នាំ២០១៨

សង្គម និងកម្សាន្ត
  នៅសល់មួយថ្ងៃទៀតកម្ពុជា នឹងត្រូវអបអរសាទរចំពោះសមិទ្ឋផលប្រវត្តិសាសរ្តនៃ វិមាន ឈ្នះ ឈ្នះ ដែលត្រូវបានកសាងរួចស្រេចជាស្ថាពរនៅលើទឹកដីសុវណ្ណភូមិដ៏បវរ។ វិមានឈ្នះ ឈ្នះ គឺជាតំណាងនៃការបង្រួបបង្រួមជាតិ ឯករាជ្យជាតិ សាមគ្គីភាព បូរណភាពទឹកដី វឌ្ឍនភាព និងវិបុលភាពនៃកម្ពុជាទាំងមូល។ វិមានឈ្នះ ឈ្នះ គឺបញ្ជាក់ច្បាស់ថា កម្ពុជាបានរួបរួមគ្នាជាធ្លុងមួយ ឈ្នះរួចផុតពីសង្រ្គាម ឈ្នះរួចផុតពីរបបប្រល័យពូជសាសន៍ ឈ្នះរួចផុតពីការបែងចែកទឹកដីតំបន់ត្រួតត្រា ឈ្នះរួចផុតពីភាពក្រីក្រ និងឈ្នះរួចផុតពីការអុចអាលដោយបរទេស ដែលពេលនេះកម្ពុជាកំពុងដឹកនាំអនាគតវាសនាប្រទេសជាតិឆ្ពោះទៅរកភាពរុងរឿងនៅក្នុងសន្តិភាពដ៏យូរអង្វែងនេះតទៅ។ សូមអញ្ជើញបងប្អូនជនរួមជាតិ និងភ្ញៀវទេសចរអន្តរជាតិចូលរួមសម្ពោធ វិមានឈ្នះ ឈ្នះ ដែលនឹងប្រារព្វធ្វើនៅថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០១៨ (រយៈពេល៣ថ្ងៃ) នៅមហាវិថីឈ្នះ ឈ្នះ ទល់មុខពហុកីឡាដ្ឋានមរតកតេជោនៅតំបន់អភិវឌ្ឍន៌ លីយ៉ុងផ...
រុស្ស៊ីសាកល្បងមីស៊ីលថ្មីមួយទៀត ដែលអាចហោះហើរក្នុងល្បឿន៣ម៉ឺនគីឡូម៉ែត្រក្នុងមួយម៉ោង

រុស្ស៊ីសាកល្បងមីស៊ីលថ្មីមួយទៀត ដែលអាចហោះហើរក្នុងល្បឿន៣ម៉ឺនគីឡូម៉ែត្រក្នុងមួយម៉ោង

សង្គម និងកម្សាន្ត
ឧបនាយករដ្ឋមន្ត្រីរបស់ប្រទេសរុស្ស៊ីបាននិយាយតាមប្រព័ន្ធផ្សព្វផ្សាយ RT ថា ក្រុមអ្នកជំនាញខាងបច្ចេកវិទ្យាយោធារុស្ស៊ី បានបាញ់សាកល្បងបានដោយជោគជ័យនូវគ្រាប់មីស៊ីលល្បឿនលឿនបំផុត ដែលបានហោះហើរបានក្នុងល្បឿនជាង៣ម៉ឺនគីឡូម៉ែត្រក្នុងមួយម៉ោង ។ លោកឧបនាយករដ្ឋមន្ត្រីរូបនោះបានបន្តថា គ្រាប់មីស៊ីលប្រភេទថ្មីនេះ មិនត្រឹមតែអាហោះហើរបានក្នុងល្បឿនលឿនបំផុតប៉ុណ្ណោះទេ គ្រាប់មីស៊ីលនេះក៏ជាប្រភេទគ្រាប់មីស៊ីលដែលប្រព័ន្ធខែលអាមេរិកចាប់មិនបានផងដែរ ៕...
រុស្ស៊ីនឹងដាក់ឲ្យប្រើប្រាស់នូវមីស៊ីលលឿនជាងសម្លេង ដែលខែលការពារមីស៊ីលអាមេរិកមិនអាចចាប់បាននៅឆ្នាំ២០១៩ខាមុខ

រុស្ស៊ីនឹងដាក់ឲ្យប្រើប្រាស់នូវមីស៊ីលលឿនជាងសម្លេង ដែលខែលការពារមីស៊ីលអាមេរិកមិនអាចចាប់បាននៅឆ្នាំ២០១៩ខាមុខ

សង្គម និងកម្សាន្ត
  ប្រធានាធិបតីរបស់ប្រទេសរុស្ស៊ីលោក ផ្លាឌីមៀរ ពូទីន បានប្រកាសថា នៅដើមឆ្នាំ២០១៩នេះ លោកនឹងដាក់អោយប្រើប្រាស់នូវគ្រាប់មីស៊ីលដែលមានល្បឿនលឿនជាងសម្លេង (Hypersonic missile system) និងជាប្រភេទគ្រាប់មីស៊ីលដែលប្រព័ន្ធខែលការពារមីស៊ីលរបស់អាមេរិកចាប់មិនបាន ។ ការប្រកាសរបស់លោក ពូទីន ត្រូវបានធ្វើឡើងក្រោយពីកងទ័ពជំនាញរុស្ស៊ី បានបាញ់សាកល្បងដោយជោគជ័យនូវគ្រាប់មីស៊ីលប្រភេទថ្មីនេះ ។ សូមបញ្ជាក់ជនថា មីស៊ីលដែលមានល្បឿនលឿនជាងសម្លេង (Hypersonic missile system) នេះ អាចហោះហើរបានក្នុងល្បឿន ១៥០០០ម៉ាយក្នុងមួយម៉ោង ដែលប្រហាក់ប្រហែលជិត ២ម៉ឺនគីឡូម៉ែត្រក្នុងមួយម៉ោង ៕  ...
អាមេរិកបញ្ជូននាវាដឹកយន្តហោះចម្បាំងទៅកាន់ឈូងសមុទ្រ ពែក្ស ក្នុងយុទ្ធសាស្ត្រគម្រាមអ៊ីរ៉ង់

អាមេរិកបញ្ជូននាវាដឹកយន្តហោះចម្បាំងទៅកាន់ឈូងសមុទ្រ ពែក្ស ក្នុងយុទ្ធសាស្ត្រគម្រាមអ៊ីរ៉ង់

សង្គម និងកម្សាន្ត
  មន្ទីរបញ្ចកោណរបស់សហរដ្ឋអាមេរិក បានបញ្ជូននាវាដឹកយន្តហោះចម្បាំងទៅកាន់ឈូងសមុទ្រ ពែក្ស (Persian Gulf) ក្នុងយុទ្ធសាស្ត្រប្រឆាំងលើប្រទេសអ៊ីរ៉ង់ ។ ការបញ្ជូននាវាដឹកយន្តហោះចម្បាំងនេះ ត្រូវបានធ្វើឡើងក្រោយពីមេដឹកនាំរបស់អ៊ីរ៉ង់ បានព្រមានបិទផ្លូវទឹកនៃច្រកសមុទ្រ Hormuz ដែលជាច្រកសមុទ្រដ៏សំខាន់មួយនៅឈូងសមុទ្រ ពែក្ស ។ សូមបញ្ជាក់ជូនថា មូលហេតុដែលអ៊ីរ៉ង់ព្រមានបិទផ្លូវទឹកនៃច្រកសមុទ្រ Hormuz គឺដោយសារអ៊ីរ៉ង់ខឹងអាមេរិក ដែលបានបិទការនាំចេញប្រេងពីអ៊ីរ៉ង់ទៅកាន់ទីផ្សារអន្តរជាតិ ៕...
ទួរគីព្រមានបារាំងមិនអោយគាំទ្រក្រុមកុលសម្ព័ន្ធ Kurd តាមដានចាស់របស់អាមេរិកទេ

ទួរគីព្រមានបារាំងមិនអោយគាំទ្រក្រុមកុលសម្ព័ន្ធ Kurd តាមដានចាស់របស់អាមេរិកទេ

សង្គម និងកម្សាន្ត
ប្រធានាធិបតីរបស់ប្រទេសទួរគី លោក Recep Tayyip Erdogan បានព្រមានដល់មេដឹកនាំរបស់ប្រទេសបារាំង មិនអោយគាំទ្រដល់ក្រុមកុលសម្ព័ន Kurd តាមដានចាស់របស់សហរដ្ឋអាមេរិកនោះទេ ។ ការព្រមានរបស់លោក Erdogan ត្រូវបានធ្វើឡើងក្រោយពីបារាំងមានគម្រោងនឹងបន្តវេនពីអាមេរិក ដោយបំពាក់អាវុធដល់ក្រុមអ្នកប្រយុទ្ធកុលសម្ព័ន្ធ Kurd ដើម្បីប្រយុទ្ធប្រឆាំងជាមួយក្រុមរដ្ឋអ៊ីស្លាមនៅស៊ីរី ។ សូមបញ្ជាក់ជូនថា ប្រធានាធិបតីអាមេរិក បានសម្រេចដកកងទ័ពរបស់ខ្លួនប្រមាណ២០០០នាក់ចេញពីប្រទេសស៊ីរី ដោយបន្សល់ទុកអោយក្រុមកុលសម្ព័ន្ធ Kurd នៅរងារគ្មានខ្នងបង្អែក ៕...
រដ្ឋមន្រ្តីក្រសួងកសិកម្មថា ក្រសួងគាំទ្រការវិនិយោគកែច្នៃរបស់វិស័យឯកជន

រដ្ឋមន្រ្តីក្រសួងកសិកម្មថា ក្រសួងគាំទ្រការវិនិយោគកែច្នៃរបស់វិស័យឯកជន

សេដ្ឋកិច្ច និងវិនិយោគ
  លោកបណ្ឌិត ឃី លាង ប្រធានសហគមន៍អភិវឌ្ឍន៍កសិកម្មបានមានប្រសាសន៍ថា រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានគាំទ្រនូវការវិនិយោគកែច្នៃរបស់វិស័យឯកជនចេញពីវិស័យកម្មហើយក្នុងជំនួបថ្ងៃទី២៦ខែធ្នូនេះ វិស័យឯកជនគាំទ្រនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងអភិវឌ្ឍន៍វិស័យឯកជនហើយក្នុងនាំជាសហគ្រាសផលិតនឹងបន្តការកែច្នៃកសិផលកម្ពុជាដែលមានស្រាប់ដើម្បីកែច្នៃនាំចេញនិងបង្កើតការងារជូនប្រជាពលរដ្ឋកាត់បន្ថយចំណាកស្រុក។ លោកបានបញ្ជាក់ទៀតថា ដើម្បីកាត់បន្ថយភាពក្រីក្រនៅកម្ពុជានោះ សហគមន៍អភិវឌ្ឍន៍កសិកម្មកម្ពុជានឹងផ្តល់ពូជសណ្តែកផ្កាយដល់កសិករអាចដាំដុះនៅ តាមតំបន់ខ្ពង់រាបអាចដាំ ដោយមានកិច្ចសន្យាជាមួយកសិករនិងសហគមន៍អភិវឌ្ឍន៍កសិកម្ម ហើយនិងធានាតម្លៃទីផ្សារផងដែរ។ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទមានប្រសាសន៍ថា ក្នុងនាមក្រសួងកសិកម្មតែងតែគាំទ្ររាប់ការវិនិយោគរបស់វិស័យឯកជនលើការកែច្នៃកសិផលកម្ពុ...
ឥណ្ឌូនេស៊ីបារម្ភពីរលកយក្សស៊ូណាមិ ដែលអាចកើតឡើងសារជាថ្មី ពីការផ្ទុះភ្នំភ្លើង Anak Krakatao

ឥណ្ឌូនេស៊ីបារម្ភពីរលកយក្សស៊ូណាមិ ដែលអាចកើតឡើងសារជាថ្មី ពីការផ្ទុះភ្នំភ្លើង Anak Krakatao

សង្គម និងកម្សាន្ត
ប្រមុខដឹកនាំកំពូលរបស់ប្រទេសឥណ្ឌូនេស៊ី បានបង្ហាញនូវក្តីបារម្ភយ៉ាងខ្លាំងចំពោះរលកយក្សស៊ូណាមិ ដែលកើតឡើងសារជាថ្មីនៅពេលខាងមុខ ដោយសារភ្នំភ្លើង Anak Krakatao ដែលកំពុងផ្ទុះនៅឡើយ ។ អាជ្ញាធររបស់ប្រទេសឥណ្ឌូនេស៊ីបានជម្លៀសប្រជាពលរដ្ឋចេញពីតំបន់ក្បែរភ្នំភ្លើង ដោយបារម្ភពីការកើតឡើងសារជាថ្មីនូវរលកយក្សស៊ូណាមិ ដែលកើតឡើងដោយសារភ្នំភ្លើងនេះ ។ ក្រុមអាជ្ញាធរឥណ្ឌូនេស៊ី ក៏បានជម្លៀសប្រជាពលចេញពីតំបន់ក្បែរភ្នំភ្លើងផងដែរហើយការជម្លៀសប្រជាពលរដ្ឋនេះ ត្រូវបានធ្វើឡើងក្រោយពីចំនួនមនុស្សស្លាប់បានកើនឡើងដល់៤២៩នាក់ ក្នុងគ្រោះមហន្តរាយរលកយក្សស៊ូណាមិ ដែលបានវាយប្រហារទៅលើកោះជ្វា និងកោះស៊ូម៉ាត្រា ។ មនុស្សស្លាប់បានកើនឡើងដល់៤២៩នាក់ និងមនុស្សចំនួន១៥៤នាក់ផ្សេងទៀត នៅបាត់ខ្លួននៅឡើយក្នុងគ្រោះមហន្តរាយនេះ ៕...
លោក ភារម្យ វិចិត្រដារា«ជោគជ័យអាចកើតមានចំពោះមនុស្សគ្រប់រូប»

លោក ភារម្យ វិចិត្រដារា«ជោគជ័យអាចកើតមានចំពោះមនុស្សគ្រប់រូប»

សេដ្ឋកិច្ច និងវិនិយោគ
លោក ភារម្យ វិចិត្រដារា ប្រធានក្លឹបពាណិជ្ជករកម្ពុជាលើកឡើងថា«ជោគជ័យអាចកើតមានចំពោះមនុស្សគ្រប់រូប តែថាយើងទាំងអស់គ្នាអាចពុំទាន់ដឹងអាថ៌កំបាំងនៃភាពជោគជ័យ ឬពុំទាន់យល់ ឬកង្វះពត៌មានអ្វីម៉្យាងតែប៉ុណ្ណោះ ហេតុអ្វីបានជាមនុស្សមួយចំនួនជោគជ័យជាងអ្នកដ៏ទៃផ្សេងទៀត? ដំណឹងល្អសម្រាប់អ្នក»។ លោកលើកឡើងថា ជោគជ័យអាចរៀនសូត្របានយ៉ាងលឿនពីមនុស្សដែលជោគជ័យរួចទៅហើយ ក៏ព្រោះតែពួកគាត់បានឆ្លងកាត់ការបរាជ័យច្រើនណាស់ ទើបទទួលបានលទ្ធផលនៅថ្ងៃនេះ។ ដូច្នេះអ្នកទាំងអស់គ្នាមិនចាំបាច់សាកខុស សាកត្រូវច្រើនពេកនោះទេ ប៉ុន្តែត្រូវការរូបមន្ត និងការបង្ហាញផ្លូវពីពួកគាត់ដើម្បីទទួលបាននូវភាពជោគជ័យ ហើយសិក្ខាសាលានេះផ្តល់ ជូនដូចជាៈ -វិថីឆ្ពោះទៅកាន់សេរីភាពហិរញ្ញវត្ថុ -សាងទំលាប់ និងផ្នត់គំនិតដូចសេដ្ឋី -ផ្លាស់ប្តូរសកម្មភាពឆ្ពោះទៅរកភាពជោគជ័យ -គ្រប់គ្រង់ផ្លូវអារម្មណ៍ និងការគិតឆ្ពុះទៅរកលទ្ធផលពិត -ដឹងច្បាស់ពីអនុភាពពិតរបស់មនុស្ស ជោគជ័យវាស្ថិតន...