ការហក់ឡើងខ្ពស់តម្លៃប្រេងធ្វើឲ្យមានក្តីកង្វល់ដល់ការផ្គត់ផ្គង់សកល ស្របពេលភាពតានតឹងឡើងកម្តៅរវាងរុស្ស៊ី និងអ៊ុយក្រែន
អន្តរជាតិ៖នៅថ្ងៃអង្គារនេះតម្លៃប្រេងឆៅបានហក់ឡើងខ្ពស់ក្នុងរយៈពេល៧ឆ្នាំកន្លងមកនេះ ឡើងដល់ជិត៩៨ដុល្លារក្នុង១បារ៉ែលក្រោយរុស្ស៊ីទទួលស្គាល់តំបន់ផ្តាច់ខ្លួនរបស់ក្រុមឧទ្ទាមនៅតំបន់ភាគខាងកើតអ៊ុយក្រែនថាជារដ្ឋឯករាជ្យ ។
ចក្រភពអង់គ្លេសនិងសម្ព័ន្ធមិត្តលោកខាងលិចបានគំរាមដាក់ទណ្ឌកម្មមកលើប្រទេសមួយនេះ ។
រុស្ស៊ីគឺជាប្រទេសនាំចេញប្រេងឆៅធំបំផុតលំដាប់លេខ២បន្ទាប់ពីអារ៉ាប៊ីសាអូឌីត។ពួកគេក៏ជាប្រទេសផលិតឧស្ម័នធម្មជាតិធំបំផុតរបស់ពិភពលោកផងដែរ ។
អ្នកស្រី Sue Trinhមកពីក្រុមហ៊ុនធានារ៉ាប់រងនិងសេវាកម្មហិរញ្ញវត្ថុកាណាដា Manulife Investment Managementបាននិយាយថា ភាពតានតឹងតាមតំបន់ព្រំដែន អាចជាការជំពាក់ជំពិនដុំកុំភួន ។
អ្នកស្រីបន្តថាទណ្ឌកម្មបង្ខំឲ្យរុស្ស៊ីផ្គត់ផ្គង់ប្រេងឆៅឬឧស្ម័នធម្មជាតិតិចជាងមុននឹងធ្វើឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចសកល ។
ប្រទេសមហាអំណាចលោកខាងលិចមានការព្រួយបារម្ភថាការទទួលស្គាល់តំបន់គ្រប់គ្រងដោយក្រុមឧទ្ទា...








