ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

ក្រោយពីធ្លាក់យន្តហោះ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Boeing Co ធ្លាក់ចុះ១២%

ក្រោយពីធ្លាក់យន្តហោះ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Boeing Co ធ្លាក់ចុះ១២%

សង្គម និងកម្សាន្ត
ក្រោយពីមានឧបទ្ទវហេតុធ្លាក់យន្តហោះដឹកអ្នកដំណើរប្រភេទ Boeing 737 Max នៅប្រទេសអេត្យូពី តម្លៃទីផ្សារភាគហ៊ុនរបស់ក្រុមហ៊ុន Boeing Co បានធ្លាក់ចុះទាបបំផុតរហូតដល់១២% ក្នុងរយៈពេលជិតពីរថ្ងៃ ។ យន្តហោះដឹកអ្នកដំណើរប្រភេទ Boeing 737 Max របស់ក្រុមហ៊ុនអាកាសចរណ៍ប្រទេសអេត្យូពី ដែលផលិតដោយក្រុមហ៊ុន Boeing Co បានធ្លាក់នៅប្រទេសអេត្យូពី កាលពីថ្ងៃអាទិត្យ ទី១០ ខែមីនានេះ បណ្តាលឲ្យមនុស្សចំនួន១៥៧នាក់ បានបាត់បង់ ជីវិត ។ ចំណែកប្រអប់ខ្មៅទាំងពីររបស់យន្តហោះដែលធ្លាក់នោះ ត្រូវបានរកឃើញដែរ កាល ពីថ្ងៃចន្ទ ទី១១ ខែមីនានេះ ហើយក្រុមជំនាញ កំពុងអង្កេតរកមូលហេតុពិតប្រាកដ ដែលនាំឲ្យធ្លាក់យន្តហោះនេះ ៕...
ឧកញា៉គិត ធាង ត្រូវបានសម្ថកិច្ចហៅមកសាកសួរពាក់ព័ន្ធករណីគ្រឿងញៀននៅរ៉ុក

ឧកញា៉គិត ធាង ត្រូវបានសម្ថកិច្ចហៅមកសាកសួរពាក់ព័ន្ធករណីគ្រឿងញៀននៅរ៉ុក

សង្គម និងកម្សាន្ត
ព័ត៌មាន​ទាន់​ហេតុការណ៍​ ប្រភពច្បាស់ការពីសមត្ថកិច្ចនគរបាលរាជធានី​ភ្នំពេញ​ បានឲ្យដឹងមុននេះបន្តិចថា​ ឧកញ៉ា​ គិត​ ធាង​ ត្រូវ​បានសមត្ថកិច្ចនាំខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានី​ដេីម្បី​សាកសួរ​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន​ជិត​ ៥០​ គ.ក្រ​ ដែលសមត្ថកិច្ចដកហូតពី​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុក​ កាលពីពេលកន្លងមកថ្មីៗនេះ​ ។...
ចិននឹងប្រើប្រាស់រថភ្លើងគ្មានមនុស្សបើកបរនៅឆ្នាំ២០២០

ចិននឹងប្រើប្រាស់រថភ្លើងគ្មានមនុស្សបើកបរនៅឆ្នាំ២០២០

សេដ្ឋកិច្ច និងវិនិយោគ
  ប្រទេសចិននឹងដាក់ឲ្យប្រើប្រាស់នូវរថភ្លើងជំនាន់ថ្មី ដែលជារដ្ឋភ្លើងគ្មានមនុស្សបើកបរនៅឆ្នាំ២០២០ និងជាប្រភរទរថភ្លើងដែលមានល្បឿនលឿន ។ មន្ត្រីគមនាគមន៍ចិនបានឲ្យដឹងថា រថភ្លើងជំនាន់ថ្មីគ្មានមនុស្សបើកបរនេះ អាចរត់បានក្នុងចម្ងាយជាង២០០គីឡូម៉ែត្រក្នុងមួយម៉ោង គឺលឿនជាង៤០គីឡូម៉ែត្រក្នុងមួយម៉ោង បើប្រៀបធៀបនឹងរថភ្លើងធម្មតា ។ មន្ត្រីគមនាគមន៍ចិនដដែលបានបន្តថា រថភ្លើងគ្មានមនុស្សបើកបរនេះ ត្រូវបានផលិតឡើងដើម្បីបំពេញតម្រូវការផ្លូវគោកក្នុងស្រុក ដែលអាចផ្តល់សុវត្ថិភាព និងរយៈពេលខ្លីក្នុងការដឹកជញ្ជូនតាមផ្លូវគោក ៕...
សម្តេចតេជោថា ៖ ជីកអណ្តូងឲ្យប្រជាពលរដ្ឋ ប្រសើរជាងដឹកយកទៅឲ្យ

សម្តេចតេជោថា ៖ ជីកអណ្តូងឲ្យប្រជាពលរដ្ឋ ប្រសើរជាងដឹកយកទៅឲ្យ

សង្គម និងកម្សាន្ត
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាឲ្យក្រសួង មន្ទីរ និងស្ថាប័នពាក់ព័ន្ឋទាំងអស់ ជាពិសេស ក្រសួងធនធានទឹក និងអាជ្ញាធរមូលដ្ឋាន ជួយសម្របសម្រួល និងជំរុញឲ្យបងប្អូនប្រជាពលរដ្ឋ និងសហគម ចូលរួមជីកអណ្តូងទឹកឲ្យបានច្រើន សម្រាប់ប្រើប្រាស់ ចៀសវាងខ្វះខាតទឹកនៅរដូវប្រាំងខាងមុខនេះ៕  ...
សម្តេចតេជោ ថា ៖ ការធ្វើជំរឿន គឺមានសារៈសំខាន់ណាស់ ដើម្បីឲ្យយើងដឹងអំពីចំនួនពិតប្រាកដនៃប្រជាពលរដ្ឋនៅក្នុងប្រទេស

សម្តេចតេជោ ថា ៖ ការធ្វើជំរឿន គឺមានសារៈសំខាន់ណាស់ ដើម្បីឲ្យយើងដឹងអំពីចំនួនពិតប្រាកដនៃប្រជាពលរដ្ឋនៅក្នុងប្រទេស

សង្គម និងកម្សាន្ត
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃទី ១១ ខែកុម្ភះ ឆ្នាំ ២០១៩ បានមានប្រសាសន៍ឲ្យដឹងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃ សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅកោះពេជ្រ សម្តេចតេជោ បានអំពាវនាវដល់បងប្អូនប្រជាពរដ្ឋទូទាំងប្រទេស បន្តចូលរួមសហការធ្វើជំរឿនឲ្យបានគ្រប់ៗគ្នា ព្រោះមកដល់ពេលនេះ គឺនៅសល់តែ៣ថ្ងៃទៀតតែប៉ុណ្ណោះ (រួមទាំងថ្ងៃនេះផងដែរ)។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់បន្ថែមទៀតក្នុងបណ្តាញសង្គមហ្វសេសប៊ុកផ្លូវការដូច្នេះថា «ការចូលរួមជំរឿន គឺមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីឲ្យយើងបានដឹងអំពីចំនួនពិតប្រាកដនៃប្រជាពលរដ្ឋទូទាំងប្រទេស ដើម្បីយើងងាយស្រួលរៀបចំគម្រោងយុទ្ឋសាស្រ្តអភិវឌ្ឍប្រទេសជាតិឲ្យបានចំគោលដៅពិតប្រាកដ»។ព្រោះកន្លងមក យើងទទួលបានតួលេខពី៖ ១. មន្រ្តីអត្រានុគោលដ្ឋាននៃក្រសួងមហាផ្ទៃ ២. សម្រង់ស្ថិតិពីក្រសួងផែ...
រដ្ឋមន្ត្រីក្រសួងសួងពាណិជ្ជកម្ម៖ ស្នើរឲ្យមន្ត្រីទាំងអស់ត្រូវធានាឲ្យបានស្ថិរភាពទីផ្សារ ជូនកសិករ ដែលជាអ្នកផលិតក្នុងខេត្ត

រដ្ឋមន្ត្រីក្រសួងសួងពាណិជ្ជកម្ម៖ ស្នើរឲ្យមន្ត្រីទាំងអស់ត្រូវធានាឲ្យបានស្ថិរភាពទីផ្សារ ជូនកសិករ ដែលជាអ្នកផលិតក្នុងខេត្ត

សង្គម និងកម្សាន្ត
  លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានស្នើថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ ប្រឹងប្រែងអនុវត្តន៍ការងាររបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួន និងម៉ត់ចត់បំផុត ដើម្បីធានាឲ្យបានស្ថិរភាពទីផ្សារ និងប្រាក់ចំណូលសមរម្យជូនប្រជាកសិករ ដែលជាអ្នកផលិតនៅក្នុងខេត្តទាំងមូល។ ថ្លែងនៅក្នុងពិធីប្រកាសចូលកាន់មុខតំណែងរបស់លោក ខៀវ ថា ប្រធានមន្ទីរពាណិជ្ជកម្មខេត្តរតនគិរីថ្មី ជំនួសលោក ភូ ធាឡុំ (ចូលនិវត្តន៍) ដែលរៀបចំឡើងនៅសាលាខេត្តរតនគិរី កាលពីព្រឹកថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០១៩នេះ ។ រដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានលើកទឹកចិត្តថ្នាក់ដឹកនាំ និងមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្តរតនគិរី និងខេត្តដ៏ទៃទៀត ចូលរួមអនុវត្តគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) ដែលគាំទ្រដោយមូលនិធិអន្តរជាតិអភិវឌ្ឍន៍កសិកម្ម (IFAD) ដោយគោលបំណងនៃគម្រោងនេះ មានសង្គតិភាពជាមួយការងារស្នូលរបស់មន្ទីរពាណិជ្ជកម្ម និងស្ថាប័នមួយចំនួន នៅថ្នាក់ក្រោមជាត...
ជនបរទេសប្រកបមុខរបរនៅតាមស្រុក នៃខេត្តបាត់ដំបងជាប់ព្រំដែនថៃ លាក់បំពួន និងប្រើប្រាសជនបរទេសគ្មានសៀវភៅការងារ និងប័ណ្ណការងារ

ជនបរទេសប្រកបមុខរបរនៅតាមស្រុក នៃខេត្តបាត់ដំបងជាប់ព្រំដែនថៃ លាក់បំពួន និងប្រើប្រាសជនបរទេសគ្មានសៀវភៅការងារ និងប័ណ្ណការងារ

សង្គម និងកម្សាន្ត
បាត់ដំបង៖ នេះបើយោងតាមរបាយការណ៍បញ្ហាពីមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តបាត់ដំបង ក្នុងពិធីបើវគ្គផ្សព្វផ្សាយច្បាប់ស្តីពីការងារ និងច្បាប់ស្តីអន្តោប្រវេសន៍ដល់ម្ចាស់ សហគ្រាស គ្រឹះស្ថានដែលមានប្រើប្រាស់ជនបរទេសប្រកបមុខរបរណាមួយក្នុងស្រុកភ្នុំព្រឹក ស្រុកកំរៀង និងស្រុកសំពៅលូន ខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាស្រុកភ្នុំព្រះព្រឹក ខេត្តបាត់ដំបង ពិធីនេះប្រព្រឹកទៅក្រោមវត្តមានលោក ហឿង សុគន្ធ អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ទោ ចាន់ វិចិត្រ ប្រធានក្រុមចម្រុះអធិការកិច្ចហត្ថពលកម្មបរទេសនៃនាយកដ្ឋានជនបរទេស លោកដាញ់ អេងប៊ុនចាន់ ស្នងការរងនៃស្នងការនគរបាលខេត្តបាត់ដំបង លោក មាស ដារ៉ា ប្រធានមន្ទីរការងារខេត្តបាត់ដំបងព្រមទាំងលោកអភិបាលស្រុកនិងសមត្ថកិច្ចជាប់ពាក់ព័ន្ធនៃស្រុកទាំងបីជាប់ព្រំដែន។ក្នុងនោះក៍មានម្ចាស់ឬតំណាងសហគ្រាស គ្រឹះស្ថានដែលមានប្រើប្រាស់ជនបរទេសប្រកបមុខរបរណាមួ...
គម្រោងសាលាស្អាត ឆ្នាំ២០១៩ របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នឹងរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធសាលាចំនួន៥ នៅក្នុងខេត្តបន្ទាយមានជ័យ

គម្រោងសាលាស្អាត ឆ្នាំ២០១៩ របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នឹងរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធសាលាចំនួន៥ នៅក្នុងខេត្តបន្ទាយមានជ័យ

សង្គម និងកម្សាន្ត
បន្ទាយមានជ័យ៖ គម្រោងសាលាស្អាត ឆ្នាំ២០១៩ របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នឹងរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធសាលាចំនួន៥ នៅក្នុងខេត្តបន្ទាយមានជ័យ ដែលក្នុងនោះរួមមាន អនុវិទ្យាល័យទឹកថ្លា អនុវិទ្យាល័យសែសិន អនុវិទ្យាល័យអូរស្ងួត វិទ្យាល័យភ្នំធំ និងសាលាបឋមសិក្សាអូរអំបិល។ ការកែលម្អហេដ្ឋារចនាសម្ព័ន្ធរបស់សាលារៀនទាំង៥ ក្នុងទឹកដីខេត្តបន្ទាយមានជ័យ រួមមានការសាងសង់ខ្លោងទ្វាសាលា ផ្លូវបេតុងចូលសាលារៀន ការរៀបការ៉ូការ៉ូឡាជុំវិញដងទង់ជាតិ ឬអគារទីចាត់ការ និងដងទង់ជាតិ ដែលត្រូវចំណាយថវិកាសរុបជាង២០ម៉ឺនដុល្លារសហរដ្ឋអាមេរិក។ ក្នុងឆ្នាំ២០១៩នេះដែរ គម្រោងសាលាស្អាត ក៏នឹងរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធសាលាចំនួន៥ទៀតផងដែរ ក្នុងទឹកដីខេត្តសៀមរាប។ កាលពីឆ្នាំ២០១៨ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានកែលម្អហេដ្ឋារចនាសម្ព័ន្ធ ក្នុងសាលាចំនួន៤ក្នុងរាជធានីភ្នំពេញ និងក្នុងសាលាចំនួន៦ក្នុងទឹកដីខេត្តបាត់ដំបង៕...
ឧបទ្ទវហេតុធ្លាក់យន្តហោះនៅប្រទេសអេត្យូពី សម្លាប់មនុស្ស១៥៧នាក់

ឧបទ្ទវហេតុធ្លាក់យន្តហោះនៅប្រទេសអេត្យូពី សម្លាប់មនុស្ស១៥៧នាក់

សង្គម និងកម្សាន្ត
មនុស្សចំនួន ១៥៧ នាក់បានបាត់បង់ជីវិតទាំងអស់ ក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះនៅទីក្រុង Addis Ababa ប្រទេស អេត្យូពី កាលពីថ្ងៃអាទិត្យ ទី១០ ខែមីនានេះ ។ យន្តហោះដែលធ្លាក់ គឺជាយន្តហោះប្រភេទ Boeing 737 Max ដែលហោះហើរចេញពីទីក្រុង Addis Ababa ប្រទេសអេត្យូពី ឆ្ពោះទៅកាន់ទីក្រុង Nairobi ប្រទេសកេនយ៉ា និងបានធ្លាក់ក្រោយពីហោះឡើងបានរយៈពេល ៦ នាទី ។ សូមរំលឹកថា កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨កន្លងមកនេះ យន្តហោះប្រភេទ Boeing 737 Max ដដែលនេះ របស់ក្រុមហ៊ុន LionAir ប្រទេសឥណ្ឌូនេស៊ី បានធ្លាក់ដែរ ដោយបានបណ្តាលឲ្យមនុស្សចំនួន ១៨៩ នាក់ បានបាត់បង់ជីវិត ៕...
អាមេរិកព្រមានពីបញ្ហានៃទំនាក់ទំនងយោធាជាមួយទូរគី ក្នុងរឿងទួរគីទិញមីស៊ីលពីរុស្ស៊ី

អាមេរិកព្រមានពីបញ្ហានៃទំនាក់ទំនងយោធាជាមួយទូរគី ក្នុងរឿងទួរគីទិញមីស៊ីលពីរុស្ស៊ី

សង្គម និងកម្សាន្ត
  អ្នកនាំពាក្យមន្ទីរបញ្ចកោណអាមេរិក លោក Eric Pahon បានព្រមានពីបញ្ហានៃទំនាក់ទំនងខាងយោធារវាងទួរគី និងអាមេរិកនៅពេលខាងមុខ ក្រោយពីមេដឹកនាំរបស់ប្រទេសទួរគីដែលហ៊ានទិញមីស៊ីល S-400 ពីប្រទេសរុស្ស៊ី ដោយមិនទិញមីស៊ីល Patriot ពីអាមេរិក ។ លោក Eric Pahon បានព្រមានថា ទំនាក់ទំនងខាងយោធារវាងរុស្ស៊ី និងអាមេរិក នឹង មានបញ្ហាប្រសិនបើទូរគីនៅតែគឃ្លើនទិញមីស៊ីល S-400 ពីរុស្ស៊ីនិងមានគម្រោងដាក់ពង្រាយ មីស៊ីលនេះនៅលើទឹកដីរបស់ខ្លួននៅខែតុលា ឆ្នាំ២០១៩នេះ ។ ទួរគីជាប្រទេសសមាជិករបស់អង្គការណាតូ ដូចជាសហរដ្ឋអាមេរិក និងប្រទេសដទៃ ទៀតនៅអឺរ៉ុបដែរ ប៉ុន្តែប្រទេសនេះមិនទិញមីស៊ីលពីអាមេរិកទេ បែរជាទៅទិញមីស៊ីលពីរុស្ស៊ី ដែលជាប្រទេសបដិបក្សជាមួយអង្គការណាតូ ៕...