ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
លោក លឹម គានហោ ពិនិត្យគម្រោងអភិវឌ្ឍន៍អាងទឹក ក្នុងស្រុកជ័យសែន និងស្រុករវៀង ខេត្តព្រះវិហារ

លោក លឹម គានហោ ពិនិត្យគម្រោងអភិវឌ្ឍន៍អាងទឹក ក្នុងស្រុកជ័យសែន និងស្រុករវៀង ខេត្តព្រះវិហារ

នយោបាយ, ព័ត៌មានជាតិ
ព្រះវិហារ៖ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០២០ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម រួមដំណើរដោយលោក លោកស្រី ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងមន្រ្តីបច្ចេកទេសរបស់ក្រសួង រួមជាមួយគណៈអភិបាលខេត្តព្រះវិហារ បានអញ្ជើញពិនិត្យគម្រោងអភិវឌ្ឍន៍អាងទឹករក្សា មានទីតាំងស្ថិតនៅតាមបណ្តោយស្ទឹងសែន ដែលទំនប់ខាងឆ្វេងស្ថិតនៅក្នុងឃុំពុទ្រា ស្រុកជ័យសែន និងទំនប់ខាងស្តាំស្ថិតនៅក្នុងឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ។  គម្រោងអភិវឌ្ឍន៍អាងទឹករក្សា ត្រូវបានចាប់ផ្តើមសាងសង់កាលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយក្រុមហ៊ុន The Consortium of Guangdong Foreign Construction Co., Ltd. & Guangdong Yuantian Engineering Co., Ltd. ដែលរហូតមកដល់ពេលនេះសម្រេចការងារសាងសង់បានប្រមាណ៤១,៥ភាគរយហើយ​។ លេីទំហំការងាររួមមាន៖ - សាងសង់ទំនប់បេតុង មានប្រវែង៥០ម៉ែត្រ ទទឹងខ្នងលើ ប្រាំពីរម៉ែត្រ កម្ពស់អតិបរិមា២៤,៥ម៉ែត្រ និងសាងសង់សំណង...
លិខិត្តមិត្តអ្នកអាន៖ មេឈ្មួញ! ឈ្មោះចែ​ មុំនិង ចែ ធី ល្បីដឹកជព្ជួានសិប្បកម្មកែឆ្នៃទ្វាបង្អួចអត់ច្បាប់រាល់យប់ចេញពីខេត្តព្រះវិហារឆ្លងកាត់ខេត្តឧត្ដរមានជ័យ

លិខិត្តមិត្តអ្នកអាន៖ មេឈ្មួញ! ឈ្មោះចែ​ មុំនិង ចែ ធី ល្បីដឹកជព្ជួានសិប្បកម្មកែឆ្នៃទ្វាបង្អួចអត់ច្បាប់រាល់យប់ចេញពីខេត្តព្រះវិហារឆ្លងកាត់ខេត្តឧត្ដរមានជ័យ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លិខិតមិត្តអ្នកអាន៖ ដេលីខ្មែរ​ ខេត្តឧត្ដរមានជ័យ៖ មេឈ្មួញជើងខ្លាំងឈ្មោះចែ មុំ ចែ ធីដឹកជព្ជួានសិប្បកែឆ្នៃទ្វា បង្អួច អត់ច្បាប់ រាល់យប់ចេញពីខេត្តព្រះ​វិហារ ឆ្លង់កាត់ស្រុកត្រពាំងប្រាសាទ​ ស្រុកអន្លង់វែងនិងស្រុក បន្ទាយអំពិល ឆ្ពោះទៅខេត្តបន្ទាយមានជ័យយ៉ាងរលូន មិនឃើញ​មន្រ្តីអាជ្ញាធរ មានសម្ថតិច្ច សង្កាត់ ផ្នែករដ្ឋបាលព្រៃឈើធ្វើការបង្រ្កាប មានតែអ្នកហែរហមចាំមើលផ្លូវប៉ុណ្ណោះ។ បើយោងតាមប្រភពៈពីសម្ថតកិច្ចម្នាក់ប្រចាំការនៅស្រុកអន្លង់វែងបានលួចខ្សិបដាក់ត្រចៀកអ្នកសារព័ត៍មានដឹងថា ជារាល់យប់មានមេឈ្មួញជាច្រើនបានធ្វើសកម្មភាពដឹកជព្ជួានសិប្បកម្មកែឆ្នៃទ្វា បង្អួចអត់ច្បាប់ តាមរថយន្ត វីគោ នីសាន់ ណាវ៉ារ៉ា រថយន្តសាំយ៉ុង មកពីខេត្តព្រះវិហារ ឆ្លងកាត់បីស្រុកទៅយ៉ាងរលូន និងមានមន្រ្តីសម្ថតកិច្ចជាអ្នកមើលផ្លូវអោយក្រុមឈ្មួញរកស៊ីដឹកជព្ជួានបទល្មើសឈើអត់ច្បាប់ទៀតផង។ ប្រភពៈដដែលបានបន្តថា តាំងពីបាត់មុខមេឈ្មួញជើងខ្លាំងឈ្មោះចែញ៉ាញមួយ...
លោក ប៉ាន សូរស័ក្តិ ចូលរួមអន្តរកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីលើកទី១០ ស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) តាមប្រព័ន្ធវីដេអូ (Video Conference) …

លោក ប៉ាន សូរស័ក្តិ ចូលរួមអន្តរកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីលើកទី១០ ស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) តាមប្រព័ន្ធវីដេអូ (Video Conference) …

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៅថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២០ បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមអន្តរកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីលើកទី១០ ស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) ដែលបានប្រារព្ធធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ (Video Conference) ដោយមានការសម្របសម្រួលពីលេខាធិការដ្ឋានអាស៊ាន និងដឹកនាំដោយ ឯកឧត្តម Tran Tuan Anh រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលជាប្រធានអាស៊ានឆ្នាំ២០២០។ កិច្ចប្រជុំនេះមានគោលបំណងពិនិត្យការអនុវត្តអាណត្តិដែលបានប្រគល់ដោយថ្នាក់ដឹកនាំ កាលពីកិច្ចប្រជុំកំពូលអាសិបលើកទី៣ កាលពី​ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីក្រុងបាងកក កន្លងទៅ និងដោះស្រាយបញ្ហាសេសសល់ ដើម្បីឱ្យប្រទេសជាសមាជិកអាចចុះហត្ថលេខាលើកិច្ចព្រមព្រៀងអាសិបនេះក្នុងឆ្នាំ២០២០ នៅប្រទេសវៀតណាម។ ដោយពិនិត្យឃើញថា កិច្ចព្រមព្រៀងអាសិបទាំងមូលមានផលិតផលក្នុង...
តម្លៃមាសកើនឡើងនៅទីផ្សារអន្តរជាតិ ខណៈវីរុសCovid-19នៅតែបន្តឆ្លងរាលដាល

តម្លៃមាសកើនឡើងនៅទីផ្សារអន្តរជាតិ ខណៈវីរុសCovid-19នៅតែបន្តឆ្លងរាលដាល

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ Reuters បានចុះផ្សាយថា តម្លៃមាសនៅលើទីផ្សារអន្តរជាតិ បានកើនឡើងយ៉ាងគំហុក នៅថ្ងៃពុធ ទី២៤ ខែមិថុនានេះ រហូតដល់០.២% ដែលស្មើនឹងតម្លៃ ១៧៧០.៩២ដុល្លារអាមេរិកក្នុងមួយអោន ដែលជាកំណើនតម្លៃខ្ពស់មិនធ្លាប់មានចាប់តាំងពីខែតុលា ឆ្នាំ២០១២កន្លងទៅ ។ តម្លៃមាស១៧៧០.៩២ដុល្លារអាមេរិកក្នុងមួយអោន គឺជាតម្លៃធ្លាក់បន្តិច បើប្រៀបធៀបនឹងកំណើននៃតម្លៃមានកាលពីសប្តាហ៍មុន ដែលកើនឡើងរហូតដល់១៧៧៣ដុល្លារអាមេរិកក្នុងមួយអោយ ប៉ុន្តែតម្លៃមាសចំនួន១៧៧០.៩២ដុល្លារអាមេរិកក្នុងមួយអោន ក៏ជាតម្លៃខ្ពស់ដែរ បើប្រៀបធៀងនឹងឆ្នាំកន្លងទៅ ។ ចំពោះតម្លៃភាគហ៊ុនមាស ក៏បានកើនឡើងក្នុងអត្រា០.៣%ផងដែរក្នុងរយៈប៉ុន្មានសប្តាហ៍កន្លងមកនេះ ខណៈដែលតម្លៃប្រេងឥន្ធនៈ និងតម្លៃទំនិញផ្សេងទៀត បានធ្លាក់ចុះខ្លាំង ដោយសារតែការឆ្លងរាលដាលនៃវីរុសCovid-19នៅជុំវិញពិភពលោក ៕...
នាយករដ្ឋមន្ត្រីប៊ុលហ្ការី ត្រូវផាកពិន័យ១៧៤ដុល្លារពីបទមិនពាក់ម៉ាស់ចូលព្រះវិហារ

នាយករដ្ឋមន្ត្រីប៊ុលហ្ការី ត្រូវផាកពិន័យ១៧៤ដុល្លារពីបទមិនពាក់ម៉ាស់ចូលព្រះវិហារ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
រដ្ឋអាជ្ញារបស់ប្រទេសប៊ុលហ្ការី បានសម្រេចផាកពិន័យលោក បយកូ បូរីសូវ (Boyko Borissov) នាយករដ្ឋមន្ត្រីរបស់ប្រទេសនេះជាទឹកប្រាក់ចំនួន៣០០ឡេវ (Levs)ប្រាក់ប៊ុលហ្ការី ស្មើនឹងទឹកប្រាក់១៧៤ដុល្លារអាមេរិក ពីបទមិនពាក់ម៉ាស់ចូលព្រះវិហារ ដែលនេះបើតាមការចុះផ្សាយរបស់ Jakarta Post ។ សូមបញ្ជាក់ជូនថា លោក បយកូ បូរីសូវ បានធ្វើដំណើរទៅកាន់ព្រះវិហារសាសនាគ្រិស្តមួយ Rila Monastery កាលពីថ្ងៃអង្គារ ទី២៣ ខែមិថុនានេះ ដោយនាយករដ្ឋមន្ត្រីរូបនេះ មិនបានពាក់ម៉ាស់មុខទេ ខណៈដែលគ្រិស្តសាសនិកផ្សេងទៀតបានពាក់ម៉ាស់ទៅកាន់ព្រះវិហារជាមួយលោកដែរ ។ លោក គីរីល អាណានីវ (Kiril Ananiev) រដ្ឋមន្ត្រីក្រសួងសុខាភិបាល បាននិយាយថា លោក បយកូ បូរីសូវ បានរំលោភបំពានលើបទបញ្ជារបស់ក្រសួង ដែលបានចេញបញ្ជាអោយប្រជាពលរដ្ឋនៅទូទាំងប្រទេសនេះ ពាក់ម៉ាស់មុខ ខណៈដែលចេញទៅកាន់ទីសាធារណៈ ទីប្រជុំជន និងទៅកាន់កន្លែងណាមួយ ៕...
សម្តេចតេជោអំពាវនាវអោយមានការយោគយល់ដល់សាលារៀនឯកជនដែលជួលអគារធ្វើសាលា

សម្តេចតេជោអំពាវនាវអោយមានការយោគយល់ដល់សាលារៀនឯកជនដែលជួលអគារធ្វើសាលា

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
នៅក្នុងឱកាសអញ្ជើញប្រកាសអនុវត្តកម្មវិធីផ្តល់សាច់ប្រាក់ជូនពលរដ្ឋក្រីក្រ និងងាយរងគ្រោះដោយសារជំងឺកូវីដ១៩ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ នៅវិមានសន្តិភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញពីការគិតគូរនឹងព្រួយបារម្ភ ចំពោះសាលារៀនឯកជនដែលបានជួលអគារបើកសាលារៀន ហើយពេលនេះកំពុងប្រឈមនឹងការបិទទ្វាដោយសារជំងឺឆ្លងកូវីដ១៩។ សម្តេចតេជោយនាយករដ្ឋមន្ត្រី នៅថ្ងៃនេះបានអំពាវនាវស្នើសុំដល់ម្ចាស់អគារដោយផ្ទាល់គឺត្រូវមានភាពទន់ភ្លន់ និងមេត្តាយោគយល់បន្ធូរបន្ថយថ្លៃជួលអាគារក្នុងអំឡុងពេលដែលប្រទេសជាតិទាំងមូលកំពុងប្រឈមនឹងជំងឺឆ្លងកូវីដ១៩។ សម្តេចជោនាយករដ្ឋន្ត្រីបានស្នើឲ្យក្រសួងហិរញ្ញវត្ថុបន្តធ្វើការជាមួយធនាគារ រៀបចំឥណទានឡើងវិញដើម្បីផ្តល់លទ្ធភាពដល់គ្រឹះស្ថានឯកជនអាចមានឱកាសខ្ចីថវិកាក្នុងការអភិវឌ្ឍកម្មវិធីបង្រៀតតាម “ Online” ព្រោះមានសាលារៀនឯកជនជាច្រើនដែលមិនបានរៀប ចំកម្មវិធីបង្រៀន Online បង្រៀនសិស្សានុសិស្សអោយទាន់សភ...
សម្តេចតេជោ ហ៊ុន សែន ប្រកាសអនុវត្តកម្មវិធី ផ្តល់សាច់ប្រាក់ជូនពលរដ្ឋក្រីក្រនិងងាយរងគ្រោះដោយសារជំងឺកូវីដ១៩

សម្តេចតេជោ ហ៊ុន សែន ប្រកាសអនុវត្តកម្មវិធី ផ្តល់សាច់ប្រាក់ជូនពលរដ្ឋក្រីក្រនិងងាយរងគ្រោះដោយសារជំងឺកូវីដ១៩

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញប្រកាសអនុវត្តកម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋមានជីវ ភាពក្រីក្រ និងងាយរងគ្រោះដោយសារជំងឺកូវីដ១៩ នៅវិមានសន្តិភាពនៅព្រឹកថ្ងៃពុធទី២៤ខែមិថុនាឆ្នាំ២០២០ នេះ ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ ជាវិធានការជំនួយសង្គមរបស់រាជរដ្ឋាភិបាល សំដៅជួយសម្រួលជីវភាពប្រចាំថ្ងៃ នៅក្នុងអំឡុងពេលនៃវិបត្តិជំងឺកូវីដ-១៩ ជូនដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ។ លើសពីនេះមានបណ្ណសមធម៌ទូទាំងប្រទេស ដែលក្នុងនោះគឺផ្តោតការយកចិត្តទុកដាក់បន្ថែមចំពោះកុមារអាយុក្រោម ៥ឆ្នាំ, ជនមានពិការភាព, ជនចាស់ជរាអាយុចាប់ពី៦០ឆ្នាំឡើង និងអ្នកមានផ្ទុកមេរោគអេដស៍ នៅក្នុងគ្រួសារក្រីក្រទាំងនោះ។ កន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការជាច្រើនក្នុងការប្រយុទ្ធប្រឆាំងទប់ស្កាត់បញ្ហាប្រឈមនៅពេលដែលប្រទេសយើងកើតមានជំងឺកូវីដ ១៩។ រ...
មេដឹកនាំអាមេរិកអះអាងខុសគ្នាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិន

មេដឹកនាំអាមេរិកអះអាងខុសគ្នាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិន

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
លោក ភីធ័រ ណាវ៉ារ៉ូ (Peter Navarro) ទីប្រឹក្សាពាណិជ្ជកម្មរបស់សេតវិមាន សហរដ្ឋអាមេរិក បាននិយាយតាមប្រព័ន្ធផ្សព្វផ្សាយ Fox News ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងប្រទេសចិននិងសហរដ្ឋ អាមេរិកបានចប់ហើយ ដែលកិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាដោយមេដឹកនាំនាំប្រទេសទាំងពីរកាលពីខែមករា ដើមឆ្នាំ២០២០នេះ ។ ក្រោយពីទទួលបានដំណឹងនេះ លោក ដូណាល់ ត្រាំ បានសរសេរតាមប្រព័ន្ធ Twitter របស់លោកថា កិច្ចចរចាពាណិជ្ជកម្មរវាងប្រទេសចិន និងសហរដ្ឋអាមេរិកមិនទាន់ចប់នៅឡើយទេ ប៉ុន្តែកិច្ចចរចានេះ ត្រូវបានផ្អាកដោយសារតែការឆ្លងរាលដាលវីរុសCovid-19នៅក្នុងប្រទេសនេះ និងនៅជុំវិញពិភពលោក ។ សូមបញ្ជាក់ជូនថា ប្រធានាធិបតីរបស់សហរដ្ឋអាមេរិក ចាប់ផ្តើមចរចាជាមួយប្រទេសចិនស្តីពីពាណិជ្ជកម្មចាប់តាំងពីឆ្នាំ២០១៧កន្លងមក ក្នុងគម្រោងបង្កើតកិច្ចព្រមព្រៀងថ្មីផ្នែកពាណិជ្ជកម្មរវាងប្រទេសមហាអំណាចទាំងពីរ ដោយផ្តោតទៅលើឱភាពពាណិជ្ជកម្ម ដែលចិនបាននាំចូលអាមេរិកក្នុងតម្លៃទឹកប្...
ជប៉ុនមិនចំណាយប្រាក់ដល់៨ពាន់លានដុល្លារមួយឆ្នាំលើវត្តមានកងទ័ពអាមេរិកនៅជប៉ុនទេ

ជប៉ុនមិនចំណាយប្រាក់ដល់៨ពាន់លានដុល្លារមួយឆ្នាំលើវត្តមានកងទ័ពអាមេរិកនៅជប៉ុនទេ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
លោក Taro Kono រដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ប្រទេសជប៉ុន បានចេញសេចក្តីប្រកាសមួយនៅថ្ងៃអង្គារ ទី២៣ ខែមិថុនានេះ ដែលមានខ្លឹមសារថា សហរដ្ឋអា មេរិកមិនបានស្នើសុំប្រទេសជប៉ុនអោយបង់ប្រាក់បន្ថែមប្រចាំឆ្នាំ ក្នុងការរក្សាវត្តមានកងទ័ពអាមេរិកនៅប្រទេស ជប៉ុននោះទេ ដែលនេះបើតាមការចុះផ្សាយរបស់ Kyodo របស់ជប៉ុន ។ ការលើកឡើងរបស់លោក តារ៉ូ កូណូ ត្រូវបានធ្វើឡើងក្រោយពីលោក ចន បូលតុន (John Bolton) អតីត ទីប្រឹក្សាសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក បាននិយា យថា លោកបានពាំនាំការទាមទាររបស់លោក ដូណាល់ ត្រាំ ដែលស្នើសុំប្រទេសជប៉ុនអោយបង់ប្រាក់ចំនួន៨ ពាន់លានដុល្លារក្នុងមួយឆ្នាំ លើការរក្សាវត្តមានកងទ័ពអាមេរិកនៅប្រទេសជប៉ុន ។ សូមបញ្ជាក់ជូនថា រដ្ឋាភិបាលរបស់ប្រទេសជប៉ុន បានបង់ប្រាក់ក្នុងអត្រា៧៥%ក្នុងចំនួនទឹកប្រាក់សរុប៤.៤ ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំលើការរក្សាវត្តមានកងទ័ពអាមេរិកនៅជប៉ុន ដោយនៅរក្សាដដែល មិនបានបង្កើនចំនួនទឹកប្រាក់នោះទេ ៕ ...
រដ្ឋបាលរាជធានីភ្នំពេញបញ្ជាឲ្យអាជ្ញាធរខណ្ឌមានជ័យត្រូវឃាត់ទុករថយន្ដដឹកដីឬរថយន្ដធុនធំពេលឆ្លងកាត់ផ្លូវ៦០ម៉ែត្រពេលថ្ងៃ

រដ្ឋបាលរាជធានីភ្នំពេញបញ្ជាឲ្យអាជ្ញាធរខណ្ឌមានជ័យត្រូវឃាត់ទុករថយន្ដដឹកដីឬរថយន្ដធុនធំពេលឆ្លងកាត់ផ្លូវ៦០ម៉ែត្រពេលថ្ងៃ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ តាមសំដី អភិបាលខណ្ឌ មានជ័យ បានលើក​ឡើងថា លោក ឃួង ស្រេង បញ្ជាឲ្យលោកឃាត់ទុកភ្លាម ចំពោះរថយន្ដធុនធំ(ឡានធំ)ពេលរថយន្ដនោះ ចរាចណ៏ លើផ្លូវ៦០ម៉ែត្រ ចូលពេលថ្ងៃ ចាប់ពីម៉ោង៧,៣០នាទី រហូតដល់ម៉ោង៥,៣០នាទី ល្ងាច ។ ដោយឡែក អនុញ្ញាតឲ្យចូល តែពេលយប់ទេ រឿងដឹកខ្សាច់ ឬដឹកដីចូលដេប៉ូរបស់ខ្លួននៅតំបន់នោះ ហើយនៅក្នុងកិច្ចប្រជុំនៅសាលាក្រុង លោក ឃួង ស្រេង បានបញ្ជាក់បែបនេះ ។ លោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាធានីភ្នំពេញ បានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញក៏មានវិធានការក្នុងការហាមរថយន្ដធុនធំមិនឲ្យចូលក្រុងផងដែរ។ ប៉ុន្តែវិធានការនេះនៅតែទទួលបរាជ័យដដែរជាដដែរ ហើយការបរាជ័យនោះត្រូវគេបានមើលឃើញថា ផ្តើមចេញកត្តាតែ​មួយ​គត់ នោះគឺបញ្ហាអាជ្ញាធរ និងកម្លាំងសមត្ថកិច្ចយកលុយពីរថយន្តធំៗទាំងអស់នេះជាថ្នូរនៃការអនុញ្ញាតិឲ្យ រថយន្តធំៗចូលក្រុងពេលថ្ងៃ ។ បើអាជ្ញាធរ កម្លាំងសមត្ថកិច្ចទាំងអស់បញ្ឈប់ការយកលុយពីរថយន្តធំៗទាំងអស់នេះជាថ្នូរនៃការអនុញ្ញាតិឲ្...