ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

នាយក​រដ្ឋមន្ត្រី​ ៖ ចាប់ពី​ខែមករា ឆ្នាំ​២០១៨ កម្មករ​គ្រប់​ផ្នែក​ទាំងអស់​នឹង​ត្រូវ​…

នាយក​រដ្ឋមន្ត្រី​ ៖ ចាប់ពី​ខែមករា ឆ្នាំ​២០១៨ កម្មករ​គ្រប់​ផ្នែក​ទាំងអស់​នឹង​ត្រូវ​…

សង្គម និងកម្សាន្ត
រាជធានី​ភ្នំពេញ ​៖ សម្តេច​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែសីហា​ បាន​ប្រកាស​ថា កម្មករ កម្ម​ការិ​នី​គ្រប់​ផ្នែក​ទាំង​អស់ មិនមែន​ត្រឹមតែ​កម្មករ កម្ម​ការិ​នី​នៅ​វិស័យ​កាត់ដេរ តែ​កម្មករ​សំណង់​ផង​ដែរ នឹង​ទទួល​បាន​សេវា​សុខភាព​នៅ​គ្រប់​មន្ទីរពេទ្យ​ទាំងអស់ ដោយ​ឥត​គិតថ្លៃ​។​ សម្តេច​បាន​បញ្ជាក់​ថា​៖ «​ចាំ​ពី​ខែមករា ២០១៨ កម្មករ​គ្រប់​ផ្នែក​ទាំងអស់ ទាំង​ក្នុង​ និង​ក្រៅ​ប្រព័ន្ធ​ទាំង​អស់​…​ រាប់​ទាំង​កម្មករ​សំណង់ នឹង​ទទួល​បានការ​ពិនិត្យ​ព្យាបាល​ដោយ​​ឥត​គិតថ្លៃ​»​។ សម្តេច​តេ​ជោ​បាន​ប្រកាស​បែប​នេះ​នៅ​​​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ​ កម្ម​ការិ​នី​ជាង​២​ម៉ឺន​នាក់ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ដែល​ស្ថិត​នៅ​ក្នុង​សង្កាត់​កំ​បូល ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​ សម្តេច​ក៏​បាន​ជម្រុញ​ឲ្យ​កម្មករ កម្ម​ការ​នី​ខិតខំ​ធ្វើការ​ឲ្យ​បាន​ល្អ ហើយ​ស...
ស្ត្រី​ជើងល្អ​បន្លំ​លួច​ចិញ្ចៀនមាស ជិត​បាន​សម្រេច

ស្ត្រី​ជើងល្អ​បន្លំ​លួច​ចិញ្ចៀនមាស ជិត​បាន​សម្រេច

សង្គម និងកម្សាន្ត
រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​ប្រើ​ល្បិច​ធ្វើ​ជា​ទៅ​រក​ទិញ​គ្រឿងអលង្ការ​មាស នៅ​តូប​លក់​មាស​មួយ​កន្លែង ស្ថិត​នៅ​ក្នុង​ផ្សារ​ពោធិ៍​ចិន​តុង ដោយពេល​ទៅ​ដល់​បាន​សុំ​អ្នកលក់​ឲ្យ​យក​ចិញ្ចៀន​១​វង់ យក​មក​មើល ពេល​នោះ​អ្នកលក់​ក៏​បាន​យក​ឲ្យ​មើល ហើយ​ខណៈ​ពេល​អ្នកលក់​រវល់​លក់​ឲ្យ​អ្នក​ផ្សេង​ៗ​ទៀត ភ្លេចខ្លួន ស្រាប់តែ​ស្ត្រី​ដែល​ជា​ជនសង្ស័យ​ខាងលើ ធ្វើ​សកម្មភាព​លួច​យក​ចិញ្ចៀនមាស​១​វង់​នោះ​ពាក់​ជាប់ដៃ រួច​បាន​ព្យាយាម​រត់គេច​ខ្លួន ប៉ុន្តែ​ត្រូវ​អ្នកលក់​ឃើញ​ទាន់ ក៏​បាន​ចាប់ខ្លួន​នាំ​ទៅ​ប្រគល់​ជូន​នគរបាល​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង ។ ហេតុ​ការ​ណ៏​នោះ បាន​កើតឡើង កាលពី​វេលា​ម៉ោង​០៥​និង​៥០​នាទី​ល្ងាច ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០១៧ នៅ​ចំណុច​តូប​លក់​មាស​លេខ​១០០A ក្នុង​ផ្សារ​ពោធិ៍​ចិន​តុង ស្ថិត​នៅ​ក្នុងភូមិ​ប៉ប្រក​ខាងជើង សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ ស្ត្រី​ដែល​ជា​ជនសង្ស័យ​ខាងលើ​នោះ​ឈ្ម...
បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់

បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់

សង្គម និងកម្សាន្ត
ខេត្តសៀមរាប ៖ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ស្រ​ង៉ែ ចំណុះ​ឱ្យ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប បាន​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​មួយ​កន្លែង ស្ថិត​នៅ​ចំណុច​ក្នុង​ឃ្លាំង​ទឹក​ទំនប់​៧៨ ក្នុងភូមិ​សាស្ត្រ​ភូមិ​តា​ចក សង្កាត់​ស្រ​ង៉ែ ក្រុង​ខេត្តសៀមរាប រួច​ចុះ​កាប់​កម្ទេច​ចម្រឹង និង​ដុត​កម្ទេច​ចោល​នៅ​ហ្នឹង​កន្លែង ។ ហេតុការណ៍​ចុះ​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​នោះ ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១៤​និង​០០​នាទី​រសៀល ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០១៧ ស្ថិត​នៅ​ចំណុច​ឃ្លាំង​ទឹក​ទំនប់​៧៨ ក្នុងភូមិ​សាស្ត្រ​សង្កាត់​ស្រ​ង៉ែ ក្រុង​សៀមរាប ខេត្តសៀមរាប ។ តាម​ប្រភព​ពី​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ស្រ​ង៉ែ បាន​ប្រាប់​ថា ដោយ​មានការ​ចង្អុលបង្ហាញ​ពី​លោក​វរសេនីយ៍ឯក ទិ​ត្យ ណា​រ៉ុ​ង ស្នងការ​នគរបាល​ខេត្ត បានឱ្យ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ស្រ​ង៉ែ ចំណុះ​ឱ្យ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប ចុះ​ទៅ​បង្ក្រាប​បទល...
តើ​កម្ពុជា​នឹង​ទទួល​បាន​ចំណែក​យ៉ាងដូចម្តេច​ពី​ភាគលាភ​នៃ​អណ្ដូងប្រេង​នៅ​ប្លុក​A ?

តើ​កម្ពុជា​នឹង​ទទួល​បាន​ចំណែក​យ៉ាងដូចម្តេច​ពី​ភាគលាភ​នៃ​អណ្ដូងប្រេង​នៅ​ប្លុក​A ?

សេដ្ឋកិច្ច និងវិនិយោគ
រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​កម្ពុជា​កំពុង​ចាប់អារម្មណ៍ និង​ចង់​ដឹង​ពី​ផលប្រយោជន៍​ដែល​កម្ពុជា​នឹង​ទទួល​បាន​ពី​ភាគលាភ​អណ្តូងប្រេង​នៅ​តំបន់​ប្លុក​A​របស់​កម្ពុជា ដែល​បាន​ចុះហត្ថលេខា​រវាង​ក្រសួង​រ៉ែ និង​ថាមពល និង​ក្រុមហ៊ុន KRISENERGY កាលពី​ថ្ងៃ​ទី​២៣ សីហា កន្លង​មកនេះ ។ យោង​តាម​លក្ខខណ្ឌ​នៃ​កិច្ចព្រមព្រៀង សម្រាប់​ការ​អភិវឌ្ឍ​តំបន់​ប្រេងកាត​ប្លុក​A របស់​ក្រុមហ៊ុន​KRISENERGY កម្ពុជា​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ជា​ច្រើន រួម​មាន អត្រា​កម្រៃ​សួយ​សារ​, ពន្ធ​លើ​ប្រាក់​ចំណូល​, ពន្ធ​លើ​ប្រាក់​ចំណូល​លើស​កម្រិត​, ពន្ធ​លើ​ការ​នាំ​ចេញ​, ថ្លៃ​ជួល​ផ្ទៃដី​ប្រចាំឆ្នាំ ជា​ពិសេស រាជរដ្ឋាភិបាល​ទទួល​បាន​ភាគហ៊ុន​៥%​ពី​គម្រោង​អភិវឌ្ឍន៍​នេះ​។ លោក Kelvin Tang នាយក​ប្រតិបត្តិ​ក្រុមហ៊ុន KRISENERGY Ltd បាន​លើក​ឡើង​នៅ​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នោះ​ថា ការ​អភិវឌ្ឍ​អណ្តូងប្រេង​ប្លុក​A​នេះ នឹង​ក្លាយជា​ព្រឹត្...
អចលនទ្រព្យ​នៅ​ភូមិសាស្ត្រ​ណាខ្លះ​ជាប់ពន្ធ និង​ត្រូវ​បង់​ដូច​ម្តេច ?

អចលនទ្រព្យ​នៅ​ភូមិសាស្ត្រ​ណាខ្លះ​ជាប់ពន្ធ និង​ត្រូវ​បង់​ដូច​ម្តេច ?

សេដ្ឋកិច្ច និងវិនិយោគ
រាជធានី ភ្នំពេញ ៖ ប្រជាពលរដ្ឋ ខ្មែរ ភាគច្រើន នៅ មាន ច ម្ង ល់ ជុំវិញ បញ្ហា បង់ពន្ធ ផ្ទះសម្បែង ជូន រដ្ឋ និង ពុំ ដឹង ច្បាស់ ថា ផ្ទះ របស់ ខ្លួន ជាប់ពន្ធ ដែរ ឬ យ៉ាងណា ខណៈ អ្នកមួយ ចំនួន យល់ ថា ឲ្យ តែ មាន ប្លង់ រឹង គឺ ជាប់ពន្ធ ទាំងអស់ រីឯ អ្នកខ្លះ ទៀត យល់ ថា តម្លៃ នៃ ការ បង់ពន្ធ គឺ រដ្ឋ គណនា តាម តំបន់ ដែល អចលនទ្រព្យ ស្ថិត នៅ ។ តើ ជាក់ស្ដែង ដូចនឹង ការ លើក ឡើង ដែរ ឬ យ៉ាងណា ? តើ ការ បង់ពន្ធ នោះ រដ្ឋ គិត យ៉ាងម៉េច ? ហើយ ប្រសិនបើ មិន បង់ពន្ធ តើ មានទោស ទណ្ឌ ឬ ពិន័យ ដែរ ឬទេ ? ដើម្បី ជា ចំណេះដឹង បន្ថែម ជុំវិញ បញ្ហា ច ម្ង ល់ ខាងលើ សារព័ត៌មាន កោះសន្ដិភាព ទំព័រ ផ្នែក អចលនទ្រព្យ ដែល ចេញផ្សាយ នៅ ថ្ងៃនេះ សូម ដកស្រង់ ប្រសាសន៍ លោក គង់ វិបុល ប្រតិភូ រាជរដ្ឋាភិបាល ទទួល បន្ទុក ជា អគ្គនាយក នៃ អគ្គនាយកដ្ឋាន ពន្ធដារ ដែល បាន បកស្រាយ លម្អិត ដូច តទៅ ៖ អចលនទ្រព្យ ទាំងឡាយ ណា ដែល មាន ទីតាំង ស្ថិត នៅ ភូមិសាស្ត្រ ក្នុង រ...
គម្រោង​លំនៅ​ឋាន​តម្លៃ​មធ្យម​ប្រកាស​លក់​ជា​ផ្លូវការ

គម្រោង​លំនៅ​ឋាន​តម្លៃ​មធ្យម​ប្រកាស​លក់​ជា​ផ្លូវការ

សង្គម និងកម្សាន្ត
ថ្ងៃអាទិត្យ ទី២៧ ខែសីហា ឆ្នាំ២០១៧ ម៉ោង ១២:១៥ (27-08-2017 12:15) រាជធានី​ភ្នំពេញ ៖ ជា​ច្រើន​ឆ្នាំ​មកនេះ ប្រជាពលរដ្ឋ​បាន​ទន្ទឹងរង់ចាំ​មើល​គម្រោង​អភិវឌ្ឍន៍​លំនៅ​ឋាន​តម្លៃ​មធ្យម​របស់​ក្រុមហ៊ុន​ក្នុងស្រុក​មួយ ប៉ុន្តែ​តាំងពី​គម្រោង​នេះ​បាន​ប្រកាស​ពី​ទីតាំង និង​ចាប់ផ្ដើម​បើក​ការដ្ឋាន​សាងសង់​មក វា​ហាក់ដូចជា​នៅ​ស្ងាត់​បន្តិច និង​គ្មាន​សកម្មភាព​គគ្រឹកគគ្រេង​ដូច​កាលពី​មិន​ទាន់​ដឹង​ទីតាំង និង​បើក​ការដ្ឋាន​ឡើយ ស្រប​ពេល​ពលរដ្ឋ​ដែល​កំពុង​ស្វែងរក​លំនៅ​ឋាន បែរជា​សម្រុក​ទៅ​ទិញ​គម្រោង​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​ផ្សេង​ទៅ​វិញ ។ ថ្មី​ៗ​នេះ គម្រោង​លំនៅ​ឋាន​សាធារណៈ​ដែល​មាន​តម្លៃ​សមរម្យ​សម្រាប់​មន្ត្រីរាជការ និង​អ្នកមាន​ចំណូល​ទាប និង​មធ្យម បាន​ប្រកាស​លក់​ជា​ផ្លូវការ​ម្ដងទៀត និង​ប្រកាស​ឱ្យ​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ​ទៅ​យកពាក្យ​ស្នើ​សុំ​ដើម្បី​ទិញ​គម្រោង​លំនៅ​ឋាន​នេះ ក៏​ប៉ុន្តែ​តាម​រយៈ​ការ​ប្រកាស​លក់​ជា​ផ្លូវ...
កម្ពុជា​នឹង​មាន​សាលាបង្រៀន​ផ្នែក​អចលនទ្រព្យ​លើក​ដំបូង

កម្ពុជា​នឹង​មាន​សាលាបង្រៀន​ផ្នែក​អចលនទ្រព្យ​លើក​ដំបូង

សេដ្ឋកិច្ច និងវិនិយោគ
ថ្ងៃអាទិត្យ ទី២៧ ខែសីហា ឆ្នាំ២០១៧ ម៉ោង ១២:៣០ (27-08-2017 12:30) រាជធានី​ភ្នំពេញ ៖ សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា នឹង​ចាប់ផ្តើម​បើក​សាលាបង្រៀន​ផ្នែក​អចលនទ្រព្យ​លើក​ដំបូង​នៅ​កម្ពុជា នៅ​ឆ្នាំ​២០១៨​ខាង​មុខ​នេះ បន្ទាប់​ពី​សាកលវិទ្យាល័យ​បច្ចេកវិទ្យា​នៃ​ប្រទេស​ម៉ា​ឡេ​ស៊ី យល់ព្រម​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​។ នេះ​បើ​តាម​ប្រធាន​សមាគម​ខាងលើ ។ លោក​បណ្ឌិត គី​ម ហ៊ា​ង ប្រធាន​សមាគម​បាន​អះអាង​បែប​នេះ នៅ​ពេល​ថ្នាក់ដឹកនាំ​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា ដឹកនាំ​ដោយ​លោក​ឧកញ៉ា ចេ​ង ខេ​ង ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម រួម​ទាំង​តំណាង​ក្រុមហ៊ុន​ជា​សមាជិក​ចំនួន​២២​ក្រុមហ៊ុន បាន​ចេញដំណើរ​ទៅ​ចូលរួម​កិច្ចប្រជុំ ស្ដី​ពី​វិស័យ​អចលនទ្រព្យ​អាស៊ាន ARENA Meeting នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ា​ឡេ​ស៊ី ចាប់ពី​ថ្ងៃ​ទី​២...
ADB ៖ ចំណូល​ពលរដ្ឋ​ខ្មែរ​ក្នុង​ម្នាក់​ នឹង​កើន​ដល់​1.434​ដុល្លារ​នៅ​ឆ្នាំ​នេះ

ADB ៖ ចំណូល​ពលរដ្ឋ​ខ្មែរ​ក្នុង​ម្នាក់​ នឹង​កើន​ដល់​1.434​ដុល្លារ​នៅ​ឆ្នាំ​នេះ

សេដ្ឋកិច្ច និងវិនិយោគ
ថ្ងៃចន្ទ ទី២៨ ខែសីហា ឆ្នាំ២០១៧ ម៉ោង ១២:០០ (28-08-2017 12:00) រាជធានី​ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​បាន​ព្យាករ​ថា ប្រាក់​ចំណូល​របស់​ពលរដ្ឋ កម្ពុជា នឹង​កើន​ពី​១.៣០២​ដុល្លារ​កាលពី​ឆ្នាំ​មុន ដល់​១.៤៣៤​ដុល្លារ​អា​មេ​រិ​ក​សម្រាប់​មនុស្ស​ម្នាក់​នៅ​ឆ្នាំ​នេះ ជាមួយ​កំណើនសេដ្ឋកិច្ច​បន្ត​រឹង​មាំ ។ ថ្លែង​នៅ​ក្នុង​ជំនួប​ជាមួយ​លោក​បណ្ឌិត​អូន ព័ន្ធ​មុនី​រ័​ត្ន ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កាលពី​ចុង​ស​ប្តា​ហ៍​មុន លោក Kshratrapati Shivaji នាយក​ប្រតិបត្តិ ធនាគារ ADB ប្រចាំ​កម្ពុជា បាន​លើក​ឡើង​ថា សេដ្ឋកិច្ច​កម្ពុជា​បាន​អភិវឌ្ឍន៍​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស ជា​ពិសេស ស្ថានភាព​រីក​ចម្រើន​នៃ​សេដ្ឋកិច្ច ដែល​សម្រេច​បាន​កំណើន​ក្នុង​រង្វង់​៧% ក្នុង​រយៈពេល​២​ទសវត្សរ៍​មកនេះ ។ បើ​តាម​ការ​ព្យាករ កំណើនសេដ្ឋកិច្ច​នៅ​កម្ពុជា​នឹង​អាច​សម្រេច​បាន​ប្រមាណ​៦,៩%​នៅ​ក្នុង​ឆ្នាំ​២០១៨​ផង​ដែរ...
រដ្ឋ​ត្រូវការ​ថវិកា​ជាង​5​ពាន់លាន​ដុល្លារ​សម្រាប់​គម្រោងវិនិយោគសាធារណៈ​

រដ្ឋ​ត្រូវការ​ថវិកា​ជាង​5​ពាន់លាន​ដុល្លារ​សម្រាប់​គម្រោងវិនិយោគសាធារណៈ​

សេដ្ឋកិច្ច និងវិនិយោគ
ថ្ងៃចន្ទ ទី២៨ ខែសីហា ឆ្នាំ២០១៧ ម៉ោង ១២:៣០ (28-08-2017 12:30) រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​៣​ឆ្នាំ​ខាង​មុខ ពោល​គឺ​ចាប់ពី​ឆ្នាំ​២០១៨ ដល់​ឆ្នាំ ២០២០ រាជរដ្ឋាភិបាល​កម្ពុជា​មាន​គម្រោង​វិនិយោគសាធារណៈ​រាប់រយ​គម្រោង​ទៀត ក្នុង​នោះ​ត្រូវការ​ថវិកា​ចំនួន​៥.៤១៧​លាន​ដុល្លារ​អា​មេ​រិ​ក ដោយ​ក្នុង​ឆ្នាំ​២០១៨ ត្រូវការ​ថវិកា​១.៩១៨​លាន​ដុល្លារ​អា​មេ​រិ​ក​, ឆ្នាំ​២០១៩ ត្រូវការ​១.៧៨៥​លាន​ដុល្លារ​អា​មេ​រិ​ក និង​ឆ្នាំ​២០២០ ត្រូវការ​១.៧១៤​លាន​ដុល្លារ​អា​មេ​រិ​ក សម្រាប់​អភិវឌ្ឍន៍​គម្រោង​សាធារណៈ​ទាំងនោះ ។ នេះ​បើ​តាម​ការ​ផ្សព្វផ្សាយ​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី ក្រោយ​ពី​មានការ​ប្រជុំ​ក្រោម​អធិបតីភាព​សម្ដេច​តេ​ជោ ហ៊ុន សែន រួច​មក ។ យោង​តាម​របាយការណ៍​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី ដែល​ចេញផ្សាយ​ថ្មី​ៗ​នេះ រាជរដ្ឋាភិបាល​កម្ពុជា​មាន​គម្រោង​សរុប​៥៨៦​គម្រោង ហើយ​គ្រោង​វិនិយោគ និង​ត្រូវការ​ទឹក​ប្រាក់​រាប់​ពាន់​លាន​ដុល្លា...
កម្ពុជា​ទាមទារ​ឱ្យ​អា​មេ​រិ​ក​បំពេញ​កាតព្វកិច្ច​ក្នុង​ក្របខ័ណ្ឌ​អង្គការ​ WTO

កម្ពុជា​ទាមទារ​ឱ្យ​អា​មេ​រិ​ក​បំពេញ​កាតព្វកិច្ច​ក្នុង​ក្របខ័ណ្ឌ​អង្គការ​ WTO

សេដ្ឋកិច្ច និងវិនិយោគ
ថ្ងៃចន្ទ ទី២៨ ខែសីហា ឆ្នាំ២០១៧ ម៉ោង ១២:៤៥ (28-08-2017 12:45) រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួងពាណិជ្ជកម្ម​បាន​ទាមទារ​ឱ្យ​អា​មេ​រិ​ក​បំពេញ​កាតព្វកិច្ច​ដែល​បាន​សន្យា​ក្នុង​នាម​ជា​ប្រទេស​អភិវឌ្ឍន៍​ថា ផ្តល់​ជូន​កម្ពុជា និង​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ដទៃ​ទៀត​នូវ​ការ​អនុគ្រោះ​ពន្ធ​ក្រោម​ក្របខ័ណ្ឌ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) ។ ថ្លែង​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​នាយក​កិច្ចការ​អាស៊ី​អាគ្នេយ៍ និង​ប៉ា​ស៊ី​ហ្វិ​ក​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក នៅ​ទីស្តីការក្រសួង​ពាណិជ្ជកម្ម កាលពី​ថ្ងៃ​ទី​២៤ សីហា កន្លង​មក លោក ឱ​ក ប៊ុ​ង រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម មាន​ប្រសាសន៍​ថា តាម​ស្មារតី​នៃ​សេចក្តី​ប្រកាស​រួម​របស់​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​នៅ​ទីក្រុង​ហុងកុង រដ្ឋាភិបាល​អា​មេ​រិ​កបាន​សន្យា​ថា នឹង​ផ្តល់​ឲ្យ​ប្រទេស​អភិវឌ្ឍន៍​តិចតួច (​ក្នុង​នោះ​រួម​មាន​កម្ពុជា​) នូវ​ការ​អនុគ្រោះ​ពន្ធ​នាំ​ចូល​...