បើករថយន្តទំនើបក្នុងល្បឿនលឿនទៅបុកគោយន្តកន្ត្រៃដឹកស្រូវបង្កហឹង្សាលើម្ចាស់គោយន្ត
បន្ទាយមានជ័យ បុរសម្នាក់បានរងគ្រោះក្នុងករណីគ្រោះចរាចរណ៍ត្រូវម្ចាស់រថយន្តវ៉ៃ ក្នុងគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តទំនើបបើកបរដោយតៃកុងក្នុងស្ថាបភាពស្រវឹង បុកគោយន្តកន្ត្រៃដឹកស្រូវ កាលពីម៉ោង៩យប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចខាងកើតសាលាក្រហម ស្ថិតក្នុងឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
អ្នកឃើញហេតុការណ៍ បានឲ្យដឹងថា មុនកើតហេតុខាងលើ គោយន្តកន្ត្រៃដឹកស្រូវមួយគ្រឿង បើកបរក្នុងទិសដៅពីកើតទៅលិច លុះដល់ចំណុចកើតហេតុស្រាប់តែ មានរថយន្តមួយគ្រឿងម៉ាកអូឌី ពណ៌ស (ស្លាកលេខត្រូវបានម្ចាស់ដោះចេញក្រោយបង្កគ្រោះថ្នាក់) បើកបរដោយក្មេងជំទង់ក្នុងស្ថានភាពស្រវឹងស្រាបើកបោះពួយយ៉ាងលឿន ក្នុងទិសដៅស្របគ្នា បុកគោយន្តកន្ត្រៃចំពីក្រោយបណ្តាលឲ្យគោយន្តក្រឡាប់ឍធ្លាក់ស្រូវរាយប៉ាយពេញផ្លូវ និងបង្កឲ្យអ្នកបើកគោយន្តម្នាក់រងរបួសធ្ងន់ ។
ប្រភពបន្តថា ភ្លាម ៗអ្នកបើកបរបានចុះពីលើរថយន្តទៅវាយអ្នកបើកគោយន្តទាំងកំហឹង និងចោទមអ្នកបើកគោយន្ត...








