ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

ក្រុមហ៊ុនអាកាសចរណ៍អាស៊ីប៉ាស៊ីហ្វិកបាត់បង់ទឹកប្រាក់២៧ពាន់លានដុល្លាដោយសារវីរុសខូវីដ-១៩

ក្រុមហ៊ុនអាកាសចរណ៍អាស៊ីប៉ាស៊ីហ្វិកបាត់បង់ទឹកប្រាក់២៧ពាន់លានដុល្លាដោយសារវីរុសខូវីដ-១៩

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ Japantimes News បានចុះផ្សាយនៅថ្ងៃសុក្រ ទី២១ ខែកុម្ភៈនេះថា ក្រុមហ៊ុនអាកាសចរណ៍អាស៊ីប៉ាស៊ីហ្វិក (Asia-Pacific Airlines) នឹងបាត់បង់ទឹកប្រាក់ប្រមាណជាង២៧.៨ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំនេះ ដោយសារការផ្ទុះឡើងនៃវីរុសខូវីដ-១៩នៅប្រទេសចិន ។ សមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (International Air Transport Association) ដែលហៅកាត់ថា IATA បានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ដែលបម្រើការដឹកជញ្ជូនក្នុងស្រុករបស់ប្រទេសចិន បានខាតបង់ទឹកប្រាក់១.៥ពាន់លានដុល្លារអាមេរិករួចជាស្រេចទៅហើយដោយសារការផ្ទុះឡើងនៃវីរុសខូវីដ-១៩នេះ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃសុក្រនេះ ចំនួនមនុស្សស្លាប់បានកើនឡើងដល់ ២១២៩នាក់ដោយវីរុសខូវីដ-១៩ មនុស្សប្រមាណ ៧៤៥៧៦នាក់ បានឆ្លងវីរុសនេះ និងអ្នកជម្ងឺវីរុសខូវីដ-១៩ចំនួន ១៦៣២៩ នាក់ បានជាសះស្បើយពីវីរុសនេះដែរ ៕...
ចិនខាតបង់ទឹកប្រាក់ពីការបញ្ជាទិញក្រៅប្រទេសដោយសារវីរុសខូវីដ-១៩

ចិនខាតបង់ទឹកប្រាក់ពីការបញ្ជាទិញក្រៅប្រទេសដោយសារវីរុសខូវីដ-១៩

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
លោក Robin Yang នាយកប្រតិបត្តិការនិងគុណភាពផ្នែកផលិតកម្មរបស់ប្រទេសចិននៅខេត្ត ក្វាងទុង បាននិយាយថា ការឆ្លងរាលដាលនៃវីរុសខូវីដ-១៩ បានធ្វើឲ្យប្រទេសចិនខាតបង់ទឹកប្រាក់យ៉ាងច្រើនលើការបញ្ជាទិញពីក្រៅប្រទេស ដែលនេះបើតាមការចុះផ្សាយរបស់ Yahoo News ។ លោក Robin Yang បានបន្ថែមថា ជាធម្មតានៅខែកុម្ភៈស្ទើររាល់ឆ្នាំ ចិនបានទទួលទឹកប្រាក់ប្រមាណជាង៤០០លានយ័ន (yuan) ស្មើនឹងទឹកប្រាក់ជាង៥៧លានដុល្លារអាមេរិកពីការបញ្ជាទិញពីក្រៅប្រទេស ។ ប៉ុន្តែនៅខែកុម្ភៈ ឆ្នាំ២០២០នេះ ចិនបានទទួលទឹកប្រាក់ត្រឹមតែជាង ២០លានយ័ន ស្មើនឹងជាង២.៨៥លានដុល្លារអាមេរិក ។ ចំណែកសែសង្វាក់ផ្គត់ផ្គង់ទំនិញ សេវាកម្ម និងប្រព័ន្ធបច្ចេកវិទ្យានៅក្នុងប្រទេសនេះ ក៏បានធ្លាក់ចុះគ្រប់ផ្នែកផងដែរបន្ទាប់ពីការផ្ទុះឡើងនៃវីរុសខូវីដ-១៩ ៕  ...
មនុស្ស៣៣នាក់ស្លាប់ក្នុងគ្រោះមហន្តរាយភ្លើងឆេះព្រៃនៅអូស្ត្រាលី

មនុស្ស៣៣នាក់ស្លាប់ក្នុងគ្រោះមហន្តរាយភ្លើងឆេះព្រៃនៅអូស្ត្រាលី

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
លោក ស្កុត ម៉ូរីសុន (Scott Morrison) នាយករដ្ឋមន្ត្រីរបស់ប្រទេសអូស្ត្រាលីបានប្រកាសនៅថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈនេះថា កំណើនមនុស្សស្លាប់បានកើនឡើងដល់ចំនួន៣៣នាក់ហើយ ក្នុងគ្រោះមហន្តរាយភ្លើងឆេះព្រៃនៅក្នុងប្រទេសអូស្ត្រាលី ។ នេះបើយោងតាមការផ្សព្វផ្សាយរបស់ Reuters ។ លោក ស្កុត ម៉ូរីសុន បានបន្ថែមថា ភ្លើងឆេះព្រៃដ៏មហន្តរាយបានចាប់ផ្តើមឡើងចាប់តាំងពីខែកញ្ញាឆ្នាំ២០១៩កន្លងមករហូតដល់បច្ចុប្បន្ននេះនៅមិនទាន់ផុតរលត់នៅឡើយទេ ដែលបានបំផ្លិចបំផ្លាញតំបន់ព្រៃអស់ទំហំប្រហាក់ប្រហែលទំហំដីរបស់ប្រទេសកូរ៉េខាងត្បូង ។ មូលហេតុដែលនាំឲ្យភ្លើងឆេះព្រៃនៅតែបន្តឆាបឆេះដែលមិនអាចពន្លត់បាន គឺដោយសារតំបន់ព្រៃនៅក្នុងប្រទេសនេះ បានជួបប្រទះគ្រោះរាំងស្ងួតអស់រយៈពេលជាង៣ឆ្នាំហើយ ដែលជាភាពងាយស្រួលសម្រាប់ភ្លើងព្រៃក្នុងការឆេះរាលដាលដ៏មានឥទ្ធិពល ៕  ...
លោក ជា ច័ន្ទបរិបូរណ៍ថា កម្ពុជាមិនមានការរើសអើងនិងបង្កអំពើហិង្សាប្រឆាំងនឹងស្ត្រីលក់ដូរតាមអនឡាញនោះទេ

លោក ជា ច័ន្ទបរិបូរណ៍ថា កម្ពុជាមិនមានការរើសអើងនិងបង្កអំពើហិង្សាប្រឆាំងនឹងស្ត្រីលក់ដូរតាមអនឡាញនោះទេ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោក ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មានប្រសាសន៍ឆ្លើយតបនិងអង្គការលើកលែងទោសអន្តរជាតិ( Amnesty International )ដោយលោកសង្កត់ធ្ងន់ថា បើលក់ដូរលក់ទៅគ្មានរណារករៀង តែកុំលក់ហួសហេតុធ្វើឲ្យបាត់បង់តម្លៃខ្លួនឯងក្នុងនាមជាស្រ្តីខ្មែរ ហើយសុំផផ្ញើសារព្រមានរបស់អង្គការមួយដែលចោទថា កម្ពជាហាមស្ត្រីស្លៀកពាក់ស៊ិចស៊ីលក់ផលិត​ផល​លើ​បណ្តាញសង្គមជាការរើសអើង និងបង្កឱ្យកើតមានអំពើហិង្សាប្រឆាំងនឹងស្ត្រី។ លោកបានមានប្រសាសន៍ថា «តាមពិតដូចជាចម្លែកពេកហើយ ដោយសារតែ ថ្មីៗនេះប្រមុខដឹកនាំយើងមានប្រសាសន៍ហើយ​ពីវិធានការនេះ ដែលទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ស្រ្តីៗនៅកម្ពុជាទៅលើអ្នកឡាយលក់ផលិតផលអនឡាញកន្លងទៅ ដោយសារអស់លោកមិនស្គាល់វប្បធម៌និងអរិយធម៌កម្ពុជាពិត ធ្លាប់ប្រទេសលោកដើរស្រាតឬស្លៀកស៊ិចស៊ីតាមសារធារណៈមិនខ្វល់ក៏បានតែខុសពីច្បាប់ទំលាប់កម្ពុជាទាំងស្រុង»។ មន្រ្តីជាន់ខ្ពស់ក្រសួងព័ត៌មានបានថ្លែងថា សព្វថ្ងៃនេះការប្រើប្រាស់ប្រព័ន្ធសង្គមវ...
តំលៃស្រូវសើម និងស្ងួត សម្រាប់ថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២០

តំលៃស្រូវសើម និងស្ងួត សម្រាប់ថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២០

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
តារាងតំលៃស្រូវសើម និងស្ងួត សម្រាប់ថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២០ នៃសហព័ន្ធស្រូវអង្ករកម្ពុជា
ក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច៖ នឹងបង្កើតការទទួលពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋតាមរយៈអនឡាញ

ក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច៖ នឹងបង្កើតការទទួលពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋតាមរយៈអនឡាញ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ ក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច នឹងបង្កើតការទទួលពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋតាមរយះ អនឡាញ។ នេះយោងតាមការបញ្ជាក់របស់លោក ណុប ចាន់ណារិន្ទ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងបែបនេះ នៅក្នុងសន្នីសីទសារព័ត៌មាន ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់ក្រសួង ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ ២០២០នេះ នាទីស្តីការគណៈរដ្ឋមន្ត្រី។ លោក ណុប ចាន់ណារិន្ទ បានបញ្ជាក់ថា យើងរំពឹងទុកក្នុងឆ្នាំ២០២០ នេះ​ សម្រាប់ការដាក់ឲ្យដំណើរការនូវការដាក់ពាក្យបណ្តឹងតាមអន ឡាញ របស់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ លោកបានឲ្យដឹងថា បើនិយាយពីបណ្តឹងនៅតាមអនឡាញ គឺអាចមានការកើនឡើង ដោយសារធម្មតា យើងទទួលបានជាសំបុត្រច្រើនស្រាប់ទៅហើយ។ លោកបានបញ្ជាក់បន្ថែមថា បណ្តឹងដែលទទួលបានភាគច្រើន គ...
ថ្ងៃទី២១ខែកុម្ភៈនេះ គណៈកម្មការនឹងបិទប្រកាសលទ្ធផលឈ្មោះបេក្ខជនប្រលងជាប់ក្របខ័ណ្ឌកងទ័ពជើងគោក

ថ្ងៃទី២១ខែកុម្ភៈនេះ គណៈកម្មការនឹងបិទប្រកាសលទ្ធផលឈ្មោះបេក្ខជនប្រលងជាប់ក្របខ័ណ្ឌកងទ័ពជើងគោក

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ គណៈកម្មការជ្រើសរើសយុវជនស្ម័គ្រចិត្តបំពេញក្របខ័ណ្ឌ ឱ្យកងទ័ពជើងគោក កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ បានប្រកាសឲ្យដឹងថា គណៈកម្មការនឹង ប្រកាសលទ្ធផលនៃការជ្រើស រើសពលទាហានបំពេញក្របខ័ណ្ឌឱ្យកងទ័ពជើងគោក នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០។ យោងតាមសេចក្តីជូនដំណឹង ស្តីពីការប្រកាសលទ្ធផល នៃការជ្រើសរើសពលទាហានបំពេញក្របខណ័្ឌឲ្យកងទ័ពគោក បានបញ្ជាក់ថា បេក្ខជនដែលត្រូវបានជ្រើសរើស(ជាប់ជាស្ថាពរ) នឹងត្រូវមកបង្ហាញមុខជាកំហិត ដើម្បីធ្វើការហ្វឹកហ្វឺន នៅវេលាម៉ោង៧:០០ព្រឹក ថ្ងៃទី២៧-២៨ ខែកុម្ភ: ឆ្នាំ២០២០ នៅទីបញ្ជាការដ្ឋានកងទ័ពជើងគោក និងទីបញ្ជាការយោធភូមិភាគ នានាដែលបានកំណត់៕ សូមអានសេចក្តីជូនដំណឹងដូចខាងក្រោម ៖  ...
មនុស្សជាសះស្បើយពីវីរុសខូវីដ-១៩កើនឡើងដល់១៦៣៤២នាក់ ខណៈមនុស្សស្លាប់កើនឡើងដល់២១២៥នាក់

មនុស្សជាសះស្បើយពីវីរុសខូវីដ-១៩កើនឡើងដល់១៦៣៤២នាក់ ខណៈមនុស្សស្លាប់កើនឡើងដល់២១២៥នាក់

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ Worldometer បានចុះផ្សាយថា ចំនួនមនុស្សជាសះស្បើយពីវីរុសខូវីដ-១៩ (COVID-19) នៅជុំវិញពិភពលោកបានកើនឡើងដល់១៦៣៤២ នាក់គិតត្រឹមព្រឹកថ្ងៃពុធ ទី២០ ខែកុម្ភៈនេះ ចំណែកចំនួនមនុស្សស្លាប់ដោយវីរុសនេះក៏បានកើនឡើងដល់២១២៥នាក់ផងដែរ ។ ចំនួនមនុស្សឆ្លងវីរុសខូវីដ-១៩នៅជុំវិញពិភពលោកក៏បានកើនឡើងខ្ពស់ផងដែរដល់ចំនួន ៧៦៦៩៥ នាក់ហើយដែរ ដែលជាបរិមាណមនុស្សឆ្លងវីរុសនេះ ក្នុងល្បឿនយឺត នៅក្រោមចំនួន ២០០០នាក់ក្នុងមួយថ្ងៃ ប្រៀបធៀបនឹងចំនួនជាង៣០០០នាក់ក្នុងមួយថ្ងៃកាលពីមុន ។ សូមបញ្ជាក់ថា នៅថ្ងៃពុធដដែលនេះ លោក Alireza Vahabzadeh ទីប្រឹក្សាក្រសួងសុខាភិបាលអ៊ីរ៉ង់បានប្រកាសថា មនុស្សចំនួនពីរនាក់បានបាត់បង់ជីវិតដោយវីរុសខូវីដ-១៩ នៅប្រទេសអ៊ីរ៉ង់ ដែលជាករណីស្លាប់លើកដំបូងសម្រាប់តំបន់មជ្ឈិមបូព៌ា ៕...
លិខិតមិត្តអ្នកអាន៖អ៊ីនធើណិត២៤ម៉ោងយីហោ អេស អិន កីឡាអេឡិចត្រូនិច មានបង្កប់ល្បែងស៊ីសងតាមអនឡាញ 

លិខិតមិត្តអ្នកអាន៖អ៊ីនធើណិត២៤ម៉ោងយីហោ អេស អិន កីឡាអេឡិចត្រូនិច មានបង្កប់ល្បែងស៊ីសងតាមអនឡាញ 

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លិខិតមិត្តអ្នកអាន៖អ៊ីនធើណិត២៤ម៉ោងយីហោ SN កីឡាអេឡិចត្រូនិច មានបង្កប់ល្បែងស៊ីសងតាមអនឡាញ  ភ្នំពេញ៖ ទីតាំងអ៊ីនធើណិត២៤ម៉ោងយីហោ អេស អិន កីឡាអេឡិចត្រូនិច មានបង្កប់ល្បែងស៊ីសងតាមអនឡាញ យ៉ាងរលូន​មិនរំខានដល់អាជ្ញាធរមូលដ្ឋានឡើយ ។ ទីតាំងល្បែងហ្គេមបាញ់ត្រី យីហោ អេស អិន កីឡាអេឡិចត្រូនិច នេះកំពុងដំណើរការយ៉ាងរលូន​បង្អួតភ្នែកប្រជាពលរដ្ឋក្នុងមូលដ្ឋាន ហើយមិនដែលឃើញ អាជ្ញាធរខណ្ឌទួលគោគ បង្ក្រាបទេ។ ការដែលមិនអើពើបង្ក្រាបល្បែងហ្គេម បែបនេះ ត្រូវបានប្រជាពលរដ្ឋដាក់ការសង្ស័យថាអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានខណ្ឌអាចទទួលបានលាភសក្ការៈ ពីមេល្បែងនោះជាមិនខានហើយមើលទៅ។ អ៊ីនធើណិត២៤ម៉ោងយីហោ អេស អិន កីឡាអេឡិចត្រូនិច មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវលេខ១៩២ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ៕  ...
សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា៖ សោកស្តាយចំពោះអឺរ៉ុបដែលបានការកាត់ផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ EBA

សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា៖ សោកស្តាយចំពោះអឺរ៉ុបដែលបានការកាត់ផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ EBA

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA)សម្តែងការខកចិត្ត  ចំពោះសេចក្តីសម្រេចរបស់គណៈកម្មការសហភាពអឺរ៉ុប កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ អំពីការកាត់ផ្នែកខ្លះ នៃប្រព័ន្ធអនុគ្រោះពន្ធ «គ្រប់មុខទំនិញលើកលែងតែសព្វាវុធ» EBA ពីកម្ពុជា។ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា  បានចេញសេចក្តីថ្លែងការណ៍ដោយបញ្ជាក់ថា  ទោះបីជាមានការសម្រេចចិត្តនេះក្តី ក៏ខ្លួន និងសមាជិករបស់ខ្លួន នៅតែបន្តប្តេជ្ញាចិត្តចំពោះកម្ពុជា និងធ្វើអ្វីដែលយើងអាចធ្វើទៅបាន ដើម្បីកាត់បន្ថយផលប៉ះពាល់នៃការដកកម្មវិធីអនុគ្រោះពន្ធមួយនេះ និងជួយជ្រោមជ្រែងដល់កម្មករ ព្រមទាំងវិស័យផលិតកម្មរបស់កម្ពុជា ឱ្យមានការរីកចម្រើនបន្តទៅមុខទៀត និងកាន់តែសម្បូរបែប។ សេចក្តីថ្លែងការណ៍ដដែល បានបញ្ជាក់ទៀតថា សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា ក៏បានលើកទឹកចិត្តដល់ម្ចាស់រោងចក្រ និងកម្មករទាំងអស់ឱ្យរួមសហការយ៉ាងជិត...