សម្តេចតេជោ ថា៖ សុខភាព និងកម្លាំងរបស់ខ្ញុំ នៅរឹងមាំដូចយុវជនអាយុ២៥ឆ្នាំ
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩នេះថា សុខភាព និងកម្លាំងរបស់សម្តេច គឺរឹងមាំដូចយុវជនអាយុ២៥ឆ្នាំ។
សម្តេចតេជោ បានមានប្រសាសន៍បញ្ជាក់បែបនេះជូនជនរួមជាតិ តាមរយៈសារនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេច ខណៈសម្តេចអញ្ជើញហាត់ប្រាណដោយវាយកូនគោល នៅព្រឹកមិញនេះ។
សម្តេចតេជោ ហ៊ុន សែន បានសរសេរថា «គេថាខ្ញុំចាស់ ពាក្យច្រើនណាស់ចេញខាងពីស្រីៗ។ មិនទាន់ចាស់ទេ នៅវាយកូនគោលដូចយុវជនអាយុ២៥ឆ្នាំអីចឹង។ កីឡាបានជួយច្រើនណាស់ដល់ការរក្សាសុខភាព។
«ការងាររបស់ខ្ញុំក្នុងសប្តាហ៍នេះ គឺថ្ងៃចន្ទ័ធ្វើដំណើរទៅទីក្រុងបាងកក ប្រទេសថៃ ដើម្បីថ្លែងសុន្ទរកថាក្នុងសន្និបាត UN.ESCAP។
«ថ្ងៃអង្គារដល់ថ្ងៃសុក្រ ធ្វើការយ៉ាងច្រើននៅទីក្រុងតូក្យូ ប្រទេសជប៉ុនដែលការងារនោះភាគច្រើនអង្គុយ និងផឹកទឹក ដែលធ្វើឲ្យឡើងទម្ងន់។
«ថ្ងៃសៅរ៍នេះ ប្រឹងដើរឲ្យបានច្រើន ដើម្បីឲ្...








