ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
ខួបលើកទី២០ឆ្នាំ នៃសេចក្តីប្រកាសរួមរវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង

ខួបលើកទី២០ឆ្នាំ នៃសេចក្តីប្រកាសរួមរវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០នេះ គឺជាទិវាគម្រប់ខួបទី២០ឆ្នាំនៃសេចក្តីប្រកាសរួមរវាងកូរ៉េខាងជើង និងខាងត្បូង ក្នុងកិច្ចប្រជុំជាប្រវត្តិសាស្ត្រអន្តរកូរ៉េ កាលពីឆ្នាំ២០០០កន្លងទៅ ស្តីពីការបង្រួបបង្រួមដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការណ៍ខាងសេដ្ឋកិច្ចរវាងកូរ៉េទាំងពីរ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន NHK World-Japan ។ ប្រធានាធិបតីរបស់ប្រទេសកូរ៉េខាងត្បូង លោក មូន ជេអ៊ីន កំពុងប្រឹងប្រែងស្តារទំនាក់ទំនងអន្តរកូរ៉េឡើងវិញ ប៉ុន្តែភាគកូរ៉េខាងជើងមិនមានបំណងស្តារទំនាក់ទំនងនេះឡើងវិញនោះទេ និងព្យាយាមលុបចោលកិច្ចព្រមព្រៀងមួយចំនួនទៀតផង ។ លោក មូន ជេអ៊ីន បានទទួចឲ្យមេដឹកនាំរបស់កូរ៉េខាងជើងគិតគូរឡើងវិញ នូវការសម្រេចចិត្តក្នុងការបិទទ្វារការិយាល័យទំនាក់ទំនង ការលុបចោលកិច្ចព្រមព្រៀងខាងយោធា និងការលុបចោលកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ដែលនឹងផ្តល់ផលប្រយោជន៍ច្រើនដល់កូរ៉េខាងជើង ៕...
មានក្រុមអនាធិបតេយ្យ បានវ៉ៃរបងរបស់ប្រជាពលរដ្ឋ ហើយធ្វើរបងថ្មីរបស់ខ្លួនមិនខ្វល់ប៉ះចំដីរបស់នរណាឡើយ

មានក្រុមអនាធិបតេយ្យ បានវ៉ៃរបងរបស់ប្រជាពលរដ្ឋ ហើយធ្វើរបងថ្មីរបស់ខ្លួនមិនខ្វល់ប៉ះចំដីរបស់នរណាឡើយ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ព្រះសីហនុ៖ មានករណីផ្ទុះហឹង្សារវាងក្រុមអនាធិតេយ្យ ជាមួយកម្លាំងកងរាជអាវុធហត្ថ ស្រុកព្រៃនប់កាលពីល្ងាចថ្ងៃទី១៤ ខែមីថុនា ឆ្នាំ២០២០ វេលាម៉ោង០៤:៣០ នៅចំណុចភូមិគគីរ ឃុំបិទត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ករណីផ្ទុះហឹង្សានេះកើតឡើងក្រោយពីរដ្ឋបាលស្រុកព្រៃនប់បានទទួលដំណឹងពីប្រជាពលរដ្ឋថា មានក្រុមអនាធិបតេយ្យ បានវ៉ៃរបងរបស់ប្រជាពលរដ្ឋ ហើយធ្វើការសាងសងរបងថ្មីរបស់ខ្លួនដោយមិនខ្វល់ចំដីរបស់នរណាទាំងអស់ ។ ដូច្នេះទើបរដ្ឋបាលស្រុកព្រៃនប់ បានដាក់បញ្ជារឲ្យខាងកងកម្លាំងប៉េអឹមស្រុកព្រៃនប់ ចុះទៅអន្តរាគមន៍ ត្រូវបានក្រុមអនាធិបតេយ្យ កាក់ឡានរបស់កងកម្លាំងប៉េអឹម ហើយបានប្រើហឹង្សា ដោយមានប្រើកាំបិត ដំបង ជំពាមកៅស៊ូ បណ្តាលឲ្យប៉េអឹមម្នាក់ឈ្មោះ ឃឿន សុក្រិត ភេទប្រុស អាយុ២៥ឆ្នាំ រងរបួសដៃ។ ក្នុងករណីផ្ទុះហឹង្សានោះ នគរបាលស្រុកព្រៃនប់បានឃាត់ខ្លួនជនដៃដល់ម្នាក់ឈ្មោះ ស៊ុ អៀប ហៅ ភាពសាក់ ភេទប្រុស អាយុ៣៧ឆ្នាំ ជាអ្នកប្រើកាំបិតផ្គាក់កាប់មកលើ...
ខួប៥៨ឆ្នាំដែលតុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេសម្រេចឱ្យកម្ពុជាជាម្ចាស់កម្មសិទ្ធិលើប្រាសាទព្រះវិហារ

ខួប៥៨ឆ្នាំដែលតុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេសម្រេចឱ្យកម្ពុជាជាម្ចាស់កម្មសិទ្ធិលើប្រាសាទព្រះវិហារ

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០នេះ ជាខួប៥៨ឆ្នាំ (១៥ មិថុនា ១៩៦២ - ១៥ មិថុនា ២០២០) ដែលតុលាការយុត្តិធម៌អន្តរជាតិ (ICJ)នាទីក្រុងឡាអេ ប្រទេសហុឡង់ បានសម្រេចឱ្យកម្ពុជាឈ្នះក្តីជាមួយប្រទេសថៃ ក្នុងសំណុំរឿងប្រាសាទព្រះវិហារ ដែលតុលាការយុត្តិធម៌អន្តរជាតិ សម្រេចឱ្យកម្ពុជាជាម្ចាស់កម្មសិទ្ធិលើប្រាសាទព្រះវិហារ។ សម្តេចព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ បានបំពេញព្រះរាជបូជនីយកិច្ចយ៉ាងស្វិតស្វាញបំផុត ដើម្បីទាមទារប្រាសាទព្រះវិហារ រហូតដល់យើងបានចុះបញ្ជី​ប្រាសាទ​ព្រះវិហារ ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ ថ្ងៃ ​៧​កក្កដា ឆ្នាំ​២០០៨៕...
ស្ពានអ្នកថ្មើរជើង មុខសាលាសន្ធរម៉ុក រំលងមហាវិថីម៉ៅសេទុង និងមហាវិថីកម្ពុជាក្រោម សង់រួចរាល់ហើយ

ស្ពានអ្នកថ្មើរជើង មុខសាលាសន្ធរម៉ុក រំលងមហាវិថីម៉ៅសេទុង និងមហាវិថីកម្ពុជាក្រោម សង់រួចរាល់ហើយ

នយោបាយ, ព័ត៌មានជាតិ
ភ្នំពេញ៖ ស្ពានអាកាសថ្មើរជើង នៅមុខសាលាបឋមសិក្សាសន្ធរម៉ុក នៅលើចំណុចផ្លូវប្រសព្វទាំង៤ទិស គឺកាត់ទទឹងផ្លូវម៉ៅសេទុង និងកាត់ទទឹងផ្លូវកម្ពុជាក្រោម ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ត្រូវបានសាងសង់រួចរាល់ ហើយគ្រោងដាក់ឲ្យប្រើប្រាស់នៅចុងសប្ដាហ៍នេះ។ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២ បានដឹកនាំមន្ដ្រីជំនាញពាក់ព័ន្ធ និងមន្រ្តីជំនាញនៃទីចាត់ការរៀបចំក្រុង របស់រដ្ឋបាលរាជធានីភ្នំពេញ ទៅពិនិត្យការស្ថាបនាស្ពានថ្មើរជើងនេះ។ ក្នុងឱកាសនេះ លោកអភិបាលក្រុង បានបញ្ជាក់ថា ស្ពានអាកាសថ្មើរជើងនេះ គឺធ្វើឡើងស្របតាមកំណើនប្រជាសាស្ត្រ នៅក្នុងរាជធានីភ្នំពេញ ដែលចេះតែកើនឡើងជាលំដាប់ ដោយនៅមកដល់ពេលនេះ ទាំងប្រជាពលរដ្ឋដែលរស់នៅអចិន្ត្រៃយ៍ និងប្រជាពលរដ្ឋដែលរស់នៅ អាស្រ័យនឹងការរកស៊ី និងធ្វើការផ្សេងទៀត មានសរុបប្រមាណជាជាងបីលាន។ លោកបានបន្ថែមទៀតថា ដោយសារកំណើនប្រសាស្ត្រនេះហើយ រដ្ឋបាលរាជធានីភ្នំពេញ ក៏គ្រោងស្ថាបនា...
លោក ឃួង ស្រេង ចុះពិនិត្យស្ពានអាកាសថ្មើរជើងផ្សារដើមគរ តាមបណ្ដោយមហាវិថីម៉ៅសេទុង

លោក ឃួង ស្រេង ចុះពិនិត្យស្ពានអាកាសថ្មើរជើងផ្សារដើមគរ តាមបណ្ដោយមហាវិថីម៉ៅសេទុង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្រ្តីជំនាញនៃ ទីចាត់ការរៀបចំក្រុង ចុះពិនិត្យការស្ថាបនាស្ពានថ្មើរជើងផ្សារដើមគរ មកដល់ពេលនេះស្ថាបនាបាន៩៥ភាគរយហើយ គ្រោងដាក់ឲ្យប្រើប្រាស់នៅចុងសប្ដាហ៏នេះ នៅតាមបណ្ដោយមហាវិថីម៉ៅសេទុង ក្នុងខណ្ឌទួលគោករាជធានីភ្នំពេញ ព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ។ លោក ឃួង ស្រេង បានឲ្យដឹងថា ការស្ថាបនាស្ពានអាកាសថ្មើរជើងនេះ គឺស្របតាមកំណើនរបស់ប្រជាពលរដ្ឋ កើនឡើងជាលំដាប់មកដល់ពេលនេះទាំងប្រជាពលរដ្ឋដែលរស់នៅអចិន្ត្រៃយ៍និងប្រជាពលរដ្ឋដែលរស់នៅអាស្រ័យការរកស៊ី និងធ្វើការផ្សេងទៀត មានប្រមាណជាជាង៣លាន។ លោកបានបញ្ជាក់ថា ទន្ទឹមនឹងកំណើននេះ រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការស្ថាបនាស្ពានអាកាសថ្មើរជើងចំនួន២៥ទីតាំងទៀត ដើម្បីសម្រួលការកកស្ទះចរាចរណ៍និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដល់ប្រជាពលរដ្ឋ ។ បើតាមការបញ្ជាក់ពីក្រុមហ៊ុនSpace media Co,Ltd ថា គិតមកដល់ពេលនេះ ការស្ថាបនាស្ពានអាកាសថ្មើរជើ...
មនុស្សឆ្លងវីរុសCovid-19កើនឡើងជិត៨លាននាក់ហើយនៅជុំវិញពិភពលោក

មនុស្សឆ្លងវីរុសCovid-19កើនឡើងជិត៨លាននាក់ហើយនៅជុំវិញពិភពលោក

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
កំណើនមនុស្សឆ្លងវីរុសCovid-19នៅជុំវិញពិភព លោក នៅតែបន្តកើនឡើងក្នុងអត្រាខ្ពស់នៅឡើយ ដែលគិតត្រឹមថ្ងៃចន្ទ ទី១៥ ខែមិថុនានេះ មនុស្សឆ្លងសរុបបានហក់ឡើងដល់ជិត៨លាននាក់ហើយ គឺចំនួន ៧ ៩៨២ ៨២២ នាក់ ដែលនេះបើតាមការចុះផ្សាយរបស់ Worldomter ។ ចំពោះចំនួនមនុស្សស្លាប់ដោយសារវីរុសនេះនៅជុំវិញពិភពលោក ក៏បានកើនឡើងជាបន្តបន្ទាប់ផងដែរ ដែលគិតត្រឹមថ្ងៃចន្ទដូចគ្នានេះ កំណើនមនុស្សស្លាប់សរុបដោយសារវីរុសនេះ បានកើនឡើងដល់ជាង៤៣ម៉ឺននាក់ គឺចំនួន៤៣៥ ១៦៦ នាក់ ខណៈអ្នកជំងឺCovid-19ចំនួ ន៤ ១០៣ ៩៨៤ នាក់បានជាសះស្បើយ ។ សូមបញ្ជាក់ជូនថា សហរដ្ឋអាមេរិកនៅតែបន្តឈរលំ ដាប់លេខ១ដដែលក្នុងចំណោមប្រទេសទាំង១០ នៅលើពិភពលោក ដែលជាប្រទេសមានករណីឆ្លងវីរុសCovi d-19 និងមនុស្សបាត់បង់ជីវិតដោយសារវីរុសនេះច្រើនជាងគេ ខណៈដែលប្រទេសចិន ដែលជាប្រទេសប្រភពផ្ទុះឡើងនៃវីរុសនេះ បានធ្លាក់ទៅដល់លំដាប់ថ្នាក់លេខ ១៩ ៕...
តុលាការខេត្តកំពង់ធំ បញ្ជាឲ្យនគរបាលចាប់ខ្លួនស្ត្រីពីរនាក់ មកដាក់គុក ករណីរកស៊ីបន្លំភ្នែកជញ្ជីង

តុលាការខេត្តកំពង់ធំ បញ្ជាឲ្យនគរបាលចាប់ខ្លួនស្ត្រីពីរនាក់ មកដាក់គុក ករណីរកស៊ីបន្លំភ្នែកជញ្ជីង

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
កំពង់ធំ៖ មន្ត្រីនគរបាលស្រុកសណ្ដាន់ ខេត្តកំពង់ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ បានចាប់ខ្លួនស្ត្រីពីរនាក់ តាមបញ្ជាពីព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ធំ ពីបទសង្ស័យរកស៊ីបំភ័ន្តភ្នែកជញ្ជីង ដោយយកកៅស៊ូស្បែកជើង មកកល់ម៉ូរឺស័រនៅក្នុងជញ្ជីង ព្រោះចង់បានចំណេញក្នុងការទិញលក់ទំនិញ ដែលក្នុង១០០គីឡូក្រាម បាត់អស់២០គីឡូក្រាម។ ស្ត្រីទុច្ចរិតពីរនាក់ម្តាយ និងកូន ពូកែខាងលួចបន្លំភ្នែកជញ្ជីង ត្រូវបានស្គាល់ឈ្មោះថា យន បុប្ឋា ជាម្តាយ និងឈ្មោះ ឡុង ចន្ថា ជាកូនស្រី ដែលជាអ្នកទិញជ័រកៅស៊ូ ប្រចាំភូមិលែង ឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។ ចំណែកអ្នកលក់កៅស៊ូម្នាក់ ដែលបានរកស៊ីលក់ជ័រឲ្យស្ត្រីពីរនាក់ច្រើនឆ្នាំមកហើយ ប៉ន្តែពុំបានដឹងថា អ្នកទិញ ឈ្មោះ យន បុប្ឋា និងឈ្មោះ ឡុង ចន្ថា បានប្រើល្បិចលួចកល់កៅស៊ូស្បែកជើងផ្ទាត់ បង្កប់នៅក្នុងជញ្ជីង ដើម្បីស៊ីភ្នែកជញ្ជីងទាល់តែសោះ។ ប៉ុន្តែ នាពេលថ្មីៗនេះ អ្នកលក់ជ័រកៅស៊ូបានប្តឹងម្តាយ និងកូន មក...
លោក អ៊ុន ចាន់ដា អញ្ជើញអបអរសាទរព្រះរាជពិធីចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ គម្រប់ព្រះជន្ម៨៤ យាងចូល៨៥ព្រះវស្សា

លោក អ៊ុន ចាន់ដា អញ្ជើញអបអរសាទរព្រះរាជពិធីចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ គម្រប់ព្រះជន្ម៨៤ យាងចូល៨៥ព្រះវស្សា

នយោបាយ, ព័ត៌មានជាតិ
កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោកជំទាវ, លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត រួមដំណើរដោយអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត និងអាជ្ញាធរស្រុកកំពង់សៀម បានអញ្ជើញចូលរួមពិធីអបអរសាទរក្នុងឱកាសនៃព្រះរាជពិធីចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល គម្រប់ព្រះជន្ម៨៤ យាងចូល៨៥ព្រះវស្សា។ ក្នុងសារលិខិតថ្វាយព្រះពរ ដែលអានដោយលោក អ៊ុន ចាន់ដា អភិបាលខេត្ត ដែលតាងនាមឲ្យក្រុមប្រឹក្សា គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាមទាំងមូល សូមសម្តែងនូវកត្តញ្ញូតាធម៌ដ៏ស្មោះស្ម័គ្របំផុត ចំពោះព្រះគុណូបការៈដ៏ឧត្តុង្គឧត្តម និងទឹកព្រះទ័យប្រកបដោយព្រះព្រហ្មវិហារធម៌ របស់ព្រះអង្គ ដោយបានលះបង់ព្រះកាយពល បញ្ញាញាណ និងព្រះរាជទ្រព្យផ្ទាល់របស់ទ្រង់ ក្នុងវិស័យសង្គមកិច្ច មនុស្សធម៌ ស...
លោក ផាន អូន រួមថ្នាក់ដឹកនាំ និងមន្រ្តីបម្រើការទាំងអស់(ក.ប.ប.)សូមគោរព អបអរសាទរ​និង​គាំទ្រ​ លោកបណ្ឌិត​ ហ៊ុន​ ម៉ាណែត​ ដែល​ត្រូវ​បានប្រកាសចូលកាន់តំណែង​ជា​ប្រធាន​យុវជន​គណបក្សប្រជាជន​កម្ពុជា​

លោក ផាន អូន រួមថ្នាក់ដឹកនាំ និងមន្រ្តីបម្រើការទាំងអស់(ក.ប.ប.)សូមគោរព អបអរសាទរ​និង​គាំទ្រ​ លោកបណ្ឌិត​ ហ៊ុន​ ម៉ាណែត​ ដែល​ត្រូវ​បានប្រកាសចូលកាន់តំណែង​ជា​ប្រធាន​យុវជន​គណបក្សប្រជាជន​កម្ពុជា​

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោក ផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) នៃក្រសួងពាណិជ្ជកម្ម រួមនិងមន្រ្តីបម្រើការទាំងអស់ សូមគោរព អបអរសាទរ​ និង​ គាំទ្រ​ លោកបណ្ឌិត​ ហ៊ុន​ ម៉ាណែត​ ដែល​ត្រូវ​បាន​ប្រកាស​ចូលកាន់តំណែង​ជា​ប្រធាន​យុវជន​គណបក្សប្រជាជន​កម្ពុជា​ ថ្នាក់​កណ្ដាល​ជាផ្លូវ​ការ​។ ពិធីប្រកាសនេះធ្វើឡើង ក្រោម​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់​ សម្ដេចវិបុលសេនាភក្តី​ សាយ​ ឈុំ​ នៅ​ព្រឹក​ថ្ងៃ​ទី​ ១៣​ ខែ​ មិថុនា​ ឆ្នាំ​ ២០២០​ ។ លោក ផាន អូន មានប្រសាសន៍ថា   យើងខ្ញុំសូមគោរព អបអរសាទរ​ និង​គាំទ្រ​ ឯកឧត្ដម​បណ្ឌិត​ ហ៊ុន​ ម៉ាណែត​ ដើម្បីបានបន្តចូលរួម អភិវឌ្ឍន៍ប្រទេសកម្ពុជាយើងឲ្យកាន់តែច្រើនថែមទៀត។ លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានយុវជនគណក្សប្រជាជនកម្ពុជា ដែលប្រកាស ចូលកាន់តំណែងកំពូលរបស់ក្រុមយុវជន នៅថ្ងៃសៅរ៍ ទី១៣ មិថុនា ២០២០ នេះ បានចេញនៅគោលដៅសំខាន់ៗចំនួន ២ជាអាទិ ភាព។ គោលដៅទី១ គឺ ...
លោក អ៊ុន ចាន់ដា ផ្ញើលិខិតអបអរសាទរ ជូនលោកបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានតែងតាំងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល

លោក អ៊ុន ចាន់ដា ផ្ញើលិខិតអបអរសាទរ ជូនលោកបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានតែងតាំងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល

នយោបាយ, ព័ត៌មានជាតិ
កំពង់ចាម៖ លោក ​ អ៊ុន ចាន់ដា​ អភិបាលខេត្តកំពង់ចាម ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តកំពង់ចាម នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០នេះ បានផ្ញើសារលិខិតអបអរសាទរលោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានតែងតាំងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល។ «ខ្ញុំបាទសូមចូលរួមអបអរសាទរយ៉ាងក្លៀវក្លា ដោយស្មោះស្ម័គ្រអស់ពីដួងចិត្ត ដែលការតែងតាំង និងដំឡើងឋានៈនេះ ពិតជាបានឆ្លុះបញ្ចាំងនូវមាគ៌ាដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃ របស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលតែងតែបានយកចិត្តទុកដាក់ខ្ពស់ ចំពោះការងារយុវជនគ្រប់មជ្ឈដ្ឋាន ជាពិសេសផ្តល់ការហ្វឹកហ្វឺន បណ្ដុះបណ្ដាលកម្លាំងប្រាជ្ញាស្មារតី ពង្រឹងគោលជំហរស្នេហាជាតិ និងផ្ដល់ឱកាសដល់យុវជន បានចូលរួមគ្រប់សកម្មភាពនយោបាយរបស់គណបក្ស គ្រប់កាលៈទេសៈ ក្នុងគោលដៅលើកស្ទួយយុវជនជាទំពាំងស្នងឫស្សីបន្តវេន ដើម្បីដឹកនាំជោគវាសនារបស់ ប្រទេសជាតិនាពេលអនាគត។ «...