គណៈកម្មការមូលបត្រកម្ពុជាបង្ហាញពីលទ្ធផលកិច្ចប្រជុំគណៈកម្មការមូលបត្រកម្ពុជាលើកទី ៦០
លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក.) បានអញ្ជើញដឹកនាំកិច្ចប្រជុំ គ.ម.ក. លើកទី៦០ហើយកិច្ចប្រជុំនេះធ្វើឡើងនៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០។
បន្ទាប់ពីមន្ត្រីជំនាញធ្វើបទបង្ហាញជូនអង្គប្រជុំរួចមក អង្គប្រជុំបានពិភាក្សាផ្លាស់ប្តូរយោបល់ទាំងកម្រិតបច្ចេកទេស និងគោលនយោបាយទៅលើឯកសារ ដែលរៀបចំដោយនាយកដ្ឋានជំនាញនៃ គ.ម.ក.ហើយអង្គប្រជុំបានសម្រេចដូចខាងក្រោម៖
របៀបវារៈទី ១៖ អនុម័តលើសេចក្តីព្រាងប្រកាសស្តីពីការបោះផ្សាយលក់មូលបត្របំណុលសម្រាប់វិនិយោគិនគុណវុឌ្ឍិ។
របៀបវារៈទី ២៖ អនុម័តលើសេចក្តីព្រាងប្រកាសស្តីពីវិសោធនកម្មលើប្រកាសលេខ០០៤/១៥ គ.ម.ក. ចុះថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការផ្តល់អាជ្ញាបណ្ណ និងការគ្រប់គ្រងការជួញដូរឧបករណ៍និស្សន្ទ។
របៀបវារៈទី ៣៖ អនុម័តដោយផ្តល់ការអនុញ្ញាតជាគោលការណ៍លើការស្នើ...








