សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាល ជាមួយសមាជិកមូលនិធិស៊ីក្លូ
ភ្នំពេញ៖ នៅព្រឹក ថ្ងៃទី០៨ ខែមីនានេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនសមាជិកនៃមូលនិធិសមាគមស៊ីក្លូកម្ពុជា នៅកោះពេជ្រ ក្នុងរាជធានីភ្នំពេញ។ ក្រោយបញ្ចាប់ពិធីសំណេះសំណាល សម្តេចតេជោ ហ៊ុន សែន និងពិសាអាហារសាមគ្គីជាមួយបងប្អូនអ្នកធ្លាក់ស៊ីក្លូ ដែលជាសមាជិកមូលនិធិសមាគមត្រីចក្រយានកម្ពុជា ឬមូលនិធិសមាគមស៊ីក្លូ ចំនួន ៣២០ នាក់។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាតំណាងមូលនិធិសមាគមត្រីចក្រយានកម្ពុជា បានលើកឡើងថា ចាប់តាំងពីបង្កើតសមាគមមូលនិធិត្រីចក្រយានកម្ពុជា កាលពីខែមករា ឆ្នាំ២០១៨ សមាគមមានសមាជិកសកម្ម ៣២៣រូប តែមកដល់ពេលនេះ នៅសល់សមាជិកសកម្ម ជាអ្នកធាក់ស៊ីក្លូ តែ ៣២០ រូបទេ ដោយសារតែសមាជិក ៣រូប ស្លាប់ ដោយចាស់ជរា និងរោគាពាធ។ នៅឆ្នាំ២០១៨ មូលនិធិស៊ីក្លូ មានថវិកាចំនួន ៥៧០លានរៀល និង ៤៩៩០០០ ដុល្លារអាមេរិក។ ក្នុងន...








