ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

ខេត្តបន្ទាយមានជ័យ៖ កម្លាំងជំនាញចុះធ្វើការឃាត់ខ្លួនជនជាតិចិន២នាក់ និងជនជាតិបង់ក្លាដេស២នាក់ ពីបទចាប់ពង្រត់និងបង្ខាំងមនុស្សខុសច្បាប់

ខេត្តបន្ទាយមានជ័យ៖ កម្លាំងជំនាញចុះធ្វើការឃាត់ខ្លួនជនជាតិចិន២នាក់ និងជនជាតិបង់ក្លាដេស២នាក់ ពីបទចាប់ពង្រត់និងបង្ខាំងមនុស្សខុសច្បាប់

បច្ចេកវិទ្យា, ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ខេត្តបន្ទាយមានជ័យ៖ ជនជាតិចិន២នាក់ បង់ក្លាដេស២នាក់ ត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនិតិជននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានសហការជាមួយកម្លាំងនគរបាល អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ឆ្មក់ចូលចាប់ខ្លួនពាក់ពន្ធ័ករណីពង្រត់និងបង្ខាំងមនុស្សខុសច្បាប់ នៅក្នុងកាស៊ីណូមួយកន្លែងក្នុងបុរី សាន ហូ ក្រុងប៉ោយប៉ែត និងបានរំដោះជនរងគ្រោះជនជាតិថៃ៦នាក់ ជនជាតិខ្មែរ២នាក់ នៅភូមិគីឡូម៉ែត្រ៤ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ យកមកសួរនាំកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១នេះ។ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម កើត សុវណ្ណរ៉េត ព្រះរាជអាជ្ញារ អមសាលាដំបូងខេត្ត លោកបានដឹកនាំកម្លាំងសហការជាមួយ កម្លាំងការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្សនិងការព...
ក្រសួងសុខាភិបាល៖ ស្លាប់ចំនួន ៩នាក់ ( ៦នាក់ អត់បានចាក់វ៉ាក់សាំង ), រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ១១៦នាក់ (លទ្ធផលបញ្ជាក់ដោយ PCR), ជាសះស្បើយ ២៨៧នាក់

ក្រសួងសុខាភិបាល៖ ស្លាប់ចំនួន ៩នាក់ ( ៦នាក់ អត់បានចាក់វ៉ាក់សាំង ), រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ១១៦នាក់ (លទ្ធផលបញ្ជាក់ដោយ PCR), ជាសះស្បើយ ២៨៧នាក់

ជំងឺកូវីដ១៩, ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  (ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ១១៦នាក់ (លទ្ធផលបញ្ជាក់ដោយ PCR), អ្នកជាសះស្បើយចំនួន ២៨៧នាក់ និងអ្នកស្លាប់ថ្មីចំនួន ៩នាក់ ( ៦នាក់​ អត់បានចាក់វ៉ាក់សាំង ​) ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នឹងអញ្ជើញចូលរួម កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ និង៣៩ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ពីថ្ងៃទី២៦ ដល់ថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២១ តាមរយះប្រព័ន្ធវីដេអូ ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នឹងអញ្ជើញចូលរួម កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ និង៣៩ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ពីថ្ងៃទី២៦ ដល់ថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២១ តាមរយះប្រព័ន្ធវីដេអូ ។

នយោបាយ, ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍

ក្រសួងពាណិជ្ជកម្មរៀបចំសន្និសីទសារព័ត៌មានស្តីពីការចូលរួមរបស់កម្ពុជាក្នុងពិព័រណ៍ពិភពលោក២០២០ទីក្រុងឌុយបៃសហភាពអារ៉ាប់រួម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម មានរៀបចំសន្និសីទសារព័ត៌មានស្តីពីការចូលរួមរបស់កម្ពុជា ក្នុងពិព័រណ៍ពិភពលោក២០២០ ទីក្រុងឌុយបៃ សហ​ភាពអារ៉ាប់រួម ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព កាលពី​​ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ លោក​​ ស៊ាង ថៃ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រ​សួង​ពាណិជ្ជកម្ម ដោយមានការចូលរួមពីលោក-លោកស្រី អ្នកសារព័ត៌មានជាច្រើនរូប។ គោលបំណងនៃការរៀបចំសន្និសីទសារព័ត៌មាននេះ គឺដើម្បីផ្សព្វផ្សាយឲ្យបានទូលំទូលាយ ស្តីពីការចូលរួមរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងពិព័រណ៍ពិភពលោក ២០២០ នៅទីក្រុងឌុយបៃ សហភាពអារ៉ាប់រួម ដែលពិព័រណ៍នេះបានបើកសម្ពោធជាផ្លូវការកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ​២០២១ កន្លងទៅ ដោយមានការចូលរួមពីប្រទេស និងអង្គការអន្តរជាតិធំៗចំនួន ១៩២ រួមទាំងព្រះរាជាណាចក្រកម្ពុជាផងដែរ។ ព្រឹត្តិការណ៍ពិព័រណ៍ពិភពលោក ដែលធ្វើឡើងក្នុងរយៈពេល ៥ឆ្នាំម្តង សម្រាប់ឆ្នាំ២០២០ គឺ សហភាពអារ៉ាប់រួម បានទទួលធ្វើម្ចាស់ផ្ទះរៀបចំ ប៉ុន្តែដោយសារកា...
សម្តេចក្រឡាហោម ស ខេង ​អញ្ជើញទទួលជួបប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន តាមប្រព័ន្ធវីដេអូ ពីទីស្ដីការក្រសួងមហាផ្ទៃ

សម្តេចក្រឡាហោម ស ខេង ​អញ្ជើញទទួលជួបប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន តាមប្រព័ន្ធវីដេអូ ពីទីស្ដីការក្រសួងមហាផ្ទៃ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១នេះ បានអញ្ជើញទទួលជួបប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន តាមប្រព័ន្ធវីដេអូ ពីទីស្ដីការក្រសួងមហាផ្ទៃ។ ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ដែលបានជួបពិភាក្សាការងារជាមួយ សម្ដេចក្រឡាហោម ស ខេង តាមប្រព័ន្ធវីដេអូ នាឱកាសនោះ ដឹក​នាំដោយ លោក​​ ម៉ៃឃើល មីកាឡាក់ អនុប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក និងជានាយកគ្រប់គ្រងប្រចាំតំបន់ អមដោយលោក ម៉ូ​សែល អាន មន្រ្តីទទួលកិច្ចការសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងតំណាងក្រុមហ៊ុនមកពីវិស័យថាមពល ឧស្សាហកម្ម បច្ចេកវិទ្យា ព័ត៌មាន ហេដ្ឋារចនាសម្ព័ន្ធ សេវាកម្មហិរញ្ញវត្ថុ និងសុខាភិបាលមួយចំនួនទៀត ។ សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះកិច្ចពិភាក្សា និងការផ្ដល់ប្ដូរមតិយោបល់ដ៏មានសារៈសំខាន់ដែលនឹង...
លទ្ធផលនៃការប្រជុំរដ្ឋសភាបានសម្រេចអនុម័តសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា១៩ថ្មី មាត្រា៨២ថ្មី មាត្រា១០៦ថ្មី(មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣៧ថ្មី  មាត្រា៣ និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញជុំវិញការកំណត់សញ្ជាតិខ្មែរតែមួយរបស់ថ្នាក់ដឹកនាំកំពូលជាតិចំនួន៤រូប

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
ក្រសួងសុខាភិបាល៖ ការចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១

ក្រសួងសុខាភិបាល៖ ការចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១

ជំងឺកូវីដ១៩, ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ មាន ៩៩,៧៦% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩០,៦៨% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់ និងលើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០០,៣៣% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់។...
អាជ្ញាធរខណ្ឌដង្កោជូនដំណឹងឱ្យពលរដ្ឋត្រៀមសម្ភារៈ និងបន្តតាមដានស្ថានទឹកជំនន់ស្ទឹងព្រែកត្នោត  ស្ថានភាពជំនន់ទឹកស្ទឹងព្រែកត្នោតបច្ចុប្បន្ន ដល់កម្រិតត្រូវប្រុងប្រយ័ត្នខ្ពស់។

អាជ្ញាធរខណ្ឌដង្កោជូនដំណឹងឱ្យពលរដ្ឋត្រៀមសម្ភារៈ និងបន្តតាមដានស្ថានទឹកជំនន់ស្ទឹងព្រែកត្នោត ស្ថានភាពជំនន់ទឹកស្ទឹងព្រែកត្នោតបច្ចុប្បន្ន ដល់កម្រិតត្រូវប្រុងប្រយ័ត្នខ្ពស់។

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោកបណ្ឌិត រ័ត្ន សណ្តាប់  និងលោកស្រីឧកញ៉ា សូ រ៉ូសលីន ត្រូវបានសាលាដំបូងរាជធានីភ្នំពេញលើកលែងការចោទប្រកាន់ជាផ្លូវការហើយ

លោកបណ្ឌិត រ័ត្ន សណ្តាប់ និងលោកស្រីឧកញ៉ា សូ រ៉ូសលីន ត្រូវបានសាលាដំបូងរាជធានីភ្នំពេញលើកលែងការចោទប្រកាន់ជាផ្លូវការហើយ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោកបណ្ឌិត រ័ត្ន សណ្តាប់ សមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គម និងវប្បធម៌ នៃទីស្តីការគណ:រដ្ឋមន្រ្តី និងលោកស្រីឧកញ៉ា សូ រ៉ូស លីនត្រូវបានសាលាដំបូងរាជធានីភ្នំពេញលើកលែងការចោទប្រកាន់ជាស្ថាពរពី លោកស្រី គង់ មាលា ហើយខាងក្រោមនេះជាខ្លឹមសារលិខិតទាំង ស្រុង សូនអាន!
កម្ពុជាសម្រេចអនុញ្ញាតអោយមានជើងហោះហើរត្រង់ពីប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងហ្វីលីពីនមកប្រទេសកម្ពុជាចាប់ពីថ្ងៃទី២៣ ខែតុលាឆ្នាំ២០២១

កម្ពុជាសម្រេចអនុញ្ញាតអោយមានជើងហោះហើរត្រង់ពីប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងហ្វីលីពីនមកប្រទេសកម្ពុជាចាប់ពីថ្ងៃទី២៣ ខែតុលាឆ្នាំ២០២១

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
កម្ពុជា សម្រេចអនុញ្ញាតអោយមានជើងហោះហើរត្រង់ពីប្រទេ សម៉ាឡេស៊ី ឥណ្ឌូនេស៊ី និង ហ្វីលីពីន មកប្រទេសកម្ពុជា ចាប់ពីថ្ងៃ ទី២៣ ខែតុលា ឆ្នាំ២០២១ នេះតទៅ នេះគឺជាដំណឹងល្អ សម្រាប់ត្រៀមរៀបចំបើកប្រទេសឡើងវិញ ដើម្បីទាក់ទាញ អ្នកវិនិយោគអន្តរជាតិ ភ្ញៀវទេសចរអន្តរជាតិ ដើម្បីជម្រុញកំណើនសេដ្ឋកិច្ចជាតិ៕