ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជានិងកូរ៉េមានទឹកប្រាក់ជិត១ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៨

ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជានិងកូរ៉េមានទឹកប្រាក់ជិត១ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៨

សង្គម និងកម្សាន្ត
លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូងបានឲ្យថា ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជានិងប្រទេសកូរ៉េខាងត្បូងមានទំហំទឹកប្រាក់ជិត១ពាន់លានដុល្លារសហរដ្ឋអាមេរិកកាលពីឆ្នាំ២០១៨ និងគ្រោងពង្រីកទំហំពាណិជ្ជកម្មឲ្យបាន ២ពាន់លាននៅឆ្នាំ២០២០ ប្រទេសកូរ៉េខាងត្បូងនាំចូលកម្ពុជាជិត ៧០% និងកម្ពុជានាំចេញទៅកូរ៉េវិញមានប្រមាណ៣០% ទេ ដែលធ្វើឲ្យជញ្ជីងពាណិជ្ជកម្មទ្វេភាគីបានបាត់បង់តុល្យភាពផងដែរ។ លោក ឡុង ឌីម៉ង់ បានបញ្ជាក់ថា «ក្រោយទស្សនកិច្ចប្រធានាធិបតីកូរ៉េ មូន ចេអ៊ីន មកកម្ពុជានៅពេលខាងមុខនេះនឹងធ្វើឲ្យពាណិជ្ជកម្មកាន់តែខិតជិតរកគ្នាជាបណ្តើរៗ ដោយសារតែកម្ពុជាជាប្រទេសមានសក្តានុពលផ្នែកសេដ្ឋកិច្ចជាពិសេសវិស័យកសិកម្មនិងកសិកឧស្សាហកម្ម ដែលអាចសហការធ្វើជាមួយនិងវិស័យឯកជន រវាងប្រទេសទាំងពីរកាន់តែល្អប្រសើរជាងមុន»។ លោកឌីម៉ង់បញ្ជាក់ទៀតថា កម្ពុជា និងកូរ៉េខាងត្បូង គឺជាដៃគូរនឹងគ្នាមិនអាច ខ្វះបាន ហើយរាជរដ្ឋាភិបាលកម្ពុជា ដែលម...
សម្តេចតេជោថា ៖ ករណីក្លឹបកំសាន្តរ៉ុកមេក្លោងដាច់ខាត គ្មានការលើកលែងទេ!

សម្តេចតេជោថា ៖ ករណីក្លឹបកំសាន្តរ៉ុកមេក្លោងដាច់ខាត គ្មានការលើកលែងទេ!

សង្គម និងកម្សាន្ត
https://youtu.be/mfvU_RjFfRI សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍អំពីចំណាត់ការដាច់ខាត លើករណី ក្លឹបកំសាន្ត Rock នៅសៀលថ្ងៃទី ១២ មីនា ២០១៩ នេះមានឧក្រិដ្ឋកម្មមួយនៅ ក្លឹបកំសាន្តរ៉ុក (ROCK)។ សម្តេចបញ្ជាក់ថា ករណី ROCK គឺជាករណីមិនត្រូវលើកលែងទេ។  ទោះបីត្រូវជីកជម្រៅប៉ុន្មានរយ ឬប៉ុន្មានម៉ឺនម៉ែត្រទៅក្រោមដី ដើម្បីរកមេក្លោង ក៏នៅតែត្រូវជីកឲ្យជ្រៅ រកឲ្យឃើញ។ ការបំផ្លិចបំផ្លាញ ដែលចេញពីកន្លែងនេះ គឺវាធំធេងពេក ហើយនៅសល់មួយកន្លែងទៀត ដែលវាកំពុងសំងំ។ ប៉ុន្មានថ្ងៃនេះ ឮថាចាប់បានរួចហើយ មិនដឹងថាទៅណា អញ្ចឹងត្រូវតែឲ្យ ហ៊ុន សែន លូកដៃហើយ ចូលទៅក្នុងសំណុំរឿងមួយនេះ គឺមិនអាចឲ្យរួចផុតទេ ព្រោះឧក្រិដ្ឋកម្មមួយនេះវាធំហួស។ មិនត្រឹមតែផ្តន្ទាទោស មេការតូចតាច មេបន្ទប់ និងអ្នកជក់នោះទេ គឺចាប់អាមេវា អាធំ ។ រឿងនេះត្រូវតែធ្វើឲ្យហ្មត់ចត់ ដាច់ខាត គ្មានការលើកលែងទេ!៕    ...
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មជំរុញមន្ត្រីប្រឹងប្រែងសិក្សាជំនាញបន្ថែមទៀត ដើម្បីមានឱកាសចេញបម្រើការងារនៅក្រៅប្រទេស

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មជំរុញមន្ត្រីប្រឹងប្រែងសិក្សាជំនាញបន្ថែមទៀត ដើម្បីមានឱកាសចេញបម្រើការងារនៅក្រៅប្រទេស

សង្គម និងកម្សាន្ត
ព្រះវិហារ-កំពង់ធំ ៖  លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជំរុញឲ្យមន្ត្រីនៅតាមមន្ទីរពាណិជ្ជកម្ម គ្រប់ខេត្ត ក្រុងទាំងអស់ខិតខំប្រឹងប្រែងសិក្សា ដើម្បីទទួលបានការតែងតាំងមុខតំណែងកាន់តែខ្ពស់ ជាមួយឱកាសចេញទៅបន្តការសិក្សា ឬបំពេញការងារជាអនុព័ន្ធពាណិជ្ជកម្ម នៅតាមបណ្តាស្ថានទូតនានារបស់កម្ពុជា នៅក្រៅប្រទេស។ លោករដ្ឋមន្ត្រី បានធ្វើឡើងក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្តព្រះវិហារ និងខេត្តកំពង់ធំ កាលពីថ្ងៃអង្គារ៍ ទី១២ ខែមីនា ឆ្នាំ២០១៩ ដើម្បីពិនិត្យមើលវឌ្ឍនភាពការងារ និងចែករំលែកព័ត៌មានអំពីសភាពការណ៍វិវឌ្ឍន៍ថ្មីៗ ទាក់ទងវិស័យពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា និងពិភពលោក។ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ថា ជំនាញទាំងបួនខាងលើ ពិតជាមានសារៈសំខាន់ សម្រាប់មន្ត្រីនៅក្នុងក្រសួង និងនៅតាមមន្ទីរពាណិជ្ជកម្ម ដែលចង់ឡើងឋានៈ ឬចេញទៅបំពេញការងារជាអនុព័ន្ធពាណិជ្ជកម្ម អមស្ថា...
សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាសថា ប្រព័ន្ទទឹកនឹងត្រូវបានត​ភ្ជាប់​មកពី​ថៃ​ ឲ្យប្រើប្រាស់នៅ​កោះកុង

សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាសថា ប្រព័ន្ទទឹកនឹងត្រូវបានត​ភ្ជាប់​មកពី​ថៃ​ ឲ្យប្រើប្រាស់នៅ​កោះកុង

សង្គម និងកម្សាន្ត
ភ្នំពេញ​៖ ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​កម្មករ កម្មការិនី ប្រមាណ ១៣.៨៦៦​នាក់ មកពី​រោងចក្រ សហគ្រាស ចំនួន​៧ នៅក្នុង​ខេត្តកោះកុង ដែល​បាន​ធ្វើឡើង នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្តកោះកុង ស្ថិតនៅ​ភូមិ​នាង​កុក ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា ខេត្តកោះកុង នា​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៩ សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាសថា នៅ​កោះកុង កំពុង​ប្រឈម​នឹង​ការខ្វះ​ទឹក​។ តែ​ពេលនេះ សម្តេច​បាន​ណែនាំ​ឲ្យ​ត​ភ្ជាប់​ទុយោ​ទឹកស្អាត ពី​ខេត្ត​ត្រាត ប្រទេស​ថៃ ដើម្បី​យក​ទឹក​មកប្រើប្រាស់​ហើយ​។​ ​សូម​រម្លឹកថា កម្មករ កម្មការិនី ដែល​ជួប​សំណេះសំណាល​ជាមួយ​សម្តេច​តេ​ជោ នៅ​ព្រឹក​នេះ មកពី​ស្រុក​មណ្ឌល​សី​ម៉ា ចំនួន ៦ រោងចក្រ​សហគ្រាស និង​ស្រុក​ស្រែអំបិល ចំនួន ១ រោងចក្រ​សហគ្រាស​។ រោងចក្រ សហគ្រាស​ទាំង ៧​នេះ មាន​អ្នកវិនិយោគ​មកពី​ប្រទេស​ជប៉ុន​ចំនួន​២ ថៃ​ចំនួន​៣ កូរ៉េ​ចំនួន​១ និង​ហូ​ឡង់​ចំនួន​១ ក្នុងនោះ មាន​រោងចក្រ​កាត់ដេ...
អ្នកដំណើរភ័យ ពេលឃើញក្រុមហ៊ុនអាកាសចរណ៍អាមេរិកនៅតែប្រើយន្តហោះ Boeing 737 Max

អ្នកដំណើរភ័យ ពេលឃើញក្រុមហ៊ុនអាកាសចរណ៍អាមេរិកនៅតែប្រើយន្តហោះ Boeing 737 Max

សង្គម និងកម្សាន្ត
ប្រព័ន្ធផ្សព្វផ្សាយ Reuters បានចុះផ្សាយថា ក្រុមហ៊ុនអាកាសចរណ៍ចំនួន៣ក្រុមហ៊ុនរបស់សហរដ្ឋអាមេរិក នៅតែប្រើប្រាស់យន្តហោះដឹកអ្នកដំណើរប្រភេទ Boeing 737 Max ក្នុងការដឹកជញ្ជូនអ្នកដំណើរដដែល ទោះបីជាយន្តហោះប្រភេទនេះ បានធ្លាក់នៅប្រទេសអេត្យូពី និងបានសម្លាប់មនុស្សអស់ចំនួន១៥៧នាក់ក៏ដោយ ។ ក្រុមអ្នកដំណើរ ដែលបានទទួលយកសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសរបស់ក្រុមហ៊ុនអាកាសចរណ៍អាមេរិក បានបង្ហាញនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុវត្ថិភាពផ្ទាល់ខ្លួន ខណៈដែលជិះយន្តហោះប្រភេទ Boeing 737 Max ។ ការព្រួយបារម្ភរបស់អ្នកដំណើរ បានកើតឡើងក្រោយពីយន្តហោះប្រភេ ទ Boeing 737 Max បានធ្លាក់នៅប្រទេសអេត្យូពីកាលពីថ្ងៃអាទិត្យ ទី១០ ខែមីនា ឆ្នាំ២០១៩នេះ ខណៈហោះឡើងបានរយៈពេលត្រឹមតែ៦នាទី និងបានសម្លាប់មនុស្សចំនួន១៥៧នាក់ ដែលមាន៣៥ជាតិសាសន៍មកពីជុំវិញពិភពលោក ៕...
សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង១ម៉ឺននាក់នៅខេត្តកោះកុង

សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង១ម៉ឺននាក់នៅខេត្តកោះកុង

សង្គម និងកម្សាន្ត
  នៅព្រឹកថ្ងៃពុធ ៨កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនី ប្រមាណ ១៣,៨៦៦នាក់ មកពីរោងចក្រ សហគ្រាសចំនួន៧ នៅក្នុងខេត្តកោះកុង។ ពិធី ធ្វើឡើងនៅតំបន់សេដ្ឋកិច្ចពិសេសខេត្តកោះកុង ស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង។ កម្មករ កម្មការិនីដែលជួបសំណេះសំណាលជាមួយសម្តេចតេជោនៅព្រឹកនេះ មកពីស្រុកមណ្ឌលសីម៉ាចំនួន៦ និងស្រុកស្រែអំបិលចំនួន១។ រោងចក្រ សហគ្រាសទាំង៧នេះ មានអ្នកវិនិយោគមកពីប្រទេសជប៉ុនចំនួន២, ថៃចំនួន៣, កូរ៉េចំនួន១, និងហូឡង់ចំនួន១ ក្នុងនោះ មានរោងចក្រកាត់ដេរសម្លៀកបំពាក់ ដេរប៉ាក់ ផលិតខ្សែបង្គំអេឡិចត្រូនិករថយន្ត ផលិតគ្រឿងអេឡិចត្រូនិក ផលិតបាល់ ដំឡើងរថយន្ត និងផលិតស្ករស។ ផលិតផលដែលផលិតបាននៅរោងចក្រ សហគ្រាទាំងនេះ ត្រូវបាន...
ពលរដ្ឋ៥គ្រួសារចោទប្រកាន់ ប្រធានមន្ទីសូរិយោដីខេត្តព្រះវិហារ និងលោកស្រី ពួក ចន្ថា ឲ្យជំនាញវាស់វែងរំលោភយកដីចំណីផ្លូវ៤ម៉ែត្រ

ពលរដ្ឋ៥គ្រួសារចោទប្រកាន់ ប្រធានមន្ទីសូរិយោដីខេត្តព្រះវិហារ និងលោកស្រី ពួក ចន្ថា ឲ្យជំនាញវាស់វែងរំលោភយកដីចំណីផ្លូវ៤ម៉ែត្រ

សង្គម និងកម្សាន្ត
(ព្រះវិហារ)៖ ប្រជាពលរដ្ឋ៥គ្រួសារ បានចោទលោក គង់ ប្រុស ប្រធានមន្ទីសូរិយោដីខេត្តព្រះវិហារ ឃុបឃឹតគ្នាជាមួយលោកស្រី ពួក ចន្ថា ឲ្យជំនាញវាស់វែងរំលោភយកដីចំណីផ្លូវ៤ម៉ែត្រ និងវាស់ចូលដីលោក ឈូក សោភណ្ឌ័ ២ម៉ែត្រ៦តឹក ហើយមិនហៅភាគីព្រំផ្តិតមេដៃទេ។   លោក ហាក់ សុខណា ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិថ្មី សង្កាត់កំពុងប្រណាក់ ក្រុងព្រះវិហារតំណាងឲ្យពលរដ្ឋ៥គ្រួសារ បានបញ្ជាក់ថា ដីដែលលោកស្រី ពួក ចន្ថា បានឃុបឃឹតគ្នាជាមួយជំនាញវាស់រំលោភយកពីដីចំណីផ្លូវ៤មែត្រនោះ មានទីតាំងស្ថិតក្នុងភូមិហ្មសែត សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ។   លោកបានបន្តថា ការវាស់វែងនោះ គឺមិនមានផ្តិតមេដៃឯកភាពពីភាគីម្ចាស់ព្រំជាប់គ្នាទេ គឺធ្វើឡើងដោយឯកតោភាគី។ មិនតែប៉ុណ្ណោះបានវាស់ឆ្លងចូលដីលោក ឈូក សោភណ្ឌ័ ២ម៉ែត្រ៦តឹក)ទៀតផង។   ជាមួយគ្នានោះ លោក សាំង វុទ្ធី ម្ចាស់ដីដើមបានបញ្ជាក់ថា ដីនេះលោកបានលក់ទៅឲ្យ លោកស្រី ពួក ចន្ថា មានទីលំនៅស្រុកព្រ...
សម្តេច​ក្រឡាហោម ស ខេង៖ សមត្ថកិច្ច មិនត្រូវ​យកអំណាច និង​បុណ្យស័ក្តិ​ទៅ​អន្តរាគមន៍ ឬ​កាង​បទល្មើស

សម្តេច​ក្រឡាហោម ស ខេង៖ សមត្ថកិច្ច មិនត្រូវ​យកអំណាច និង​បុណ្យស័ក្តិ​ទៅ​អន្តរាគមន៍ ឬ​កាង​បទល្មើស

សង្គម និងកម្សាន្ត
ភ្នំពេញ៖  សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានប្រកាស​ណែនាំ​ដល់​មន្ត្រី​អាជ្ញាធរ​សមត្ថកិច្ច ​ឲ្យ​បញ្ឈប់​ការយក​អំណាច និង​បុណ្យស័ក្តិ​ទៅ​អន្តរាគមន៍ ឬ​កាង​បទល្មើស​នានា ដែល​ក្នុងនោះ មាន​ទាំង​បទល្មើស​ផលិតផល​ក្លែងក្លាយ​ផងដែរ​។ ក្នុងនោះ មន្ត្រី​សមត្ថកិច្ច ក៏ត្រូវ​បញ្ឈប់​ការចិញ្ចឹម​បញ្ហា ដោយ​ត្រូវមាន​វិធានការ​បង្ក្រាប​ជាក់ស្តែង និង​ស្វែងរក​មេក្លោង​យកមក​ផ្តន្ទាទោស​តាមច្បាប់​។ សម្តេចក្រឡាហោមមានប្រសាសន៍បែបនេះ ​ក្នុង​ពិធី​កម្ទេច​ផលិតផល​ក្លែងក្លាយ​-​ខុសច្បាប់ ចំនួន​ជាង ៧០​តោន ​នៅ​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១៩។ សម្តេច​ក្រឡាហោម ស ខេង ក៏បានប្រាប់​ដល់​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ ឲ្យ​យកចិត្តទុកដាក់​ជា​អាទិភាព​លើ​ផលិតផល​ក្លែងក្លាយ ដូចជា ថ្នាំពេទ្យ ចំណីអាហារ គ្រឿង​បរិភោគ និង​ភេសជ្ជៈ ដែល​បរិភោ...
មហាសេដ្ឋីអនឡាញរបស់ចិន ស្វែងរកឱកាសដាក់ទុននៅកម្ពុជា

មហាសេដ្ឋីអនឡាញរបស់ចិន ស្វែងរកឱកាសដាក់ទុននៅកម្ពុជា

សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោក ជែក ម៉ា (Jack Ma) មហាសេដ្ឋីលំដាប់ពិភពលោករបស់ចិន ដោយសារលក់ផលិតផលតាមអនឡាញឈ្មោះ Alibaba បានមកដល់ខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា កាលព្រលប់ថ្ងៃទី១១ ខែមិនានេះ ដើម្បីទស្សនាប្រាង្គប្រាសាទខ្មែរ និងស្វែងយល់សក្តានុពលវិនិយោគនៅកម្ពុជា។ វត្តមានរបស់មហាសេដ្ឋីចិនរូបនេះ ពេលមកដល់ព្រលានយន្តហោះអន្តរជាតិ សៀមរាបអង្គរភ្លាម លោកបានផ្តល់កិត្តិយសឲ្យមានការថតរូបលោកបង្ហោះតាមបណ្ដាញទំនាក់ទំនងសង្គម ហ្វេសប៊ុក។ មិនមានប្រភពណាមួយអាចបញ្ជាក់ថា មហាសេដ្ឋីនេះ​​​ នឹងមកទស្សនកិច្ចក្នុងរាជធានីភ្នំពេញ ឬយ៉ាងណាទេ ប៉ុន្តែ មន្រ្តីខេត្តសៀមរាបបានបញ្ជាក់ថា លោក ជែក ម៉ា នឹងទស្សនាប្រាសាទអង្គរវត្ត មុននឹងបន្តដំណើរទៅកាន់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីស្វែងយល់ពីសក្តានុពលវិនិយោគនៅកម្ពុជា៕...
ផលិតផល​ក្លែងក្លាយនិងខូចគុណភាព ៧០​តោនត្រូវបានដុត​កម្ទេចចោល​​

ផលិតផល​ក្លែងក្លាយនិងខូចគុណភាព ៧០​តោនត្រូវបានដុត​កម្ទេចចោល​​

សង្គម និងកម្សាន្ត
 ​ភ្នំពេញ​៖ ផលិតផល​ក្លែងក្លាយ និងខូចគុណភាព ត្រូវបានដុតកម្ទេចចោល ​ព្រឹក​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១៩  ក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព​សម្តេច​ក្រ​ឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។ ផលិតផល​ក្លែងក្លាយ ដែល​ត្រូវ​កម្ទេចចោល​ រួមមាន ថ្នាំពេទ្យ​ក្លែងក្លាយ ចំនួន ១០៦ មុខ ស្មើនឹង ៤០០​គីឡូក្រាម ទឹក​សុទ្ធ​ម៉ាក Evian, Saint amand, Montcalm ចំនួន ៥.៥២០​កេស ស្មើនឹង ៦២.៦៤០​គីឡូក្រាម និង​ផលិតផល​ជី​កសិកម្ម ចំនួន​៧.៨៥០​គីឡូក្រាម សរុប​ទាំងអស់​មាន​ចំនួន​ជាង ៧០​តោន​។​ លោក​នាយ​ឧ​ត្ត​ម​សេនីយ៍ មៀ​ច សុផាន់​ណា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ បាន​លើកឡើងថា សកម្មភាព​កម្ទេចចោល​ផលិតផល​ក្លែងក្លាយ​នាពេលនេះ ជា​លើក​ទី​៤ ហើយ​។ ចំពោះ​វត្ថុតាង​ជាច្រើន​តោន​ទៀត កំពុង​បន្ត​នីតិវិធី​នៅ​តុលាការ ហើយ​គណៈកម...