ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

 រាជរដ្ឋាភិបាលផ្តល់ថវិកាជាង ៣៦ពាន់លានរៀល សម្រាបបើកជូន កម្មករនិយោជិតជាស្ត្រីសម្រាលកូន ក្នុងនិងក្រៅប្រព័ន្ធ

 រាជរដ្ឋាភិបាលផ្តល់ថវិកាជាង ៣៦ពាន់លានរៀល សម្រាបបើកជូន កម្មករនិយោជិតជាស្ត្រីសម្រាលកូន ក្នុងនិងក្រៅប្រព័ន្ធ

សង្គម និងកម្សាន្ត
ភ្នំពេញ ៖ ថវិកាប្រមាណជាង ៣៦ពាន់លានរៀល ដែលរាជរដ្ឋាភិបាលបើកផ្តល់ជូន កម្មករនិយោជិតជាស្ត្រីសម្រាលកូន តាមរយៈបេឡាជាតិរបបសន្តិសុខសង្គម ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ រហូតមកដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ នេះ ។ របាយការណ៍ ប.ស.ស បានបង្ហាញឱ្យដឹងទៀតថា ក្នុងចំនួនថវិកាទាំងនោះ ត្រូវបានបើកផ្តល់ជូនដល់កម្មការិនីជាស្រ្តីសម្រាលកូនចំនួន ៨៩ ៩៦៦នាក់ មានចំនួនកូនសរុប ៩០ ៦០៥នាក់ (ស្រ្តីសម្រាលកូនភ្លោះពីរ ចំនួន ៦២៧នាក់ និងស្រ្តីសម្រាលកូនភ្លោះបី ចំនួន ៦នាក់) ។ ការផ្តល់ជូននេះដែរ គឺក្រោយពេលដែលរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសជាសាធារណៈសម្រេចផ្តល់ប្រាក់ឧបត្ថម្ភ ដល់កម្មការិនីដែលទើបសម្រាលកូនទាំងក្នុង និងក្រៅប្រព័ន្ធ ឱ្យទទួលបានប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាល ដែលក្នុងនោះសម្រាប់ស្រ្តី៖ - សម្រាលបានកូនមួយ ទទួលបាន ៤០០ ០០០រៀល - សម្រាលបានកូនភ្លោះពីរ ទទួលបាន ៨០០ ០០០រៀល - សម្រាលបានកូនភ្លោះបី ទទួលបាន ១ ២០០ ០០០រៀល ហើយត្រូវបានបើកផ្តល់...
សម្តេច​តេ​ជោនិង​សម្តេច​ក​តិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន អបអរសាទរ និង​ជូនពរ​សាសនិក​ឥស្លាម ក្នុងរដូវ​បួស​ខែ​រ៉​ម៉ា​ឌន

សម្តេច​តេ​ជោនិង​សម្តេច​ក​តិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន អបអរសាទរ និង​ជូនពរ​សាសនិក​ឥស្លាម ក្នុងរដូវ​បួស​ខែ​រ៉​ម៉ា​ឌន

សង្គម និងកម្សាន្ត
​ ​ភ្នំពេញ​៖ សម្តេច​តេ​ជោហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ​អបអរសាទរ និង​សូម​ជូន​នូវ​ពរជ័យ សិរី​សួស្ដី សុភមង្គល បវរ​មហាប្រសើរ ជូន​ដល់​បងប្អូន​សាសនិក​ឥស្លាម​កម្ពុជា  រួមទាំង​បងប្អូន​សាសនិក​ឥស្លាម នៅ​ទូទាំង​ពិភពលោក​ ដែល​បាន​ចូល​បួស​ខែ​រ៉​ម៉ា​ឌន ដែល​កម្ពុជា ចាប់ផ្ដើម នៅ​ថ្ងៃ​ចន្ទ ទី​១ ខែ រ៉​ម៉ា​ឌន ឆ្នាំ ១៤៤០ ម៉ូ​ហាំ​ម៉ាត់ សករាជ ត្រូវ​នឹង​​ថ្ងៃទី​០៦ ខែឧសភា ឆ្នាំ​២០១៩​។​ យោង​តាម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ សម្តេច​តេ​ជោ ហ៊ុន សែន បានលើកឡើង​កាលពី​ថ្ងៃអាទិត្យ ទី​០៥ ខែឧសភា ឆ្នាំ​២០១៩ ថា «​ខ្ញុំ​សូម​ផ្ញើរ​នូវ​ក្តី​នឹករលឹក និង​អរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​បងប្អូន​ឥស្លាម​កម្ពុជា ដែល​បាន​ចូលរួម​ថែរក្សា​សុខសន្តិភាព ហើយ​មាន​ជំនឿ​ជឿជាក់​លើ​ការដឹកនាំ​របស់ខ្ញុំ និង របស់​គណបក្ស​ប្រជាជន​កម្ពុជា តាំងពីដើម​រៀងមក​»​។​ ​សម្តេច​តេ​ជោ ហ៊ុន សែន បន្ថែមថា «​ខ្ញុំ​សូម​បួងសួង​សុំអោយ​បងប្អូន...
វត្តមានក្រុមនាវាប្រយុទ្ធសហរដ្ឋអាមេរិកនៅមជ្ឈិមបូព៌ាជាសារព្រមានអ៊ីរ៉ង់

វត្តមានក្រុមនាវាប្រយុទ្ធសហរដ្ឋអាមេរិកនៅមជ្ឈិមបូព៌ាជាសារព្រមានអ៊ីរ៉ង់

សង្គម និងកម្សាន្ត
ប្រព័ន្ធផ្សព្វផ្សាយ RT បានចុះផ្សាយថា វត្តមាននាវាដឹកយន្តហោះចម្បាំង USS Abrahm Lincoln និងក្រុមនាវាប្រយុទ្ធរបស់ខ្លួន Strike Group នៅតំបន់មជ្ឈិមបូព៌ា គឺជាសារព្រមានដល់ប្រទេសអ៊ីរ៉ង់ ។ សារព្រមានអ៊ីរ៉ង់នេះ ត្រូវបានធ្វើឡើងនៅថ្ងៃចន្ទ ទី០៦ ខែឧសភា ឆ្នាំ២០១៩នេះ ដោយមន្ទីរបញ្ចកោណសហរដ្ឋអាមេរិក បានបញ្ជូននាវាដឹកយន្តហោះចម្បាំង USS Abrahm Lincoln និងក្រុមនាវាប្រយុទ្ធរបស់ខ្លួន Strike Group ទៅកាន់តំបន់មជ្ឈិមបូព៌ា ដើម្បីត្រៀមឆ្លើយតបទៅលើអ៊ីរ៉ង់ ប្រសិនបើប្រទេសនេះវាយប្រហារលើអាមេរិក ឫលើប្រទេសជាសម្ព័ន្ធរបស់អាមេរិកនៅពេលខាងមុខ ។ លោក John Bolton បានបន្ថែមថា នាវាដឹកយន្តហោះចម្បាំង និងក្រុមនាវាប្រយុទ្ធអាមេរិក នឹងត្រូវដាក់ពង្រាយនៅតំបន់សមុទ្រមជ្ឈិមបូព៌ា ដោយមិនមានកាលកំណត់នឹងត្រូវបញ្ជូនត្រឡប់ទៅកាន់អាមេរិកវិញទេ ៕...
អំពើរភេរវកម្មនាំឲ្យប្រទេសស្រីលង្កាខាតបង់ទឹកប្រាក់ជាង៤ពាន់លានដុល្លារ

អំពើរភេរវកម្មនាំឲ្យប្រទេសស្រីលង្កាខាតបង់ទឹកប្រាក់ជាង៤ពាន់លានដុល្លារ

សង្គម និងកម្សាន្ត
យោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយ Channel NewsAsia បានឲ្យដឹងថា ប្រទេសស្រីលង្កា បានខាតបង់ទឹកប្រាក់អស់ប្រមាណជាង៤.៤ពាន់លាន ដុល្លារអាមេរិក ក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ ក្រោយពីមានការវាយប្រហារភេរវកម្ម ។ ប្រភពដដែលបានបន្តថា ស្រីលង្កាទទួលបានប្រាក់ចំណូលប្រមាណ៥%នៃផលិតផល ក្នុងស្រុកសរុប (GDP) ពីវិស័យទេសចរណ៍ ប៉ុន្តែក្រោយពីមានការវាយប្រហារភេរវកម្ម អ្នកទេសចរណ៍បរទេសស្ទើរតែទាំងអស់ បានលុបចោលដំណើរកម្សាន្តរបស់ខ្លួនទៅកាន់ ប្រទេសនេះ ។ សូមរំលឹកថា កាលពីថ្ងៃអាទិត្យ ទី២១ ខែមេសា ឆ្នាំ២០១៩នេះ ក្រុមរដ្ឋអ៊ីស្លាម ISIS បានវាយប្រហារភេរវកម្មចំនួន៨លើកលើព្រះវិហារសាសនាគ្រិស្ត និងសណ្ឋាគារប្រណិតៗ នៅប្រទេសស្រីលង្កា បណ្តាលឲ្យមនុស្សចំនួន២៥៣នាក់បានបាត់បង់ជីវិត និងមនុស្សប្រមាណជាង៥០០នាក់ផ្សេងទៀតបានរងរបួស ៕...
រូបិយប័ណ្ណធ្វើពីមាសអាចប្រើជំនួសប្រាក់ដុល្លារអាមេរិកនៅពេលខាងមុខ

រូបិយប័ណ្ណធ្វើពីមាសអាចប្រើជំនួសប្រាក់ដុល្លារអាមេរិកនៅពេលខាងមុខ

សង្គម និងកម្សាន្ត
ប្រព័ន្ធផ្សព្វផ្សាយ RT បានចុះផ្សាយថា ធនាគារកណ្តាលរបស់ប្រទេសរុស្ស៊ី និងចិន បានទិញមាសទុកច្រើនជាងគេលំដាប់ពិភពលោក ចាប់តាំងពីឆ្នាំ២០១៨ រហូតដល់ត្រីមាស ទីមួយនៃឆ្នាំ២០១៩នេះ ក្នុងគោលដៅឈប់ប្រើប្រាស់ប្រាក់ដុល្លារអាមេរិក និងប្រើប្រាស់រូបិយប័ណ្ណធ្វើពីមាសជំនួសវិញ ។ ក្នុងរយៈពេលមួយត្រីមាសនៅឆ្នាំ២០១៩នេះ ចាប់ពីខែមករាដល់មីនា ធនាគារជាតិរស្ស៊ី បានទិញមាសទុកប្រមាណ១៤៥.៥តោន គឺកើនឡើង៦៨%ប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៨ ។ គិតត្រឹមឆ្នាំ២០១៩នេះ ធនាគារជាតិរុស្ស៊ីបានទិញមាសទុកប្រមាណ២១៦៨.៣តោន ហើយប្រទេសចិនជាប់លំដាប់ថ្នាក់លេខពីរនៅលើពិភពលោកបន្ទាប់ពីរុស្ស៊ី បានទិញមាស ទុកច្រើនជាងគេក្នុងគោលដៅឈប់ប្រើប្រាស់ប្រាក់ដុល្លារអាមេរិកដូចរុស្ស៊ីដែរ ៕...
ប៉ូលិសខេត្តកណ្តាលធ្វើញ្ញត្តិគាំទ្រលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន

ប៉ូលិសខេត្តកណ្តាលធ្វើញ្ញត្តិគាំទ្រលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន

សង្គម និងកម្សាន្ត
ភ្នំពេញៈ នាយនគរបាល និងនាយនគរបាលរង នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានធ្វើញត្តិដាក់ជូនសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដោយបានប្រកាសបដិសេធនូវពាក្យបណ្ដឹងដែលមានភាពមិនច្បាស់លាស់មួយបានចោទនិងមួលបង្កាច់ធ្វើប៉ះពាល់កិត្តិយសរបស់លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្ដាល។ ការបដិសេធនេះ គឺបន្ទាប់ពីនៅលើបណ្ដាញសង្គមហ្វេសប៊ុករួមទាំងបណ្ដាញសារព័ត៌មានក្នុងស្រុកមួយចំនួន បានធ្វើការចុះផ្សាយ អំពីរឿងមន្ត្រីប៉ូលីសនៅខេត្តកណ្ដាលប្តឹងលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្ដាល ដោយផ្អែកទៅលើលិខិតពាក្យបណ្ដឹងអនាមិកដែលបានប្តឹងលោកស្នងការទៅសម្ដេចក្រឡាហោម ស ខេង ។ ប៉ុន្តែមកដល់ពេលនេះគ្មានមន្ត្រីណាម្នាក់ចេញមុខមកអះអាងឬឆ្លើយបំភ្លឺប្រាប់អ្នកកាសែតអំពីការដាក់ពាក្យបណ្ដឹងនេះទេ។ នៅក្នុងលិខិតរបស់មន្ត្រីនគរបាលខេត្តកណ្ដាលជម្រាបជូន...
ឆ្នាំ២០១៩ នេះកម្ពុជារំពឹងថានឹងទទួលបានភ្ញៀវទេសចរជប៉ុនប្រមាណជាង ២៣ ម៉ឺននាក់

ឆ្នាំ២០១៩ នេះកម្ពុជារំពឹងថានឹងទទួលបានភ្ញៀវទេសចរជប៉ុនប្រមាណជាង ២៣ ម៉ឺននាក់

សង្គម និងកម្សាន្ត
តូក្យូ -ជប៉ុន ៖ មហោស្រពកម្ពុជា ឆ្នាំ២០១៩ (Cambodia Festival២០១៩)  បានចាប់ផ្តើមពីថ្ងៃទី០៣-០៤ ខែឧសភា ឆ្នាំ២០១៩ នៅសួនច្បារ Yoyogi នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលរៀបចំដោយក្រសួងទេសចរណ៍កម្ពុជា ក្រសួងវប្បធម៌ វិចិត្រសិល្បះ ក្រសួងពាណិជ្ជកម្ម ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ។ ក្នុងពិធីមានការចូលរួមពីលោក Kenji YAMADA អនុរដ្ឋមន្ត្រីនៃក្រសួងការបរទេសជប៉ុន លោកថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក Masahiro Imamura ប្រធានសម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជាលោក អ៊ុង រចនា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន លោក Fumiaki TAKAHASHI អតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក Yuji Kumamaru អតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា, លោក លោកស្រីតំណាងអង្គទូតនៃបណ្តាប្រទេសសមាជិកអាស៊ាន បងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិតខ្មែរ និងភ្ញៀវមិត្តជប៉ុនយ៉ាងច្រើនកុះករ។ លោក Masahiro Immamura បានគូសបញ្ជាក់ថា ការរៀបចំពិព័រណ៍កម្ពុជាក្រោមអា...
អគ្គស្នងការនគរបាលជាតិ បញ្ជាឲ្យសមត្ថកិច្ច​បញ្ជូន​លោក​ ឌួ​ង​ ណាគ្រី​ ទៅ​តុលាការ​ចាត់ការ​តាមនីតិវិធី

អគ្គស្នងការនគរបាលជាតិ បញ្ជាឲ្យសមត្ថកិច្ច​បញ្ជូន​លោក​ ឌួ​ង​ ណាគ្រី​ ទៅ​តុលាការ​ចាត់ការ​តាមនីតិវិធី

សង្គម និងកម្សាន្ត
ភ្នំពេញ ៖​បន្ទាប់មានការបញ្ជាពីលោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិរួចមក​ ​សមត្ថកិច្ច​បានសម្រេច​បញ្ជូន​លោក​វរសេនីយ៍ទោ​ ឌួ​ង​ ណាគ្រី​ អនុប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ នៅ​រសៀល​ថ្ងៃ​ទី​០៣​ ខែឧសភា​ ឆ្នាំ​២០១៩​នេះ ​ទៅ​កាន់​តុលាការ​ ដើម្បី​ចាត់ការ​តាម​ច្បាប់​ បន្ទាប់​ពី​ជន​បង្ក​រូប​នេះ​ទើបតែ​ត្រូវ​ដោះ​លែង​ឲ្យ​មាន​សេរីភាព​ក្រោយ​ការ​សម្របសម្រួល​សង​សំណង​ទៅ​ជន​រង​គ្រោះ​ក្នុង​អំពើ​បាញ់​ប៉ង​សម្លាប់​មនុស្ស​។​ ​សូម​ជម្រាបថា​ លោក​វរសេនីយ៍ទោ​ ឌួ​ង​ ណាគ្រី​ ត្រូវ​គេ​រាយការណ៍​បាន​ជិះ​រថយន្ត​ ក្រោម​ស្ថានភាព​ស្រវឹង​ និង​ប្រើប្រាស់​កាំភ្លើង​ម៉ា​រ៉ូ​ឡូ​បាញ់​ចំនួន​ ០៥​គ្រាប់​ សំដៅ​រថយន្ត​របស់​ជន​រង​គ្រោះ​ឈ្មោះ​ ភូ​រិ​ស្ស​ ស្តូ​រ៉ា​ន់​ និង​ប្រពន្ធ​ កាលពី​វេលា​ទាប​ភ្លឺ​ថ្ងៃ​ទី​០២​ ខែឧសភា​ ឆ្នាំ​២០១៩​ នៅ​ចំណុច​បណ្ដោយ​ផ្លូវ​៣៦៣​ ស្ថិត​នៅ​ចំណុច​អធិការ​ខណ្ឌ​ច្បារ​អំពៅ​ ស្ថ...
ឃាត់ខ្លួនតា និងយាយ២នាក់ ពីបទជួញដូរថ្នាំ​ញៀន​ជិត​១​គីឡូក្រាម​

ឃាត់ខ្លួនតា និងយាយ២នាក់ ពីបទជួញដូរថ្នាំ​ញៀន​ជិត​១​គីឡូក្រាម​

សង្គម និងកម្សាន្ត
 ​ស្ទឹង​ត្រែង​៖​ តាអាយុ ៧០ឆ្នាំ និងយាយអាយុ៦០ឆ្នាំ ត្រូវបានកម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ នៃ​ស្នងការ​នគរបាល​ខេត្តស្ទឹងត្រែង​ ឃាត់ខ្លួន​និង​ដកហូត​បាន​ថ្នាំ​ញៀន​ជិត១គីឡូក្រាម​កាលពី​ថ្ងៃ​ទី​២​ ខែឧសភា​ ឆ្នាំ​២០១៩​ នៅ​​ចំណុច​  ទឹកធ្លាក់​ជ្រោះ​សុភ​មិត្ត​ ទៅ​ឃុំ​ព្រះ​រំកិល​ ស្ថិត​ក្នុងភូមិ​សំអាង​ ឃុំ​សំអាង​ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ ខេត្តស្ទឹងត្រែង​។​ ​នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែឧសភា​នេះ​ សមត្ថកិច្ច​បាន ​ហែក​កញ្ចប់​សំណាក​ថ្នាំ​ញៀន​ ​ថ្លឹង​នៅ​មុខ​ជនសង្ស័យ​ទាំង​២​នាក់​ និង​នៅ​ចំពោះ​មុខ​​លោក​ គឹ​ម​ ហុង​សាន​ ព្រះរាជអាជ្ញា​រង​ នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តស្ទឹងត្រែង​ ។​ ​នគរបាល​ប្រឆាំង​គ្រឿងញៀន​បាន​បញ្ជាក់​ថា​ ជនសង្ស័យ​ទាំង​២​នាក់ ឈ្មោះ​ សុំ​ សាង​ ជនជាតិ​ខ្មែរ​ ភេទ​ប្រុស​ អាយុ​៧០​ឆ្នាំ​ រស់នៅ​ឃុំ​ព្រះ​រំកិល​ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ ខេត្តស្ទឹងត្រែង​ ​និង​ឈ្មោះ​ មុត​ សៃ​ ភេទ​ស្រី​ អាយុ​៦០​ឆ្នាំ​ ជ...
ខុទ្ទកាល័យនាយករដ្ឋមន្ត្រីបញ្ជាឲ្យរដ្ឋមន្ត្រី២ក្រសួងចុះស្រាវជ្រាវរឿងក្តីរបស់យោធិនពិការនឹងឲ្យផ្អាកការអនុវត្តសាលដីកា

ខុទ្ទកាល័យនាយករដ្ឋមន្ត្រីបញ្ជាឲ្យរដ្ឋមន្ត្រី២ក្រសួងចុះស្រាវជ្រាវរឿងក្តីរបស់យោធិនពិការនឹងឲ្យផ្អាកការអនុវត្តសាលដីកា

សង្គម និងកម្សាន្ត
លោកហូ សិទ្ធី  នាយកខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្ញើ​លិខិតចំនួន២ច្បាប់ ទៅរដ្ឋមន្ត្រី ​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋ​មន្ត្រីក្រសួងយុត្តិធម៌ ឲ្យពិនិត្យស្រាវជ្រាវ រឿងក្តីរបស់ឈ្មោះមាស សុផាត​ ជាមន្ត្រី​យោ​ធា​ពិការ​  នឹងឲ្យផ្អាកការអនុវត្តដោយ​បង្ខំរបស់អាជ្ញាសាលា​ដំបូងរាជធានី​ភ្នំពេញ ។ សូមបញ្ជាក់ថា នៅថ្ងៃទី១៦ ខែឧសភា​ឆ្នាំ២០១៩​ គឺជាថ្ងៃដែលអាជ្ញាសាលាដំបូង​រាជ​ធានី​ភ្នំ​ពេញ ចុះអនុវត្តសាលដីកា​ របស់តុលាការកំពូល​ យកដីពីឈ្មោះមាស សុផាត ទំហំ១៣ ៧២០ ម៉ែត្រក្រឡា ប្រគល់ឲ្យទៅឈ្មោះឈ្មោះកើត សារ៉េត និងប្រពន្ធឈ្មោះ ហ៊ឹម សុធន់អ៊ូ ដែលបាន ឃុបឃិតជាមួយអាជ្ញាធរ​លួចធ្វើប្លង់រំលោភយក ។ ដោយចាញ់ក្តីទាំងអយុត្តិធម៌លោកមាស សុផាត​ ជាមន្ត្រីយោធាពិការ​ កំពុងស្វែងរក​យុត្តិធម៌​ដោយសារដីគាត់មួយកន្លែងស្ថិនៅភូមិឌួង សង្កាត់ព្រែកព្នៅ  ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ត្រូវបានឈ្មោះកើត សារ៉េត និងប្រពន្ធឈ្មោះ ហ៊ឹម...