ធនាគារអភិវឌ្ឍន៍ជនបទជំរុញការផលិតកម្មបន្លែនៅទូទាំងប្រទេសកម្ពុជា
ធនាគារអភិវឌ្ឍន៍ជនបទជំរុញការផលិតកម្មបន្លែនៅទូទាំងប្រទេសកម្ពុជាទៅដល់សហគមន៍និងកសិករអ្នកដាំដុះបន្លែ ហើយគម្រោងនេះនឹងផ្តល់ហិរញ្ញប្បទានក្នុងអត្រាការប្រាក់ទាប។
លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ (RDB)បានមានប្រសាសន៍ថា ធនាគារអភិវឌ្ឍន៍ជនបទកំពុងតែសិក្សាពីការជំរុញផលិតកម្មបន្លែរបស់ប្រជាកសិករ សហគមន៍ដំាបន្លែនៅទូទាំងប្រទេសកម្ពុជា ដោយមានការចូលរួមពីក្រុមហ៊ុនទទួលទិញបន្លែ ដែលជាឯកជន ហើយធនាគារអភិវឌ្ឍន៍ជនបទជាអ្នកទំលាក់ឥណទាន ដោយមានអត្រាការប្រាក់អនុគ្រោះដល់បណ្តាសហគមន៍ ក្រុមហ៊ុនទិញបន្លែ ក្នុងករណីមានតម្រូវការហិរញ្ញវត្ថុបន្ថែម។
លោកអគ្គនាយកបានបន្តទៀតថា កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ ធនាគារអភិវឌ្ឍន៍ជនបទបានជួបប្រជុំជាមួយ ក្រុមហ៊ុនប្រមូលទិញបន្លែ ១២ក្រុមហ៊ុន ដើម្បីពិភាក្សាការងារអំពីគម្រោងគាំទ្រហិរញ្ញប្បទាន ដល់ផលិតកម្មបន្លែ ដើម្បីស្វែងរកដំណោះស្រាយលើបញ្ហាមួយចំនួយ ដែលជាផលវិបាករបស់កសិករដាំដុះបន្លែរបស់បងប្អូននិងចងក្រង...








