
សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូ ទៅបំពេញទស្សនកិច្ចនៅចិន ចាប់ពីថ្ងៃទី២០-២៣ ខែមករា
(ភ្នំពេញ)៖ ដូចការគ្រោងទុក នៅម៉ោងប្រមាណ ៩ ព្រឹកថ្ងៃអាទិត្យ ទី២០ ខែមករា ឆ្នាំ២០១៩ នេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានដឹកនាំគណៈប្រតិភូ ជាមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល និងអ្នកវិនិយោគទុនកម្ពុជា អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសចិន ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩។
ក្នុងដំណើរទស្សនកិច្ចរបស់សម្តេចតេជោ នៅចិន នាពេលនេះ ក្រៅពីពង្រឹង និងពង្រីកបន្ថែមនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កម្ពុជានឹងទទួលបានជំនួយ និងការវិនិយោគបន្ថែមទៀត ពីមិត្តចិន។
មុនអញ្ជើញទៅកាន់ប្រទេសចិន កាលពីព្រឹកថ្ងៃសៅរ៍ ទី១៩ ខែមករា សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា នៅក្នុងដំណើរទស្សនកិច្ច នៅប្រទេសចិន លើកនេះ សម្តេចមានគម្រោងពិភាក្សាការងារជាមួយលោកប្រធានាធិបតីចិន ស៊ី ជិនពីង និងលោកនាយករដ្ឋមន្ត្រីចិន លី ឃឺឈាង ដើ...