លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានប្រគល់ឡានពេទ្យដល់មណ្ឌលសុខភាព ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម
កំពង់ចាម:នៅក្នុងឱកាសប្រគល់ជូនដល់មណ្ឌលសុខភាពកោះ សូទិនកាលពីថ្ងៃទី១៥ ខែឧសភាឆ្នាំ២០២២ នាសាលាបឋមសិក្សាកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម ឮជាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយ:ឧកញ៉ា ជា រតនា ឧកញ៉ា លីហៀក រតនា ឧកញ៉ា សុខ វណ្ណា និងលោក ជំទាវ ចាន់ សុទ្ធី បាននាំយកនូវ រថយន្តពេទ្យសង្រ្គោះបន្ទាន់ ១គ្រឿង។
ការប្រគល់នេះជូនគឺ ជូន លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះស្រុកកោះសូទិន ខេត្តកំពង់ចាម ដើម្បីជូនបន្តដល់ មណ្ឌលសុខភាពកោះសូទិន សម្រាប់បំពេញតម្រូវការសេវាសាធារណៈ ដែលជារឿងចាំបាច់ ពិសេស ផ្នែកសុខាភិបាល ជាសេវាសំខាន់បំផុតមិនអាចខ្វះបាន ។
លោក ខៀវ កាញារីទ្ធ សូមសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចតេជោនាយក មន្រ្តី ហ៊ុន សែន តាមរយ: លោកឧកញ៉ាបណ្ឌិត ជា រតនា ឧកញ៉ា លីហៀក រតនា ឧកញ៉ា សុខ វណ្ណា និងលោកជំទាវ ចាន់ ...








