អង្គការទេសចរណ៍ពិភពលោក(UNWTO) បានអនុម័តអនុសញ្ញាស្ដីពីក្រមសីលធម៌វិស័យទេសចរណ៍ ក្នុងមហាសន្និបាតលើកទី ២៣ នៅប្រទេសរុស្ស៊ី
គណៈប្រតិភូក្រសួងទេសចរណ៍កម្ពុជាដឹកនាំដោយលោក ហោ មុនីរ័ត្ន បានចូលរួមមហាសន្និបាតលើកទី២៣ នៃអង្គការទេសចរណ៍ពិភពលោក(UNWTI) នៅទីក្រុង Saint Peterabirg ប្រទេសរុស្ស៊ី ស្ដីពីក្រមសីលធម៌ក្នុងវិស័យទេសចរណ៍ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ ។
គណៈប្រតិភូក្រសួងទេសចរណ៍កម្ពុជា បានឲ្យដឹងថា អនុសញ្ញានេះជាការបម្លែងពីគោលការណ៍ណែនាំស្ដីពីក្រមសីលធម៌ទេសចរណ៍ ដែលបានអនុវត្តកន្លងមក ដើម្បីទទួលបានការគាំទ្រកាន់តែខ្លាំងពីរដ្ឋជាសមាជិក អំពីតួនាទីមិនអាចខ្វះបាននៃវិស័យទេសចរណ៍ ក្នុងការចូលរួមទ្រទ្រង់កំណើនសេដ្ឋកិច្ច សង្គម វប្បធម៌ និងបរិស្ថាន ក៏ដូចជាភាពថ្កុំថ្កើង និងវិបុលសុខរបស់ប្រជាពលរដ្ឋទូទាំងពិភពលោក។
អនុសញ្ញានេះផ្ដោតលើអនុសាសន៍ផ្ដល់ជូនរដ្ឋជាសមាជិក ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍មានដូចជា៖
១- ការចូលរួមចំណែករបស់វិស័យទេសចរណ៍ក្នងការលើកកម្ពស់ការយោគយល់ ការគោរពគ្នារវាងប្រជាពលរដ្ឋ និងសង្គមទូទាំងពិភពលោក
២-វិស័យទេសចរណ៍ជាយាន្តចូលរួ...








