
សម្ដេចតេជោ ហ៊ុន សែន រំជួលចិត្តក្រៃលែងពេលបានឃើញជនរងគ្រោះ២នាក់ប្តីប្រពន្ឋនៅមានអាយុជីវិតនៅឡើយ
សម្ដេចតេជោ ហ៊ុន សែន រំជួលចិត្តក្រៃលែងពេលដែលបានឃើញជនរងគ្រោះ២នាក់ប្តីប្រពន្ឋនៅមានមានអាយុជីវិតនៅឡើយ។
នៅរសៀលថ្ងៃទី ៤ មករា ឆ្នាំ ២០២០ ក្រោមការដឹកនាំនិងចង្អុលបង្ហាញរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឌមន្រ្តី គឺយើងបានសង្រ្គោះជនរងគ្រោះ២នាក់ប្ដីប្រពន្ធដែលត្រូវបានអគារបាក់រ លំសង្កត់អស់ពេល១ថ្ងៃ ។
បានក្រុមការងារចម្រុះសង្គ្រោះបន្ទាន់ប្រើគរឿងចក្រកាត់បេតុងធំ ៗ កាត់ដែក ជាផ្ទាំងៗយកចេញពីលើតំបូលអាគារអស់មួយព្រឹកធំទើបសម្រេចជួយយកជនរងគ្រោះទាំង២នាក់បញ្ជូនទៅកាន់មន្ទីរពេទ្យបានទាន់ពេលវេលា។
សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់សប្បុរសជនចូលរួមវិភាគទានជួយដល់បងប្អូនជនរងគ្រោះដែលមកទល់ថ្ងៃទី៤ មករានេះគឺប្រមូលវិភាគទានបាន១,៤០១,០០០.00។
ចំនួនថវិកាគឺនៅបន្តទទួលពីសប្បុរសជនដែលនឹងជម្រាបជូនជាសាធារណៈនៅពេលឆាប់ៗនេះ។តាមទំហំថវិកាទទួលបានជំហានដំបូងគឺ សម្តេចតេជោ គ្រោងនឹងផ្តល់ជូនជនរងគ្រោះក្នុងម្នាក់ៗ១ ម៉ឺនដុល្លារ។
ចំពោះជនរងគ្រោះដែលជាប...