
ចក្ខុវិស័យ និងបេសកកម្ម របស់ធនាគារអភិវឌ្ឍន៍ជនបទ (ធ.អ.ជ)
ចក្ខុវិស័យ និងបេសកកម្ម របស់ធនាគារអភិវឌ្ឍន៍ជនបទ (ធ.អ.ជ) ត្រូវបានបង្កើតឡើងដោយអនុក្រឹត្យលេខ ០១ អនក្រ.បក ចុះថ្ងៃទី២១ ខែមករា ឆ្នាំ១៩៩៨ និងត្រូវបាននិរាករណ៍ដោយអនុក្រឹត្យលេខ ១៩៩ អនក្រ.បក ចុះថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០១៤ ស្តីពីធនាគារអភិវឌ្ឍន៍ជនបទក្នុងគោលបំណងបំពេញនូវកង្វះខាតរវាងតម្រូវការនិងការផ្គត់ផ្គង់សេវាកម្មហិរញ្ញវត្ថុនៅតំបន់ជនបទដើម្បីចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជា ។
ធ.អ.ជ ត្រូវបានកំណត់ជាសហគ្រាសសាធារណៈក្រោមទម្រង់ជាក្រុមហ៊ុនរដ្ឋដែលមានឧបនិស្ស័យជាគ្រឹះស្ថានធនាគារ និងមានស្វ័យភាពបរិបូរណ៍ក្នុងការដឹកនាំនិងគ្រប់គ្រងសកម្មភាពរបស់ខ្លួន ។ស្ថិតនៅក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងស្ថិតនៅក្រោមការត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជា ។
ចក្ខុវិស័យ នៃ ធ.អ.ជ គឺការប្រែក្លាយទៅជាធនាគាររឹងមាំ និងមានចំណាត់ថ្នាក់ជាធនាគារពាណិជ្ជ ដែលពិតជាអាចចូលរួមអភិវឌ្ឍន៍វិស័...