ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

លោកស្រី ខារី ឡាំ ទៅចូលរួមពិធីពិព័រណ៍ពាណិជ្ជកម្ម ទោះបីក្រុមបាតុករនៅតែធ្វើបាតុកម្ម

លោកស្រី ខារី ឡាំ ទៅចូលរួមពិធីពិព័រណ៍ពាណិជ្ជកម្ម ទោះបីក្រុមបាតុករនៅតែធ្វើបាតុកម្ម

ព័ត៌មានទាន់ហេតុការណ៍
លោកស្រី ខារី ឡាំ (Carrie lam) ប្រមុខដឹកនាំកំពូលរបស់ទីក្រុងហុងកុង បានធ្វើដំណើរទៅចូលរួមក្នុងពិធីពិព័រណ៍ពាណិជ្ជកម្មមួយនៅទីក្រុងហុងកុង កាលពីថ្ងៃអង្គារ ទី០៥ ខែវិច្ឆិកានេះ ។ ទោះបីជាក្រុមបាតុករនៅទីក្រុងនេះ នៅតែបន្តធ្វើបាតុកម្មក៏ដោយ ។ នេះបើតាមការចុះផ្សាយរបស់ AP ។ លោកស្រី ខារី ឡាំ បាននិយាយថា នៅចុងសប្តាហ៍នេះ លោកស្រីនឹងធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង ដើម្បីពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់ចិន ស្តីអំពីគម្រោងបង្កើតតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ចពិសេសរបស់រដ្ឋាភិបាលចិន ។ គម្រោងបង្កើតតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ចពិសេសរបស់រដ្ឋាភិបាលចិន គឺមាន៩ទីក្រុង រួមទាំងតំបន់សេដ្ឋកិច្ចពិសេសពីរ គឺទីក្រុងហុងកុង និងទីក្រុងម៉ាកា វ ដែលពលរដ្ឋហុងកុងអាចទៅរស់នៅ និងធ្វើការក្នុងតំបន់អភិវឌ្ឍន៍នេះ ៕...
ធនធានមនុស្សនៅកម្ពុជា នឹងជួយឲ្យសម្រេចនូវចក្ខុវិស័យ ជាប្រទេសមានចំណូលខ្ពស់

ធនធានមនុស្សនៅកម្ពុជា នឹងជួយឲ្យសម្រេចនូវចក្ខុវិស័យ ជាប្រទេសមានចំណូលខ្ពស់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ៖  តំណាងសហព័ន្ធសហភាពយុវជនរាជធានីភ្នំពេញ បានលើកឡើងថា ធនធានមនុស្សនៅកម្ពុជា នឹងដើរតួនាទីយ៉ាងសំខាន់ សម្រាប់ខ្លួនឯង និងសង្គម ជាពិសេសជួយឲ្យបានសម្រេចនូវចក្ខុវិស័យ ជាប្រទេសចំណូលមធ្យមកំរិតខ្ពស់ក្នុងឆ្នាំ ២០៣០ និងប្រទេសអភិវឌ្ឍន៍នៅឆ្នាំ ២០៥០ ។ លោកឃុត ចាន់ដារ៉ា អនុប្រធានសហព័ន្ធសហភាពយុវជនរាជធានីភ្នំពេញ បានលើកឡើងក្នុងសិក្ខាសាលា ស្តីពីវិធីសាស្រ្តជោគជ័យនៅក្នុងការសិក្សា និងក្លាយជាបុគ្គលឆ្នើម សម្រាប់សិស្សថ្នាក់ទី១២ ដែលរៀបចំឡើងដោយវិទ្យាស្ថាន ស៊ីអីអូ (CEO Master Club) នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ។ លោកបានបញ្ជាក់ថា ពាក់ព័ន្ធនឹងវិស័យអប់រំ រាជរដ្ឋាភិបាលបានខិតខំយកចិត្តទុកដាក់យ៉ាងខ្លាំង និងបានចំណាយថវិការរដ្ឋច្រើនជាងគេ នៅក្នុងរយៈពេលប៉ុន្មានឆ្នំានេះ ដើម្បីជរុញធនធានមនុស្ស នៅកម្ពុជាឲ្យបានកាន់តែប្រសើរ ទាំងផ្នែកចំណេះដឹង នឹងចំណោះធ្វើ ។ លោកឃុត ចាន់ដារ៉ា បន្តទៀតថា  ធនធានមនុស្សនៅកម្ពុជា នឹងដើរតួនាទីយ៉ា...
វិស័យឧស្សាហ៍កម្ម នឹងអាចថមថយក្នុងរង្វង់អត្រា ៨,៩% នៅក្នុងឆ្នាំ២០២០

វិស័យឧស្សាហ៍កម្ម នឹងអាចថមថយក្នុងរង្វង់អត្រា ៨,៩% នៅក្នុងឆ្នាំ២០២០

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
  ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រង ឆ្នាំ២០២០ ។  ពាក់ព័ន្ធនឹងវិស័យឧស្សហកម្ម នៅឆ្នាំ ២០២០ ខាងមុខ អនុវិស័យកាត់ដេរត្រូវបានព្យាករណ៍ថា នឹងមានកំណើនទាប ដោយសារការថមថយនៃកំណើនសេដ្ឋកិច្ចពិភពលោក ដែលអាចបណ្តាលមកពីភាពមិនច្បាស់លាស់នៃប្រពន្ធអនុគ្រោះពន្ធ ជាមួយនឹងដៃគូប្រទេសដែលនាំចូលមួយចំនួន ។ ចំពោះវិស័យសំណង់ បើយោងតាមនិន្នាការថ្មីៗនេះ អនុវិស័យអាចប្រឈមនិងការកែសម្រួលទីផ្សារ ដែលអាចធ្វើឲ្យវិស័យនេះថមថយខ្លះៗ ។ នៅក្នុងឆ្នាំ២០២០ ខាងមុខនេះ កំណើននៃវិស័យឧស្សាហកម្ម នឹងអាចថមថយមកក្នុងរង្វង់អត្រា ៨,៩% ខណៈឆ្នាំ២០១៩ ឡើងដល់ ១០, ៧%, ដោយសារការរំពឹងទុកនៃកំណើនយឺត នៃអនុវិស័យកាត់ដេរ និងកំណើនយឺតបន្តិចនៃវិស័យសំណង់ តែទោះបីយ៉ាងណាវិស័យឧស្សាហកម្មមិនមែនកាត់ដេរ ទាំងសម្រាប់ទីផ្សារនាំចេញនិងទីផ្សារក្នុងស្រុក នឹងអាចរក្សាបានកំណើនល្អជាងឆ្នាំ២០១៩ ផងដែរ ។ សម្រាប់វិស័យឧស្សា...
ជាយុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការណ៍ស្រាវជ្រាវកសិកម្ម នឹងចាប់អនុវត្តពីឆ្នាំ២០១៩ ដល់ ឆ្នាំ២០២៩

ជាយុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការណ៍ស្រាវជ្រាវកសិកម្ម នឹងចាប់អនុវត្តពីឆ្នាំ២០១៩ ដល់ ឆ្នាំ២០២៩

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយនឹងមជ្ឈមណ្ឌលអូស្រ្តាលី សម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ បានចុះហត្ថលេខាលើលិខិតបញ្ជាក់ស្តីពី "អាទិភាពជាយុទ្ធសាស្រ្តស្រាប់កិច្ចសហប្រតិបត្តិការស្រាវជ្រាវកសិកម្ម" ។ នៅក្នុងការចុះហត្ថលេខា​រវាងលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកស្រី Angela Corcoran ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំព្រះរាជាណាចក្រកម្ពុជា។ ជាយុទ្ធសាស្រ្តសម្រាប់កិច្ចសហប្រតិបត្តិការស្រាវជ្រាវកសិកម្ម ២០១៩ ដល់ឆ្នាំ២០២៩ ។ លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ការស្រាវជ្រាវក្នុងវិស័យកសិកម្ម ជាការរួមចំណែកអភិវឌ្ឍវិស័យនេះឲ្យមានការរីកចម្រើន ធានាបាននូវនិរន្តរភាពនៃការផ្គត់ផ្គង់ស្បៀង ផលិតភាពផលិតកម្ម ប្រសិទ្ធភាព គុណភាព សុវត្ថិភាព ទីផ្សារ និងការប្រកួតប្រជែង ស្របតាមបរិបទនៃកំណើនសេដ្ឋកិច្ចជាតិ កំណើនប្រជាជន ការប្រែប្រួលអាកាសធាតុ ។  លោកស្...
អគ្គនាយកដ្ឋានកាំកុងត្រូល ជំរុញឲ្យមន្ត្រីពង្រឹងសមត្ថភាពលើការអនុវត្តច្បាប់

អគ្គនាយកដ្ឋានកាំកុងត្រូល ជំរុញឲ្យមន្ត្រីពង្រឹងសមត្ថភាពលើការអនុវត្តច្បាប់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ដើម្បីលើកកម្ពស់សមត្ថភាពមន្ត្រី លើការអនុវត្តច្បាប់ឱ្យកាន់តែមានប្រសិទ្ធភាព អគ្គនាយកដ្ឋានកម្ពុជាត្រួតពិនិត្យទំនិញនីហរ័ណ អាហរ័ណ និងបង្ក្រាបការក្លែងបន្លំ (កាំកុងត្រូល) ដែលជាសេនាធិការក្រសួងពាណិជ្ជកម្ម បានបើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រងគុណភាពសុវត្ថិភាពលើផលិតផលទំនិញ និងសេវា យន្តការនៃការផ្តល់កិច្ចសហការរវាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ជាមួយអគ្គនាយកដ្ឋានកាំកុងត្រូល។ វគ្គបណ្តុះបណ្តាលនេះ ត្រូវបានត្រូវបានរៀបចំឡើង កាលពីព្រឹកថ្ងៃអង្គារ ទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមអធិបតីភាពលោកម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល និងមន្ត្រីសាខាកាំកុងត្រូល ប្រចាំរាជធានី-ខេត្ត ប្រមាណ ១៩០នាក់។ លោក ម៉ក់ ពេជ្ជរិទ្ធ បានលើកឡើងពីសមិទ្ធផល និងកិច្ចប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម នៅក្រោមការដឹកនាំរបស់ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ជាពិសេសការចងក្រងច្បាប់ និងលិខិតបទដ្ឋាន គតិយ...
អ៊ីរ៉ង់ចាប់ផ្តើមសកម្មភាពផលិតអាវុធនុយក្លេអ៊ែរចាប់ពីថ្ងៃពុធស្អែកនេះទៅ

អ៊ីរ៉ង់ចាប់ផ្តើមសកម្មភាពផលិតអាវុធនុយក្លេអ៊ែរចាប់ពីថ្ងៃពុធស្អែកនេះទៅ

ព័ត៌មានទាន់ហេតុការណ៍
ប្រព័ន្ធផ្សព្វផ្សាយ Reuters បានចុះផ្សាសយថា លោក ហាសាន រ៉ូហានី ប្រធានាធិបតីរបស់ប្រទេសអ៊ីរ៉ង់ បានប្រកាសនៅថ្ងៃអង្គារ ទី០៥ ខែវិច្ឆិកានេះពីចាក់បញ្ចូលឧស្ម័នទៅក្នុងម៉ាស៊ីន សិនទ្រីហ៊្វ្យូច (Centrifuges) នៅថ្ងៃពុធស្អែក ក្នុងសកម្មភាពផលិតអាវុធក្លេអ៊ែរដោយចម្រើនសារធាតុអ៊ុយរ៉ានីញ៉ូក្នុងកម្រិតខ្ពស់ ។ ទង្វើដែលអ៊ីរ៉ង់កំពុងធ្វើ គឺបំពានទាំងស្រុងទៅលើខ្លឹមសារនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ដែលត្រូវបានចុះហត្ថលេខាដោយប្រទេសមហាអំណាចពិភពលោក ៥+១ កាលពីឆ្នាំ២០១៥កន្លងទៅ មានសហរដ្ឋអាមេរិក ប្រទេសរុស្ស៊ី ចិន បារាំង និងអង់គ្លេស រួមទាំងប្រទេសអាល្លឺម៉ង់ ។ លោក ហាសាន រ៉ូហានី បាននិយាយថា អ៊ីរ៉ង់នឹងការបន្ថយការអនុវត្តតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរកាលពីឆ្នាំ២០១៥ក្នុងចំណុចខ្លះ ក្រោយពីសហរដ្ឋអាមេរិក ដែលជាប្រទេសហត្ថលេខីក្នុងកិច្ចព្រមព្រៀងនេះបានដកខ្លួនចេញ ៕  ...
រាជរដ្ឋាភិបាលកម្ពុជា គ្រោងចំណាយថវិការ សម្រាប់គាំពារថែសុខភាពដល់កម្មករ និងកុមារតូចៗ

រាជរដ្ឋាភិបាលកម្ពុជា គ្រោងចំណាយថវិការ សម្រាប់គាំពារថែសុខភាពដល់កម្មករ និងកុមារតូចៗ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គ្រោងចំណាយថវិការសម្រាប់គាំពារថែសុខភាព កម្មករ និងបន្តឧត្ថម្ភមាតុភាពសម្រាប់កម្មករនិយោជិតមន្ទីរគន្ធាបុប្ជា ការចុះសួរសុខទុក្ខកម្មករ-កម្មការិនី និងកម្មវិធីផ្ទេរសាច់ប្រាក់សម្រាប់ស្តីក្រីក្រមានផ្ទៃពោះ និងកុមារតូចៗ ។ ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រង ឆ្នាំ២០២០ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញថា ដើម្បីឆ្លើយតបនិងសកម្មភាពគាំពារសង្គម នៅក្នុងឆ្នាំ ២០២០ ខាងមុខ រាជរដ្ឋាភិបាលបានគ្រោងចំណាយកញ្ចប់ថវិការ សម្រាប់ការងារសង្គមជាច្រើន។ ការគាំទ្រថែទាំសុខភាពសម្រាប់កម្មករ ក្នុងនោះបានត្រៀមកញ្ចប់ថវិការរបស់ក្រសួងសុខាភិបាល ដែលមានប្រមាណ ៦ប៊ីលានរៀល ក្នុងនោះមួយចំណែកសម្រាប់ពង្រីកមូលនិធិសមធម៌ ដើម្បីផ្តល់ឲ្យលទ្ធភាពឲ្យកម្មករ (ទាំងក្នុងប្រព័ន្ធនិងក្រៅប្រព័ន្ធ) ដែលមិនទាន់ចូលជាសមាជិករបបសន្តិសុខសង្គមថែទាំសុខភាព ដូចប្រជាជនដែលមានប័ណ្ណក្រីក្រផងដែរ ។ ចំណែកការបន្តឧត្តម្...
អាមេរិកផ្ញើលិខិតផ្លូវការទៅ UN ក្នុងការដកខ្លួនចេញពីកិច្ចព្រមព្រៀងបម្រែបម្រូលអាកាស

អាមេរិកផ្ញើលិខិតផ្លូវការទៅ UN ក្នុងការដកខ្លួនចេញពីកិច្ចព្រមព្រៀងបម្រែបម្រូលអាកាស

ព័ត៌មានទាន់ហេតុការណ៍
ប្រព័ន្ធផ្សព្វផ្សាយ Channel News Asia បានចុះផ្សាយថា មេដឹកនាំរបស់សហរដ្ឋអាមេរិកបានផ្ញើលិខិតផ្លូវការមួយច្បាប់ទៅអង្គការសហប្រជាជាតិ កាលពីថ្ងៃចន្ទ ទី០៤ ខែវិច្ឆិកានេះ ក្នុងការដកខ្លួនចេញពីកិច្ចព្រមព្រៀងបម្រែបម្រួលអាកាសធាតុសកល ដែលត្រូវបានរៀបចំឡើងដោយប្រទេសបារាំង ។ លិខិតដកខ្លួនរបស់អាមេរិក ត្រូវបានផ្ញើទៅកាន់អង្គការសហប្រជាជាតិស្របពេលដែល្រធានាធិបតីរបស់ប្រទេសចិន លោក ស៊ី ជីនពីង (Xi Jinping) និងប្រធានាធិបតីរបស់ប្រទេសបារាំង លោក អេម៉ានូអែល ម៉ាក្រុង (Emmanuel Macron) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបម្រែបម្រួលអាកាសធាតុសកលនេះ ក្នុងដំណើរទស្សនកិច្ចរបស់លោក ម៉ាក្រុង ទៅកាន់ប្រទេសចិន ។ មន្ត្រីការិយាល័យប្រធានាធិបតីបារាំង បានបង្ហាញនូវការសោកស្តាយយ៉ាងខ្លាំងចំពោះការសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះ ទោះបីជាអាមេរិកបានដឹងច្បាស់ហើយថា បម្រែបម្រួលអាកាសធាតុសកល អាចនឹងធ្វើអោ...
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ចេញវិញ្ញាបនប័ត្រចុះបញ្ជីឲ្យក្រុមហ៊ុនចំនួន២ ដើម្បីបង្កើតរោងចក្រ​ នៅខេត្តកណ្តាល

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ចេញវិញ្ញាបនប័ត្រចុះបញ្ជីឲ្យក្រុមហ៊ុនចំនួន២ ដើម្បីបង្កើតរោងចក្រ​ នៅខេត្តកណ្តាល

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
 ភ្នំពេញ៖  គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុនចំនួន២ ដើម្បីបង្កើតរោងចក្រ​ នៅខេត្តកណ្តាល ។ ១. “EHM EASYHOME MANUFACTURING CO., LTD.” គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ និងប្រអប់ដាក់ឥវ៉ាន់ (ពីក្រណាត់) ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិជើងអក ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ៦,៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣.៤៩៧នាក់។ ២. “YNTEX CO., LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិផ្សារដែកលើ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ៥,៧លាន ដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៩១៩នាក់ ៕...
បេឡាជាតិរបបសន្តិសុខសង្គម៖ អ្នកបើកបររថយន្តដឹកកម្មករចូលរួមកែលំអរអំពីសុវត្ថិភាពរថយន្តឡើងវិញ

បេឡាជាតិរបបសន្តិសុខសង្គម៖ អ្នកបើកបររថយន្តដឹកកម្មករចូលរួមកែលំអរអំពីសុវត្ថិភាពរថយន្តឡើងវិញ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ដើម្បីឱ្យការដឹកជញ្ជូនកម្មករនិយោជិតមានសុវត្ថិភាព ផាសុខភាព និងសណ្តាប់ធ្នាប់កាន់តែល្អប្រសើរជាងមុន។ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការជំរុញការកែលំអរសុវត្ថិភាពរថយន្តដឹកកម្មករនិយោជិត ដែលមានការចូលរួមពីអ្នកបើកបររថយន្តដឹកកម្មករនិយោជិតសរុប១៥០នាក់។ នៅថ្ងៃទី៥ វិច្ឆិកា ឆ្នាំ២០១៩នេះ ។ លោក អ៊ុក សមវិទ្យា នាយកបេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជជីវៈ បានមានប្រសាសន៍ប្រាប់អ្នកសារព័តមានថា ក្រោយបង្កើតក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត ក្នុងន័យស្រាវជ្រាវទប់ស្កាត់ករណីគ្រោះថ្នាក់ចរាចរណ៍លើកម្មករនិយោជិត ។ លោកបញ្ជាក់ថា ក្នុងមួយថ្ងៃៗ គិតជាមធ្យមប្រជាពលរដ្ឋបានស្លាប់ចំនួន ៦នាក់ និងរបួសជាង ១០នាក់ ដែលក្នុងនោះទាំងអ្នកស្លាប់និងអ្នករបួស ក៏មានកម្មករនិយោជិតផងដែរ។ លោក ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ និងជាអនុប្រធានអចិន្រ្តៃយ៍...