៥ តិចនិកប្រើ iPhone ថតចំណីអាហារមិនឲ្យចាញ់អ្នកអាជីព
ការថតរូបទេសភាពអាចថាជារឿងងាយស្រួលព្រោះវាមានភាពទូលាយ, ពន្លឺគ្រប់គ្រាន់ក្នុងការថត។ ចុះការថតរូបភាពចំណីអាហារវិញ ដើម្បីធ្វើឲ្យបានល្អតើយើងត្រូវដឹងចំណុចអ្វីខ្លះ? ថ្ងៃនេះ Sabay បង្ហាញ ៥ តិចនិកងាយៗដល់អ្នកកំពុងមាន iPhone ក្នុងដៃ អាចសាកល្បងថតចំណីអាហាររបស់អ្នកបានយ៉ាងស្រស់ស្អាត។
១.ចាំបាច់ត្រូវថតដោយប្រើពន្លឺធម្មជាតិ
ការថតក្រោមពន្លឺភ្លើងអំពូលធម្មតាក្នុងផ្ទះបាយ នោះជារឿងមិនត្រឹមត្រូវឡើយ។ អ្នកជំនាញបានបង្ហើបឲ្យប្ដូរទម្លាប់មកថតដោយប្រើពន្លឺធម្មតា ឧបមាទាញយកចំណីអាហារនោះមកដាក់នៅលើតុមួយក្បែរមាត់បង្អួច ហើយបើកឲ្យមានពន្លឺចេញចូលមុននឹងព្រះអាទិត្យលិច (ជៀសវាងកុំប្រើ Flash)។
២.រៀបចំអាហារ
ក្រៅពីរសជាតិដ៏ឈ្ងុយឆ្ងាញ់ អាហារក៏ត្រូវរៀបរយដើម្បីឲ្យភ្នែកដទៃមើលមកឃើញថាស្រស់ស្អាត គួរឲ្យចង់បរិភោគ...