លោក យ៉ែម ឈីម ថា« ក្រុមហ៊ុនបរទេសនាំចូលម៉ាកយីហោកាហ្វេល្បីៗមកទីផ្សារកម្ពុជា»
លោក យ៉ែម ឈីម សហគ្រិនវ័យក្មេងដែលពិសោធន៍ក្នុងមុខជំនួញកាហ្វេនៅកម្ពុជានិងជាស្ថានិកក្រុមហ៊ុន Mobile Caffee បានមានប្រសាសន៍នៅថ្ងៃទី៣ខែឧសភានេះថា សព្វថ្ងៃនេះសហគ្រិនក្នុងស្រុកកម្ពុជានិងអ្នកវិនិយោគពីក្រៅប្រទេសចាប់ផ្តើមពេញនិយមក្នុងការនាំចូលម៉ាកយីហោល្បីៗ(Brand)មកទីផ្សារកម្ពុជាហើយលំហូរចូលពីក្រុមហ៊ុនក្រៅប្រទេសនេះ ដោយសារតែទីផ្សារកម្ពុជាកំពុងតែមានសក្តានុពលសម្រាប់អ្នកវិនិយោគ។
លោកបានបន្តទៀតថា ម៉ាកយីហោល្បីៗ(Brand) ពិតជាមានសារៈសំខាន់ណាស់ក្នុងការធ្វើអាជីវកម្មហើយពិសេសនោះម្ចាស់អាជីវកម្មតែម្តង ហើយគុណសម្បត្តិរបសវាគឺល្អជាងការវិនិយោគដោយបង្កើតយីហោដោយខ្លួនឯង ព្រោះត្រូវការពេលវេលាច្រើនទម្រាំមានឈ្មោះបោះសម្លេងនៅលើទីផ្សារ។
លោកបានលើកឡើងថា ក្រុមហ៊ុន Mobile Caffee របស់លោក ថ្វីបើជាការ...








