ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

លោកឧត្ដមសេនីយ៍​ឯក​ ឌួង​ ងៀប នៅព្រឹកថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០២២នេះ ត្រូវបានសមត្ថកិច្ច​នគរបាល​រាជធានី​ភ្នំពេញ​ឃាត់ខ្លួន រួចបញ្ជូនទៅ​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់​ការ​បន្ត​តាមនិតិវិធីច្បាប់​

លោកឧត្ដមសេនីយ៍​ឯក​ ឌួង​ ងៀប នៅព្រឹកថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០២២នេះ ត្រូវបានសមត្ថកិច្ច​នគរបាល​រាជធានី​ភ្នំពេញ​ឃាត់ខ្លួន រួចបញ្ជូនទៅ​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់​ការ​បន្ត​តាមនិតិវិធីច្បាប់​

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:សមត្ថ​កិច្ចបានចាប់ខ្លួនលោកឧត្ដមសេនីយ៍​ឯក​ ឌួង​ ងៀប មន្ត្រីជាន់ខ្ពស់នគរបាលជាតិនៃ​ក្រសួង​មហាផ្ទៃនៅព្រឹកថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០២២នេះ ហើយលោកឧត្ដមសេនីយ៍​ឯក​ ឌួង​ ងៀប ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​រាជធានី​ភ្នំពេញ​បញ្ជូនទៅ​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់​ការ​បន្ត​តាម និតិវិធីច្បាប់​។...
អគ្គនាយកដ្ឋាននៃអគ្គនាយកដ្ឋាន​​«ក.ប.ប.»រៀបចំសិក្ខាសាលាស្ដីពី«ការពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីធានានូវវឌ្ឍនភាពការងារ»

អគ្គនាយកដ្ឋាននៃអគ្គនាយកដ្ឋាន​​«ក.ប.ប.»រៀបចំសិក្ខាសាលាស្ដីពី«ការពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីធានានូវវឌ្ឍនភាពការងារ»

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(មណ្ឌលគិរី)៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» សហការជាមួយទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺមម៉ង់ (GIZ)កាលពី​​ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ រៀបចំសិក្ខាសាលាស្ដីពី«ការពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីធានានូវវឌ្ឍនភាពការងារ» ឮ។ កម្មវិធីនេះ គឺ​​ក្រោមអធិបតីភាព លោក​​ ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. និង លោក Frank Jettke ប្រធានក្រុមការងារអាស៊ាននៃទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) ក្រោមការសម្របសម្រួលដោយនាយកដ្ឋានកិច្ចការប្រកួតប្រជែង និងនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់។ សិក្ខាសាលានេះមានគោលបំណងពិនិត្យ និងតាមដានលើវឌ្ឍនភាពនៃការអនុវត្តគម្រោង COMPETE និង PROTECT រវាងអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» និងទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្...
សម្ដេចតេជោ ហ៊ុន សែន និងសហប្រធាននៃកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២ អញ្ជើញចុះហត្ថលេខាលើសេចក្តីប្រកាសនៃមហាសន្និបាត

សម្ដេចតេជោ ហ៊ុន សែន និងសហប្រធាននៃកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២ អញ្ជើញចុះហត្ថលេខាលើសេចក្តីប្រកាសនៃមហាសន្និបាត

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
សេអូល៖ បន្ទាប់ពីពិធីបើកសន្និបាតនៃក្រុមប្រឹក្សា កិច្ចប្រជុំកំពូលពិភពលោកដើម្បីសន្តិភាពនៃសម័យកិច្ចប្រជុំពិភពលោកឆ្នាំ២០២២ស្ដីអំពីសន្តិភាព នៅឧបទ្វីបកូរ៉េរួចហើយនោះនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយនឹងសហប្រធាននៃកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក និងបណ្ដាមេដឹកនាំជាច្រើនទៀតបានអញ្ជើញចុះហត្ថលេខាលើសេចក្តីប្រកាស ស្ទីពីលទ្ធផល នៃមហាសន្និបាតសកលនៃក្រុមប្រឹក្សាកិច្ចប្រជុំកំពូលពិភពលោកដើម្បីសន្តិភាព (ISCP)និងមហាសន្និបាតនៃក្តីសង្ឃឹមមួយលាននាក់ នៃសន្តិភាពនៅ ឧបទ្វីបកូរ៉េ។ ក្នុងនោះ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលពេលបច្ចុប្បន្ន និងអតីតប្រមុខរដ្ឋ រដ្ឋាភិបាលសមាជិកសភា អ្នកតំណាងជាន់ខ្ពស់ មេដឹកនាំសាសនា អ្នកសិក្សា អ្នកដឹកនាំធុរកិច្ច និងសារព័ត៌មាន ស្ត្រីទីមួយ ថ្នាក់ដឹកនាំស្ត្រី និងសិល្បករ ដែលបានចូលរួមក្នុងកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ ២០២២នេះ បានស...
លោក​ ប៉ាន សូរស័ក្តិ នាំយករង្វាន់ទោចក្រយានយន្តថវិកានិងអាហារូបករណ៍សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រគល់ជូនសិស្សប្រឡងជាប់បាក់ឌុប ឆ្នាំសិក្សា២០២០-២០២១ស្រុកព្រៃឈរនិងស្រុកបាធាយ

លោក​ ប៉ាន សូរស័ក្តិ នាំយករង្វាន់ទោចក្រយានយន្តថវិកានិងអាហារូបករណ៍សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រគល់ជូនសិស្សប្រឡងជាប់បាក់ឌុប ឆ្នាំសិក្សា២០២០-២០២១ស្រុកព្រៃឈរនិងស្រុកបាធាយ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(កំពង់ចាម)៖ ដើម្បីលើកទឹកចិត្តដល់សិស្សពូកែ និងសិស្សដែលទើបប្រឡងជាប់មធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២០-២០២១ លោក​ ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រៃឈរ និងស្រុកបាធាយ បាននាំយករង្វាន់ទោចក្រយានយន្ត ថវិកា និងអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគល់ជូនសិស្សានុសិស្សជាងមួយពាន់នាក់។ ពិធីប្រគល់រង្វាន់លើកទឹកចិត្តនេះបានរៀបចំឡើងនាឱកាសដែលលោក​​រដ្ឋមន្ត្រី ជួបសំណេះសំណាលជាមួយសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២០-២០២១ នៅស្រុកព្រៃឈរ និងស្រុកបាធាយ ខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីអ្នកតំណាងរាស្រ្តមណ្ឌលកំពង់ចាម ក្រុមប្រឹក្សាស្រុកទាំងពីរ អាជ្ញាធរមូលដ្ឋាន សមាជិក សមាជិកាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកទាំងពីរ មន្ត្រីរាជការ ...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណ:ប្រតិភូកម្ពុជាត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណ:ប្រតិភូកម្ពុជាត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅរាត្រីថ្ងៃអាទិត្យទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ នេះបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាអញ្ជើញមកដល់ប្រទេសកម្ពុជាវិញហើយ ដោយសុវត្តិភាព បន្ទាប់ពីបានអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូង និងអញ្ជើញធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២ ប្រកបដោយលទ្ធផលយ៉ាងត្រចះត្រចង់នោះ ។ កិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២នេះ គឹក្រោមមូលបទ«ឆ្ពោះទៅកាន់សន្តិភាពនៅឧបទ្វីបកូរ៉េ»ដែលបានធ្វើឡើងនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ។ នៅក្នុងកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២នេះ មានការចូលរួមពីបណ្តាវាគ្មិនសំខាន់ៗ និងអ្នកចូលរួមមកពី១៥៧ប្រទេសដើម្បីស្វែងរកក្តីសង្ឃឹមក្នុងការបង្រួបបង្រួមឧបទ្វីបកូរ៉េប្រកបដោយសន្តិវិធី។ វត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្រ្តីលើទឹកដីកូរ៉េរយ:ពេល៣ថ្ងៃនេះ បានលើកស្ទួយនិងផ្សព្វផ្សាយនូវវិសាលភ...
ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី 401នាក់ទៀត (អូមីក្រុងទាំងអស់)ជាសះស្បើយ 144នាក់ និងស្លាប់«គ្មាន»

ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី 401នាក់ទៀត (អូមីក្រុងទាំងអស់)ជាសះស្បើយ 144នាក់ និងស្លាប់«គ្មាន»

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ:ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី 401នាក់ទៀត (អូមីក្រុងទាំងអស់)ជាសះស្បើយ 144នាក់ និងស្លាប់«គ្មាន» ករណីឆ្លងសហគមន៍ 397 នាក់ (អូមីក្រុង) អ្នកដំណើរពីបរទេស 04 នាក់ (អូមីក្រុង)។ គិតត្រឹមព្រឹក ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២.អ្នកឆ្លងសរុប= 123,443 នាក់ អ្នកជាសះស្បើយ= 118,804 នាក់ អ្នកស្លាប់= 3,015 នាក់។
លោកឧកញ៉ា ឆាយ សុធា អគ្គនាយកក្រុមហ៊ុន DLA និងលោកជំទាវ សូមគោររពអបអរសាទរ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន ទទួលពានរង្វាន់សន្តិភាពស៊ុនហាក់ឆ្នាំ២០២២នៅរដ្ឋធានីសេអ៊ូលសាធារណរដ្ឋកូរ៉េ

លោកឧកញ៉ា ឆាយ សុធា អគ្គនាយកក្រុមហ៊ុន DLA និងលោកជំទាវ សូមគោររពអបអរសាទរ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន ទទួលពានរង្វាន់សន្តិភាពស៊ុនហាក់ឆ្នាំ២០២២នៅរដ្ឋធានីសេអ៊ូលសាធារណរដ្ឋកូរ៉េ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:លោកឧកញ៉ា ឆាយ សុធា អគ្គនាយកក្រុមហ៊ុន DLA និងលោកជំទាវ រួមសហការី សូមគោររពអបអរសាទរ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន ដែលទទួលពានរង្វាន់សន្តិភាពស៊ុនហាក់ឆ្នាំ២០២២នៅរដ្ឋធានីសេអ៊ូលសាធារណរដ្ឋកូរ៉េ។ លោកឧកញ៉ាគោរពផ្ញើសារថា ខ្ញុំនិងភរិយា មានសេចក្តីសោមស្សរីករាយជាអនេក និងអំណរសាទរយ៉ាងក្លៀវក្លាបំផុត នៅក្នុងឱកាសដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ទទួលពានរង្វាន់សន្តិភាពស៊ុនហាក់ ឆ្នាំ២០២២នៅរដ្ឋធានីសេអ៊ូល សាធារណរដ្ឋកូរ៉េ។ ការទទួលបានពានរង្វាន់សន្តិភាពដ៏អស្ចារ្យមួយនេះ គឺជាមោទនភាពជាតិដ៏ធំធេងថ្មីមួយទៀត និងពិតជាបានឆ្លើយតបយ៉ាងស័ក្តិសមបំផុតចំពោះវីរភាព សមត្ថភាពនិងស្នាដៃដ៏ឧត្តុង្គឧត្តមដែល សម្តេចតេជោនាយករដ្ឋមន្ត្រីបានខិតខំប្រឹងប្រែងលះបង់អស់ពីកម្លាំងកាយចិត្តនិងប្រាជ្ញាស្មារតីក្នុងការស្វែងរកសុខសន្តិភាពពេញលេញស្ថិរភាពនយោបាយឯកភាពជាតិជូនប្រជាជននិងជាតិមាតុភូមិកម្ពុជា ក្រោមនយោបាយឈ...
ឯកឧត្តម  យន្ត មីន និងលោកជំទាវ សូមគោររពអបអរសាទរជូនចំពោះសម្តេចតេជោ ហ៊ុន សែន ទទួលពានរង្វាន់សន្តិភាពស៊ុនហាក់ឆ្នាំ២០២២នៅរដ្ឋធានីសេអ៊ូលសាធារណរដ្ឋកូរ៉េ

ឯកឧត្តម យន្ត មីន និងលោកជំទាវ សូមគោររពអបអរសាទរជូនចំពោះសម្តេចតេជោ ហ៊ុន សែន ទទួលពានរង្វាន់សន្តិភាពស៊ុនហាក់ឆ្នាំ២០២២នៅរដ្ឋធានីសេអ៊ូលសាធារណរដ្ឋកូរ៉េ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:រដ្ឋលេខាធិការក្រសួងការពារជាតិឯកឧត្តម យន្ត មីន និងលោកជំទាវ សូមគោររពអបអរសាទរជូនចំពោះសម្តេចតេជោ ហ៊ុន សែន ទទួលពានរង្វាន់សន្តិភាពស៊ុនហាក់ឆ្នាំ២០២២នៅរដ្ឋធានីសេអ៊ូលសាធារណរដ្ឋកូរ៉េ។ ឯកឧត្តមរដ្ឋលេខាធិការ ផ្ញើសារថា ខ្ញុំមានសេចក្តីសោមស្សរីករាយជាអនេក និងអំណរសាទរយ៉ាងក្លៀវក្លាបំផុត នៅក្នុងឱកាសដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ទទួលពានរង្វាន់សន្តិភាពស៊ុនហាក់ ឆ្នាំ២០២២នៅរដ្ឋធានីសេអ៊ូល សាធារណរដ្ឋកូរ៉េ។ ការទទួលបានពានរង្វាន់សន្តិភាពដ៏អស្ចារ្យមួយនេះ គឺជាមោទនភាពជាតិដ៏ធំធេងថ្មីមួយទៀត និងពិតជាបានឆ្លើយតបយ៉ាងស័ក្តិសមបំផុតចំពោះវីរភាព សមត្ថភាពនិងស្នាដៃដ៏ឧត្តុង្គឧត្តមដែល សម្តេចតេជោនាយករដ្ឋមន្ត្រីបានខិតខំប្រឹងប្រែងលះបង់អស់ពីកម្លាំងកាយចិត្តនិងប្រាជ្ញាស្មារតីក្នុងការស្វែងរកសុខសន្តិភាពពេញលេញស្ថិរភាពនយោបាយឯកភាពជាតិជូនប្រជាជននិងជាតិមាតុភូមិកម្ពុជា ក្រោមនយោបាយឈ្នះ-ឈ្នះ...
សម្ដេចតេជោ ហ៊ុន សែននិងសហប្រធាននៃកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២ អញ្ជើញចុះហត្ថលេខាលើសេចក្តីប្រកាសនៃមហាសន្និបាត

សម្ដេចតេជោ ហ៊ុន សែននិងសហប្រធាននៃកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២ អញ្ជើញចុះហត្ថលេខាលើសេចក្តីប្រកាសនៃមហាសន្និបាត

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ទីក្រុងសេអ៊ូល:បន្ទាប់ពីពិធីបើកសន្និបាតនៃក្រុមប្រឹក្សា កិច្ចប្រជុំកំពូលពិភពលោកដើម្បីសន្តិភាពនៃសម័យកិច្ចប្រជុំពិភពលោកឆ្នាំ២០២២ ស្ដីអំពីសន្តិភាពនៅឧបទ្វីបកូរ៉េរួចហើយនោះនៅព្រឹកថ្ងៃទី១៣ខែកុម្ភៈឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយនឹងសហប្រធាននៃកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកនិងបណ្ដាមេដឹកនាំជាច្រើនទៀតបានអញ្ជើញចុះហត្ថលេខាលើសេចក្តីប្រកាសស្ទីពីលទ្ធផល នៃមហាសន្និបាតសកល នៃក្រុមប្រឹក្សាកិច្ចប្រជុំកំពូលពិភពលោក ដើម្បីសន្តិភាព (ISCP) និងមហាសន្និបាត នៃក្តីសង្ឃឹមមួយលាននាក់ នៃសន្តិភាពនៅ ឧបទ្វីបកូរ៉េ។ ក្នុងនោះ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលពេលបច្ចុប្បន្ន និងអតីតប្រមុខរដ្ឋ រដ្ឋាភិបាលសមាជិកសភា អ្នកតំណាងជាន់ខ្ពស់ មេដឹកនាំសាសនា អ្នកសិក្សា អ្នកដឹកនាំធុរកិច្ច និងសារព័ត៌មាន ស្ត្រីទីមួយ ថ្នាក់ដឹកនាំស្ត្រី និងសិល្បករ ដែលបានចូលរួមក្នុងកិច្ចប្រជុំកំពូលពិភពលោ...
លោកឧកញ៉ា ហេង ឡុង ប្រធានក្រុមហ៊ុនចំការកៅស៊ូបឹងកេត ​និង​លោក​ជំទាវ សូម​គោរពអបអរសាទរ ​​ជូនចំពោះ សម្តេចតេជោ ហ៊ុន សែន ទទួលបានពានរង្វាន់ «សន្តិភាពស៊ុនហាក់ឆ្នាំ២០២២»នៅទីក្រុងសេអ៊ូលប្រទេសកូរ៉េ

លោកឧកញ៉ា ហេង ឡុង ប្រធានក្រុមហ៊ុនចំការកៅស៊ូបឹងកេត ​និង​លោក​ជំទាវ សូម​គោរពអបអរសាទរ ​​ជូនចំពោះ សម្តេចតេជោ ហ៊ុន សែន ទទួលបានពានរង្វាន់ «សន្តិភាពស៊ុនហាក់ឆ្នាំ២០២២»នៅទីក្រុងសេអ៊ូលប្រទេសកូរ៉េ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: លោកឧកញ៉ា ហេង ឡុង ប្រធានក្រុមហ៊ុនចំការកៅស៊ូបឹងកេត ​និង​លោក​ជំទាវ ព្រមទាំងសហការីទាំងអស់ សូម​គោរពអបអរសាទរ ​​ជូនចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីទទួលបានពានរង្វាន់ «សន្តិភាពស៊ុនហាក់ឆ្នាំ២០២២» នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ។ លោកឧកញ៉ាផ្ញើសារថា យើងខ្ញុំទាំងអស់គ្នាសូមគោរពអបអរសាទរយ៉ាងស្មោះអស់ពីដួងចិត្ត ក្នុងឱកាសដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ត្រូវបានជ្រើសរើសជាជ័យលាភី ពានរង្វាន់សន្តិភាពស៊ុនហាក់ឆ្នាំ២០២២ (SUNHAK PEACE PRIZE 2022) ពីមូលនិធិសន្តិភាពស៊ុនហាក់ របស់ប្រទេសកូរ៉េខាងត្បូង។ ការទទួលពានរង្វាន់សន្តិភាពស៊ុនហាក់ គឺជាមហាកិត្តិយសដ៏ធំធេងសម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជាទាំងមូល និងស័ក្តិសមបំផុតចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលជា «បិតាស្ថាបនិកសន្តិភាព»ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ កម្លាំងចិត្ត និងបញ្ញាញាណព្រមទាំងបានធ្វើពលិកម្មគ្រប់បែបយ៉ាងក្នុងបេសកកម្ម ដើម្បីបុព្វហេ...