ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
វ៉ាក់សាំង mRNA របស់ Sanofi ទំនងជាមិនទាន រួចរាល់ឡើយ នៅក្នុងឆ្នាំនេះ

វ៉ាក់សាំង mRNA របស់ Sanofi ទំនងជាមិនទាន រួចរាល់ឡើយ នៅក្នុងឆ្នាំនេះ

ជំងឺកូវីដ១៩, ព័ត៌មានអន្តរជាតិ
យោងតាមការសេចក្តី ថ្លែងការណ៍ប្រកាស ដោយប្រធានប្រតិបត្តិ នៃក្រុមហ៊ុនផលិតឧិសថបារាំង Sanofi បានបញ្ជាក់នៅថ្ងៃនេះថា បេក្ខភាពវ៉ាក់សាំងកូវីដ របស់ខ្លួនទំនងជានឹង មិនទាន់រួចរាល់នៅឡើយ សម្រាប់ឆ្នាំនេះ ។ កាលពីខែធ្នូកន្លងមក Sanofi ធ្លាប់បាននិយាយថា ក្រុមហ៊ុនមានគោលដៅ ក្នុងការធ្វើឲ្យបានអជ្ញាបណ្ណទទួលស្គាល់ដើម្បីអាចចាប់ផ្តើម ការចាក់វ៉ាក់សាំងរបស់ខ្លួន យ៉ាងឆាប់បំផុត នៅដើមឆ្នាំ២០២១នេះ ។ លោក Paul Hudson ប្រធានប្រតិបត្តិនៃក្រុមហ៊ុន Sanofi បានបញ្ជាក់ថាវ៉ាក់សាំងនេះ គឺនៅមិនទាន់អាចរួចរាល់ឡើយសម្រាប់ឆ្នាំនេះ ប៉ុន្តែវានឹងអាចប្រើប្រាស់ នៅក្នុងតំណាក់កាលមួយផ្សេងទៀត ដែលអាចថែមទាំងប្រើប្រាស់ ជាមួយនឹងវិរុសកូវីដពូជក្លាយទៀតផង។ គួរឲ្យដឹងដែរក្រៅតែពីនេះ CEO របស់ក្រុមហ៊ុនមួយនេះ ព្រមទាំងបុគ្គលិកទាំងអស់ផង គឺមិនអាចធ្វើការឆ្លើយឆ្លង ដើម្បីបន្ថែមព័ត៌មានលំអិត ពីវ៉ាក់សាំង mRNA ឡើយ៕  ...
សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺកូវីដ១៩ ក្លាយពូជជិត ១.០០០នាក់

សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺកូវីដ១៩ ក្លាយពូជជិត ១.០០០នាក់

ជំងឺកូវីដ១៩, ព័ត៌មានអន្តរជាតិ
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ថា ករណីនៃវីរុសកូរ៉ូណាក្លាយពូជ ត្រូវបានគេរាយការណ៍ថា មានអ្នកឆ្លងជំងឺជិត ១.០០០នាក់ នៅរដ្ឋចំនួន ៤៤នាក់ក្នុងចំណោម រដ្ឋទាំងអស់របស់សហរដ្ឋអាមេរិក ។ នេះបើយោងតាមទិន្នន័យចុងក្រោយបង្អស់ របស់មជ្ឈមណ្ឌលត្រួតពិនិត្យជំងឺ និងបង្ការរោគ (CDC) បានឲ្យដឹងដូច្នេះ ករណីនៃអ្នកឆ្លងជំងឺទាំងនេះ មាន៩៨១នាក់ ដែលបានបង្កឡើងដោយវីរុសក្លាយពូជ ដែលគេស្គាល់ឈ្មោះថា B.1.1.7 ដែលបានរកឃើញជាលើកដំបូង នៅចក្រភពអង់គ្លេស។ មានករណីចំនួន១៣ ក្នុងចំណោមវីរុសប្រភេទថ្មី ដែលបានរកឃើញនៅអាហ្វ្រិកខាងត្បូង ដែលគេហៅថា B.1.351និងមាន០៣ករណីនៃប្រភេទថ្មី ឈ្មោះថា P.1 ដែលបានរកឃើញនៅប្រេស៊ីល។ ខាង CDC បានឲ្យដឹងថា វីរុសក្លាយពូជទាំងនេះ បច្ចុប្បន្នកំពុងតែឆ្លងរាលដាល នៅសហរដ្ឋអាមេរិក។ ទស្សនាវដ្តីសមាគមវេជ្ជសាស្ត្រអាមេរិកាំង ហៅកាត់ថា (JAMA) បានបោះពុម្ពផ្សាយកាលពីថ្ងៃសុក្រថា ប្រភេទវីរុ...
នៅ​ថ្ងៃ​សែន​ចិន អគ្គិភ័យ​បាន​លេប​ត្របាក់​ផ្ទះអស់ពីរខ្នង នៅ​ខេត្តសៀមរាប​

នៅ​ថ្ងៃ​សែន​ចិន អគ្គិភ័យ​បាន​លេប​ត្របាក់​ផ្ទះអស់ពីរខ្នង នៅ​ខេត្តសៀមរាប​

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
សៀមរាប ៖ សេចក្តីរាយការណ៍​ពី​ខេត្តសៀមរាប ឲ្យ​ដឹងថា ​ផ្ទះ​ចំនួន​ពីរខ្នង​ត្រូវ​អគ្គីភ័យ​ឆេះ​បំផ្លាញ​ទាំងស្រុង នៅវេលា​ម៉ោង​១៧​និង​០០​នាទី​ថ្ងៃទី​១១ ខែកុម្ភ​: ឆ្នាំ​២០២១ ស្ថិតក្នុង​ដីឡូត៍​តែមួយ ម្ចាស់​តែមួយ ស្ថិតនៅ​ក្រុមទី​៣ ភូមិ​អញ្ចាញ សង្កាត់​នគរធំ ក្រុង​សៀមរាប ខេត្តសៀមរាប ។​ ​យោងតាម​លោក​វរសេនីយ៍ទោ​ ដា ចំរើន អធិការនគរបាល​ក្រុង​សៀមរាប បាន​ប្រាប់​អ្នកសារព័ត៌មាន​ឱ្យដឹងថា​ គ្រោះ​អគ្គីភ័យ​ចំ​ថ្ងៃ​សែន​ចូលឆ្នាំ​ចិន​ បណ្តាល​ឲ្យ​ផ្ទះ​ចំនួន​ពីរ​ខ្នង ម្ចាស់ផ្ទះ​ឈ្មោះ ទេព សំបាន ភេទ​ប្រុស​អាយុ​៤៦​ឆ្នាំ​មុខរបរលក់ដូរ​។​ លោ​កថា​សមត្ថកិច្ច​បាន​ដាក់​ការសន្និដ្ឋាន​បឋម​ថា អាច​បណ្តាលមកពី​ឆ្លង​ចរន្ត​ភ្លើង​។​ លោក​បាន​អះអាងថា ​ផ្ទះ​ទី​១​​ មាន​ទំហំ​ទទឹង៧ម៉ែត្រ បណ្តោយ១២ម៉ែត្រ ជាប្រភេទ​ផ្ទះ​ទៀម ​ដំបូល​ប្រក់ស​ង្ក័​សី​ ជញ្ជាំង​ក្តារ ​និង​ខ្នង​ផ្ទះ​ទី​២​ទំហំទទឹង៦​ម៉ែត្រ​ បណ្តោយ១២​ម៉ែត្រ​ជិតគ្នា​ដំបូល​ស​ង្ក័​សី​ជញ...
លោក ឈួន សោភា មេគយចល័តតំបន់៥ រងការចោទប្រកាន់ថា ធ្វើឲ្យមន្ត្រីយោធាម្នាក់សម្លាប់ខ្លួនព្រោះស្តាយរថយន្ត

លោក ឈួន សោភា មេគយចល័តតំបន់៥ រងការចោទប្រកាន់ថា ធ្វើឲ្យមន្ត្រីយោធាម្នាក់សម្លាប់ខ្លួនព្រោះស្តាយរថយន្ត

ព័ត៌មានជាតិ
បន្ទាយមានជ័យ៖ លោក ឈួន សោភា មេគយចល័តតំបន់៥ ឈរជើងលើផ្លូវជាតិលេខ៥ បានរងការចោទប្រកាន់ពីមន្ត្រីយោធាជាន់ខ្ពស់ថា ធ្វើឲ្យមន្ត្រីយោធាការពារព្រំដែនម្នាក់ ចងកសម្លាប់ខ្លួន​ ព្រោះស្តាយរថយន្តមួយគ្រឿង ដែលត្រូវមន្ត្រីគយចាប់រឹបអូសយក។ មន្ត្រីចនគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា លោកអនុសេនីយ៍ត្រី នាង រិទ្ធិឆ័យ អាយុ៣៣ឆ្នាំ មានទីលំនៅផ្លូវឡើងវិទ្យាល័យអូរអំបិល ភូមិ/សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ  បានចងកធ្វើអត្តឃាត កាលពីព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ដោយសន្និដ្ឋានថា មានវិបត្តផ្លូវចិត្ត។ ក្រោយពីទទួលដំណឹងពីករណីលោក នាង រិទ្ធិឆ័យ ចងកសម្លាប់ខ្លួននៅលើដើមឈើ លោកឧត្តមសេនីយ៍ទោ​ សេង ធារិន មេបញ្ជាការរងយោធភូមិភាគ៥​ កាលពីថ្ងៃទី១០ ខែកម្ភៈ ឆ្នាំ២០២១ បានបង្ហោះសារមួយ នៅក្នុងហ្វេសប៊ុករបស់លោក ដោយលើកឡើងថា មូលហេតុនៃការស្លាប់នៃមន្ត្រីយោធារូបនេះ​ អាចជាកំហុសគយចលត័តំបន់៥ គ្រប់គ្រងដោយលោក ឈួន សោភា។ លោកឧត្តមសេនីយ៍ ប...
ក្រុមហ៊ុន( HANSHIN) ស្ថាបនាផ្លូវជាតិលេខ២ អាចនឹងមានកង្វះខាតគ្រឿងចក្រ ឬខ្វះអ្នកម៉ៅការបន្ត ខណៈមិនសូវដំណើរដោយកន្លែង ហើយយឺតយូរ 

ក្រុមហ៊ុន( HANSHIN) ស្ថាបនាផ្លូវជាតិលេខ២ អាចនឹងមានកង្វះខាតគ្រឿងចក្រ ឬខ្វះអ្នកម៉ៅការបន្ត ខណៈមិនសូវដំណើរដោយកន្លែង ហើយយឺតយូរ 

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
ភ្នំពេញ ៖ ពលរដ្ឋបានសង្កេតឃើញថា ការស្ថាបនាសាងសង់ផ្លូវជាតិលេខ២ ពីក្រុងតាខ្មៅទៅខេត្តតាកែវ ដោយក្រុមហ៊ុន (HANSHIN) ហាក់ដូចជាពុំសូវដំណើរការ, អាចនិយាយបានថា, ក្រុមហ៊ុននេះកង្វះខាតគ្រឿងចក្រ ខ្វះអ្នកម៉ៅការបន្ត។ ដូច្នេះការសាងសង់ស្ថាបនាមានលក្ខណៈយឺត បើប្រៀបធៀបជាមួយនឹងក្រុមហ៊ុនដទៃទៀត។ អ្វីដែលជាសមិទ្ធផលរបស់ប្រទេសជាតិ ផ្លូវគមនាគមន៍គឺជាសរសៃឈាម នៃសេដ្ឋកិច្ចជាតិដ៏ធំបំផុត ក៏ដូចជា ជួយសម្រាលដល់ការដឹកជញ្ជូនរបស់ប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋគាំទ្រចំពោះការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវគមនាគមន៍ ប៉ុន្តែករណីខ្លះ ការស្ថាបនាផ្លូវដោយក្រុមហ៊ុន ដែលមិនសូវមានភាពទទួលខុសត្រូវ មិនអនុវត្តតាមគម្រោងផែនការកំណត់ អាចនឹងអូសបន្លាយពេលយូរ ធ្វើឱ្យផ្លូវគមនាគមន៍នោះ ត្រូវស្ទះចរាចរណ៍ បង្កការគ្រោះថ្នាក់ចរាចរណ៍ ពិបាកក្នុងការធ្វើដំណើរ ទាំងចរាចរណ៍លើផ្លូវ នឹងករណីចូលទៅតាមផ្ទះប្រជាពលរដ្ឋជាដើម។ ដោយសារតែមានករណីកាយដីដាក់តាមមុខផ្ទះប្រជាពលរដ្ឋ និងខ្វះគ្រឿង...
លោក ហេង សួរ បានចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-19 របស់ក្រុមហ៊ុន Sinopharm មកពីចិនរួចហើយ

លោក ហេង សួរ បានចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-19 របស់ក្រុមហ៊ុន Sinopharm មកពីចិនរួចហើយ

ជំងឺកូវីដ១៩, ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
ឯកឧត្តម ហេង សួរ៖សូមអរគុណលោកគ្រូ អ្នកគ្រូពេទ្យ និងបុគ្គលិកមន្ទីរពេទ្យកាល់ម៉ែតទាំងអស់ ដែលផ្តល់សេវាយ៉ាងល្អ សូមអរគុណរដ្ឋាភិបាលចិន ចំពោះជំនួយដ៏ថ្លៃថ្លានេះ សូមអរគុណ សម្តេចតេជោ ហ៊ុន សែន ដែលបានខិតខំស្វះស្វែងរកវ៉ាក់សាំង ដែលជាទំនិញកម្របំផុតលើពិភពលោកនៅពេលនេះ អ្នកដែលបានចាក់វ៉ាក់សាំង គឺជាអ្នកដែលមានសំណាង និងលទ្ធភាពធ្វើការច្រើនជាងមុន។ សង្ឃឹមថាកម្ពុជានឹងទទួលបានវាក់សាំងនេះកាន់តែច្រើនដើម្បីចាក់ជូនប្រជាជន សូមបងប្អូនប្រជាពលរដ្ឋ ដែលជាមុខសញ្ញាអាទិភាព ដែលស្ម័គ្រចិត្តទាំងអស់ត្រៀមកម្មវិធីចាក់បន្ទាន់។...
ជូនពរបងប្អូន បុគ្គលិក សាខារបស់ហ៊ួត ជា ចូលឆ្នាំចិន ហេង ហេង 2021 រកស៊ីមានបានទាំងអស់គ្នា

ជូនពរបងប្អូន បុគ្គលិក សាខារបស់ហ៊ួត ជា ចូលឆ្នាំចិន ហេង ហេង 2021 រកស៊ីមានបានទាំងអស់គ្នា

សង្គម និងកម្សាន្ត
ជូនពរបងប្អូន បុគ្គលិក សាខារបស់ហ៊ួត ជា ចូលឆ្នាំចិន ហេង ហេង 2021 រកស៊ីមានបានទាំងអស់គ្នា
លោក​​ឧកញ៉ា អ៊ុច សម្បត្តិ និងភរិយា​ចូលជួបសម្ដែង​ការគួរសមសម្ដេចក្រឡាហោម ស ខេង ដល់ភូមិគ្រឹះនៅរាជធានីភ្នំពេញ​

លោក​​ឧកញ៉ា អ៊ុច សម្បត្តិ និងភរិយា​ចូលជួបសម្ដែង​ការគួរសមសម្ដេចក្រឡាហោម ស ខេង ដល់ភូមិគ្រឹះនៅរាជធានីភ្នំពេញ​

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោក​ឧកញ៉ា អ៊ុច សម្បត្តិ ព្រមទាំង​​ លោក​ជំទាវ​​ ហ៊ឹម សុភ័ក្រ្ដ អគ្គនាយក​ និង​អគ្គនាយិកា​គ្រួសារ​កក់​ក្ដៅ​ នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០២១ នេះ​បាន​ចូល​ជួប​សម្ដែង​ការ​គួរសម​សម្ដេច​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដល់​ភូមិគ្រឹះ​សម្ដេច​ផ្ទាល់​តែម្ដង​​ មុន​​ចូល​ឆ្នាំ​ថ្មី​ប្រពៃណីចិន​មកដល់​​។​​ លោក​ឧកញ៉ា អ៊ុច សម្បត្តិ បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​​ថា៖”ក្នុងឱកាសមហាកិត្តិយសនេះ សូមសម្តេចក្រឡាហោម និងលោកជំទាវ ទទួល​បាននូវសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ ព្រមទាំង​សម្រេច​បានជោគជ័យគ្រប់ភារកិច្ច ដើម្បីរួមចំណែកដឹកនាំ ការពារ និងកសាងមាតុភូមិកម្ពុជា ប្រកបដោយសុខសន្តិភាព សម្បូរណ៍រុងរឿង និងអភិវឌ្ឍន៍លើគ្រប់វិស័យ”។ លោកឧកញ៉ា សូមសម្តេចក្រឡាហោម និងលោកជំទាវ ព្រមទាំង បុត្រា បុត្រី និងចៅៗ ជាទីស្រលាញ់ ជួបតែសុភមង្គល វិបុលសុខ ព្រមទាំងពុទ្ធពរបួនប្រការគឺ អា...
វ៉ាក់សាំងចិន ធ្វើតេស្តមានប្រសិទ្ធភាពលើ មនុស្សចាស់អាយុលើស ៦០ឆ្នាំនៅប្រទេសម៉ារ៉ុក

វ៉ាក់សាំងចិន ធ្វើតេស្តមានប្រសិទ្ធភាពលើ មនុស្សចាស់អាយុលើស ៦០ឆ្នាំនៅប្រទេសម៉ារ៉ុក

ជំងឺកូវីដ១៩, ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃអង្គារនេះ បានឲ្យដឹងថាវ៉ាក់សាំងកូវីដរបស់ ក្រុមហ៊ុន Sinopharm ប្រទេសចិនគឺត្រូវបានធ្វើតេស្ត មានប្រសិទ្ធភាពទៅលើក្រុម មនុស្សដែលមានវ័យចំណាស់ ហើយមកដល់ពេលនេះអជ្ញាធរ នៃប្រទេសម៉ារ៉ុកគឺកំពុងតែបន្តធ្វើការប្រើប្រាស់វា ដើម្បីអាចចាក់ទៅលើពលរដ្ឋរបស់ខ្លួន ទាំងដែលមានអាយុលើស៦០ឆ្នាំក្តី។ យោងតាមការប្រកាសរបស់ក្រសួងសុខាភិបាល របស់ប្រទេសម៉ារ៉ុកបានអះអាងថាទិន្នន័យ ដែលខ្លួនបានទទួលគឺមិនមានផលប៉ះពាល់ណាឡើយ ចំពោះមនុស្សចាស់ដែលមានវ័យលើស៦០ឆ្នាំ។ ការធ្វើតេស្ត ដែលបានធ្វើទៅលើមនុស្សចាស់ មានវ័យលើសពី៦០ឆ្នាំចំនួន១០ ០០០នាក់បានរកឃើញថាមានតែ៨នាក់ ប៉ុណ្ណោះដែលទទួលរងប្រតិបត្តិកម្មបន្តិចបន្តួច បន្ទាប់ពីបានទទួលការចាក់វ៉ាក់សាំង របស់ Sinopharm។ គួរឲ្យដឹងដែរថា ដំណាក់កាលការសាកល្បងទី ៣ នៃវ៉ាក់សាំង Sinopharm ដែលបានអនុវត្តមួយផ្នែកធំ នៅក្នុងប្រទេសម៉ារ៉ុករួមមានមនុស្ស ដែលមានអាយុលើសពី ៦០ ឆ្នាំហើយជាលទ្ធផល បានបង្ហ...
ចិនតែងតាំង ឯកអគ្គរដ្ឋទូត ប្រចាំ នៅកូរ៉េខាងជើងថ្មី

ចិនតែងតាំង ឯកអគ្គរដ្ឋទូត ប្រចាំ នៅកូរ៉េខាងជើងថ្មី

នយោបាយ, ព័ត៌មានអន្តរជាតិ
ប្រទេសចិន នាពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានតែងតាំងឯកអគ្គរដ្ឋទូតប្រចាំ នៅកូរ៉េខាងជើងថ្មី ក្រោយពេលមួយឆ្នាំ បន្ទាប់ពីការរាតត្បាត មេរោគកូរ៉ូណា បានចាប់ផ្តើមផ្ទុះឡើង ហើយទីក្រុងព្យុងយ៉ាងបិទព្រំដែន ប្រវែង៨៨០ម៉ាយ ជាប់ដៃគូដ៏សំខាន់របស់ខ្លួន ។ ទីភ្នាក់ងារសារព័ត៌មាន Kyodo បានរាយការណ៍ថា លោក Wang Yajun មានវ័យ ៥១ឆ្នាំ ជាអនុប្រធាននាយកដ្ឋានទំនាក់ទំនង អន្តរជាតិរបស់គណៈកម្មាធិការ កណ្ដាលបក្សកុម្មុយនិស្តចិន នឹងដឹកនាំបេសកកម្ម ការទូតចិន នៅក្នុងទីក្រុងព្យុងយ៉ាង។ ប៉ុន្តែវានៅមិនទាន់ច្បាស់នៅឡើយទេថា ពេលណាលោក Wang Yajun នឹងត្រូវអនុញ្ញាតឲ្យចូលកាន់តំណែង របស់លោកនៅកូរ៉េខាងជើង។ របបលោក គីម ជុងអ៊ុន នៅតែបិទចំពោះពិភពលោកខាងក្រៅ និងស្ទើរតែមន្ត្រីការទូតបរទេសទាំងអស់ នៅទីក្រុងព្យុងយ៉ាង បានវិលត្រឡប់ទៅប្រទេសវិញ ដោយសារតែកូវីដ១៩។ គួរបញ្ជាក់ថា លោក Wang Yajun បានធ្វើតួនាទីយ៉ាងសំខាន់ នៅក្នុងចំណងមិត្តភាពចិន និងកូរ៉េខាងជើង ក្នុងនា...