លោក អោម សេងបូរ៉ាថា សមាស ភាពតួអង្គទាំង៤មានឥទ្ធិពលជួយឱ្យគុណភាពអប់រំរបស់និស្សិតទទួលបានលទ្ធផលល្អ
វិស្ថាបនិកនៃវិទ្យាស្ថានស៊ីអ៊ីអូចាត់ទុកថា អាណាព្យាបាលនិស្សិតជាគ្រូបង្វឹកមួយដ៏មានឥទ្ធិពលក្នុងចំណោមសមាសភាពគ្រូបង្វឹកផ្សេងទៀតរួមមាននិយោកជក សាស្រ្ដាចារ្យ និងថ្នាក់ដឹកនាំវិទ្យាស្ថាន ដែលបានចូលរួមកែច្នៃគុណភាពជីវិតរបស់ពួកគេឱ្យទទួលបានលទ្ធផលល្អទាំងការសិក្សានិងការងារ។
លោកបណ្ឌិត អោម សេង បូរ៉ា ស្ថាបនិកនិងជាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានស៊ីអ៊ីអូបានមានប្រសាសន៍ថា យើងពិតជាកោតសរសើនិងមានមោទកភាពចំពោះទឹកចិត្តអាណាព្យាបាលទាំងអស់ដែលបានចូលរួមចំណែកកសាងគុណភាពធនធានមនុស្ស និងផ្តល់ទំនុកចិត្តចំពោះវិទ្យាស្ថានស៊ីអ៊ីអូបានបញ្ជូនកូនឱ្យបន្តការសិក្សានៅទីនេះ។
លោកទទួលស្គាល់ថា ការទំនុកបម្រុងផ្នែកហិរញ្ញវត្ថុលើការសិក្សារបស់កូនគឺជាកាតព្វកិច្ចរបស់អាណាព្យាបាលគ្រប់រូប ហើយអ្វីដែលពិសេសជាងនេះទៅទៀតគឺការចូលរួមក្រើនរំឮក ណែនាំ ជម្រុញលើកទឹកចិត្ត ត្រួតពិនិត្យតាមដាន និងវាយតម្លៃពីអាណាព្យាបាលលើលទ្ធផលសិក្សារបស់កូនគឺពិតជាបានច...








