បទអត្ថាធិប្បាយ៖កត្តាធំៗចំនួន៣ បញ្ជាក់ច្បាស់ថា រុស្ស៊ីនឹងមិនឈ្លានពានអ៊ុយក្រែនជាដាច់ខាត
បរទេស៖ក្តីកង្វល់ថារុស្ស៊ីឈ្លានពានអ៊ុយក្រែន ដោយសារនិយាយគ្នាមិនត្រូវជាមួយលោកខាងលិចនិងអង្គការអូតង់ចាប់ផ្តើមសាបរលាបបន្តិចម្តងហើយ ក្រោយគេមើលឃើញថាមូលហេតុធំៗចំនួន២ថាទីក្រុងម៉ូស្គូនឹងមិនឈ្លានទីក្រុងកៀវនោះទេ ។
ប្រទេសរុស្ស៊ីបានបញ្ជាក់ថាខ្លួននឹងបន្តការពិភាក្សាច្រកការទូតជាមួយលោកខាងលិច ដើម្បីដោះស្រាយវិបត្តិសន្តិសុខពាក់ព័ន្ធនឹងអ្វីដែលខ្លួនបានដាក់ពង្រាយកងកម្លាំងយ៉ាងច្រើន ក្នុងការវាយប្រហារពីចម្ងាយក្បែរទឹកដីអ៊ុយក្រែន។
នេះជាកត្តាទី ១នៅក្នុងការជជែកផ្លាស់ប្ដូរយោបល់ដែលបានចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ រវាងលោកប្រធានាធិបតី រុស្ស៊ី Vladimir Putinនិងរដ្ឋមន្ត្រីការបរទេសលោក Sergey Lavrov កាលពីថ្ងៃច័ន្ទ បានលើកឡើងថា ឱកាសតែងតែមានជានិច្ច ក្នុងការសម្រេចបានកិច្ចព្រមព្រៀងជាមួយលោកខាងលិចជុំវិញបញ្ហាអ៊ុយក្រែន ។
លោកLavrovបានប្រាប់លោកPutinថា ការផ្លាស់ប្ដូរយោបល់ជាមួយបណ្ដាមេដឹកនាំសហភាពអឺរ៉ុបនិងក្រុងWashingtonបានបង្ហាញពីភាពគ្រប់គ...








