ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

ផ្សារភាគហ៊ុនពិភពលោកចាប់ផ្តើមដាំក្បាលចុះ ខណៈមានក្តីកង្វល់ថារុស្ស៊ីនឹងឈ្លានពានអ៊ុយក្រែន

ផ្សារភាគហ៊ុនពិភពលោកចាប់ផ្តើមដាំក្បាលចុះ ខណៈមានក្តីកង្វល់ថារុស្ស៊ីនឹងឈ្លានពានអ៊ុយក្រែន

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
បរទេស៖ផ្សារភាគហ៊ុនអឺរ៉ុបបានធ្លាក់ចុះយ៉ាងខ្លាំងកាលពីថ្ងៃចន្ទម្សិលមិញប៉ុន្តែប្រមូលបានខ្លះៗមកវិញការខាតបង់នៅពេលទិញ-លក់ថ្ងៃរសៀលដោយសង្ឃឹមលើកិច្ចព្រមព្រៀងដោះស្រាយភាពតានតឹងនៅអ៊ុយក្រែន ។ ផ្សារភាគហ៊ុន FTSE 100 របស់អង់គ្លេសបានធ្លាក់ចុះ ១,៧ភាគរយហើយផ្សារភាគហ៊ុនដ៏សំខាន់នៅទីក្រុងប៉ារីសប្រទេសបារាំង និងទីក្រុងFrankfurt ប្រទេសអាល្លឺម៉ង់ បានធ្លាក់ចុះ២ភាគរយក្នុងនោះផ្សារភាគហ៊ុនការធ្វើដំណើររងផលប៉ះពាល់ខ្លាំងជាងគេ ។ សេចក្តីរាយការណ៍ពីរុស្ស៊ីថាមានកិច្ចប្រជុំជាមួយលោកខាងលិចពាក់ព័ន្ធនឹងវិបត្តិអ៊ុយក្រែន ជួយធ្វើឲ្យអារម្មណ៍ក្រុមអ្នកវិនិយោគទុនល្អឡើងវិញ ។ រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក SergeiLavrovបានលើកឡើងពីសម្តីប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ថា កិច្ចខិតខំការទូត នឹងបន្ត ដោយសារតែមានឱកាសចុះកិច្ចព្រមព្រៀង ។ ការខាតបង់មានកំណត់នៅផ្សារភាគហ៊ុន Wall Street នៅពេលបាយថ្ងៃត្រង់នៅទីក្រុងញូវយ៉កផ្សារភាគហ៊ុន Dow Jones បានធ្លាក់...
កិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យ និងពិភាក្សាបន្តលើសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មលើផលិតផលទំនិញនិងសេវា

កិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យ និងពិភាក្សាបន្តលើសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មលើផលិតផលទំនិញនិងសេវា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(រាជធានីភ្នំពេញ)៖ លោក​ ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប.និងសហការីបានចូលរួមក្នុងកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យនិងពិភាក្សាបន្តលើសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មលើផលិតផលទំនិញនិងសេវា តាមរយៈប្រព័ន្ធអនឡាញជាមួយលោកស្រី​ តឹករ៉េត កំរង រដ្ឋលេខាធិការ តំណាងក្រសួងពាណិជ្ជកម្ម និងសហការី។ កិច្ចប្រជុំនេះដឹកនាំដោយ លោក​​ តឹករ៉េត សំរេច រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីនិងជារដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្រ្តី ព្រមទាំងមានការចូលរួមពីលោក លោកស្រី តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ។...
កិច្ចចរចានុយក្លេអ៊ែរអ៊ីរ៉ង់ហាក់នៅទ្រឹងក្រោយលោកខាងលិចមិនអើពើសោះនឹងការផ្ដួចផ្ដើមគំនិតថ្មីដើម្បីដោះស្រាយការខ្វែងគំនិតគ្នា

កិច្ចចរចានុយក្លេអ៊ែរអ៊ីរ៉ង់ហាក់នៅទ្រឹងក្រោយលោកខាងលិចមិនអើពើសោះនឹងការផ្ដួចផ្ដើមគំនិតថ្មីដើម្បីដោះស្រាយការខ្វែងគំនិតគ្នា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
អូទ្រីស៖មន្ត្រីសន្តិសុខជាន់ខ្ពស់មួយរូបរបស់អ៊ីរ៉ង់បាននិយាយនៅថ្ងៃច័ន្ទនេះថា ការវិវត្តន៍ក្នុងការពិភាក្សាដើម្បីស្រោចស្រង់កិច្ចព្រមព្រៀងនុយក្លអ៊ែរអ៊ីរ៉ង់ឆ្នាំ ២០១៥ កំពុងប្រឈមការលំបាកខ្លាំងខណៈមហាអំណាចលោកខាងលិចមិនអើពើទាល់តែសោះនឹងការផ្ដួចផ្ដើមគំនិតថ្មីៗ ដើម្បីសង្រ្គោះកិច្ចព្រមព្រៀងមួយនេះ ។ កិច្ចចរចាដោយប្រយោលនៅក្នុងប្រទេសអូទ្រីសរវាងអ៊ីរ៉ង់និងសហរដ្ឋអាមេរិកបានចាប់ផ្ដើមឡើងវិញកាលពីសប្ដាហ៍មុន បន្ទាប់ពីសម្រាករយៈពេល១០ថ្ងៃ ប៉ុន្តែហាក់ដូចជាមិនទទួលបានលទ្ធផលជាផ្លែផ្កាទាល់តែសោះ ។ ក្រុមគណៈប្រតិភូបាននិយាយថា ការចរចានានាបានបង្កើតឲ្យមានការវិវត្តន៍ទៅមុខមានកំណត់ចាប់តាំងការពិភាក្សាទាំងនោះបានចាប់ផ្ដើមឡើងវិញកាលពីខែវិច្ឆិកាឆ្នាំមុន បន្ទាប់ពីបានផ្អាករយពេល៥ខែ ដោយសារការបោះឆ្នោតជ្រើសតាំងប្រធានាធិបតីប្រកាន់តឹងរបស់ លោក Ebrahim Raisi។ លោកAli Shamkhani លេខាធិការឧត្ដមក្រុមប្រឹក្សាសន្តិសុខជាតិរបស់អ៊ីរ៉ង់ បាននិយាយនៅលើបណ្ដាញសង...
សាលារាជធានីភ្នំពេញមិនអនុញ្ញាតឱ្យធ្វើបាតុកម្មខុសច្បាប់របស់ក្រុមអតីតបុគ្គលិកនិងបុគ្គលិកក្រុមហ៊ុនណា ហ្គាវើលដ៏

សាលារាជធានីភ្នំពេញមិនអនុញ្ញាតឱ្យធ្វើបាតុកម្មខុសច្បាប់របស់ក្រុមអតីតបុគ្គលិកនិងបុគ្គលិកក្រុមហ៊ុនណា ហ្គាវើលដ៏

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ:សាលារាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹងស្ដីពីការមិនអនុញ្ញាត ឱ្យធ្វើបាតុកម្មខុសច្បាប់របស់ក្រុមអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុនណា ហ្គាវើលដ៏៕
ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី184នាក់ទៀត(អូមីក្រុងទាំងអស់) ជាសះស្បើយ 236 នាក់ និងស្លាប់«គ្មាន»

ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី184នាក់ទៀត(អូមីក្រុងទាំងអស់) ជាសះស្បើយ 236 នាក់ និងស្លាប់«គ្មាន»

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ:ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី184នាក់ទៀត(អូមីក្រុងទាំងអស់) ជាសះស្បើយ 236 នាក់ និងស្លាប់«គ្មាន» ករណីឆ្លងសហគមន៍ 175 នាក់ (អូមីក្រុង) អ្នកដំណើរពីបរទេស 09នាក់(អូមីក្រុង)។ គិតត្រឹមព្រឹក ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ អ្នកឆ្លងសរុប= 124,139 នាក់ អ្នកជាសះស្បើយ= 119,196 នាក់ អ្នកស្លាប់= 3,015 នាក់។
សម្តេចតេជោ”ដើម្បីសុវត្ថិភាពសម្រាប់ចៅៗសិស្សនិទ្ទេសA​ និងអ្នកចូលរួម​សម្រេចចិត្តលើកពេលនៃការជួបជុំជាមួយសិស្សនិទ្ទេសAដែលគ្រោងធ្វើនៅថ្ងៃ២៨​ កុម្ភ:២០២២

សម្តេចតេជោ”ដើម្បីសុវត្ថិភាពសម្រាប់ចៅៗសិស្សនិទ្ទេសA​ និងអ្នកចូលរួម​សម្រេចចិត្តលើកពេលនៃការជួបជុំជាមួយសិស្សនិទ្ទេសAដែលគ្រោងធ្វើនៅថ្ងៃ២៨​ កុម្ភ:២០២២

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានថ្លែងបញ្ជាក់ថា ដោយសា រកូវីដ-១៩ មេរោគបម្លែងថ្មីឈ្មោះថានអូមីក្រុងបាននឹងកំពុងរីករាលដាលនៅទីក្រុងភ្នំពេញ។ ដើម្បីសុវត្ថិភាពសម្រាប់ចៅៗសិស្សនិទ្ទេសA​ និងអ្នកចូលរួម​ ខ្ញុំសម្រេចចិត្តលើកពេលនៃការជួបជុំជាមួយសិស្សនិទ្ទេសAដែលគ្រោងធ្វើនៅថ្ងៃ២៨​ កុម្ភ:២០២២​ ទៅពេលក្រោយវិញ។ សម្តេចបន្ថែមថា រក្សាជីវិត​និងសុខភាពគឺកិច្ចការចម្បងរបស់យើងទាំងអស់គ្នានាពេលនេះ រក្សាបានជីវិតនិងមានសុខភាពល្អមិនខ្វះទេពេលវេលានៃការជួបជុំ។សង្ឃឹមថាចៅៗនិង ក្រុមគ្រួសារនឹងមានការយោគយល់នូវការលំបាកនេះ៕...
បទវិភាគ៖តើជំនួបតាមទូរស័ព្ទរវាងប្រមុខរុស្ស៊ីនិងអាមេរិកអាចជាយន្តការឆ្ពោះទៅរកការដោះស្រាយវិបត្តិនៅអ៊ុយក្រែនឬ?

បទវិភាគ៖តើជំនួបតាមទូរស័ព្ទរវាងប្រមុខរុស្ស៊ីនិងអាមេរិកអាចជាយន្តការឆ្ពោះទៅរកការដោះស្រាយវិបត្តិនៅអ៊ុយក្រែនឬ?

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
បរទេស៖ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានប្រាប់សមភាគីរុស្ស៊ីលោកប្រធានាធិបតី Vladimir Putin អំឡុងការសន្ទនាតាមទូរស័ព្ទរយៈពេល១ម៉ោងកាលពីថ្ងៃសៅរ៍ថាការឈ្លានពានរបស់រុស្ស៊ីចូលអ៊ុយក្រែននឹងនាំឲ្យមានការឆ្លើយតបវិញយ៉ាងចាស់ដៃនិងភ្លាមៗពីលោកខាងលិច ។ ប៉ុន្តែការសន្ទនាគ្នារវាងមេដឹកនាំទាំង២ត្រូវបានមជ្ឈដ្ឋានខាងក្រៅមើលឃើញថា វាអាចជាយន្តការឆ្ពោះទៅរកការដោះស្រាយវិបត្តិនៅអ៊ុយក្រែន។ លោក Bidenបាននិយាយថាទង្វើឈ្លាននឹងបង្កឱ្យមានការរងទុក្ខរីករាល ដាលកាន់តែខ្លាំងនិងកាត់បន្ថយជំហររបស់រុស្ស៊ីក្នុងពិភពលោក។ លោក Put inបានប្រាប់លោក Biden វិញថា ទីក្រុងម៉ូស្គូនឹងពិនិត្យមើលគំនិតដែលលោកបានដាក់ចេញ ដើម្បីដោះស្រាយការអំពាវនាវសន្តិសុខរបស់រុស្ស៊ី ប៉ុន្តែគំនិតទាំងនោះមិនបានដោះស្រាយក្ដីកង្វល់សំខាន់ៗរបស់ទីក្រុងម៉ូស្គូនោះទេ ។ មេដឹកនាំទាំង២បានសន្ទនាតាមទូរស័ព្ទក្នុងកិច្ចខិតខំប្រឹងប្រែងចុងក្រោយដើម្បីបញ្ចៀសអរិភាពទាំងឡាយរយៈពេល១ថ្ងៃបន្ទាប់ព...
តម្លៃប្រេងឆៅហក់ឡើងខ្ពស់បំផុតក្នុងរយៈពេល៧ឆ្នាំកន្លងមកនេះស្របពេលមានវិបត្តិនៅអ៊ុយក្រែន

តម្លៃប្រេងឆៅហក់ឡើងខ្ពស់បំផុតក្នុងរយៈពេល៧ឆ្នាំកន្លងមកនេះស្របពេលមានវិបត្តិនៅអ៊ុយក្រែន

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
បរទេស៖នៅថ្ងៃចន្ទនេះតម្លៃប្រេងឆៅបានហក់ឡើងខ្ពស់បំផុតក្នុងរយៈពេលជាង៧ឆ្នាំកន្លងមកនេះធ្វើឲ្យមានក្តីកង្វល់ថាលទ្ធភាពនៃការឈ្លានពានអ៊ុយក្រែនពីសំណាក់រុស្ស៊ីអាចនឹងធ្វើឲ្យទណ្ឌកម្មរបស់សហរដ្ឋអាមេរិកនិងអឺរ៉ុបបង្អាក់ការនាំចេញប្រេងពីក្រុមហ៊ុនផលិតប្រេងធំបំផុតរបស់ពិភពលោកនៅក្នុងទីផ្សារដែលមានការប្រកួតប្រជែងតឹងរឹងស្រាប់រួចទៅហើយ ។ តម្លៃប្រេងឆៅបច្ចុប្បន្ន៩៥.៥៦ដុល្លារក្នុង១បារ៉ែល គិតត្រឹមវេលាម៉ោង ០២និង៣៥នាទីម៉ោងសកលពោលគឺកើនឡើងចំនួន១.១២ដុល្លារឬស្មើនឹង ១,២ភាគរយ ក្រោយឡើងដល់កម្រិតកំពូលកាលពីមុន ៩៦.១៦ដុល្លារក្នុង១បារ៉ែលដែលជាតម្លៃខ្ពស់បំផុតចាប់តាំងពីខែតុលាឆ្នាំ២០១៤ ។ ប្រេងឆៅសហរដ្ឋអាមេរិក(WTI)បានឡើង ១.២៨ដុល្លារឬស្មើនឹង១,៤ភាគរយ កើនឡើងដល់៩៤.៣៨ដុល្លារក្នុង ១បារ៉ែល ពោលគឺឡើងជិតដល់ ៩៤.៩៤ដុល្លារក្នុង១បារ៉ែល ដែលជាតម្លៃខ្ពស់បំផុត ចាប់តាំងពីខែកញ្ញាឆ្នាំ ២០១៤ ។ ការអធិប្បាយរបស់សហរដ្ឋអាមេរិកពីការវាយប្រហារដោយរុស្ស៊ីមកលើអ៊ុយក្រែន បាន...
លោក ដួង ងៀប ត្រូវបាន​តុលាការ​​សម្រេចឃុំខ្លួន​​ដាក់​ពន្ធនាគារពីបទ «ឆបោក និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន»

លោក ដួង ងៀប ត្រូវបាន​តុលាការ​​សម្រេចឃុំខ្លួន​​ដាក់​ពន្ធនាគារពីបទ «ឆបោក និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: លោក ដួង ងៀប ត្រូវបាន​ចៅក្រម​សម្រេចឃុំខ្លួន​​ដាក់​ពន្ធនាគារពីបទ ឆបោក និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបានហើយ​ការចោទប្រកាន់​នេះ បន្ទាប់ពី សមត្ថ​កិច្ចបានចាប់ខ្លួនលោកឧត្ដមសេនីយ៍​ឯក​ ឌួង​ ងៀប នៅព្រឹកថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០២២នេះ។ លោកឧត្ដមសេនីយ៍​ឯក​ ឌួង​ ងៀប ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​រាជធានី​ភ្នំពេញ​បញ្ជូនទៅ​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់​ការ​បន្ត​តាម និតិវិធីច្បាប់​។...
ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី 512 នាក់ទៀត(អូមីក្រុងទាំងអស់) ជាសះស្បើយ 156នាក់និងស្លាប់«គ្មាន»

ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី 512 នាក់ទៀត(អូមីក្រុងទាំងអស់) ជាសះស្បើយ 156នាក់និងស្លាប់«គ្មាន»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី 512 នាក់ទៀត (អូមីក្រុងទាំងអស់) ជាសះស្បើយ 156 នាក់ និងស្លាប់ «គ្មាន» ករណីឆ្លងសហគមន៍ 496 នាក់ (អូមីក្រុង) អ្នកដំណើរពីបរទេស 16 នាក់ (អូមីក្រុង)។ គិតត្រឹមព្រឹក ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ អ្នកឆ្លងសរុប= 123,955 នាក់ អ្នកជាសះស្បើយ= 118,960 នាក់ អ្នកស្លាប់= 3,015 នាក់។