សម្តេចក្រឡាហោម ស ខេង រៀបចំពិធីសូត្រមន្ត បង្សុកូល រាប់បាត្រ ប្រគេនទេយ្យទានដល់ព្រះសង្ឃចំនួន១០១អង្គ
នាព្រឹកថ្ងៃពុធ ៦កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ ក្រសួងមហាផ្ទៃ បាននិមន្តព្រះសង្ឃចំនួន១០១ព្រះអង្គ ដើម្បីធ្វើពិធីសូត្រមន្តចម្រើនព្រះបរិត្ត បង្សុកូល និងពិធីរាប់បាត្រប្រគេនទេយ្យទានដល់ព្រះសង្ឃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅទីស្តីការក្រសួង ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ ព្រមទាំងមន្ត្រីរាជការស៊ីវិល និងនគរបាលជាតិគ្រប់ជាន់ថ្នាក់ទាំងអស់ នៃក្រសួងមហាផ្ទៃ។
ក្រសួងមហាផ្ទៃ បានរៀបចំពិធីសូត្រមន្ត បង្សុកូល រាប់បាត្រ ប្រគេនទេយ្យទានដល់ព្រះសង្ឃចំនួន១០១អង្គនេះឡើង គឺដើម្បីបណ្តេញនូវឧបទ្រុបចង្រៃ ដែលនៅសេសសល់ពីឆ្នាំចាស់ ទទួលអំណរអបអរសាទរបុណ្យចូលឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ គ.ស ២០១៩ នាពេលខាងមុខនេះ និងដើម្បីឧទ្ទិសមគ្គផល កុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធអ្នកមានគុណ និងបុព្វបុរសជាតិ ព្រមទាំងមន្ត្រីរាជការ នគរបាល និ...








