អគ្គនាយកអគ្គិសនីកម្ពុជាថា នៅទូទាំងប្រទេសកម្ពុជា ខ្វះថាមពលអគ្គិសនី ៤០០ មេហ្គាវ៉ាត់ ដោយសារអាកាសធាតុក្តៅហួតហែង
ភ្នំពេញ៖លោក កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា EDC បានអំពាវនាវដល់ប្រជាពលរដ្ឋមេត្តាយោគយល់ ហើយត្រូវសន្សំសំចៃអគ្គិសនី ដោយគិតពីពេលនេះ រហូតដល់ចុងខែឧសភា នឹងខ្វះភ្លើងអគ្គិសនី ប្រើប្រាស់ប្រហែលជា ៥០ថ្ងៃ ដោយសារថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ព្រមទាំងថ្ងៃបុណ្យ EDC មិនកាត់ភ្លើងទេ។
លោកកែវ រតនៈ បានបញ្ជាក់ថា នៅកម្ពុជាយើង នៅពាក់កណ្តាលខែមេសាខាងមុខ នឹងមានអគ្គិសនីបន្ថែម ២០មេហ្គាវ៉ាត់ ចេញពីរោងចក្រផលិតថាមពលអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យ នៅត្មាតពង ក្នុងខេត្តកំពង់ស្ពឺ ជិតរាជធានីភ្នំពេញ។ នៅចុងខែកញ្ញាឆ្នាំនេះ រោងចក្រអគ្គិសនី ដើរដោយធ្យូងថ្ម ដែលកំពុងសាងសង់ ២ឆ្នាំមកហើយ នឹងដំណើរការ។ ដូច្នេះនៅចុងឆ្នាំ២០១៩ នេះ យើងសល់ភ្លើងវិញទេ។
សូមរម្លឹកថា ចាប់តាំងពីពាក់កណ្តាលខែមីនា ឆ្នាំ២០១៩នេះ នៅទូទាំងប្រទេសកម្ពុជាយើង ខ្វះថាមពលអគ្គិសនី ៤០០ មេហ្គាវ៉...







