ប្រធានាធិបតីវែណេស៊ុយអេឡាបណ្តេញមន្ត្រីទូតអាមេរិកទាំងអស់ចេញពីប្រទេសរបស់ខ្លួន
ប្រធានាធិបតីប្រទេសវែណេស៊ុយអេឡា បានប្រកាសបណ្តេញមន្ត្រីទូតអាមេរិកទាំងអស់ចេញពីប្រទេសរបស់ខ្លួន ដែលរុញច្រានឲ្យមានភាពតានតឹងផ្នែកការទូតរវាងសហរដ្ឋអាមេរិក និងវែណេស៊ុយអេឡា បានកើនឡើង ដល់កម្រិតខ្ពស់បំផុត ។
ប្រធានាធិបតីវែណេស៊ុយអេឡា លោក Nicolas Maduro បានប្រកាសកាត់ផ្តាច់ទំនាក់ទំនងការទូតទាំងស្រុងជាមួយសហរដ្ឋអាមេរិក ដោយចោទប្រកាន់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ពីបទ ព្យាយាមធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ នៅវែណេស៊ុយអេឡា ។
ការប្រកាសកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយអាមេរិកនេះ ត្រូវបានធ្វើឡើង ក្រោយពី ប្រធានាធិបតីរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសទទួលស្គាល់ ប្រធានគណបក្សប្រឆាំងនៅប្រទេសវែណេស៊ុយអេឡា លោក Juan Guaido ជាប្រធានាធិបតីស្របច្បាប់របស់ប្រទេសនេះ ។
លោក Nicolas Maduro បានប្រកាសទុកពេល៧២ម៉ោង ឲ្យមន្ត្រីទូតអាមេរិកទាំង អស់ចាកចេញឲ្យផុតពីទឹកដីវែណេស៊ុយអេឡា ហើយបើមិនចាកចេញតាមក...







