គម្រោងគាំងមិនដំណើរការ«ក្រុមហ៊ុនប៊ូយ៉ុងខ្មែរ»សុំបញ្ចប់កិច្ចសន្យាតែឯង រួចធានាសងសំណងចំនួន 4,25 %ជូនអតិថិជនវិញ
ភ្នំពេញ៖ ក្រុមហ៊ុនប៊ូយ៉ុង ខ្មែរ llខូ អិលធីឌី រងការចោទពីអតិថិជនខ្លួនថា បានបញ្ចប់កិច្ចសន្យាទិញដីនិងផ្ទះដែលក្រុមហ៊ុនបានលក់ជូនអតិថិជនទាំងបំពានច្បាប់ ហើយពួកគាត់បានស្នើសុំទៅក្រសួងសេដ្ឋកិច្ចនិងហរិញ្ញវត្ថុគួរពិនិត្យមើលករណីបំពានច្បាប់របស់ក្រុមហ៊ុនខាងលើនេះផង។
អតិថិជនរបស់ក្រុមហ៊ុនប៊ូយ៉ុងខ្មែរ ខូ អិលធីឌី មួយចំនួនកាលពីថ្ងៃទី២៧ខែធ្នូឆ្នាំ២០២១នេះ បានបញ្ជាក់ប្រាប់សារព័ត៌មាន ដេលីខ្មែរ ដោយសុំលក្ខណ្ឌមិនបញ្ចេញឈ្មោះ ដោយលើកឡើងប្រហាក់ប្រហែកគ្នាថា ក្រុមហ៊ុន បុរី ប៊ូយ៉ុងរបស់កូរ៉េ ដែលមានទីតាំង ស្ថិតនៅផ្សារអ៊ីអន២ ខណ្ឌសែនសុខ រាជធានីភ្នំពេញបានលក់គម្រោងឲ្យអតិថិជនសាងសង់ជាច្រើនឆ្នាំហើយ មិនបញ្ចប់គម្រោងធ្វើឲ្យគម្រោងគាំងមិនដំណើរការរួចសុំបញ្ចប់កិច្ចសន្យាតែឯង រួចក្រុមហ៊ុនធានាសងសំណងចំនួន 4,25 %នៃតម្លៃទិញលក់ផ្ទះសរុបទៅវិញ។
អតិថិនខា...








