ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

ខេត្តព្រះសីហនុ៖ ក្នុងមួយថ្ងៃទឹកកខ្វក់ជាង២ម៉ឺនម៉ែត្រគីប ហូរចូលទៅក្នុងសមុទ្រ

ខេត្តព្រះសីហនុ៖ ក្នុងមួយថ្ងៃទឹកកខ្វក់ជាង២ម៉ឺនម៉ែត្រគីប ហូរចូលទៅក្នុងសមុទ្រ

សង្គម និងកម្សាន្ត
ព្រះសីហនុ៖ ទន្ទឹមនឹងសន្ទុះនៃការអភិវឌ្ឍន៍ដ៏គំហុកបានធ្វើឲ្យ ក្រុងព្រះសីហនុមានបញ្ហាប្រឈមចំពោះមុខទាមទារនូវដំណោះស្រាយជាបន្ទាន់ និងត្រូវរៀបចំផែនការមេគ្រប់គ្រងលើបញ្ហាទឹកកខ្វក់ហូរចូលឆ្នេរសមុទ្រដ៏ស្រស់ស្អាតរបស់កម្ពុជា ក្នុងមួយថ្ងៃជាង២ម៉ឺនម៉ែត្រគីប ។ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ ក្នុងការចុះពិនិត្យមើលស្ថានភាពអាងប្រព្រឹត្តិកម្មទឹកកខ្វក់ក្រុងព្រះសីហនុ លោកអូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មន្ត្រីជំនាញ អាជ្ញាធរដែនដី និងដៃគូអភិវឌ្ឍន៍និងលោកស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា ដោយសារតែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្តព្រះសីហនុកំពុងមានការអភិវឌ្ឍយ៉ាងខ្លាំង តាមរយៈការសាងសង់អគារ ខុនដូរ រមណីយដ្ឋាន អគារពាណិជ្ជកម្ម និងរោងចក្រជាច្រើន បានធ្វើឲ្យបរិមាណទឹកកខ្វក់ក្នុងខេត្តជាប់មាត់សមុទ្រមួយនេះ កើនឡើងលើសពីការរំពឹងទុក។ ហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងទឹកកខ្វក់ក្រុងព្រះសីហនុ ដូចជាបណ្តាញលូ ស្ថានីយបូម...
គូកនមេបក្សប្រឆាំងវែណេស៊ុយអេឡារត់ទៅជ្រកកោនក្នុងស្ថានទូតប្រទេសឈីលី

គូកនមេបក្សប្រឆាំងវែណេស៊ុយអេឡារត់ទៅជ្រកកោនក្នុងស្ថានទូតប្រទេសឈីលី

សង្គម និងកម្សាន្ត
គូកនរបស់លោក Juan Guaido ប្រធានគណបក្សប្រឆាំងនៅវែណេស៊ុយអេឡា ឈ្មោះ Leopoldo Lopez បានរត់ទៅជ្រកកោនក្នុងស្ថានទូតរបស់ប្រទេសឈីលីប្រចាំនៅទីក្រុង ការ៉ាកាស ប្រទេសវែណេស៊ុយអេឡា ។ លោក Leopoldo Lopez បានចេញទៅធ្វើបាតុកម្មជាមួយលោក Juan Guaido កាលពីថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ២០១៩នេះ ដោយបំពានលើសេចក្តីសម្រេចរបស់តុលាការ ។ សូមរំលឹកថា កាលពីឆ្នាំ២០១៧កន្លងទៅ តុលាការកំពូលវែណេស៊ុយអេឡា បានសម្រេចឃុំខ្លួនលោក Leopoldo Lopez នៅក្នុងផ្ទះរបស់លោក ដោយមិនឲ្យជនជាប់ចោទរូបនេះចេញទៅក្រៅផ្ទះទេ ប៉ុន្តែក្នុងក្បួនបាតុកម្មកាលពីថ្ងៃអង្គារទី៣០ ខែមេសា ឆ្នាំ២០១៩នេះ គេឃើញលោក Leopoldo Lopez មានវត្តមានក្នុងក្បួនបាតុកម្ម ដែលបំពានលើសេចក្តីសម្រេចរបស់តុលាការ ៕...
សហជីព​កម្មករ និងអង្គការ​សមាគម ​ប្រារព្វខួបទី១៣៣នៃទិវាពលកម្ម​អន្តរជាតិ ​១​ឧសភា

សហជីព​កម្មករ និងអង្គការ​សមាគម ​ប្រារព្វខួបទី១៣៣នៃទិវាពលកម្ម​អន្តរជាតិ ​១​ឧសភា

សង្គម និងកម្សាន្ត
 ភ្នំពេញ៖ អង្គការ​សមាគម សហជីព​កម្មករ​ជាច្រើន បាន​សហការ​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ ថ្ងៃ​១​ឧសភា ខួប​ទី​១៣៣ នៅ​ទីលាន​ប្រជាធិបតេយ្យ ស្ថិតនៅ​សួនច្បារ មុខ​ឃ្លាំង​សាំង ឫស្សីកែវ ក្នុង​រាជធានី​ភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​០១ ខែឧសភា​ឆ្នាំ២០១៩។ពិធី​ជួបជុំ​នេះ ត្រូវបាន​អាជ្ញាធរ​រាជធានី​ភ្នំពេញ អនុញ្ញាត​ឲ្យ​ធ្វើ​ដោយ​មិនមាន​ហែ​ក្បួន​តាមផ្លូវ​ទេ គឺ​ដាក់​ញត្តិ​នៅ​កន្លែង​ប្រារព្ធ​ពិធី ដោយមាន​តំណាង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ទៅ​ទទួលយក​ញត្តិ​ទាំងនោះ​។ ​​ក្រុម​អ្នក​ប្រារព្ធ​ពិធី លើកឡើងថា កម្មករនិយោជិត ប្រមាណ ១២០០ នាក់ មកពី​គ្រប់​វិស័យ​ការងារ មកជួប​ប្រជុំគ្នា ដើម្បី​អបអរសាទរ​ដល់​ការរួមចំណែក​របស់​ក​ម្មករ​និយោជិត ក្នុងការ​ចូលរួម​លើកស្ទួយ​សេដ្ឋកិច្ចកម្ពុជា ព្រមទាំង​ប្រកាស​ជា​ផ្លូវការ ដើម្បី​គៀងគរ​រក​ការគាំទ្រ​ពី​សាធារណជន មកលើ​ញ្ញា​ត្តិ​ស្នើសុំ​ដំណោះស្រាយ​ចំពោះ​បញ្ហា និង​តម្រូវការ​អាទិភាព​ចំនួន ១១ ចំណុច ដើម្បី...
តុលាការចិនកាត់ទោសប្រហារជីវិតជនជាតិកាណាដា

តុលាការចិនកាត់ទោសប្រហារជីវិតជនជាតិកាណាដា

សង្គម និងកម្សាន្ត
តុលាការរបស់ប្រទេសចិន បានកាត់ទោសប្រហារជីវិតជនជាតិកាណាដាម្នាក់ នៅថ្ងៃ អង្គារ ទី៣០ ខែមេសា ឆ្នាំ២០១៩នេះ ដោយចោទប្រកាន់ជនជាប់ចោទពីបទផលិត និងចរាចរ ថ្នាំញៀនប្រភេទ មេតាំហ្វេតាមីន (methamphetamine) ។ ឈ្មោះ Fan Wei គឺជាជនជាតិកាណាដាទី២ហើយ ដែលត្រូវបាន តុលាការចិនកាត់ទោសប្រហារជីវិតពីបទជួញដូរថ្នាំញៀន ចាប់តាំងពីទំនាក់ទំនងការទូតរវាង ចិន និងកាណាដា មានភាពតានតឹងក្រោយពីកាណាដាបានចាប់ខ្លួនប្រធានគ្រប់គ្រងហិរញ្ញវត្ថុ របស់ក្រុមហ៊ុន Huawei ចិន ។ ទណ្ឌិតជនជាតិកាណាដា ដែលត្រូវកាត់ទោសប្រហារជីវិត ឈ្មោះ Fan Wei ដែល មេខ្លោងផលិត និងចរាចរគ្រឿងញៀន ជាមួយគូកនម្នាក់ទៀត ឈ្មោះ Wu Ziping ដែលតុលាការចិនបានកាត់ទោសប្រហារជីវិតដែរ ប៉ុន្តែតុលាការមិនបានបញ្ហាញសញ្ជាតិ Wu Ziping នោះទេ ៕...
គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​កើតឡើង​ចំនួន​៤០៥​លើក​ មាន​មនុស្ស​ស្លាប់​២០០​នាក់​ និងរបួស​៦៣៦​នាក់សម្រាប់​ខែមេសា​ ឆ្នាំ​២០១៩​

គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​កើតឡើង​ចំនួន​៤០៥​លើក​ មាន​មនុស្ស​ស្លាប់​២០០​នាក់​ និងរបួស​៦៣៦​នាក់សម្រាប់​ខែមេសា​ ឆ្នាំ​២០១៩​

សង្គម និងកម្សាន្ត
ភ្នំពេញ​៖​ ​របាយការណ៍របស់​នាយកដ្ឋាន​ចរាចរណ៍​ផ្លូវគោក​ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ បាន​ឲ្យ​ដឹង​ថា​ រយៈពេល​៣០​ថ្ងៃ​ ក្នុងខែមេសា​ ឆ្នាំ​២០១៩​ ដោយ​គិត​ចាប់ពី​ថ្ងៃ​ទី​០១-៣០​ ខែមេសា​ ឆ្នាំ​២០១៩​ ប្រៀ​រប​ធៀប​រយៈពេល​ដូច​គ្នា​ខែមីនា​ ឆ្នាំ​២០១៩​ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​៤០៥​លើក​/៣៧៤​លើក​ កើន​៣១​លើក​ ស្មើ​ ៨%​ បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ ២០០​នាក់​/២០០​នាក់​ របួស​សរុប​ ៦៣៦​នាក់​/៤៩៨​នាក់​ កើន​១៣៨​នាក់​ ស្មើ​ ២៨%​ របួសធ្ងន់​ ៤៣៦​នាក់​/៣០៤​នាក់​ កើន​ ១៣២​នាក់​ ស្មើ​៤៣%​ និង​របួសស្រាល​ ២០០​នាក់​/១៩៤​នាក់​ កើន​៦​នាក់​។​ ​យោង​តាម​របាយការណ៍​ដដែល​បន្ត​ថា​មូលហេតុ​ដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​រួម​មាន​៖​ ល្មើស​ល្បឿន​ ១៥៨​លើក​,​ មិន​គោរព​សិទ្ធ​ ៨៦​លើក​,​ មិន​ប្រកាន់​ស្តាំ​ ៥៥​លើក​,​ ប្រជែង​ ២៩​លើក​,​ បត់​គ្រោះថ្នាក់​ ៣៧​លើក​,​ ស្រវឹង​១៨​លើក​,​ ងងុយដេក​ ៥​លើក​,​ កត...
ទីផ្សារមូលបត្រដំណើរការល្អ អាចទាក់ទាញអ្នកវិនិយោគហើយកំណើនសេដ្ឋកិច្ចកម្ពុជានឹងកើនឡើង

ទីផ្សារមូលបត្រដំណើរការល្អ អាចទាក់ទាញអ្នកវិនិយោគហើយកំណើនសេដ្ឋកិច្ចកម្ពុជានឹងកើនឡើង

សង្គម និងកម្សាន្ត
លោក ខេស៊ី បាណេត នាយកវិទ្យាស្ថាន CamEd Business School បានថ្លែងលើកឡើងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយ អំពីការដាក់បញ្ចូលកម្មវិធីសិក្សា ទីផ្សារមូលបត្រ សម្រាប់វិទ្យាស្ថានខេមអេដ ប៊ីសស្នីសស្គូល នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ នេះ។​ លោកនាយកវិទ្យាស្ថាន បានបញ្ជាក់ថា  ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ប្រទេស និងធនធានមនុស្សនៅកម្ពុជាមានសារៈសំខាន់ណាស់ នូវប្រសិទ្ធភាព និងតម្លាភាពការងារ ជាក់ស្តែងនៅពេលនេះ CFA Institute ជាវិទ្យាស្ថានធំជាងគេ លើការវិភាគមូលបត្រជំនាញ បានទទួលស្គាល់វិទ្យាស្ថានខេមអេដ ប៊ីសស្នីសស្គូល ជាផ្លូវការ ។ វិទ្យាស្ថាននឹងដាក់បញ្ចូលផ្នែកទីផ្សារមូលបត្រនេះ ទៅក្នុងកម្មវិធីសិក្សាផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ ដើម្បីពង្រឹងធនធានមនុស្សឲ្យកាន់តែខ្លាំងក្លា ក្នុងទិសដៅចូលរួមចំណែកជួយដល់ទីផ្សារមូលបត្រកម្ពុជា។ ចំណែកភាគលើមូលបត្រ អ្នកវាយតម្លៃ និងការបោះផ្សាយមូលបត្រ ការទាក់ទាញអ្នកវិនិយោគបរទេសយ៉ាងខ្លាំង អំពីការការបង្ហាញនូវរបាយការណ៍...
អ្នកទេសចរអន្តរជាតិ៥០%លុបចោលដំណើរកម្សាន្តទៅកាន់ប្រទេសស្រីលង្កា

អ្នកទេសចរអន្តរជាតិ៥០%លុបចោលដំណើរកម្សាន្តទៅកាន់ប្រទេសស្រីលង្កា

សង្គម និងកម្សាន្ត
ប្រព័ន្ធផ្សព្វផ្សាយ Reuters News បានចុះផ្សាយថា ក្រោយពីក្រុមភេរវករបានវាយប្រហារភេរវកម្ម៨លើកនៅស្រីលង្កា ដែលបានសម្លាប់មនុស្សចំនួន២៥៣នាក់ និងជាង៥០០នាក់បានរងរបួស ក្រុមអ្នកទេសចរអន្តរជាតិប្រមាណ៥០% បានលុបចោលដំណើរកម្សាន្តរបស់ខ្លួនទៅកាន់ប្រទេសនេះ ។ ពាក់ព័ន្ធអំពើភេរវកម្មនេះដែរ មន្ត្រីសន្តិសុខរបស់ប្រទេសស្រីលង្កា បានព្រមានកាលពីថ្ងៃចន្ទ ទី២៩ ខែមេសានេះ អំពីការវាយប្រហារភេរវកម្មសារថ្មីទៅលើព្រះវិហារសាសនាគ្រិស្តនៅក្នុងប្រទេសនេះ ពីសំណាក់ក្រុមរដ្ឋអ៊ីស្លាម ISIS ដែលនេះបើតាមការចុះផ្សាយរបស់ Reuters News ។ ការព្រមានពីមន្ត្រីសន្តិសុខស្រីលង្កា បានបញ្ជាក់ថា ក្រុមភេរវករអាចនឹងស្លៀកពាក់ឯកសណ្ឋានប៉ូលីស និងបន្លំខ្លួនធ្វើជាប៉ូលីសក្នុងគម្រោងវាយប្រហារភេរវកម្មដោយបំផ្ទុះគ្រាប់បែកអត្តឃាតក្នុងវិហារសាសនាគ្រិស្តនៅក្នុងប្រទេសនេះនៅពេលខាងមុខ ៕...
កីឡាករជម្រើសជាតិកម្ពុជា៤រូបចេញទៅប្រកួតប៉េតង់ជើងឯកពិភពលោកលើកទី២  នៅប្រទេសអេស្បា៉ញ

កីឡាករជម្រើសជាតិកម្ពុជា៤រូបចេញទៅប្រកួតប៉េតង់ជើងឯកពិភពលោកលើកទី២  នៅប្រទេសអេស្បា៉ញ

សង្គម និងកម្សាន្ត
ភ្នំពេញ៖ ក្រុមកីឡាជម្រើសជាតិកម្ពុជា ៤រូប បានចេញទៅប្រកួតជើងឯកីឡាប៊ូល និងប៉េងតង់ពិភពលោក លើកទី២ នៅប្រទេសអេស្ប៉ាញកាលពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩។ កីឡាករ កីឡាការិនីដែលត្រូវចេញទៅប្រកួតរួមមានកីឡាករ សុខ ចាន់មាន, វីរកីឡាការិនី កែ ឡេង និងវីរកីឡាការិនី អ៊ុក ស្រីមុំ រួមទាំងកីឡាករ សៅ សុភារ៉ាន់ ដែលត្រូវធ្វើការប្រកួត ៥ប្រភេទវិញ្ញាសា ក្នុងនោះមាន វិញ្ញាសា ឯកត្តជន បុរស, ឯកត្តជន នារី, វាយគូបុរស, វាយគូនារី និងវាយចម្រុះ បុរស នារី៕...
ប៉ូលិសសម្រេច​បញ្ជូន​លុយ​ដុល្លារ​ជាង ៣,៥​លាន​ដុល្លារ ដែល​ចាប់បានពីជនជាតិចិន​ យកទៅរក្សាទុក​នៅ​ធនាគារជាតិ 

ប៉ូលិសសម្រេច​បញ្ជូន​លុយ​ដុល្លារ​ជាង ៣,៥​លាន​ដុល្លារ ដែល​ចាប់បានពីជនជាតិចិន​ យកទៅរក្សាទុក​នៅ​ធនាគារជាតិ 

សង្គម និងកម្សាន្ត
​ភ្នំពេញ៖ ប៉ូលិសអន្តោប្រវេសន៍ បានសម្រេច​ឃ្លុំបេ លុយ​ដុល្លារ ៣ ៥២០ ០០០ ដុល្លារ ដែល​ចិន​នាំចូល​ពី​ហុងកុង មក​កម្ពុជា សម្រេចបញ្ជូន​ទៅ​រក្សាទុកនៅ​ធនាគារជាតិ ដើម្បីជា​ភស្តុតាងរួចហើយ ​កាលពី​ថ្ងៃ​ទី​២៩ ខែមេសា ​ឆ្នាំ​២០១៩។ ចំនួនទឹកប្រាក់ដែលដកហូតបាន​សរុប​ ៣ ៥២០ ០០០ ដុល្លារ​អាមេរិក ត្រូវ​បុរស​ជនជាតិ​ចិន បីនាក់ នាំ​ពី​ទីក្រុង​ហុងកុង មកកាន់​ប្រទេស​កម្ពុជា ដោយ​គ្មាន​ប្រភព​មូល​រដ្ឋា​ន​ច្បាស់លាស់ ហើយ​ត្រូវបាន​ប៉ូលិសអន្តោប្រវេសន៍ សហការ​ជាមួយ​គយ ឃាត់​បាន នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ កាលពី​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៩​។​ ​ក្រោយពី​បាន​ពិនិត្យ​សំណុំរឿង និង​ការសាកសួរ​ចម្លើយ​លើ​ឈ្មោះ WANG SHI PING ឈ្មោះ WANG LI CHAO និង​ឈ្មោះ ZHANG JIAN រួចមក លោក​លី​សុ​ផា​ណា ព្រះរាជអាជ្ញារង និង​ជា​អ្នកនាំពាក្យ​តុលាការ​សាលាដំបូង រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា តំណាង​អយ្យការ​បានសម្រេច​បើក​ការ​ស៊ើបសួរ ដោយ​ចោទប្រកាន់​បុរស​ជនជ...
មេដឹកនាំកំពូលរបស់ក្រុមភេរវករ បង្ហាញមុខជាលើកដំបូង

មេដឹកនាំកំពូលរបស់ក្រុមភេរវករ បង្ហាញមុខជាលើកដំបូង

សង្គម និងកម្សាន្ត
មេដឹកនាំកំពូលរបស់ក្រុមរដ្ឋអ៊ីស្លាម IS លោក Abu Bakr Al-Baghdadi បានបង្ហាញមុខតាមវីដេអូឃ្លីបមួយ កាលពីថ្ងៃចន្ទ ទី២៩ ខែមេសា ឆ្នាំ២០១៩នេះ ដែលជាការបង្ហាញមុខជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៤កន្លងទៅ ។ ប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមភេរវជន បានផ្សព្វផ្សាយថា លោក Abu Bakr Al-Baghdadi នៅតែជាមេដឹកនាំកំពូលរបស់ក្រុមរដ្ឋអ៊ីស្លាម IS ដដែល ដោយមិនមានការផ្លាស់ប្តូរទេ  មេដឹកនាំកំពូលរូបនេះ ក៏នៅមានសុខភាពល្អដែរ ។ ពាក្យចចាមអារ៉ាមជាច្រើនដែលបានលើកឡើងថា លោក Abu Bakr Al-Baghdadi បានបាត់បង់ជីវិតហើយ ក្នុងប្រតិបត្តិការវាយប្រហារពីកងកម្លាំងអន្តរជាតិ ចម្រុះដឹកនាំដោយសហរដ្ឋអាមេរិក ប៉ុន្តែមេភេរវកររូបនេះមិនទាន់ស្លាប់ទេ ៕...