លោក ប៉ាន សូរស័ក្ដិ ពិភាក្សាការងារជាមួយអនុរដ្ឋមន្ត្រីចិននិងអូស្រ្តាលីងក្នុងកិច្ចប្រជុំ RCEPនៅកម្ពុជា
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាទ្វេភាគីជាមួយគណៈប្រតិភូនៃសាធារណៈរដ្ឋប្រជាមានិតចិន ដឹកនាំដោយ លោក លី ឆេងកាង (Li Chengg
ang) អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន និងគណៈប្រតិភូអូស្ត្រាលី ដឹកនាំដោយ ឯកឧត្តម ម៉ាក ខូលថុន (Mark Coulton) អនុរដ្ឋមន្ត្រីពាណិជ្ជកម្ម ទេសចរណ៍ និងវិនិយោគនៃប្រទេសអូស្ត្រាលី ដែលបានចូលរួមនៅក្នុងអន្តរកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី៧ ស្ដីពីកិច្ចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលរៀបចំឡើងនៅទីក្រុងសៀមរាប។
នៅក្នុងកិច្ចពិភាក្សាទ្វេភាគីខាងលើលោក រដ្ឋមន្ត្រីកម្ពុជា បានលើកការងារមួយចំនួនមកពិភាក្សាជាមួយភាគីចិនរួមមាន ការជំរុញរៀបចំកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន ដែលមានសារៈសំខាន់សម្រាប់ភាគីទាំងពីរ ក្នុងការធ្វើពាណិជ្ជកម្មទៅវិញទៅមក តាមក្របខណ្ឌនៃច្បាប់។
ក្រៅពីនេះលោក រដ្ឋមន្ត្រីកម្ពុជា ក៏បានស្នើសុំភាគីចិនសម្រួលនីតិវីធី ដើម្បីអនុវត្ត...







