ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
កម្ពុជា​ អនុម័តគម្រោងវិនិយោគ ១២៣គម្រោង មានទុនវិនិយោគសរុបជិត ៣.៣លានដុល្លារ ក្នុងរយៈពេល៨ខែ

កម្ពុជា​ អនុម័តគម្រោងវិនិយោគ ១២៣គម្រោង មានទុនវិនិយោគសរុបជិត ៣.៣លានដុល្លារ ក្នុងរយៈពេល៨ខែ

សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរជូន​ដល់ក្រុមហ៊ុន​វិនិយោគ​ចំនួន ១២៣គម្រោង ក្នុងរយៈពេល៨ខែ ឆ្នាំ២០២២នេះ ​ដែលមានទុនវិនិយោគសរុបជិត​ ៣.៣លានដុល្លារ។ គម្រោងវិនិយោគចំនួន ១២៣ មានតម្លៃវិនិយោគសរុប ជិត ៣,៣ ពាន់លានដុល្លារអាមេរិក ក្នុង​រយៈពេល ៨ ខែដំបូងនៃឆ្នាំ ២០២២ ត្រូវបាន​ទទួលការ​អនុម័ត​ពី​រាជរដ្ឋាភិបាល ដែល​ឆ្លុះបញ្ចាំង​ពី​ការហូរចូលនៃវិនិយោគពីបរទេស ​ស្របពេលដែលកម្ពុជាដាក់ចេញនូវច្បាប់វិនិយោគថ្មី។ របាយការណ៍ ​បានបញ្ជាក់ថា ​គម្រោងដែលត្រូវបានអនុម័ត​ ក្នុងអំឡុងពេលពីខែមករា ​ដល់ខែសីហា រួមមាន​រោងចក្រ​កាត់ដេរ​សំលៀកបំពាក់ ស្បែកជើង ​និងទំនិញធ្វើដំណើរ ​រោងចក្រសំបកកង់ សណ្ឋាគារ មន្ទីរពេទ្យ រោងចក្រដំឡើងរថយន្ត ​រោងចក្រអេឡិចត្រូនិច ​និងរោងចក្រកែច្នៃ​ផ្លែឈើ និង​ការវេចខ្ចប់ ​ក្នុងចំណោមគម្រោងផ្សេងៗទៀត។ ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ​បានមានប្រសាសន៍ថា ការគ្រប...
​សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហផ្ទៃ ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង

​សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហផ្ទៃ ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង

សង្គម និងកម្សាន្ត
ភ្នំពេញ៖​សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហផ្ទៃ នាព្រឹកថ្ងៃពុធ ១២កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតី ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងអគ្គាធិការ នៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ប្រារព្ធនៅទីស្ដីការក្រសួងមហាផ្ទៃ។ ពិធីនេះមានការអញ្ជើញចូលរួមពីលោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃជាច្រើនរូបទៀត។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯម វិចិត្រ ត្រូវបានសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រមុខរដ្ឋស្ដីទី ត្រាស់បង្គាប់តែងតាំងជាអគ្គាធិការ នៃអគារធិការដ្ឋានក្រសួងមហាផ្ទៃ ជំនួស លោក អ៊ីវ លាង ដែលត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ។ លោក អ៊ីវ លាង បានធ្វើរបាយការណ៍ជូនសម្ដេចក្រឡាហោម និងអង្គពិធីអំពីបច្ចុប្បន្នភាព និងវឌ្ឍនភាព...
រកឃើញអ្នកឆ្លងថ្មី 08 នាក់ (ក្នុងសហគមន៍ 08 នាក់) ជាសះស្បើយ 10 នាក់ និងស្លាប់ គ្មាន  គិតត្រឹមព្រឹក ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ 🇰🇭

រកឃើញអ្នកឆ្លងថ្មី 08 នាក់ (ក្នុងសហគមន៍ 08 នាក់) ជាសះស្បើយ 10 នាក់ និងស្លាប់ គ្មាន គិតត្រឹមព្រឹក ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ 🇰🇭

ជំងឺកូវីដ១៩
រកឃើញអ្នកឆ្លងថ្មី 08 នាក់ (ក្នុងសហគមន៍ 08 នាក់) ជាសះស្បើយ 10 នាក់ និងស្លាប់ គ្មាន គិតត្រឹមព្រឹក ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ 🇰🇭 - អ្នកឆ្លងសរុប= 137,687 នាក់ - អ្នកជាសះស្បើយ= 134,542 នាក់ - អ្នកស្លាប់= 3,056 នាក់
ក្រុមប្រឹក្សាពិគ្រោះយោបល់គម្រោងលើកកម្ពស់ស្តង់ដាសុខភាព​ នៅក្នុងវិស័យសំណង់(PAB) បានបើកកិច្ចប្រជុំរបស់ខ្លួនជាលើកទី៣

ក្រុមប្រឹក្សាពិគ្រោះយោបល់គម្រោងលើកកម្ពស់ស្តង់ដាសុខភាព​ នៅក្នុងវិស័យសំណង់(PAB) បានបើកកិច្ចប្រជុំរបស់ខ្លួនជាលើកទី៣

សង្គម និងកម្សាន្ត
ក្រុមប្រឹក្សាពិគ្រោះយោបល់គម្រោងលើកកម្ពស់ស្តង់ដាសុខភាព និងសុវត្ថិភាពការងារ នាព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ ក្រុមប្រឹក្សាពិគ្រោះយោបល់គម្រោងលើកកម្ពស់ស្តង់ដាសុខភាព និងសុវត្ថិភាពការងារ នៅក្នុងវិស័យសំណង់(PAB) បានបើកកិច្ចប្រជុំរបស់ខ្លួនជាលើកទី៣ ដើម្បីចែករំលែកលទ្ធផលការងារគម្រោងដែលបានអនុវត្តក្នុងវិស័យសំណង់នៅកម្ពុជាក្នុងឆ្នាំ២០២២ និងផែនការអនុវត្ត ឆ្នាំ២០២៣ ដោយមានការចូលរួមពីសមាជិក សមាជិកា ត្រីភាគី ដែលមានភាគីរាជរដ្ឋាភិបាល អង្គការសហជីព និងសមាគមនិយោជក។ កិច្ចប្រជុំនេះ ធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ និងផ្ទាល់ក្រោមអធិបតីភាព ឯកឧត្តមវេជ្ជ.បណ្ឌិត ហ៊ុយ ហានសុង រដ្ឋលេខាធិការ និងជាប្រធានPAB និងលោក យ៉ាស៊ុអូ អារីហ្គា អ្នកគ្រប់គ្រងគម្រោងរបស់អង្គការអន្តរជាតិខាងការងារ(ILO)ប្រចាំនៅប្រទេសថៃ។ អង្គប្រជុំមានវត្តមានរបស់សមាជិកសមាជិកា និងភាគីពាក់ព័ន្ធមួយចំនួនទៀតរួមមាន APHEDA, EURO-CHAM, CARE,និងCWPD ។ កិច្ចប្រជុ...
សម្តេចតេជោបញ្ជាក់ថា ប្អូនជីដូនមួយសម្តេចគឺ ត្រូវបានពួកប៉ុលពត សម្លាប់តាំងពី៤៤ឆ្នាំមុនមកម្លេះ មិនមែន”ឈ្មោះ ហ៊ុន វិបុល ទេ”

សម្តេចតេជោបញ្ជាក់ថា ប្អូនជីដូនមួយសម្តេចគឺ ត្រូវបានពួកប៉ុលពត សម្លាប់តាំងពី៤៤ឆ្នាំមុនមកម្លេះ មិនមែន”ឈ្មោះ ហ៊ុន វិបុល ទេ”

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានមានប្រសាសន៍គូរបញ្ជាក់ថា ដើម្បីបញ្ចប់នៅសកម្មភាពបោកប្រាស់របស់ឈ្មោះ ហ៊ុន វិបុល ដែលបន្លំខ្លួនថា ជាប្អូនជីដូនមួយរបស់ខ្ញុំពេលនេះខ្ញុំសូមបញ្ជាក់ជូនថា ខ្ញុំពិតជាមានប្អូនជីដូនមួយម្នាក់ឈ្មោះហ៊ុន វិបុល ពិត មែនតែប្អូនប្រុសរបស់ខ្ញុំត្រូវបានពួកប៉ុល ពតសម្លាប់តាំងពី៤៤ឆ្នាំមុនមកម្លេះ។ សម្តេបញ្ជាក់ថា" ក្មួយរបស់ខ្ញុំបានណែនាំ ហ៊ុន វិបុលតាមរយៈទូរសព្វ័២លើកមកហើយតែមនុស្សនេះនៅតែបន្តតាំងខ្លួនជាប្អូនជីដូនមួយខ្ញុំមិនព្រមឈប់ដែលរឿងនេះអាចបង្កឱ្យមានការភាន់ច្រឡំថាខ្ញុំជាមនុស្សមិនរាប់អានបងប្អូន"។ សម្តេចតេជោ មានប្រសាសន៍រំលឹកថា  បងប្អូនជនរួមជាតិបានដឹងហើ យថាខ្ញុំបានក្រាញននៀ លរួមរស់នៅជាមួយប្រ ជាជនក្នុងគ្រប់កាលៈទេសៈនិងគ្រប់ស្រទាប់ក្នុងសង្គមដោយគ្មានការរើសអើង។ លើសពីនេះសម្តេចបន្ថែមថា និយាយមួយបែបខ្ញុំគឺជាមនុស្សរាប់ញាតិហេតុអីខ្ញុំបែរជាបោះបង់ចោលប្អូនជីដូ នមួយម្នាក់ដែលខ្ញុំន...
លោកស្រី លីស ត្រាស់ ក្លាយជានាយករដ្ឋមន្ត្រីរបស់ចក្រភពអង់គ្លេស បន្តវេនពីលោក បូរីស ចនសុន

លោកស្រី លីស ត្រាស់ ក្លាយជានាយករដ្ឋមន្ត្រីរបស់ចក្រភពអង់គ្លេស បន្តវេនពីលោក បូរីស ចនសុន

នយោបាយ, ព័ត៌មានអន្តរជាតិ
ទីក្រុងឡុងដ៍៖ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោកស្រី លីស ត្រាស់ (Liz Truss) ត្រូវបានតែងតាំងជាមេដឹកនាំគណបក្សអភិរក្ស ដែលកំពុងកាន់អំណាចជានាយករដ្ឋមន្ត្រី នៅចក្រភពអង់គ្លេស ស្របពេលប្រទេសនេះ ប្រឈមមុខនឹងការចំណាយក្នុងជីវភាពរស់នៅប្រចាំ ឡើងកាន់តែខ្ពស់បង្កភាពចលាចលក្នុងវិស័យឧស្សាហកម្ម និងវិបត្តិសេដ្ឋកិច្ច។ បន្ទាប់​ពី​ការ​ប្រកួត​ប្រជែង​ថ្នាក់​ដឹក​នាំនៅក្នុងជួរ​គណបក្សអភិរក្ស កាលពីម្សិលមិញ សមាជិកបក្សភាគច្រើនបានបោះឆ្នោតគាំទ្រលោកស្រី យកឈ្នះគូប្រជែងរបស់ខ្លួន គឺលោក រីស្ស៊ី សូណាក់ (Rishi Sunak) អតីត​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ។ លោក បូរីស ចនសុន (Boris Johnson) ដែលបាន​បង្ខំ​ចិត្ត​​លាលែង​ពី​តំណែង​ក្នុង​ខែ​កក្កដា​ បន្ទាប់​ពី​មាន​រឿង​អាស្រូវ​ជាច្រើន​ខែ​ហើយ​នោះ នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ស្កុតឡែន ដើម្បី​ថ្វាយបង្គំគាល់​ម្ចាស់​ក្សត្រី អាលីហ្សាបេត (Elizabeth) នៅ​ថ្ងៃ​នេះ ដើម្បី​ថ្វាយពាក្យលាលែងជា​ផ្លូវ​ការ។ ចំណែកអ្នកស្នងតំ...
កាតព្វកិច្ច និងការទទួលខុសត្រូវមានរៀងៗខ្លួនមិនមានចិត្តធម៌រហូតទេ

កាតព្វកិច្ច និងការទទួលខុសត្រូវមានរៀងៗខ្លួនមិនមានចិត្តធម៌រហូតទេ

សង្គម និងកម្សាន្ត
កាតព្វកិច្ច និងការទទួលខុសត្រូវសុទ្ធតែមានរៀងៗខ្លួនខ្ញុំមិនមានចិត្តធម៌រហូតទេ គេក៍ទារលុយខ្ញុំមុខក្រោយដែរ សូមអរគុណ! នៅមានអ្នកបន្ទាប់ច្រើនទៀត ០៦-០៩-២០២២
លោក ប៉ាន សូរស័ក្តិ ក្រសួងពាណិជ្ជកម្មបានអនុញ្ញាតជូន លោកPablo Kang

លោក ប៉ាន សូរស័ក្តិ ក្រសួងពាណិជ្ជកម្មបានអនុញ្ញាតជូន លោកPablo Kang

សេដ្ឋកិច្ច និងវិនិយោគ
(ភ្នំពេញ) នារសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានអនុញ្ញាតជូន លោកPablo Kang ឯកអគ្គរាជទូតអូស្តា្រលីប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបពិភាក្សាការងារក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគី និងតំបន់ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។ ជាកិច្ចចាប់ផ្តើម លោករដ្ឋមន្រ្តី បានសម្តែងនូវក្តីសោមនស្សរីករាយនិងថ្លែងស្វាគមន៍ចំពោះ លោកឯកអគ្គរាជទូត និងសហការី ដែលជានិច្ចកាលតែងតែអញ្ជើញចូលជួបពិភាក្សាការងារ សំដៅបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែមានភាពរស់រវើកនិងរីកចម្រើនបន្ថែមទៀត។ ក្នុងនោះ ឋមន្រ្តី បានជម្រាបជូននូវវឌ្ឍនភាពនៃសមិទ្ធផលសេដ្ឋកិច្ចអាទិភាព (PEDs) ក្រោមភាពជាប្រធាន អាស៊ានរបស់កម្ពុជា ជាពិសេសការចរចាដំទ្បើងកម្រិតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-អូស្រ្តាលី-នូវែលហ្សេទ្បង់ (AAZNFTA Upgrade Negotiations)។ លោកមន្រ្តី បន្តថា កិច្ចប្រជុំ...
ម្ចាស់បុរី ហេង បូរិន គ្រុប! ​​ឧកញ៉ា ហេង បូរិន សម្រេច​​ជ្រើសយកកីឡករ ចាន់ វឌ្ឍនាកា ជាទូតសុឆន្ទៈ

ម្ចាស់បុរី ហេង បូរិន គ្រុប! ​​ឧកញ៉ា ហេង បូរិន សម្រេច​​ជ្រើសយកកីឡករ ចាន់ វឌ្ឍនាកា ជាទូតសុឆន្ទៈ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖​​ លោកឧកញ៉ា ហេង បូរិន អគ្គនាយក បុរី ហេង បូរិន គ្រុប បានរៀបចំពិធីចុះហត្ថលេខាជាផ្លូវការ ជាមួយលោក ចាន់ វឌ្ឍនាកា កីឡាករជម្រើសជាតិកម្ពុជា និងជាខ្សែប្រយុទ្ធជួរមុខរបស់ក្លឹបបាល់ទាត់ បឹងកេត ក្លាយជាទូតសុឆន្ទៈរបស់ បុរី ហេង បូរិន គ្រុប ដែលធ្វើឡើង​កាលពី​ព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២នេះ។ លោកឧកញ៉ា បាន​លើក​ឡើង​ថា លោកជាមនុស្សម្នាក់ ដែលស្រលាញ់ និងចូលចិត្តកីឡាបាល់ទាត់យ៉ាងងប់ងុលមួយរូប ហើយកីឡាការ ចាន់ វឌ្ឍនាកា ក៏ជា Idol ម្នាក់នៅក្នុងដួងចិត្តលោកតាំងពីដើមមកម៉្លេះហេតុផលទី២ ដោយសារ ឧកញ៉ា ហេង បូរិន ផ្ទាល់ពេញចិត្តនូវការតស៊ូខិតខំប្រឹងប្រែងដ៏មោះមុតរបស់ វឌ្ឍនាកា ដែលបានរួមចំណែកលើកកម្ពស់វិស័យកីឡាបាល់ទាត់ខ្មែរទៅឈរលើឆាកអន្តរជាតិឱ្យបរទេសបានទទួលស្គាល់កាន់តែខ្លាំង ហេតុផលមួយទៀត ដើម្បីចូលរួមជាចំណែកមួយក្នុងការផ្សាភ្ជាប់រវាង បុរី ហេង បូរិន គ្រុប ជាមួយនិងវិស័យកីឡាបាល់ទាត់នៅក្នុងប្រទេសកម្ពុជា ។ ដោយមើលឃើញពីសមិទ្ធិផលដែ...
មន្រ្តីជំនាញ ក.ប.ប. បន្ត ចាត់វិធានការទៅតាមនីតិវិធី ដេប៉ូប្រេងឥន្ធនៈចំនួន ២ ក្នុងការទប់ស្កាត់អំពើមិនសុចរិត

មន្រ្តីជំនាញ ក.ប.ប. បន្ត ចាត់វិធានការទៅតាមនីតិវិធី ដេប៉ូប្រេងឥន្ធនៈចំនួន ២ ក្នុងការទប់ស្កាត់អំពើមិនសុចរិត

សង្គម និងកម្សាន្ត
មន្រ្តីជំនាញ ក.ប.ប. បន្ត ចាត់វិធានការទៅតាមនីតិវិធី ដេប៉ូប្រេងឥន្ធនៈចំនួន ២ ក្នុងការទប់ស្កាត់អំពើមិនសុចរិត ភ្នំពេញ៖ដេប៉ូប្រេងឥន្ធនៈចំនួន ២ទីតាំងត្រូវបានមន្រ្តីជំនាញ ក.ប.ប. បន្ត ចាត់វិធានការទៅតាមនីតិវិធី ក្នុងការទប់ស្កាត់អំពើមិនសុចរិត និងការពារសិទ្ធិរបស់អ្នកប្រើប្រាស់ក្នុងវិស័យធុរកិច្ចប្រេងឥន្ធនៈ នាថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តកណ្ដាល ខេត្តកំពង់ធំ និងខេត្តកំពត បាននឹងបន្តចុះត្រួតពិនិត្យប្រេងឥន្ធនៈនៅតាមស្ថានីយ/ដេប៉ូដើម្បីស្វែករកភាពមិនអនុលោម ចៀសវាងការកេងប្រវ័ញ្ចណាមួយពីអតិថិជនដែលជាអ្នកប្រើប្រាស់។ យោងតាមលទ្ធផល មន្រ្តីជំនាញបានរកឃើញភាពមិនអនុលោមលើដេប៉ូប្រេងឥន្ធនៈចំនួន ២ទីតាំង ក្នុងចំណោម ១២ស្ថានីយ/ដេប៉ូដែលបានត្រួតពិនិត្យ និងព្រមទទួលពិន័យអន្តរការណ៍ពីមន្រ្តីជំនាញផងដែរ។...