ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

ដេប៉ូលក់ប្រេងឥន្ធនៈចំនួន ៤ ត្រូវបានរកឃើញថាល្មើសនឹងច្បាប់នៅខេត្តព្រៃវែង និងខេត្តកណ្ដាល

ដេប៉ូលក់ប្រេងឥន្ធនៈចំនួន ៤ ត្រូវបានរកឃើញថាល្មើសនឹងច្បាប់នៅខេត្តព្រៃវែង និងខេត្តកណ្ដាល

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ នៅក្នុងប្រតិបត្តិការចុះត្រួតពិនិត្យស្ថានីយ និងដេប៉ូប្រេងឥន្ធនៈចំនួន ៥ទីតាំង មន្ត្រីក.ប.ប. បានរកឃើញថាយ៉ាងហោចណាស់មានដេប៉ូប្រេងឥន្ធនៈចំនួន ៤ ដែលប្រកបអាជីវកម្មមិនស្មោះត្រង់។ ប្រតិបត្តិការនេះត្រូវបានធ្វើឡើងនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ នេះ នៅក្នុងភូមិសាស្ត្រខេត្តព្រៃវែង និងខេត្តកណ្ដាល ក្នុងគោលបំណងទប់ស្កាត់សកម្មភាពអាជីវកម្មមួយចំនួនដែលផ្ទុយនឹងច្បាប់។ ក្រោយពីបានរកឃើញដូច្នេះ មន្ត្រីជំនាញបានធ្វើការពិន័យអន្តរការណ៍ និងបានណែនាំដល់ម្ចាស់ដេប៉ូឱ្យឈប់ប្រព្រឹត្តល្មើស ក៏ដូចជាប្រកបអា​ជីវ​កម្មខ្លួនដោយឈរលើគោលការណ៍សុចរិតភាព និងតម្លាភាព៕...
ក្រសួងសុខាភិបាល៖ ការចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១

ក្រសួងសុខាភិបាល៖ ការចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១

ជំងឺកូវីដ១៩, ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ក្រសួងសុខាភិបាល៖ កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ មាន ៩៩,៨៦% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩០,៧៥% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់ និងលើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០០,៧០% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់។...
លោក​ ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូអូស្រ្តាលី តាមប្រព័ន្ធវីដេអូ

លោក​ ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូអូស្រ្តាលី តាមប្រព័ន្ធវីដេអូ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(រាជធានីភ្នំពេញ)៖  លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ទទួលជួបពិភាក្សាការងារជា​មួយគណៈប្រតិភូអូស្រ្តាលី ដែលដឹកនាំដោយ ឯកឧត្តម Dan Tehan រដ្ឋមន្រ្ដីពាណិជ្ជកម្ម ទេសចរណ៍ និងវិនិយោគអូស្រ្ដាលី តាមប្រព័ន្ធវីដេអូនាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ ហើយ​​កិច្ចប្រជុំខាងលើនេះក៏ត្រូវបានចូលរួមដោយឯកឧត្តម Pablo Kang ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំកម្ពុជា ផងដែរ។ លោក​​រដ្ឋមន្រ្ដី បានស្វាគមន៍យ៉ាងកក់ក្កៅចំពោះ លោក Dan Tehan និងបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងប្រជាជនប្រទេសអូស្ដ្រាលី ដែលបានផ្ដល់ជំនួយដល់កម្ពុជា លើដំណើរការចាក់វាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយលោក​​រដ្ឋមន្រ្តីបានបញ្ជាក់ថាវ៉ាក់សាំងជាកត្តាដ៏សំខាន់​ក្នុងការជួយឱ្យកម្ពុជាបើកប្រទេសឡើងវិញបាន។ លោក​ Dan Tehan បានកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រងការរាតត្បាតនៃជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ និងភាពជោ...
ក្រសួងសុខាភិបាល៖ ស្លាប់ចំនួន ៨នាក់ ( ៥នាក់ អត់បានចាក់វ៉ាក់សាំង ) រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ១១២នាក់ (លទ្ធផលបញ្ជាក់ដោយ PCR), ជាសះស្បើយ ២៦៣នាក់

ក្រសួងសុខាភិបាល៖ ស្លាប់ចំនួន ៨នាក់ ( ៥នាក់ អត់បានចាក់វ៉ាក់សាំង ) រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ១១២នាក់ (លទ្ធផលបញ្ជាក់ដោយ PCR), ជាសះស្បើយ ២៦៣នាក់

ជំងឺកូវីដ១៩, ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ១១២នាក់ (លទ្ធផលបញ្ជាក់ដោយ PCR), អ្នកជាសះស្បើយចំនួន ២៦៣នាក់ និងអ្នកស្លាប់ថ្មីចំនួន ៨នាក់ ( ៥នាក់អត់បានចាក់វ៉ាក់សាំង ) ។
កម្ពុជានិងសាធារណរដ្ឋកូរ៉េបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាផ្លូវការហើយ

កម្ពុជានិងសាធារណរដ្ឋកូរ៉េបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាផ្លូវការហើយ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសសូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ (CKFTA) ត្រូវបានចុះហត្ថលេខាជាផ្លូវការ តាមរយៈប្រព័ន្ធវីដេអូ ដោយ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងលោក YEO Han-Koo រដ្ឋមន្ត្រីពាណិជ្ជកម្មនៃសាធារណរដ្ឋកូរ៉េ និងដោយមានការចូលរួមពីសំណាក់មន្ត្រីជាន់ខ្ពស់ និងភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិ មកពីស្ថាប័នសាធារណៈនិងវិស័យឯកជននៃប្រទេសទាំងពីរ។ ការចរចាកិច្ចព្រមព្រៀង CKFTA នេះ ជាគំនិតផ្តួចផ្តើមរបស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម MOON Jae-In ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ មកកាន់ព្រះរាជាណាចក្រកម្ពុជា កាលពីខែមីនា ឆ្នាំ២០១៩ កន្លងទៅ សំដៅពង្រឹង និងពង្រីកចំណងម...
រដ្ឋបាលរាជធានីភ្នំពេញ ក្រើនរំលឹកចុងក្រោយ ក្នុងការទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ ឫដូសទី៣ ក្នុងភូមិសាស្រ្តរាជធានីញភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញ ក្រើនរំលឹកចុងក្រោយ ក្នុងការទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ ឫដូសទី៣ ក្នុងភូមិសាស្រ្តរាជធានីញភ្នំពេញ

ជំងឺកូវីដ១៩, ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួមប្រជុំកំពូលអាស៊ាន  លើកទី៣៨ និងលើកទី៣៩ នៅព្រឹកថ្ងៃទី២៦ ខែតុលានេះ តាមប្រព័ន្ធវីដេអូ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួមប្រជុំកំពូលអាស៊ាន លើកទី៣៨ និងលើកទី៣៩ នៅព្រឹកថ្ងៃទី២៦ ខែតុលានេះ តាមប្រព័ន្ធវីដេអូ

នយោបាយ, ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ក្រសួងសុខាភិបាល៖ ការចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១

ក្រសួងសុខាភិបាល៖ ការចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១

ជំងឺកូវីដ១៩, ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ មាន ៩៩,៨១% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩០,៧២% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់ និងលើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០០,៥៤% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់។...
អភិបាលខេត្តកំពង់ចាម ឲ្យដៃគូរអភិវឌ្ឍរមណីយដ្ឋានទឹកឆា កែលម្អតំបន់នេះឲ្យមានលក្ខណៈស្តង់ដារ

អភិបាលខេត្តកំពង់ចាម ឲ្យដៃគូរអភិវឌ្ឍរមណីយដ្ឋានទឹកឆា កែលម្អតំបន់នេះឲ្យមានលក្ខណៈស្តង់ដារ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កំពង់ចាម៖ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការគ្រប់គ្រង និងវិនិយោគ រមណីយដ្ឋានទេសចណ៍ទឹកឆា ដែលមានលោក ហេង សេងហ៊ួរ ជាដៃគូអភិវឌ្ឍ។ កិច្ចប្រជុំនេះមានការចូលរួមពីលោកនាយករដ្ឋបាល លោកអភិបាលស្រុកព្រៃឈរ ស្រុកចំការលើ លោកប្រធានមន្ទីរទេសចរណ៍ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត នៅសាលាខេត្តកំពង់ចាម។ បន្ទាប់ពីលោក អ៊ុន ចាន់ដា អភិបាលខេត្ត បានពិនិត្យផ្ទៀងផ្ទាត់ទៅតាមកិច្ចសន្យា ដែលដៃគូអភិវឌ្ឍត្រូវទទួលអនុវត្តឲ្យស្របទៅតាមបទដ្ឋានច្បាប់ និងកិច្ចសន្យា ដែលបានចុះកិច្ចព្រមព្រៀងរួចមក ក៏ដូចជាសំដៅធ្វើយ៉ាងណាឲ្យរមណីយដ្ឋានទេសចរណ៍ធម្មជាតិមួយនេះកាន់តែមានសោភ័ណភាព និងផាសុខភាព គួរជាទីទាក់ទាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិចាប់អារម្មណ៍មកលេងកម្សាន្ត។អ លោកភិបាលខេត្ត បានណែនាំដល់ដៃគូអភិវឌ្ឍឲ្យកែសម្រួលសោភ័ណភាព បរិស្ថាន សួនច្បារ រៀបចំខ្ចុះ ស្តារទំនប់ឡើងវិញ ក...
ក្រុមហ៊ុន ហ័រឡុងតូជឺជីទួន (ខេមបូឌា) ឯ.ក ស្វែងរកឱកាសវិនិយោគលើវិស័យកសិកម្ម និងបង្កើតវិទ្យាស្ថានស្រាវជ្រាវដំណាំត្រូពិចនៅកម្ពុជា​​

ក្រុមហ៊ុន ហ័រឡុងតូជឺជីទួន (ខេមបូឌា) ឯ.ក ស្វែងរកឱកាសវិនិយោគលើវិស័យកសិកម្ម និងបង្កើតវិទ្យាស្ថានស្រាវជ្រាវដំណាំត្រូពិចនៅកម្ពុជា​​

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ ក្រុមហ៊ុន ហ័រឡុងតូជឺជីទួន (ខេមបូឌា) ឯ.ក ស្វែងរកឱកាសវិនិយោគលើវិស័យកសិកម្ម និងបង្កើតវិទ្យាស្ថានស្រាវជ្រាវដំណាំត្រូពិចនៅកម្ពុជា ហើយនេះ បើយោងតាមជំនួបមួយជាមួយ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេង សាខុននៅថ្ងៃទី២៥ ខែ​តុលា ឆ្នាំ​២០២១។ លោករដ្ឋមន្ត្រី វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឲ្យនាយកក្រុមហ៊ុន ហ័រឡុងតូជឺជីទួន (ខេមបូឌា) ឯ.ក និងសហការីចូលជួប សម្តែងការគួរសម និងពិភាក្សាការងារ។ កម្មវត្ថុនៃជំនួបនាពេលនេះ គឺដើម្បីសិក្សាស្វែងយល់ពីឱកាសវិនិយោគលើវិស័យកសិកម្ម និងបង្កើតវិទ្យាស្ថានស្រាវជ្រាវដំណាំត្រូពិច។ រដ្ឋមន្ត្រីបានសម្តែងនូវ កិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ប្រតិភូ និងគាំទ្រចំពោះកម្មវត្ថុវិនិយោគលើវិស័យកសិកម្ម ស្របពេលដែលវិស័យមួយនេះបាននិងកំពុងត្រូវការអភិវឌ្ឍលើអនុវិស័យសំខាន់ៗ មួយចំនួនដូចជាហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ការងារស្រាវជ្រាវ និងការកែ...