ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានឆ្នាំ២០២២

សង្គម និងកម្សាន្ត
ភ្នំពេញ: សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានឆ្នាំ២០២២។ កិច្ចប្រជុំនេះប្រារព្ធធ្វើឡើងនៅសណ្ឋាគារសូហ្វីតែល ភូគីត្រាភ្នំពេញ។ កិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន គឺជាព្រឹត្ តិការណ៍ដ៏ធំប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងជាវេទិកាដ៏សំខាន់សម្រាប់សហគមន៍ធុរកិច្ច ជួបពិភាក្សាដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំប្រទេស និងប្រធានក្រុមហ៊ុន ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងតំបន់អាស៊ីអាគ្នេយ៍។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំប្រទេសសមាជិកអាស៊ាន ឥស្សរជនជាន់ខ្ពស់ប្រទេសអាស៊ាន និងដៃគូអាស៊ាន ស្ថានទូតប្រទេសសមាជិកអាស៊ាន និងប្រទេសដៃគូអាស៊ាន។ ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ធុរកិច្ចជាតិ និងអន្តរជាតិ វាគ្មិន សភាពាណិជ្ជកម្មរាជធានី-ខេត្ត សភាពាណិជ្ជកម្មអន្តរជាតិ សមាគមពាណិជ្ជកម្ម ដៃគូអភិវឌ្ឍន៍ និងតំណាងក្រ...

ព្រះចៅស៊ុលតង់ នៃប្រទេសព្រុយណេដារូហ្សាឡឹម យាងមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ

សង្គម និងកម្សាន្ត
ភ្នំពេញ:  ព្រះចៅស៊ុលតង់ ហាជី ហាលសាណាល់ បុលគីយ៉ាស់ មុយអ៊ីហ្សាឌីន វ៉ាឌូឡាហ៍ (Haji Hassanal Bolkiah Mu’izzaddin Waddaulah) ព្រះមហាក្សត្រ នៃប្រទេសព្រុយណេដារូហ្សាឡឹម ដឹកនាំគណៈប្រតិភូយាងមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នារសៀលថ្ងៃទី០៩ ខែវិច្ជិកា ឆ្នាំ២០២២នេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។ រូបថត៖ AKP...

សម្តេចតេជោ ហ៊ុន សែន អញ្ជើញរៀបចំពិធីជប់លៀងជូននាយករដ្ឋមន្រ្តី​ចិន

សង្គម និងកម្សាន្ត
ភ្នំពេញ: សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព នាល្ងាចថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះបានអញ្ជើ ញរៀបចំពិធីលៀងសាយភោជន៍ ជូនលោក លី ខឺឈាង (Li Keqiang) នាយករដ្ឋមន្ត្រីនៃសាធារ ណរដ្ឋប្រជាមានិតចិន និងគណៈប្រតិភូ ក្នុងឱកាសដែលលោកអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា និងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន។ ពិធីលៀងសាយភោជន៍ នាពេលនេះ មានការអញ្ជើញចូលរួមពីមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា និងមន្ត្រីប្រតិភូនៃសាធារណរដ្ឋប្រជាមានិតចិន ជាច្រើនរូប ព្រមទាំងបានប្រព្រឹត្តទៅក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាលបំផុត។ តាមរយៈដំណើរទស្សនកិច្ចរបស់ លោកនាយករដ្ឋមន្ត្រីចិននាពេលនេះ គឺបានពង្រឹងបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការ ការ ទំនាក់ទំនងជាទ្វេភាគី ជាពិសេសផ្តោតលើបង្កើនពាណិជ្ជកម្ម ពង្រឹងសេដ្ឋកិច្ច ការវិនិយោគ និងការអភិវឌ្ឍន៍ទៅលើវិស័យសំខាន់ៗជាច្រើនទៀត ដូចអ្វីដែលកម្ពុជា និង...

លោក លី ខឺឈាង និងភរិយា អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជា

សង្គម និងកម្សាន្ត
ភ្នំពេញ: លោក លី ខឺឈាង (Li Keqiang) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋរដ្ឋប្រជាមានិតចិន និងលោកជំទាវ អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្នុងដំណើរទស្សនកិច្ចផ្លូវការរយៈពេលបួនថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា នាយប់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២ តបតាមការអញ្ជើញ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ រូបថត៖ AKP...

កម្ពុជាប្រឆាំងនឹងការឈ្លានពាន ប្រឆាំងការគំរាមកំហែង​ ឬការប្រើប្រាស់​ហិង្សាមកលើអធិបតេយ្យ​ និងមរណភាព​ដែនដី​របស់រដ្ឋឯករាជ្យ

សង្គម និងកម្សាន្ត
ភ្នំពេញ:សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅវិមានសន្តិភាព នាព្រឹកថ្ងៃពុធ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះបានអនុញ្ញាតឱ្យ លោក ដឹមីត្រូ គូលេបា (Dmytro Kuleba) រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ លោក ដឹមីត្រូ គូលេបា (Dmytro Kuleba) បានផ្ដាំផ្ញើនៅសួរសុខទុក្ខពីសំណាក់ លោកប្រធានាធិបតីអ៊ុយក្រែនជូនចំពោះសម្ដេចតេជោ និងបានសំដែងនូវការអបអរសាទរខួបទី ៦៩ នៃទិវាឯករាជ្យជាតិរបស់ប្រទេ សកម្ពុជា។ លោករដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន ក៏បានអគុណសម្តេចតេជោ​ផងដែរ ដែលកម្ពុជាបានចេញ​សេចក្តីថ្លែងការណ៍តាមរយ:​រដ្ឋមន្ត្រីការបរទេស​អាស៊ានការ​គាំទ្របង្ហាញ​ពីកង្វល់ចំពោះស្ថានការណ៍នៅអ៊ុយក្រែនដែលបង្ហាញអំពីកង្វល់ចំពោះស្ថានការណ៍ដែលបាន និងកំពុងកើតឡើងនៅប្រទេសអ៊ុយក្រែន ដោយបានទាមទាឲ្យបញ្ឈប់ការប្រើប្រាស់កម្លាំងប្រដាប់អាវុធ ជាបន្ទាន់ និងងាកមករកការចរចាដោយសន្តិវិធីវិញ និងធ្វ...

លោក ឌិត ទីណា ជួបសំណេះសំណាលការងារជាមួយលោក Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំប្រទេសកម្ពុជា

សង្គម និងកម្សាន្ត
ភ្នំពេញ: លោក ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃសុក្រ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០ ២២ នេះ បានទទួលជួបសំណេះសំណាលការងារជា មួយ លោក Pablo Kang ឯកអគ្គរាជទូត អូស្ត្រា លីប្រចាំប្រទេសកម្ពុជា នាទីស្ដីការក្រសួង។ នៅក្នុងជំនួបនេះ លោក ឯកអគ្គរាជទូត Pablo Kang បានលើកឡើងពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងអូស្ត្រាលីក្នុងវិស័យកសិកម្ម តាមរយៈកម្មវិធីថ្មីភាពជាដៃគូកម្ពុជា-អូស្រ្តាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចដែលមានភាពធន់ (Cambodia-Australia Partner ship for Resilience Economic Developm ent)។ ការពិភាក្សាក៏បានផ្ដោតផងដែរ អំពីគម្រោង CAP-RED ដែលជាគម្រោងថ្មី ដោយប្រើថវិការរបស់អូស្ត្រាលី ដើម្បីឱ្យត្រូវនឹងតម្រូវការកម្ពុជា៕...

ឯកឧត្តមឧកញ៉ា ឡូវ ហ៊ឹង និងលោកជំទាវ សូមគោរពជូនពរ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិក្នុង​ពិធីចម្រើនជន្មាយុ៧៧ឆ្នាំឈានចូល៧៨ឆ្នាំ

សង្គម និងកម្សាន្ត
ភ្នំពេញ៖ ឯកឧត្តមឧកញ៉ា ឡូវ ហ៊ឹង  អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានឃុំទងត្រឡាច ខេត្តកំពង់ចាម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមគោរពជូនពរ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុង​ពិធីចម្រើនជន្មាយុ៧៦ឆ្នាំ ឈានចូល៧៧ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២។   ឯកឧត្តមឧកញ៉ា ឡូវ ហ៊ឹង បានគោរព​​ផ្ញើសារថា «ក្នុងឱកាសដ៏មហានក្ខត្តឫក្សដ៏ឧត្តុងឧត្តម នៃពិធីចម្រើនជន្មាយុ៧៦ឆ្នាំ ឈានចូល៧៧ឆ្នាំ ប្រកបដោយពរជ័យសិរីមង្គលមហាប្រសើររបស់សម្តេចពិជ័យសេនា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២"។ ឯកឧត្តមឧកញ៉ា បន្ថែមថា "ខ្ញុំបាទ និងភរិយា ព្រមទាំងក្រុមគ្រួសារសូមគោរពជូនពរ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មា​ធិការជាតិសន្តិសុខលម្ហសមុទ្រ សូមប្រកបដោយសុខភាពល្អបរិបូណ៌ កម្លាំងកាយមាំ ម...

សម្តេចក្រឡាហោម ស ខេង ” វត្តមានលោកប្រធានាធិបតីអាមេរិកក្នុងកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធនា គឺជាការផ្តល់តម្លៃលើទំនាក់ទំនងរវាងកម្ពុជា អាស៊ាន និងសហរដ្ឋអាមេរិក”

សង្គម និងកម្សាន្ត
ភ្នំពេញ: សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានថ្លែងបញ្ជាក់ក្នុងជំនួបជាមួយលោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំនៅកម្ពុជា នាថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះថា" វត្តមានលោកប្រធានាធិបតីអាមេរិកក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធនាពេលខាងមុខនេះ មិនត្រឹមតែជាការផ្តល់តម្លៃលើទំនាក់ទំនងរវាងកម្ពុជា និងអាស៊ាន រវាងសហរដ្ឋអាមេរិក និងអាស៊ានប៉ុណ្ណោះទេ។ សម្រេចបន្តទៀតថា  ប៉ុន្តែជាការផ្តល់តម្លៃ និងជាការលើកកម្ពស់នូវទំនាក់ទំនង និងកិច្ចសហប្របត្តិការរវាងសហរដ្ឋអាមេរិក និងកម្ពុជាផងដែរ។ សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា កិច្ចស ហប្រតិបត្តិការ និងទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជា និងសហរដ្ឋអាមេរិក នឹងបន្តរីកចម្រើនឥតឈប់ឈរ។ សម្ដេចតេជោ ហ៊ុន សែន ធ្លាប់លើកឡើងថា ចំពោះវត្តមានរបស់ លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋ អា មេរិក នៃកិច្ចប្រជុំកំពូលអាស៊ាន និង...

សម្តេចតេជោ ហ៊ុន សែន ត្រៀម​នាឡិកាដៃចំនួន២៥ គ្រឿងសម្រាប់ជាវត្ថុអនុស្សាវរីយ៍ជូនប្រធានគណៈប្រតិភូដែលអញ្ជើញមកចូលរួមប្រជុំកំពូលអាស៊ាននៅកម្ពុជាឆ្នាំ២០២២

សង្គម និងកម្សាន្ត
ភ្នំពេញ៖ ប្រមុខដឹកនាំកម្ពុជាសម្តេចតេជោ ហ៊ុន សែន ត្រៀម​នាឡិកាដៃចំនួន២៥ គ្រឿងសម្រាប់ជាវត្ថុអនុស្សាវរីយ៍ជូនប្រធានគណៈប្រតិភូដែលអញ្ជើញមកចូលរួមប្រជុំកំពូលអាស៊ាននៅកម្ពុជាឆ្នាំ២០២២ ដែលកម្ពូជាធ្វើ​ជាម្ចាស់​ផ្ទះ។​ សម្តេចតេជោបានបញ្ជាក់ថា «មុននេះខ្ញុំបាននិយាយថាកម្ពុជាបានផលិតនាឡិកាដៃចំនួន២៥ គ្រឿងសម្រាប់ជាវត្ថុអនុស្សាវរីយ៍ជូនប្រធានគណៈប្រតិភូដែលអញ្ជើញមកចូលរួមប្រជុំកំពូលអាស៊ាននៅកម្ពុជាឆ្នាំ២០២២។នាឡិកានេះត្រូវបានរៀបចំផ្គុំឡើងដោយអ្នកបច្ចេកទេសខ្មែរសុទ្ធសាធដែលជាផ្នែកមួយនៃការរីកចំរើនខាងវិទ្យាសាស្រ្តនិងបច្ចេកទេសរបស់កម្ពុជា(ខ្មែរធ្វើបាន)។ ជូនភ្ជាប់រូបភាពនាឡិកាដើម្បីស្គាល់ជាមុន៕...
 លោកបណ្ឌិត ប៉ា ម៉េងហុក ទីប្រឹក្សាសម្តេចពញាចក្រី ហេង សំរិន បានយក​​សៀវភៅអប់រំ ចំណេះដឹងទូទៅ​​ចំនួន១០០០ក្បាលប្រគល់ជូនសាលាបឋមសិក្សាក្រញ៉ូង ក្នុងខេត្តត្បូងឃ្មុំ

 លោកបណ្ឌិត ប៉ា ម៉េងហុក ទីប្រឹក្សាសម្តេចពញាចក្រី ហេង សំរិន បានយក​​សៀវភៅអប់រំ ចំណេះដឹងទូទៅ​​ចំនួន១០០០ក្បាលប្រគល់ជូនសាលាបឋមសិក្សាក្រញ៉ូង ក្នុងខេត្តត្បូងឃ្មុំ

សង្គម និងកម្សាន្ត
(ត្បូងឃ្មុំ)៖  លោកបណ្ឌិត ប៉ា ម៉េងហុក ទីប្រឹក្សាសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ​អនុប្រធាននាយកដ្ឋានឧត្តម អយកនិងជាប្រធានក្រុមការងារចុះជួយឃុំវាលម្លូរ ស្រុកពញាក្រែក កាលពី​​ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានអញ្ជើញនាំយកសៀវភៅអប់រំ សៀវភៅចំណេះដឹងទូទៅ​​ចំនួន១០០០ក្បាល ទៅប្រគល់ជូនសាលាបឋមសិក្សាក្រញ៉ូង ស្ថិតនៅឃុំវាលម្លូរ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។ លោកបណ្ឌិត ប៉ា ម៉េងហុក បានមានប្រសាសន៍ថា  កាចែកជូនសៀវភៅ​​នេះ ក្នុងបំណងធំរបស់លោក​គឺ ដើម្បីលើកកម្ពស់វិស័យអប់រំនៅឃុំវាលម្លូរ ឲ្យកាន់តែរីកចម្រើនឡើង ហើយ​​ប្រទេសជាតិមួយអភិវឌ្ឍទៅបាន គឺអាស្រ័យលើធនធានមនុស្សនៃប្រទេសនោះ បានន័យថា ប្រជាពលរដ្ឋត្រូវមានការអប់រំកូនៗតូចៗ ឲ្យរៀនចេះអាន ចេះសរសេរ ដើម្បីមានចំណេះដឹងជ្រៅជ្រះ មានសីលធម៌ក្នុងការរស់នៅដែលទាំងអស់នេះ បានមកពីការអប់រំបណ្ដុះបណ្ដាលនៅសាលា នៅក្នុងគ្រួសារ។ លោកបណ្ឌិតបានបញ្ជាក់ទៀត​ថា មានតែការសិក្សារៀនសូត្រប៉ុណ្ណោះដែល...