ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
ខ្យល់ព្យុះស៊ីក្លូននៅប្រទេសឥណ្ឌា បណ្តាលឲ្យមនុស្សស្លាប់កើនឡើងដល់១៧នាក់

ខ្យល់ព្យុះស៊ីក្លូននៅប្រទេសឥណ្ឌា បណ្តាលឲ្យមនុស្សស្លាប់កើនឡើងដល់១៧នាក់

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ Xinhua បានចុះផ្សាយថា កំណើនមនុស្សស្លាប់ដោយសារខ្យល់ព្យុះស៊ីក្លូន អាំផាន (Amphan) បានកើនឡើងដល់ចំនួន១៧នាក់ហើយ នៅទី២១ ខែឧសភា ឆ្នាំ២០២០នេះ នៅប្រទេសឥណ្ឌា ក្នុងខេត្ត វេស បែងហ្កាល់ និងខេត្ត អូឌីហ្សា បានទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ ។ ខ្យល់ព្យុះស៊ីក្លូន អាំផាន បានបោកបក់ឆ្លងកាត់ប្រទេសបង់ក្លាដែសទៅកាន់ប្រទេសឥណ្ឌាក្នុងល្បឿន២៧០គីឡូម៉ែត្រក្នុងមួយម៉ោង ទៅភាគខាងត្បូងនៃប្រទេសឥណ្ឌា តាមបណ្តោយតំបន់ឆ្នេរសមុទ្រ ដោយនាំយកទឹកភ្លៀងជាច្រើនមេទៅចាក់ស្រោចលើតំបន់នោះផងដែរ ។ អាជ្ញាធរឥណ្ឌា បានជម្លៀសប្រជាពលរដ្ឋប្រមាណជាងកន្លះលាននាក់ចេញពីតំបន់ដែលរងផលប៉ះពាល់ដោយសារខ្យល់ព្យុះនេះ ខណៈប្រទេសនេះ កំពុងទទួលរងផលប៉ះពាល់ដោយសារការឆ្លងរាលដាលនៃវីរុសខូវីដ-១៩ ដែលមានការឆ្លងសរុបចំនួន១១២ ៣៥៩នាក់ និងមនុស្សស្លាប់សរុបចំនួន ៣៤៣៥នាក់ ៕  ...
មន្ទីរសម្រាកព្យាបាល និងសម្ភព«សុវណ្ណឌីចោមចៅ» រងការចោទប្រកាន់ពីគ្រួសារជនរងគ្រោះ

មន្ទីរសម្រាកព្យាបាល និងសម្ភព«សុវណ្ណឌីចោមចៅ» រងការចោទប្រកាន់ពីគ្រួសារជនរងគ្រោះ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ ៖ មន្ទីរសម្រាកព្យាបាល និងសម្ភព «សុវណ្ណឌីចោមចៅ» រងការចោទប្រកាន់ពីគ្រួសារជនរងគ្រោះថា  (វះកាត់ស្រ្តីម្នាក់ឈឺពោះសម្រាលកូន ឥឡូវក្លាយជាជនពិការស្លាប់មួយចំហៀងខ្លួន) ។ ស្រ្តីរងគ្រោះឈ្មោះ សាត ស្រី អាយុ២៥ឆ្នាំ និងប្តីឈ្មោះ ម៉េង បញ្ញា អាយុ២៧ឆ្នាំ បច្ចុប្បន្នរស់នៅភូមិត្រពាំងអញ្ចាញ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ក្រុមគ្រួសារជនរងគ្រោះ បានស្នើរសុំឲ្យគ្រូពេទ្យ និងម្ចាស់មន្ទីរសម្រាកព្យាបាល និងសម្ភព «សុវណ្ណឌី ចោមចៅ» ទទួលខុសត្រូវលើករណីនេះ។ តែក្រុមគ្រូពេទ្យមិនព្រមទទួលខុសត្រូវ និងអះអាងថា ឲ្យគ្រូពេទ្យធ្វើយ៉ាងម៉េច ព្រោះវាជារឿងអ្នកជំងឺ ហើយថា អ្នកជំងឺកើតព្រាយក្រឡាភ្លើងទៅវិញ ។ លោក សាត ណាត អាយុ៤៧ឆ្នាំ ជាឪពុកបង្កើតរបស់ស្រ្តីរងគ្រោះ បាននិយាយប្រាប់សារព័ត៍មានក្នុងស្រុកថា កូនស្រីរបស់គាត់ ទើបតែសម្រាលកូនលើកដំបូងប៉ុណ្ណោះ កាលពីវេលាម៉ោង ៩ព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ កូនស្រីបានឈឺពោះ ហើយ...
សភាពាណិជ្ជកម្ម ខេត្តព្រះសីហនុ​ ​នាំយក​ថវិកា​ចំនួនសាមសិបលានរៀលជួយ​ដល់​កាក​បាទ​ក្រហម​កម្ពុជា

សភាពាណិជ្ជកម្ម ខេត្តព្រះសីហនុ​ ​នាំយក​ថវិកា​ចំនួនសាមសិបលានរៀលជួយ​ដល់​កាក​បាទ​ក្រហម​កម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ព្រះសីហនុ៖ លោកវណ្ណ សុខហេង ប្រធានសភាពាណិជ្ជកម្ម ខេត្តព្រះសីហនុ​ បាន​នាំយក​ថវិកា​ចំនួន​ ៣០​.០០០.០០០​ រៀល​ (សាមសិបលានរៀល)​ ដែល​បាន​ពី​ការ​បរិច្ចាគ​របស់​សមាជិក​ សមាជិកា​ ជួយ​ដល់​កាក​បាទ​ក្រហម​កម្ពុជា​ តាមរយះសាខា​ខេត្ត​ព្រះស៊ីហនុ​ ។ លោកវណ្ណ សុខហេង បានបញ្ជាក់ថា នេះ​គឺ​ជា​ទឹក​ចិត្ត​ដ៏ថ្លៃថ្លា​ និង​បង្ហាញ​ពី​ស្មារតី​ ចែករំលែក​ និងរួបរួមគ្នា​របស់​វិស័យ​ឯកជន​ ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា។  ក្នុងឱកាសអបអរសាទរ​ខួបទី១៥៧​ ទិវា​ពិភពលោកកាកបាទក្រហម​ និងអឌ្ឍចន្ទក្រហម ។ តាមរយៈមូលនិធិនេះ សាខាកាកបាទក្រហមខេត្តព្រះស៊ីហនុ នឹងយកចិត្តទុក្ខដាក់ប្រេីប្រាស់ជាប្រយោជន៍ក្នុងសកម្មភាពមនុស្សធម៌ឲ្យមានប្រសិទ្ធភាព៕  ...
ការនាំចេញរបស់ប្រទេសជប៉ុន ធ្លាក់ចុះជិត២២ ភាគរយ កាលពីខែមេសាឆ្នាំ២០២០នេះ

ការនាំចេញរបស់ប្រទេសជប៉ុន ធ្លាក់ចុះជិត២២ ភាគរយ កាលពីខែមេសាឆ្នាំ២០២០នេះ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ NHK World-Japan បានចុះផ្សាយថា ការនាំចេញផលិតផលនានារបស់ប្រទេសជប៉ុនទៅកាន់ទីផ្សារអន្តរជាតិ បានធ្លាក់ចុះក្នុងអត្រា២១.៩ ភាគរយ កាលពីខែមេសា ឆ្នាំ២០២០នេះ ដោយសារការឆ្លងរាលដាលនៃវីរុសខូវីដ-១៩នៅជុំវិញពិភពលោក ។ យោងតាមទិន្នន័យរបស់ក្រសួងហិរញ្ញវត្ថុជប៉ុន បានឲ្យដឹងថា ការធ្លាក់ចុះនូវការនាំចេញកាលពីខែមេសា គឺដោយសារតម្រូវការសកលបានធ្លាក់ចុះដែរ ខណៈដែលរដ្ឋាភិបាលនៃប្រទេសមួយចំនួន បាន បិទប្រទេសដោយសារក្តីបារម្ភពីការឆ្លងរាលដាលនៃវីរុសខូវីដ-១៩ និងដាក់បទបញ្ជាឲ្យប្រជាពលរដ្ឋស្នាក់នៅក្នុងផ្ទះ ។ ទិន្នន័យរបស់ក្រសួងហិរញ្ញវត្ថុជប៉ុនដដែលបានបង្ហាញថា ការនាំចូលប្រទេសនេះពីប្រទេសនៅជុំវិញពិភពលោក ក៏បានធ្លាក់ចុះ៧.២ ភាគរយ ផងដែរ ដែលជាការធ្លាក់ចុះនូវការនាំចូលទៅក្នុងកម្រិតទាបបំផុតដែលមិនធ្លាប់មាន ៕...
អាមេរិក៖ ផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន ៧,៥ លានដុល្លារដល់កម្ពុជា សម្រាប់ស្តារសេដ្ឋកិច្ចឡើងវិញ ដោយសារជំងឺកូវីដ-១៩

អាមេរិក៖ ផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន ៧,៥ លានដុល្លារដល់កម្ពុជា សម្រាប់ស្តារសេដ្ឋកិច្ចឡើងវិញ ដោយសារជំងឺកូវីដ-១៩

នយោបាយ, ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក Patrick Murphy ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសហរដ្ឋ អាមេរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ។ នៅថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០២០ បានរៀបចំពិធីប្រកាសព័ត៌មាន ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក សម្រាប់ការស្តារសម្បទាសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ។ លោក Patrick Murphy បានបញ្ជាក់ថា រដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងផ្តល់ហិរញ្ញប្បទានឥតសំណងមានទឹកប្រាក់សរុបចំនួន ៧,៥ លានដុល្លារអាមេរិក និងថវិកាចំនួន ៥ លានដុល្លារអាមេរិក សម្រាប់ការស្តារសម្បទាសេដ្ឋកិច្ចកម្ពុជាឡើងវិញបន្ទាប់ពីរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ និងថវិកាចំនួន ២,៥ លានដុល្លារអាមេរិកទៀត ជាហិរញ្ញប្បទានបន្ថែមសម្រាប់ការឆ្លើយតបនឹងការការពារសុខមាលភាពប្រឆាំងនឹងជំងឺកូវីដ-១៩ នៅកម្ពុជា ។ លោកអគ្គប...
លោកឃួង ស្រេង ចុះពិនិត្យការដ្ឋាន ស្ថាបនាប្រព័ន្ធលូ សួនច្បារ និងដាំដើមឈើ លើមហាវិថីព្រះនរោត្តម

លោកឃួង ស្រេង ចុះពិនិត្យការដ្ឋាន ស្ថាបនាប្រព័ន្ធលូ សួនច្បារ និងដាំដើមឈើ លើមហាវិថីព្រះនរោត្តម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចុះពិនិត្យ និងពន្លឿនការដ្ឋានស្ថាបនាប្រព័ន្ធលូការរៀបចំការរ៉ូឡា សួនច្បារ នឹងដាំដើមឈើ នៅតាមបណ្ដោយមហាវិថីព្រះនរោត្តម និងផ្លូវ លេខ៤៦២ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នៅព្រឹកថ្ងៃទី ២១ឧសភា ឆ្នាំ២០២០នេះ ។ ការចុះពិនិត្យការដ្ឋាននេះ គឺដើម្បីជំរុញឲ្យការដ្ឋានខាងលើ ដំណើរការទៅដោយរលូន លឿននិងមានគុណភាពភាពស្របតាមស្តង់ដារ បច្ចេកទេស ។ លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា ការដ្ឋានដែលកំពុងដំណើរការនៅ មហាវិថីព្រះនរោត្ដម គឺជាការដ្ឋានដាក់ប្រព័ន្ធលូ បង្ហូរទឹកមុខកាត់១ម៉ែត្រ ការរៀបចំការ៉ូឡានៅចិញ្ចើមផ្លូវ បង្កើតជាសួនច្បារជាមួយនឹងការដាំដើមឈើផងដែរ។ ចំណែកនៅលើកំណាត់ផ្លូវ៤៦២ ដាក់ប្រព័ន្ធលូ ក្រុមការងារបានដាក់រួចរាល់ហើយ ។ លោកឃួង ស្រេង បានជំរុញឲ្យរៀបចំការ៉ូឡាតាមចិញ្ចើមផ្លូវនេះឱ្យបានលឿន ស្អាតនិងមានគុណភាព ជាមួយការអ៊ុតកៅស៊ូនៅលើបណ្ដោយផ...
ចំនួនមនុស្សឆ្លងវីរុសខូវីដ-១៩ នៅជុំវិញពិភពលោក កើនឡើងដល់ជាង៥លាននាក់

ចំនួនមនុស្សឆ្លងវីរុសខូវីដ-១៩ នៅជុំវិញពិភពលោក កើនឡើងដល់ជាង៥លាននាក់

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ Worldometer បានចុះផ្សាយថា ចំនួនមនុស្សឆ្លងវីរុសខូវីដ-១៩នៅជុំវិញពិភព លោក បានកើនឡើងដល់ ៥ ០៨៤ ៩២០ នាក់  ដែលជាកំណើនឆ្លងនៅតែបន្តកើនឡើងខ្ពស់នៅឡើយ ។ គិតត្រឹមថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នេះ មនុស្សចំនួន ៣២៩ ៧១៨នាក់ បានបាត់បង់ជីវិតដោយ សារវីរុសនេះ ដែលជាកំណើនខ្ពស់ផងដែរ ខណៈដែលអ្នកជំងឺវីរុសខូវីដ-១៩ ចំនួន ២ ០២១ ៧៣៩ នាក់ បានជាសះស្បើយពីវីរុសផ្លូវដង្ហើមមួយនេះ ។ សូមបញ្ជាក់ថា ប្រទេសប្រេស៊ីលមានករណីឆ្លងវីរុសខូវីដ-១៩ ប្រចាំថ្ងៃច្រើនជាងគេនៅលើពិភពលោក ដែលគិតក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ប្រេស៊ីលមានករណីឆ្លងថ្មីចំនួន២១ ៤៧២នាក់ និងបន្ទាប់មកគឺសហរដ្ឋអាមេរិក ដែលមានការឆ្លងថ្មីក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ចំនួន២១ ៣៧៨នាក់ ៕...
សម្តេចតេជោ ៖ រំលឹកឲ្យប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩

សម្តេចតេជោ ៖ រំលឹកឲ្យប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន​ សែន បានរំលឹកឲ្យប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ នៅទូទាំងប្រទេស នឹងការគោពច្បាប់ចរាចរណ៍ដេីម្បីសុវត្ថិភាពអាយុជីវិត យេីងទាំងអស់គ្នា ។ នេះយោងតាមផេកហ្វេកប៊ុកផ្លូវការ របស់ សម្តេចតេជោ ហ៊ុន​ សែន បានឲ្យដឹងថា ៖ សុខសប្បាយទេបងប្អូនជនរួមជាតិ ? យើងបន្តចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ នៅទូទាំងប្រទេស។ មកទលល់ថ្ងៃនេះនៅលើពិភពលោកចំនួនអ្នកឆ្លងជំងឺកូវីដ-១៩បានកើនឡើងក្បែរ៥លានករណីហើយ ដែលគួរឲ្យបារម្ភខ្លាំងបំផុត។ ហេីយមកទល់ពេលនេះ ពិភពលោកក៏មិនទាន់រកឃើញថ្នាំព្យាបាលជម្ងឺឆ្លងរលាកផ្លូវដង្ហេីម Covid-19 នេះនៅឡើយដែរ។ ទាំងកម្ពុជានិងពិភពលោក​ យេីងកំពុងតែរួមគ្នាប្រយុទ្ធប្រឆាំងនឹងជម្ងឺឆ្លងដ៏កាចសាហាវបំផុតនេះ។ សូមបងប្អូនប្រជាពលរដ្ឋបន្តការប្រុងប្រយ័ត្នគ្រប់វិនាទី កុំឲ្យឆ្លងរោគពីគេមកយេីង​ នឹងពីយេីងទៅគេ​។ បេីចាំបាច់​ចេញក្រៅផ្ទះត្រូវពាក់ម៉ាសការពារ ត្រូវ...
ផ្លូវបេតុង១ ៧០០ម៉ែត្រ កសាងជុំវិញប្រាសាទនគរបាជ័យ សម្រេចបាន៣០ភាគរយ

ផ្លូវបេតុង១ ៧០០ម៉ែត្រ កសាងជុំវិញប្រាសាទនគរបាជ័យ សម្រេចបាន៣០ភាគរយ

នយោបាយ, ព័ត៌មានជាតិ
កំពង់ចាម៖ ផ្លូវបេតុង១៧០០ម៉ែត្រ កសាងជុំវិញប្រាសាទនគរបាជ័យ សម្រេចបាន៣០ភាគរយ ដើម្បីសម្រួលចរាចរណ៍ដល់ប្រជាពលរដ្ឋជុំវិញតំបន់នេះ និងដើម្បីបង្កើនសោភណ្ឌភាពនៃប្រាងប្រាសាទ ដែលមានអាយុជាងមួយពាន់ឆ្នាំ ព្រមទាំងអាចបញ្ជៀសការបើកបររថយន្តធំៗ ចូលក្នុងបរិវេណបា្រសាទផងដែរ។ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០នេះ អមដំណើរដោយអភិបាលរងខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធ បានអញ្ជើញពិនិត្យការសាងសង់ផ្លូវបេតុងមួយខ្សែនេះ ដែលមានប្រវែង១ ៧០០ម៉ែត្រ ព័ទ្ធជុំវិញប្រាសាទនគរបាជ័យ ស្ថិតនៅឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ តាមមន្ត្រីរដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា ផ្លូវបេតុង ប្រវែង១ ៧០០ម៉ែត្រ ទទឹង៦ម៉ែត្រ សាងសង់ជុំវិញ ប្រាសាទនគរបាជ័យ ដែលផ្លូវ១ខ្សែនេះ ប្រើប្រាស់ថវិការដ្ឋបាលខេត្ត ឆ្នាំ២០២០ ដែលជាលទ្ធផលមកដល់ពេលនេះ សម្រេចបានប្រមាណ៣០ភាគរយហើយ។ ទន្ទឹមនឹងការពិនិត្យមើលផ្លូវមួយខ្សែនេះ អភិបាលខេត្តកំពង់ចាមលោក អ៊ុន...
រយៈពេលនៃយុទ្ធនាការ ប្រឆាំងជំងឺកូវីដ-១៩នេះ មានក្រុមហ៊ុន និងសប្បុរសជនជាច្រើនជួយឧត្តមជាសម្ភារៈ ដល់សាលារាជធានីភ្នំពេញ

រយៈពេលនៃយុទ្ធនាការ ប្រឆាំងជំងឺកូវីដ-១៩នេះ មានក្រុមហ៊ុន និងសប្បុរសជនជាច្រើនជួយឧត្តមជាសម្ភារៈ ដល់សាលារាជធានីភ្នំពេញ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ រយៈពេលប៉ុន្មានខែនេះ មានក្រុមហ៊ុន អង្គការ និងសប្បុរសជនជាច្រើនបានជួយឧត្តមជាសម្ភារៈ មករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួមចំណែកក្នុងការបង្ការនិងទប់ស្កាត់នូវជំងឺកាចសាហាវ វីរុសខូវីដ-១៩នេះ។ គិតចាប់ពីថ្ងៃទី០៩ខែ ខែមិនាឆ្នាំ២០២០ រហូតដល់ថ្ងៃទី១៥ ខែឧសភាឆ្នាំ២០២០ កន្លងមកនេះ រដ្ឋបាលរាជធានីភ្នំពេញ ទទួលបាន អាកុលជែល ស្រោមដៃ អង្ករ សម្លៀកបំពាក់ការពារ និងឧបករណ៍ពាក់ព័ន្ធនឹងការកំចាត់នូវ ជំងឺកូវីដ–១៩នេះ ។ ក្រុមហ៊ុននិងសប្បុរជនដែលបានជួយឧត្តមមានដូចជា ក្រុមហ៊ុនឡាក់គី ឯកអគ្គកររដ្ឋទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុនណាហ្គាវើល ក្រុ មហ៊ុន TCU polys Enterpise ក្រុមហ៊ុនLSV អង្គការការីតាសកម្ពុជា ក្រុមហ៊ុនDW ហាងគុយទាវឆ្ងាញ់ទសវត្សរ៍ទី៦០ លោកហ៊ុន ម៉ានី ក្រុមហ៊ុនលីលី ហ្វូតលោកស្រីខេង សារ៉ាក់ ។ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអស់ លោក លោកស្រី ដែលបានចូលរួមចំណែកក្នុងការទប់ស្...