បទវិភាគ៖ តើការញុះញង់របស់អាមេរិក អាចជំរុញឲ្យរុស្ស៊ីឈ្លានពានអ៊ុយក្រែនពិតប្រាកដឬ?
បរទេស៖ការលើកឡើងរបស់លោកប្រធានាធិបតីអាមេរិកJoe Bidenថាមានគ្រប់សុចនាករទាំងអស់ដែលថា រុស្ស៊ីកំពុងរៀបផែនការចូលឈ្លានពានអ៊ុយក្រែនរួមទាំងសញ្ញានានា ដែលបញ្ជាក់ថា ទីក្រុង Moscowកំពុងអនុវត្តន៍ប្រតិបត្តិការព្យាយាមទម្លាក់កំហុសឲ្យគេបន្ទាប់ពីកងកម្លាំងអ៊ុយក្រែននិងក្រុមឧទ្ទាមគាំទ្រដោយទីក្រុងMoscow បានផ្ទុះអាវុធដាក់គ្នានោះអាចបញ្ជាក់យ៉ាងច្បាស់ថាអាមេរិកពិតជាចង់ឲ្យរុស្ស៊ីចិត្តស្រាល រួចឈ្លានពានអ៊ុយក្រែនជាហេតុធ្វើឲ្យមានការចោទសួរថាតើតើការញុះញង់របស់អាមេរិក អាចជំរុញឲ្យរុស្ស៊ីឈ្លានពានអ៊ុយក្រែនពិតប្រាកដឬ?។
លោក Bidenបានព្រមានថា ការឈ្លានពានណាមួយនឹងអាចកើតមាននៅក្នុងពេលប៉ុន្មានថ្ងៃខាងមុខទៀតនេះ។បច្ចុប្បន្នកុំថាឡើយលោក Bidenសូម្បីតែលោកខាងលិច អង្គការអូតង់សុទ្ធតែគិតក្នុងចិត្តថារុស្ស៊ីនឹងឈ្លានពានអ៊ុយក្រែនយ៉ាងពិតប្រាកដ ដោយសារតែការទាមទាររបស់រុស្ស៊ីទាំង៣ចំណុចធំៗគឺលោកខាងលិចនិងអូតង់មិនព្រមនោះទេដែលការទាមទារទាំងអស់នោះ រួមមានការរក្...








