បទិវិភាគ៖ ការដកទ័ពរបស់រុស្ស៊ីចេញពីព្រំដែនអ៊ុយក្រែនជាសញ្ញាបញ្ជាក់ថា លោកPutinឈ្នះហ្គេមសង្រ្គាមជាមួយលោកខាងលិច
បរទេស៖ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putinបាននិយាយកាលពីថ្ងៃអង្គារម្សិលមិញ ថាលោកស្វាគមន៍ការសន្ទនាផ្នែកសន្តិសុខជាមួយលោកខាងលិចខណៈដែលយោធារបស់លោកបានរាយការណ៍ពីការដកទ័ពរបស់ខ្លួនមួយចំនួនមកវិញនៅជិតប្រទេសអ៊ុយក្រែនជាសញ្ញាដែលអាចបង្ហាញថាវិមានក្រឹមឡាំងបានជ្រើសរើសច្រកការទូតសម្រាប់ពេលនេះទោះបីជាលោកខាងលិចមានការព្រួយបារម្ភចំពោះការឈ្លានពានរបស់ប្រទេសរុស្ស៊ីលើប្រទេសជិតខាងរបស់ខ្លួនជិតកើតឡើងក៏ដោយដែលការដកទ័ពនេះអាចជាសញ្ញាមួយបញ្ជាក់ថា លោក Putinឈ្នះហ្គេមសង្រ្គាមជាមួយលោកខាងលិច ។
លោក Putin បាននិយាយថាលោកមិនចង់បានសង្រ្គាមទេហើយនឹងពឹងផ្អែកលើការចរចា ខណៈដែលលោកជំរុញការទាមទាររបស់លោកសម្រាប់លោកខាងលិចដើម្បីបញ្ចប់បំណងរបស់ប្រទេសអ៊ុយក្រែន ក្នុងការចូលរួមជាមួយអង្គការអូតង់ ។
ក្នុងពេលជាមួយគ្នានេះ លោកមិនបានប្តេជ្ញាចិត្តក្នុងការដកទ័ពទាំងស្រុងនោះទេ ដោយនិយាយថា សកម្មភាពបន្ទាប់របស់រុស្ស៊ីក្នុងការប្រឈមមុខនឹងអាស្រ័យទៅលើការវិវត្តន៍នៃស្ថានការណ...








