ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

សម្តេច​តេ​ជោ ហ៊ុន សែន ជម្រុញឲ្យ មហាសេដ្ឋី​ខ្មែរ វិនិយោគ​លើ​វិស័យ​កសិកម្ម​

សម្តេច​តេ​ជោ ហ៊ុន សែន ជម្រុញឲ្យ មហាសេដ្ឋី​ខ្មែរ វិនិយោគ​លើ​វិស័យ​កសិកម្ម​

សង្គម និងកម្សាន្ត
​ភ្នំពេញ​៖ ថ្លែងក្នុង​ពិធី​បិទ​សន្និបាត​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៩ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបាន​អំពាវនាវ​ឲ្យ​មហាសេដ្ឋី​នៅ​កម្ពុជា ចូលរួម​វិនិយោគ​លើ​វិស័យ​កសិកម្ម នៅ​កម្ពុជា​។​ ដើម្បីបាន​ជំរុញ​ឲ្យ​ធ្វើ​ទំនើបកម្ម​កសិកម្ម ដែលមាន​លក្ខណៈ​ប្រកួតប្រជែង តាមរយៈ​ការលើកកម្ពស់ ការស្រាវជ្រាវ ដើម្បី​អភិវឌ្ឍន៍​បច្ចេកវិទ្យា និង​បច្ចេកទេស​កសិកម្ម​ទំនើប ក្នុងទិសដៅ​បង្កើន​បរិមាណ គុណភាព និង​ឤ​ហា​រូប​ត្ថ​ម្ភ ជំរុញ​ការប្រើប្រាស់​បច្ចេកវិទ្យា កសិកម្ម ថ្មីៗ ជា​លក្ខណៈ ឌីជីថល ពង្រឹង​ការគ្រប់គ្រង​ដំណាំ​កសិកម្ម និង​ធាតុ​ចូល​កសិកម្ម ឱ្យបាន​ល្អ ប្រសើរ​។​ ​សម្តេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់ថា ការវិនិយោគ​ក្នុង​វិស័យ​កសិកម្ម តាម​អភិក្រម​ភាពជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន ក្នុងការ​បង្កើត​តំបន់​ក​សិ​-​ឧស្សាហកម្ម​កែច្នៃ​សម្រាប់​នាំចេញ ដែល​នឹង​ឤ​ច​ជួយ ដោះស្រាយ បញ្ហ...
សម្តេច​តេ​ជោ ហ៊ុន សែន លើកកម្ពស់​វិស័យ​កសិកម្ម ឱ្យក្លាយ​ទៅជា​ផ្នែក​មួយ​នាំមុខ

សម្តេច​តេ​ជោ ហ៊ុន សែន លើកកម្ពស់​វិស័យ​កសិកម្ម ឱ្យក្លាយ​ទៅជា​ផ្នែក​មួយ​នាំមុខ

សង្គម និងកម្សាន្ត
​ភ្នំពេញ​៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ ឆ្នាំ​២០១៨ និង​លើក​ទិសដៅ​ការងារ ឆ្នាំ​២០១៩ របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទនៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៤ ខែមីនា ឆ្នាំ​២០១៩ នេះ ​។ ​សម្តេច​តេ​ជោ ហ៊ុន សែន នាឱកាស​នេះ បង្ហាញ​នូវ​ទំនុកចិត្ត និង​ភាពកក់ក្តៅ​ដល់​កសិករ ដោយ​មិន​ត្រឹមតែ​សំដៅ​លើកកម្ពស់​វិស័យ​កសិកម្ម ឱ្យក្លាយ​ទៅជា​ផ្នែក​មួយ​នាំមុខ​។​ ​នៅលើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា «​វត្តមាន​របស់​សម្តេច​តេ​ជោ ក្នុង​ពិធី​បិទ​សន្និបាត​ថ្ងៃនេះ បង្ហាញ​នូវ​ទំនុកចិត្ត និង​ភាពកក់ក្តៅ​ដល់​កសិករ ដោយ​មិន​ត្រឹមតែ​សំដៅ​លើកកម្ពស់​វិស័យ​កសិកម្ម ឱ្យក្លាយ​ទៅជា​ផ្នែក​មួយ​នាំមុខ ដែល​អាច​ផ្តល់​កម្លាំងចលករ​បន្ថែ​ម​ដល់​កំណើនសេដ្ឋកិច្ច និង​អាច​ចូលរួម​វិភាគទាន​យ៉ាងសំខាន់ ដល់​ក...
លោក មូ​ន ចេ​អ៊ី​ន ​ប្រធានាធិបតី​កូរ៉េខាងត្បូងទី៣ មក​ទស្សនកិច្ច នៅ​កម្ពុជា ចាប់តាំងពី​កម្ពុជា-កូរ៉េ ភ្ជាប់​ទំនាក់ទំនង​ការទូត​ឡើងវិញ

លោក មូ​ន ចេ​អ៊ី​ន ​ប្រធានាធិបតី​កូរ៉េខាងត្បូងទី៣ មក​ទស្សនកិច្ច នៅ​កម្ពុជា ចាប់តាំងពី​កម្ពុជា-កូរ៉េ ភ្ជាប់​ទំនាក់ទំនង​ការទូត​ឡើងវិញ

សង្គម និងកម្សាន្ត
​ភ្នំពេញ​៖ លោក មូ​ន ចេ​អ៊ី​ន (Moon Jae-in) ជា​ប្រធានាធិបតី​កូរ៉េខាងត្បូង (ទី​៣ )បាន​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​កម្ពុជា រយៈពេល ៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៤-១៦ ខែមីនា ឆ្នាំ​២០១៩​។ ប្រធានាធិបតី​សាធារណរដ្ឋ​កូរ៉េ បានមក​ទស្សនកិច្ច​នៅ​កម្ពុជា ២​លើក រួចមកហើយ បន្ទាប់ពី​កូរ៉េ​-​កម្ពុជា បង្កើត​ទំនាក់ទំនង​ការទូត​ឡើងវិញ ចាប់តាំងពី​ឆ្នាំ​១៩៩៧​។​ ​កាលពី​ឆ្នាំ​២០០៦ លោក រូ មូ​យុន ( Roh Moo-hyun ) ប្រធានាធិបតី​កូរ៉េ បានមក​បំពេញ​ទស្សនកិច្ច នៅ​កម្ពុជា ហើយ​នៅ​ឆ្នាំ​២០០៩ លោក លី ម្យុ​ង​បាក់ (Lee Myung-Bak) ក៏បាន​ធ្វើដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ នៅ​កម្ពុជា​ផងដែរ​។​ ​កម្ពុជា ស្ថិតក្នុង​ចំណោម​ប្រទេស​នៅ​អាស៊ាន ចំនួន ៣ ដែល​លោក​ប្រធានាធិបតី មូ​ន ចេ​អ៊ី​ន បានជ្រើសរើស មក​បំពេញ​ទស្សនកិច្ច នៅ​ដើមឆ្នាំ​២០១៩​នេះ រួមមាន​៖ កម្ពុជា ព្រុយ​ណេ និង​ម៉ាឡេស៊ី​។​ ​ក្រសួងការបរទេស​ក​ម្ពុ​ជា បានប្រកាសថា ក្នុងអំឡុងពេល​ទស...
កម្ពុជា៖ ជាប្រទេសមានលក្ខណអំណោយផលល្អ និងមានសក្តានុពលខ្ពស់សម្រាប់ធ្វើការវិនិយោគ

កម្ពុជា៖ ជាប្រទេសមានលក្ខណអំណោយផលល្អ និងមានសក្តានុពលខ្ពស់សម្រាប់ធ្វើការវិនិយោគ

សង្គម និងកម្សាន្ត
ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ លោក វេង សាខុន រដ្ឋមន្ត្ក្រីក្រសួងរុក្ខាប្រម៉ាញ់ និងនេសាទ បានអនុញ្ញាតឲ្យលោក Walter Ruck នាយកសភាពាណិជ្ជកម្មអូទ្រីស តំណាងឲ្យក្រុមហ៊ុនជាង ១០០.០០០ ក្រុមហ៊ុន និងជាអនុ ប្រធានក្រុមបេសកកម្មស្ថានទូតនៃសាធារណរដ្ឋអូទ្រីសប្រចាំទីក្រុងបាងកក ។ បានពិភាក្សាការងារសំខាន់ៗទាក់ទងនឹងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើការធ្វើពាណិជ្ជកម្មកសិកម្មរវាងប្រទេសទាំងពីរ និងការរៀបចំគម្រោងគាំទ្រផ្នែកកម្ចីឥណទានក្នុងវិស័យកសិកម្មមកភាគីកម្ពុជា។ លោករដ្ឋមន្ត្រីវេង សាខុន បានបញ្ជាក់ប្រាប់ភ្ញៀវអំពីសក្តានុពលនៃវិស័យកសិកម្មកម្ពុជា វឌ្ឍនភាព និងឱកាសក្នុងការពិនិត្យ ពិចារណា និងសម្រេចចិត្តធ្វើការវិនិយោគលើវិស័យនានានៅពេលអនាគត។ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ដោយសារប្រទេសអូទ្រីជាសមាជិកនៃសហភាពអឺរ៉ុប ហើយប្រជាជនអូទ្រីសកន្លងមកតាមរយ:ស្ថានទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា បានជួយឧបត្ថមគាំទ្រក្នុងការអភិវឌ្ឍប្រទេ...
ក្រោយព្រឹត្តិការណ៍ MITT២០១៩កម្ពុជារំពឹងថា នឹងទាក់ទាញវិនិយោគិន និងទេសចរពីទីផ្សារអឺរ៉ុបបន្ថែម 

ក្រោយព្រឹត្តិការណ៍ MITT២០១៩កម្ពុជារំពឹងថា នឹងទាក់ទាញវិនិយោគិន និងទេសចរពីទីផ្សារអឺរ៉ុបបន្ថែម 

សង្គម និងកម្សាន្ត
លោក គុជ បញ្ញាសា អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងរដ្ឋមន្ត្រី ថោង ខុន កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ បានដឹកនាំមន្ត្រីក្រសួង និងក្រុមហ៊ុនឯកជនចំនួន ៣ទៅ ចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិ «២៦th Moscow International Travel & Tourism Exhibition (MITT ២០១៩)» នៅទីក្រុងមូស្គូ សហព័ន្ធរុស្ស៊ី ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២-១៤ ខែមីនានេះ។ ព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិនេះ ចូលរួមមាន៥៤ប្រទេស និង៥២តំបន់ នៃសហព័ន្ធរុស្ស៊ី ដូចជា៖ មជ្ឈុមបូព៌ា អាស៊ី អាមេរិក អាហ្វ្រិក អឺរ៉ុប មេឌីទែរ៉ាណេ បណ្តាប្រទេសនៃអតីតសហភាពសូវៀត (CIS) និងក្រុមហ៊ុនទេសចរណ៍រុស្ស៊ី ព្រមទាំងផ្នែកឯកជនពាក់ព័ន្ធវិស័យទេសចរណ៍រហូតដល់ទៅ ១៨០០ក្រុមហ៊ុន និងមានអ្នកទិញដ៏មានសក្តានុពល ព្រមទាំងមានអ្នកជំនាញមកពីស្ថាប័នទេសចរណ៍ជាតិនានា ធ្វើបទបង្ហាញស្តីពីវឌ្ឍនភាពនៃវិស័យទេសចរណ៍ជុំវិញពិភពលោក និន្នាការនៃការធ្វើដំណើរថ្មី ការបង្កើនប្រសិទ្ធភាពនៃម...
កូនប្រុស និងប្រពន្ធភេរវករ បំផ្ទុះគ្រាប់បែកសម្លាប់ខ្លួនក្នុងផ្ទះនៅឥណ្ឌូនេស៊ី

កូនប្រុស និងប្រពន្ធភេរវករ បំផ្ទុះគ្រាប់បែកសម្លាប់ខ្លួនក្នុងផ្ទះនៅឥណ្ឌូនេស៊ី

សង្គម និងកម្សាន្ត
ប្រពន្ធ និងកូនប្រុសរបស់ជនសង្ស័យជាក្រុមសកម្មប្រយុទ្ធអ៊ីស្លាមជ្រុលនិយម នៅប្រទេសឥណ្ឌូនេស៊ី បានធ្វើអត្តឃាតហើយនៅថ្ងៃពុធ ទី១៣ ខែមីនានេះ នៅក្នុងផ្ទះរបស់ខ្លួនផ្ទាល់ ។ អាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា ប្រពន្ធ និងកូនប្រុសរបស់ជនសង្ស័យ កំពុងស្ថិតនៅក្នុងផ្ទះរបស់ខ្លួន នៅតំបន់ Sibolga ភាគខាងជើងនៃកោះ ស៊ូម៉ាត្រា ឥណ្ឌូនេស៊ី បានធ្វើអត្តឃាតដោយបំផ្ទុះគ្រាប់បែក ក្រោយពីកងកម្លាំងប៉ូលីស និងយោធា បានទៅឡោមព័ទ្ធផ្ទះជនសង្ស័យ និងបានចរចាគ្នាជាច្រើនម៉ោង ។ អ្នកនាំពាក្យប៉ូលីសជាតិឥណ្ឌូនេស៊ី លោក Dedi Prasetyo បានឲ្យដឹងថា ជនសង្ស័យ មានទំនាក់ទំនងជាមួយក្រុមរដ្ឋអ៊ីស្លាម ISIS នៅតំបន់មជ្ឈិមបូព៌ា និងកំពុងរៀបចំផែនការវាយប្រហារភេរវកម្មនៅឥណ្ឌូនេស៊ី ដែលក្រុមជំនាញបានដឹងមុន និងតាមចាប់ខ្លួនជនសង្ស័យ ប៉ុន្តែប្រពន្ធ និងកូនប្រុសរបស់ជនសង្ស័យសុខចិត្តធ្វើអត្តឃាត ដោយមិនឲ្យប៉ូលីសចូលទៅឆែកឆេក្នុងផ្ទះនោះទេ ៕...
តុលាការនឹងប្រកាសក្រមសំណុំរឿងឃាតកម្មលើឧកញ៉ា អ៊ឹង ម៉េងជឺ នៅចុងខែមីនានេះ

តុលាការនឹងប្រកាសក្រមសំណុំរឿងឃាតកម្មលើឧកញ៉ា អ៊ឹង ម៉េងជឺ នៅចុងខែមីនានេះ

សង្គម និងកម្សាន្ត
ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ នឹងប្រកាសសាលក្រមក្នុងសំណុំរឿង ឃាតកម្មលើឧកញ៉ា អ៊ឹង ម៉េងជឺ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ខាងមុខនេះ។ បន្ទាប់ពីបើកសវនាការជាសាធារណៈអស់ជាច្រើនលើកច្រើនសាររួចមក លោក តុប ឈុនហេង ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចលើកពេលប្រកាសសាលក្រមលើជនជាប់ចោទចំនួន ៤នាក់រួមមានឈ្មោះ ថោង សារ៉ាត់ ថៅកែក្រុមហ៊ុន ៩៩៩ និងអង្គរក្ស សៀង វាសនា  កូយ ចាន់ថុល  មាស សម្បត្តិ និងឈ្មោះ ឈុន ចិត្រា ពីបទ ឃាតកម្មសម្លាប់ជនរងគ្រោះ។  សូមបញ្ជាក់ជូនថា នៅគ្រប់សវនាការកន្លងមកទាំងជនជាប់ចោទ និងសាក្សីសុទ្ធតែអះអាងថា ជនជាប់ចោទមិនបានប្រព្រឹត្តដូចការចោទប្រកាន់របស់តុលាការឡើយ។ គួររំលឹកថា លោកឧកញ៉ា អ៊ឹង ម៉េងជឺ ថៅកែក្រុមហ៊ុនស៊ីម៉ង់ត៍ត្បូងពេជ្រ ត្រូវឃាតករបាញ់សម្លាប់​ កាលពីល្ងាចថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤នៅមុខហាងលក់ផ្លែឈើយីហោ​ ឡោតិចសេង​ ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។ ឆ្លងតាមការស្រ...
លំហាត់នាគមាសឆ្នាំ២០១៩ រវាងកម្ពុជា និងចិន ចាប់ផ្តើមជាផ្លូវការ នៅទីលានជុំគីរី

លំហាត់នាគមាសឆ្នាំ២០១៩ រវាងកម្ពុជា និងចិន ចាប់ផ្តើមជាផ្លូវការ នៅទីលានជុំគីរី

សង្គម និងកម្សាន្ត
ភ្នំពេញ ៖ លំហាត់នាគមាសឆ្នាំ២០១៩ រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩នេះចាប់ផ្តើមបើកជាផ្លូវការ នៅទីលានបាញ់គ្រាប់ពិតសាលាហ្វឹកហ្វឺនតេជោសែនជុំគីរីនៃកងពលតូចលេខ៧០ នៅស្រុកជុំគីរី ខេត្តកំពត។ លំហាត់ហ្វឹកហ្វឺន សមយុទ្ធនេះ គឺជាការបង្ហាញនូវការចូលរួមថែរក្សា សន្តិសុខក្នុងតំបន់ តាមរយៈការផ្លាស់ប្តូរបទពិសោធគ្នាតែប៉ុណ្ណោះ ជាពិសេសបទពិសោធ ប្រយុទ្ធ ប្រឆាំង អំពើភេវរកម្ម ជួយសង្គ្រោះប្រជាពលរដ្ន ពេលមានគ្រោះមហន្ហរាយធម្មជាតិ ជាដើម។ លំហាត់ហ្វឹកហ្វឺននាគមាស ផ្តោតសំខាន់លើប្រធានបទកិច្ចការមនុស្សធម៌ និងការប្រឆាំងភេវរកម្ម ដែលជាឱកាស សម្រាប់កងទ័ពប្រទេសទាំង២ ត្រូវសិក្សារៀនសូត្រទៅវិញទៅមក ដើម្បីបង្កើនសមត្ថភាពវិជ្ជាជីវៈ សម្រាប់បំពេញភារកិច្ចការពារប្រទេសជាតិ កាន់តែមានប្រសិទ្ធភាព និងខ្លាំងក្លាថែមទៀត។ មិនតែប៉ុណ្ណោះ លំហាត់នាគមាស ឆ្នាំ២០១៩ គឺជាការចូលរួមចំណែកជំរុញទំនាក់ទំនងមិត្តភាព កម្ពុ...
អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលព័ន្ធបានជាង ៣៥៨លានដុល្លាអាមេរិករយះពេល២ខែដើមឆ្នាំ២០១៩នេះ

អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលព័ន្ធបានជាង ៣៥៨លានដុល្លាអាមេរិករយះពេល២ខែដើមឆ្នាំ២០១៩នេះ

សេដ្ឋកិច្ច និងវិនិយោគ
រយៈពេល២ខែ ដើមឆ្នាំ២០១៩នេះ អគ្គនាយកដ្ឋានពន្ធដារសម្រេច ប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទ បានចំនួនប្រមាណជាង ១៤៣៤ លានរៀលប្រមាណជាង ៣៥៨ លានដុល្លារអាមេរិក ស្មើនឹង ១៥,៦៨% នៃផែនការប្រចាំឆ្នាំ។ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានឲ្យដឹងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែមករា និងខែកុម្ភៈ ឆ្នាំ២០១៩នេះ។ លោកបញ្ជាក់ថា លទ្ធផលប្រមូលចំណូលពន្ធរបស់អគ្គនាយកដ្ឋានពន្ធដារ ក្នុងរយៈពេល២ខែ ដើមឆ្នាំ២០១៩នេះ ចំណូលពន្ធ-អាករគ្រប់ប្រភេទដែលប្រមូលបានតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូល Online មានចំនួនជាង ១៤៣៤ លានរៀល ត្រូវប្រមាណជាង ៣៥៨ លានដុល្លារអាមេរិក ស្មើនឹង ១៥,៦៨% នៃផែនការប្រចាំឆ្នាំ។បើប្រៀបធៀបរយៈពេលដូចគ្នាទៅឆ្នាំ២០១៨  ចំណូលពន្ធ-អាករសម្រាប់រយៈពេល ០២ ខែ ឆ្នាំ២០១៨ កើនឡើងជាង ១៧៤ លានរៀល ត្រូវប្រមាណជាង ៤៣ លានដុល្លារអាមេរិក ស្មើនឹង ១៤%។ លោកគង់ វិបុល បានណែនាំជម្រុញដល់គ្...
រដ្ឋមន្ត្រី​ដឹកជញ្ជូន ៦ ប្រទេស  ជួបប្រជុំគ្នា​នៅ​ខេត្តសៀមរាប និយាយ​ពី​ការដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន

រដ្ឋមន្ត្រី​ដឹកជញ្ជូន ៦ ប្រទេស  ជួបប្រជុំគ្នា​នៅ​ខេត្តសៀមរាប និយាយ​ពី​ការដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន

សង្គម និងកម្សាន្ត
​ភ្នំពេញ​៖ កិច្ចប្រជុំ លើក​ទី​៧ នៃ​គណៈកម្មាធិការ​រួមការ​ងារ​ដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន​ក្របខ័ណ្ឌ​មហា​អនុតំបន់​ទន្លេមេគង្គ (7th Joint Committee Meeting GMS – CBTA) បានធ្វើ​ឡើង នៅ​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៩​  នៅ​ខេត្តសៀមរាប ។ ក្រោម​អធិបតីភាព​សហប្រធាន លោកស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​លោក Hideaki lwasaki នាយក​ធនាគា​អភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំ​ប្រទេស​កម្ពុជា ដោយមាន​ការចូលរួម​ពី​គណៈប្រតិភូ មកពី​ប្រទេស​ក្នុង​តំបន់​មហា​អនុតំបន់​មេគង្គ រួមមាន​៖ ប្រទេស​ចិន ថៃ វៀតណាម ឡាវ កម្ពុជា និង​ប្រទេស​មី​យ៉ាន់​ម៉ា រួមទាំង​ក្រុមការងារ ADB អង្គការ DFAT និង​អង្គការ GIZ​៕  ...