ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

ក្រុមបាតុករអាវកាក់លឿងនៅបារាំង អាចធ្វើឲ្យបារាំង និងអ៊ីតាលីឈ្លោះគ្នា

ក្រុមបាតុករអាវកាក់លឿងនៅបារាំង អាចធ្វើឲ្យបារាំង និងអ៊ីតាលីឈ្លោះគ្នា

សង្គម និងកម្សាន្ត
ក្នុងរយៈពេលជាងមួយសប្តាហ៍កន្លងមកនេះ ថ្នាក់ដឹកនាំរបស់ប្រទេសបារាំង និងអ៊ីតាលី បានចង្អុលមុខគ្នាទៅវិញទៅមក ដោយសារតែសំណុំរឿងរបស់ក្រុមបាតុករអាវកាក់លឿងនៅប្រទេសបារាំង ។ ថ្នាក់ដឹកនាំអ៊ីតាលី បានរីះគន់ប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង ពីបទប្រើដៃធ្ងន់ពេកក្នុងការបង្ក្រាបលើក្រុមបាតុករអាវកាក់លឿងនៅបារាំង ប៉ុន្តែថ្នាក់ដឹកនាំបារាំងបានរិះគន់មន្ត្រីអ៊ីតាលី ពីបទកេងយកចំណេញសន្លឹកឆ្នោតក្នុងការបោះឆ្នោតរបស់ខ្លួន ដោយយកបារាំងធ្វើជាប្រធានបទ ។ ប្រព័ន្ធផ្សព្វផ្សាយ CNN បានចុះផ្សាយថា ក្រសួងការបរទេសរបស់ប្រទេសបារាំង បានកោះហៅអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំនៅប្រទេសអ៊ីតាលីមកពិគ្រោះយោបល់ ខណៈដែលបារាំង និងអ៊ីតាលី មានភាពតានតឹងខាងនយោបាយកាន់តែខ្លាំង ៕...
រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជននិងកីឡាណែនាំ​ឲ្យសាលារៀន មានវិធានការ​ទប់ស្កាត់​សកម្ម​ភាពមិនប្រក្រតី ក្នុង​ទិវា​បុណ្យ​នៃ​ក្តី​ស្រឡាញ់ នៅពេលខាងមុខនេះ

រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជននិងកីឡាណែនាំ​ឲ្យសាលារៀន មានវិធានការ​ទប់ស្កាត់​សកម្ម​ភាពមិនប្រក្រតី ក្នុង​ទិវា​បុណ្យ​នៃ​ក្តី​ស្រឡាញ់ នៅពេលខាងមុខនេះ

សង្គម និងកម្សាន្ត
  ​ភ្នំពេញ៖ លោក ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បានចេញ​សេចក្តីណែនាំ ស្តីពី វិធានការ​ទប់ស្កាត់​សកម្ម​ភាពមិន​ប​ប្រក្រតី ក្នុង​ទិវា​បុណ្យ​នៃ​ក្តី​ស្រឡាញ់ នៅតាម​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន​។ លោក​រដ្ឋមន្ត្រី បាន​ណែនាំ ៤​ចំណុច ដើម្បី​ពង្រឹង​ការអនុវត្ត​បទបញ្ជា​ផ្ទៃ ដែលជា​វិធានការ​ទប់ស្កាត់​សកម្ម​ភាពមិនប្រក្រតី ក្នុង​ទិវា​បុណ្យ​នៃ​ក្តី​ស្រឡាញ់ នៅតាម​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន​។​ ​សេចក្តីណែនាំ​របស់​រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា បានបញ្ជាក់ថា ជា​រៀងរាល់ឆ្នាំ នៅ​ថ្ងៃទី​១៤ ខែកុម្ភៈ ដែលជា​ទិវា​បុណ្យ​នៃ​ក្តី​ស្រឡាញ់ ( Valentine’s Day ) ជា​ឱកាស​មួយ​ធ្វើ​ឲ្យ​សិស្សានុសិស្ស​មួយចំនួន​យល់​ច្រឡំ​ថា បុណ្យ​នេះ ជា​ថ្ងៃបុណ្យ​សង្សារ ឬ​ជា​ថ្ងៃ​ណាត់ជួប​គ្នា​រវាង​គូស្នេហ៍​។ ទិវា​នេះ ពុំមែន​ជា​ពិធីបុណ្យ​ប្រពៃណី​របស់​ជ​ន​ជាតិខ្មែរ​យើង​ទេ ហើយ​នៅ​អំឡុង​ប៉ុន្មា...
អំឡុងពេល​បុណ្យចូលឆ្នាំ​ចិនឆ្នាំនេះ អ្នកទេសចរ​មានចំនួនច្រើនជាង​ឆ្នាំមុន ពិសេស​អ្នកទេសចរ​ក្នុងស្រុក​

អំឡុងពេល​បុណ្យចូលឆ្នាំ​ចិនឆ្នាំនេះ អ្នកទេសចរ​មានចំនួនច្រើនជាង​ឆ្នាំមុន ពិសេស​អ្នកទេសចរ​ក្នុងស្រុក​

សង្គម និងកម្សាន្ត
ភ្នំពេញ​៖ មន្ត្រី​ក្រសួងទេសចរណ៍ បានឲ្យដឹងថា ក្នុងអំឡុងពេល​បុណ្យចូលឆ្នាំ​ចិន នៅ​ឆ្នាំនេះ  នៅ​ទូទាំងប្រទេស​កម្ពុជា ទទួលបាន​អ្នកទេសចរ កើនឡើង​ក្នុង​រង្វង់​ជាង ១០% បើ​ធៀប​នឹង​​បុណ្យចូលឆ្នាំ​ចិន កាលពី​ឆ្នាំមុន​។ លោក ទិ​ត្យ ចន្ថា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងទេសចរណ៍ មិនបាន​បញ្ជាក់​ពី​ចំនួន​អ្នកទេសចរ​ប៉ុន្មាន​នាក់នោះទេ ដែល​បាន​ដើរ​កម្សាន្ត​តាម​តំបន់​រមណីយដ្ឋាន​ទេសចរណ៍ នៅ​ទូទាំងប្រទេស​កម្ពុជា ក្នុងអំឡុងពិធីបុណ្យ​ចូលឆ្នាំ​ចិន​នេះ​ទេ ដោយ​លោក អះអាងថា មន្ត្រី​ជំនាញ កំពុង​បូកសរុប​។ ​លោក ទិ​ត្យ ចន្ថា បាន​បញ្ជាក់ថា “​កំណើន​អ្នកទេសចរ មាន​ច្រើនជាង​ឆ្នាំមុន​។ ដោយសារ​អី​? ដោយសារ​ហេ​ដ្ឋា​ន​រចនាសម្ព័ន្ធ​ល្អ ជាពិសេស​ទេសចរ​ក្នុងស្រុក គឺ​បងប្អូន​ប្រជាពលរដ្ឋ​យើង មាន​ចំណូល មាន​មធ្យោបាយ មាន​យានយន្ត មាន​ឡាន អាច​ទៅ​ទស្សនា​បាន​គ្រប់កន្លែង​បាន​ទាំងអស់នៅ ទូទាំងប្រទេស​។ អញ្ចឹង កើនឡើង​ប្រហែល​ជាង ១០%​។ ប៉ុន្...
ក្រសួងធនធានទឹក ឲ្យអភិបាលខេត្តបាត់ដំបង ជួយតាមដាន និងការពារទំនប់បង្វែរទឹក បាត់ដំបង លោកចាន់ យុត្ថា រដ្ឋលេខា

ក្រសួងធនធានទឹក ឲ្យអភិបាលខេត្តបាត់ដំបង ជួយតាមដាន និងការពារទំនប់បង្វែរទឹក បាត់ដំបង លោកចាន់ យុត្ថា រដ្ឋលេខា

សង្គម និងកម្សាន្ត
ធិការក្រសួងធនធានទឹក និងឧតុនិយម  កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩ បានសំណូមពរឲ្យលោកអភិបាលខេត្តបាត់ដំបង ធ្វើយ៉ាងណាជួយតាមដាន និងការពារទំនប់បង្វែរទឹក ដែលក្រុមការងារ បានរៀបចំកន្លងមក កុំឲ្យមានការបំផ្លាញ និងបង្វែរទឹកទៅទីកន្លែងផ្សេងៗ ឬប្រើប្រាស់ក្នុងគោលដៅផ្សេង ព្រោះថាទឹក ដែលក្រុមការងារបញ្ជូនមកពេលនេះ គឺសម្រាប់តែប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅក្នុងស្រុកមោងឫស្សី និងស្រុកគាស់ក្រឡតែប៉ុណ្ណោះ។ លោករដ្ឋលេខាធុការបានថ្លែងថា ក្នុងឱកាសធ្វើអន្តរាគមន៍បូមទឹក និងស្តារប្រឡាយ ដើម្បីនាំទឹកពីស្រុករតនៈមណ្ឌល ឲ្យប្រជាពលរដ្ឋប្រមាណ២៨.០០០គ្រួសារ ក្នុងស្រុកមោងឫស្សី និងស្រុកគាស់ក្រឡ ។ ក្នុងកិច្ចចុះអន្តរាគមន៍នេះដែរ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានផ្តល់ប្រេងម៉ាស៊ូតចំនួន៥០០លីត្របន្ថែមទៀត ដល់រដ្ឋបាលស្រុកគាស់ក្រឡ សម្រាប់បូមទឹកបន្ត និងបានថ្លែងអំណរគុណទៅដល់លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ដ...
ចូលឆ្នាំ​ចិន ឆ្នាំនេះ គ្រោះថ្នាក់​ចរាចរណ៍មាន​មនុស្ស ៣៦​នាក់ និងរបួស ៨៩​នាក់ ថយចុះ​ជាងឆ្នាំមុន

ចូលឆ្នាំ​ចិន ឆ្នាំនេះ គ្រោះថ្នាក់​ចរាចរណ៍មាន​មនុស្ស ៣៦​នាក់ និងរបួស ៨៩​នាក់ ថយចុះ​ជាងឆ្នាំមុន

សង្គម និងកម្សាន្ត
​ភ្នំពេញ​ យោងតាមរបាយការណ៍​របស់​ប៉ូលិស​ចរាចរណ៍ បង្ហាញថា ក្នុងអំឡុងពេល​បុណ្យចូលឆ្នាំ​ចិន នៅ​ឆ្នាំនេះ​ចាប់ ពីថ្ងៃ​ទី​០៤ ដល់​ថ្ងៃទី​០៧ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ទូទាំងប្រទេស គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក បានកើត​ឡើង ៦៧​លើក បណ្តាល​ឲ្យ​ស្លាប់ ៣៦​នាក់ និង​របួស ៨៩​នាក់​។ ក្នុងចំណោម​អ្នកស្លាប់​ទាំង ៣៦​នាក់ មាន ២៩​នាក់ ជា​អ្នកធ្វើដំណើរ​តាម​ម៉ូតូ និង​មិន​ពាក់មួក​សុវត្ថិភាព ២៤​នាក់​។ បើ​ធៀប​នឹង​ឆ្នាំមុន អំឡុងពេល​ចូលឆ្នាំ​ចិន នៅ​ឆ្នាំនេះ ចំនួន​គ្រោះថ្នាក់​ចរាចរណ៍ បាន​កើនឡើង តែ​ចំនួន​អ្នកស្លាប់ និង​អ្នករបួស បាន​ថយចុះ​។​ ​របាយការណ៍​ដដែល បង្ហាញថា មូលហេតុ​គ្រោះថ្នាក់​ចរាចរណ៍ ក្នុងអំឡុងពេល​ចូលឆ្នាំ​ចិន នៅ​ឆ្នាំនេះ កើតឡើង​ច្រើនជាងគេ ដោយសារ​ការបើកបរ​លឿន​ល្មើស​ល្បឿន​កំណត់ បើកបរ​ក្នុងស្ថានភាព​ស្រវឹង ប្រជែង មិន​គោរព​សិទ្ធិ មិន​ប្រកាន់​ស្តាំ បត់​គ្រោះថ្នាក់ ងងុយដេក និង​កត្តា​យាន​។ ដោយឡែក រាជធានី​-​ខេត្ត ដែល​គ្រោះថ្...
នាយឧត្តមសេនីយ៍​ គៀត​ ច័ន្ទថារិទ្ធ ដឹកនាំកិច្ចប្រជុំ​ ពីការចុះស្រង់ស្ថិតិជនបរទេសក្នុងខេត្តព្រះសីហនុ​ 

នាយឧត្តមសេនីយ៍​ គៀត​ ច័ន្ទថារិទ្ធ ដឹកនាំកិច្ចប្រជុំ​ ពីការចុះស្រង់ស្ថិតិជនបរទេសក្នុងខេត្តព្រះសីហនុ​ 

សង្គម និងកម្សាន្ត
ខេត្តព្រះសីហនុ ៖ លោក​នាយឧត្តមសេនីយ៍​ គៀត​ ច័ន្ទថារិទ្ធ​ អគ្គនាយកអន្តោប្រវេសន៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានអញ្ជើញដឹកនាំកិច្ចប្រជុំ​នៅសាលាខេត្តព្រះសីហនុ ដើម្បីស្តាប់របាយការណ៍ដំបូងស្តីពីការចុះស្រង់ស្ថិតិជនបរទេសក្នុងខេត្តព្រះសីហនុ​ នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ។ លោក យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុមានប្រសាសន៍ថា វត្តមានជនបរទេសចម្រុះជាតិសាសន៍នៅក្នុងខេត្តព្រះសីហនុកើនឡើងច្រើននាពេលបច្ចុប្បន្ននេះ ពិសេសជនជាតិចិន។ ការកើនឡើងនេះ អភិបាលខេត្តបញ្ជាក់ថា ដោយសារតែខេត្តព្រះសីហនុ កំពុងតែមានសន្ទុះនៃការអភិវឌ្ឍន៍តាមរយៈនៃគម្រោងវិនិយោគជាច្រើនគម្រោង ហើយគម្រោងវិនិយោគទាំងអស់នេះ មានសំណង់ហេដ្ឋារចនាសម្ពន្ធ័ជាច្រើនបានកើតឡើងដូចជាសំណង់អគារពាណិជ្ជកម្មកម្ពស់ខ្ពស់ៗជាដើម ដែលពីមុនមិនធ្លាប់មានទេ។ លោកយន្ត មីន បានបញ្ជាក់​ថា ចំពោះជនបរទេសគឺបែងចែកជា៣ប្រភេទ ទី១ជនបរទេសដែលជាម្ចាស់ក្រុមហ៊ុនវិនិយោគ ។ ទី២ ជនបរទេសដ...
ស្លូវ៉ាគី និងអ៊ីតាលី ចេញមុខមិនគាំទ្រអឺរ៉ុប និងអាមេរិក ក្នុងរឿងវែណេស៊ុយអេឡា

ស្លូវ៉ាគី និងអ៊ីតាលី ចេញមុខមិនគាំទ្រអឺរ៉ុប និងអាមេរិក ក្នុងរឿងវែណេស៊ុយអេឡា

សង្គម និងកម្សាន្ត
រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសស្លូវ៉ាគី លោក Miroslay Lajcak បានប្រកាសថា ស្លូវ៉ាគី មិនទទួលស្គាល់ លោក Juan Guaido ប្រធានគណបក្សប្រឆាំង និងជាប្រធានរដ្ឋសភារបស់ប្រទេសវែណេស៊ុយអេឡា ជាប្រធានាធិបតីស្តីទីរបស់ប្រទេសនេះនោះទេ ។ លោក Miroslay Lajcak បាននិយាយថា ការប្រកាសទទួលស្គាល់មេដឹកនាំគណបក្សប្រឆាំងវែណេស៊ុយអេឡាជាប្រធានាធិបតីស្តីទីរបស់ប្រទេសនេះ គឺជាការរុញច្រានឲ្យមានអំពើហិង្សាកាន់តែខ្លាំងថែមទៀត ។ ស្លូវ៉ាគី ជាប្រទេសទីពីរហើយបន្ទាប់ពីប្រទេសអ៊ីតាលី ដែលជាប្រទេសសមាជិករបស់សហភាពអឺរ៉ុប តែមិនទទួលស្គាល់លោក Juan Guaido ជាប្រធានាធិបតីស្តីទីរបស់ប្រទេសវែណេស៊ុយអេឡា ទៅតាមសមាជិកផ្សេងទៀត ។ ​សូមបញ្ជាក់ថា មានប្រទេសប្រហែល២០ ដែលជាសមាជិករបស់សហភាពអឺរ៉ុប បានប្រកាសទទួលស្គាល់ប្រធានគណបក្សប្រឆាំងវែណស៊ុយអេឡា លោក Juan Guaido ជាប្រធានាធិបតីស្តីទីរបស់ប្រទេសនេះ ទៅតាមសហរដ្ឋអាមេរិកផងដែរ ៕...

តម្លៃអគ្គីសនីនៅខេត្តសៀមរាប នឹងបញ្ជុះតម្លៃប្រើប្រាស់ចាប់ពីខែកុម្ភះឆ្នាំ២០១៩នេះតទៅ

សង្គម និងកម្សាន្ត
សៀមរាប ៖ ឆ្លើយតបចំពោះជំនឿទុកចិត្តរបស់បងប្អូនប្រជាពលរដ្ឋ ដែលបាន បោះឆ្នោត គាំទ្រ គណបក្សប្រជាជនកម្ពុជា និងដើម្បីអនុវត្តនូវកម្មវិធីកាត់បន្ថយថ្លៃប្រើប្រាស់អគ្គីសនី សម្រាប់ទាំងអ្នកប្រើប្រាស់ គ្រប់ប្រភេទ នៅក្នុងក្រុង/ខេត្តសៀមរាប សម្រាប់ឆ្នាំ ២០១៩ និងឆ្នាំ២០២០ ដែលក្នុងនោះ រាប់បញ្ចូលទាំងអ្នកប្រើប្រាស់ធំគ្រប់ប្រភេទ,អ្នកប្រើប្រាស់ប្រភេទឧស្សាហកម្ម ,អ្នកប្រើប្រាស់ ប្រភេទពាណិជ្ជកម្មនិងរដ្ឋបាល,សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព ក៏ដូចជាប្រជាពលរដ្ឋតាមលំនៅឋាន ផងដែរ នេះបើយោងតាមសេចក្តីសម្រេចរបស់អាជ្ញាធរអគ្គីសនីកម្ពុជា។ ក្នុងនោះសម្រាប់ប្រជាពលរដ្ឋតាមលំនៅដ្ឋាន ទទួលបានការ បញ្ជុះតម្លៃ អគ្គិសនី តាមប្រភេទនៃការប្រើប្រាស់នីមួយៗរួមមាន:...
បារាំងផ្តល់យន្តហោះចម្បាំង Rafale ទី១ឲ្យប្រទេសកាតា

បារាំងផ្តល់យន្តហោះចម្បាំង Rafale ទី១ឲ្យប្រទេសកាតា

សង្គម និងកម្សាន្ត
ប្រទេសកាតា បានទទួលយន្តហោះចម្បាំង មួយគ្រឿងដំបូងពីប្រទេសបារាំង កាលពីថ្ងៃពុធ ទី០៦ ខែកុម្ភៈនេះ ដែលជាយន្តហោះចម្បាំង ប្រភេទ Rafale ពហុជំនាញ (Rafale multi-purpose jet fighters) ។ សូមរំលឹកជូនថា កាលពីឆ្នាំ២០១៥កន្លងទៅ ប្រទេសកាតាបានចុះកិច្ចព្រមព្រៀងទិញ យន្តហោះចម្បាំង Rafale ចំនួន២៤គ្រឿងពីប្រទេសបារាំង និងចុះកិច្ចព្រមព្រៀងទិញបន្ថែម ចំនួន១២គ្រឿងទៀត ដែលសរុបមានចំនួន៣៦គ្រឿង ។ ក្នុងពេលប្រហាក់ប្រហែលគ្នានេះ ប្រទេសបារាំងមិនត្រឹមតែលក់យន្តហោះចម្បាំង Rafale ទៅឲ្យប្រទេសកាតាទេ កាលពីឆ្នាំ២០១៥ បារាំងក៏បានលក់យន្តហោះចម្បាំង Rafale ចំនួន២៤គ្រឿងឲ្យប្រទេសអេហ៊្សីប និងលក់ Rafale ចំនួន៣៦គ្រឿងឲ្យប្រទេស ឥណ្ឌា កាលពីឆ្នាំ២០១៦ ៕  ...
ថ្ងៃ​ចូលឆ្នាំ​ចិន ថ្ងៃទី​២ ត្រូវ​នឹង​ថ្ងៃទី​០៦​កុម្ភៈ គ្រោះថ្នាក់​ចរាចរណ៍ សម្លាប់​មនុស្ស ៦​នាក់ និង​របួស ៩​នាក់​

ថ្ងៃ​ចូលឆ្នាំ​ចិន ថ្ងៃទី​២ ត្រូវ​នឹង​ថ្ងៃទី​០៦​កុម្ភៈ គ្រោះថ្នាក់​ចរាចរណ៍ សម្លាប់​មនុស្ស ៦​នាក់ និង​របួស ៩​នាក់​

សង្គម និងកម្សាន្ត
ភ្នំពេញ​៖ យោងរបាយការណ៍​របស់​ប៉ូលិស​ចរាចរណ៍ បង្ហាញថា នៅ​ថ្ងៃ​ចូលឆ្នាំ​ចិន ថ្ងៃទី​២ ត្រូវ​នឹង​ថ្ងៃទី​០៦ ខែកុម្ភៈ​នេះ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក នៅ​ទូទាំងប្រទេសកម្ពុជាបានកើត​ឡើង ៩​លើក បណ្តាល​ឲ្យ​មនុស្សស្លាប់ ៦​នាក់ និង​របួស ៩​នាក់​។ ​គ្រោះថ្នាក់ចរាចរណ៍ កើតឡើង​ច្រើនជាងគេ ដោយសារ​ការបើករ​ក្នុង​ល្បឿន​លឿន ស្រវឹង និង​បើកបរ​មិន​គោរព​សិទ្ធិ ជាដើម​។ ក្នុងចំណោម អ្នកស្លាប់​ទាំង ៦​នាក់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ នៅថ្ងៃនេះ គឺមាន ៥​នាក់ ជា​អ្នកធ្វើដំណើរ​តាម​ម៉ូតូ និង​មិន​ពាក់មួក​សុវត្ថិភាព​ទាំង ៥​នាក់​។​ ​តាម​របាយការណ៍​រប​ស់​នគរបាល​ចរាចរ​ណ៍ គឺ​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ថ្ងៃ​ចូលឆ្នាំ​ចិន ថ្ងៃទី​២ នៅ​ឆ្នាំនេះ បាន​ថយចុះ​នូវ​ចំនួន​គ្រោះថ្នាក់​ចរាចរណ៍ ថយចុះ​ទាំង​ចំនួន​អ្នកស្លាប់ និង​ថយចុះ​ទាំង​ចំនួន​អ្នករបួស​។ កាលពី​ថ្ងៃ​ចូលឆ្នាំ​ចិន ថ្ងៃទី​២ ឆ្នាំ​២០១៨ គឺ​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស បានកើត​ឡើង ១៤​...