តុលាការកំពូល តម្កល់ទោស បុរស អាមេរិកកាំងម្នាក់ ជាប់គុក ៧ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការរួមភេទជាមួយ កុមារាខ្មែរ តាមរន្ធគូថ
ភ្នំពេញ:បុរសជាប់ចោទ ជនជាតិ អាមេរិកកាំងម្នាក់ កាលពីថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ២០២២ត្រូវបានតុលាការកំពូលបានប្រកាសសាលដីកា តម្ថល់ទោស គាត់ អោយជាប់ពន្ធនាគារ កំណត់ ៧ ឆ្នាំ ដដែល ជាប់ពាក់ព័ន្ធនឹងការបៀតបៀនកេរ្តិ៍ខ្មាស និង ការររួមភេទជាមួយ កុមារាខ្មែរ ជាច្រើននាក់ តាមរន្ធ (បានសម្រេច) ប្រព្រឹត្តនៅក្នុងបន្ទប់ជួលរបស់ ជនល្មើស ស្ថិត នៅភូមិសាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប កាលពីចន្លោះ ឆ្នាម ២០១៨ និង ២០១៩។
លោក និល ណុន ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ បានថ្លែងអោយដឹងថា: ទណ្ឌិតរូបនេះមានឈ្មោះ ROBINSON SHAUN EARl ( រ៉ូបីនសុន ស៊នអែល ) ភេទប្រុស អាយុ ៤១ ឆ្នាំ ជនជាតិអាមេរិកកាំង ។
ទណ្ឌិត ឈ្មោះ ROBINSON SHAUN EARI ត្រូវបានសាលាដំបូងខេត្តសៀមរាប កាលថ្ងៃ ទី ១៨ ខែ មិនា ឆ្នាំ ២០២០ កាត់ទោស ដាក់ពន្ធនាគារ កំណត់ ៧ ឆ្នាំ ពីបទ: ការទិញពេស្យាចារកុមារ តាមមាត្រា ២៣ និង មាត្រា ៣៤ នៃច្បាប់ស្តីពីការបង្រ្កាបអំពើ ជួញដូរ មនុស្ស ន...








