ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ ថុល ជូនដំណើរចុងក្រោយភ្ញៀវទេសចរណ៍ចុះពីលើនាវា Westerdamទៅប្រទេសកំណើតវិញ
លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញទទួលស្វាគម៍អ្នកដំណើរចំនួន ២៣៣រូបចុងក្រោយ ចុះពីលើនាវា Westerdam ដែលទទួលបានការអនុញ្ញាតពីសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាកាលពីសប្តាហ៍មុន។
ការចាកចេញពីនាវារបស់អ្នកដំណើរចម្រុះជាតិសាសន៍នេះ ធ្វើងឡើងក្នុងគោលបំណងធ្វើដំណើរទៅកាន់ប្រទេសរបស់ខ្លួន តាមរថយន្តក្រុងចំនួន១០គ្រឿង ចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទៅកាន់រាជធានីភ្នំពេញ រួចទើបបន្តដំណើរតាមជើងហោះហើរពីរាជធានីភ្នំពេញ ទៅកាន់ប្រទេសកំណើតរៀងៗខ្លួនវិញ។
ការទទួលបដិសណ្ឋារកិច្ច និងជូនដំណើរនេះ លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានផ្តល់ជូនក្រមាធ្វើពីសូត្ររបស់កម្ពុជា ជាកាដូអនុស្សាវរីយ៍ជូនដល់ភ្ញៀវទេសចរណ៍ទាំង២៣៣រូបនោះ។
ជាមួយគ្នានេះផងដែរ ការអញ្ជើញទទួលស្វាគមន៍នាវាទេសចរណ៍ Westerdam ដែលត្រូវបានបដិសេធការចូលចតពីបណ្ដាប្រទេសមួយចំនួនដោយសារភ័យខ្លាចករណីជំ...








