ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
លោកគង់ គាំ ក្នុងនាមសាក្សីបានចូលឆ្លើយបំភ្លឺប្រាប់តុលាការ ក្នុងសំណុំរឿងសន្ធិដ្ឋិភាពជាមួយបរទេស(ក្បត់ជាតិ)របស់លោកកឹម សុខា

លោកគង់ គាំ ក្នុងនាមសាក្សីបានចូលឆ្លើយបំភ្លឺប្រាប់តុលាការ ក្នុងសំណុំរឿងសន្ធិដ្ឋិភាពជាមួយបរទេស(ក្បត់ជាតិ)របស់លោកកឹម សុខា

សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ លោក គង់ គាំ អតីតប្រធានគណបក្សសមរង្ស៉ី និងជាមនុស្សជំនិតរបស់ លោក សម រង្ស៉ី បានអះអាងប្រាប់ក្រុមអ្នកសារព័ត៌មានថា លោកបានប្រាប់ការពិតដល់តុលាការ ក្នុងសំណុំរឿងសន្ទិដ្ឋិភាពជាមួយបរទេស (ក្បត់ជាតិ) របស់លោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ នៅក្នុងពេលចូលបំភ្លឺជូនចៅក្រមស៊ើបសួរ ក្នុងនាមជាសាក្សី នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩នេះ។ នៅពេលចេញពីបន្ទប់សាកសួរ លោក គង់ គាំ បានប្រាប់អ្នកសារព័ត៌មានយ៉ាងដូច្នេះថា៖ «ខ្ញុំស្បថថា បានដឹងអីជម្រាបហ្នឹង មិនបានបំភ្លៃ បំផ្លើសឬមួលបង្កាច់អ្វីទេ ហើយខ្ញុំគិតថា មេធាវីដើមចោទគេជាអ្នកដាក់បន្ទុក ឯមេធាវីចុងចោទគឺជាអ្នកដោះបន្ទុក ខ្ញុំជាសាក្សីមិនបានដាក់បន្ទុកទេ មិនបានដោះបន្ទុកទេ គ្រាន់តែបំភ្លឺ ដើម្បីឱ្យតុលាការមានព័ត៌មានគ្រប់គ្រាន់ផ្តល់យុត្តិធម៌ដល់ អ្នកដែលត្រូវចោទតែប៉ុណ្ណឹងទេបាទ»។ លោក គង់ គាំ បានបញ្ជាក់ថា នៅក្នុងពេលសាកសួរ​នោះ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានស...
អតីតអភិបាលខេត្តតាកែវ ឡាយ វណ្ណៈ បដិសេធចំពោះការចោទប្រកាន់ក្នុងរឿងក្តីសម្លាប់ស្រីស្នេហ៍

អតីតអភិបាលខេត្តតាកែវ ឡាយ វណ្ណៈ បដិសេធចំពោះការចោទប្រកាន់ក្នុងរឿងក្តីសម្លាប់ស្រីស្នេហ៍

សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ បន្ាប់ពីសាកសួរដេញដោលក្នុងសវនាការពេញមួយ ព្រឹកថ្ងៃទី២៣ ខែមករានេះ តុលាការក្រុងភ្នំពេញ បានត្រឹមតែស្តាប់ចម្លើយរបស់ ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវតែម្នាក់គត់ ចំណែកបក្ខពួកផ្សេងទៀត តុលាការសម្រេចបន្តសវនាការសំណុំរឿងឃាតកម្មដ៏កក្រើកមួយនេះ ទៅពេលក្រោយ។ សូមបញ្ជាក់ថា សវនាការកាត់ទោសជនជាប់ចោទចំនួន៤នាក់ ដែលពាក់ព័ន្ធអំពើឃាតកម្មលើជនរងគ្រោះឈ្មោះ ចែវ សុវឌ្ឍនា  ជាសហាយស្មន់លួចលាក់របស់ ឡាយ វណ្ណៈ នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩នេះ មានលោក ហម ម៉េងសែ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ ជាប្រធានក្រុុមប្រឹក្សាជំនុំជម្រះជាចៅក្រម និងលោក ប្លង់ សុផល ជាតំណាងអយ្យការ។ នៅក្នុងសវនាការ  ឡាយ វណ្ណៈ បានសារភាពថា ចំណងស្នេហារវាងលោក និងជនរងគ្រោះ បានកើតឡើង នៅអំឡុងខែមិថុនា ឆ្នាំ២០១៦ តាមរយៈលោកមេគយ ខេត្តតាកែវ ឈ្មោះ កែវ វណ្ណី។ ឡាយ វណ្ណៈ បានសារភាពថា ខ្លួនបានស្គាល់គ្នាបានជិត១ខែ ខ្លួនបានរួមស្នេហាជាមួយនាង ចេវ សុវឌ្ឍនា ដែលជាស្រីម...

សន្ធិសញ្ញាសន្តិភាព និងពាណិជ្ជកម្ម ត្រូវបានលើកឡើងក្នុងជំនួបរវាងលោក ពូទីន និងលោក អាបេ

សង្គម និងកម្សាន្ត
  ប្រធានាធិបតីរបស់ប្រទេសរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន និងនាយករដ្ឋមន្ត្រីរបស់ប្រទេសជប៉ុន លោក ស៊ីហ្សូ អាបេ បានជួបពិភាក្សាគ្នានៅទីក្រុង ម៉ូស្កូ រុស្ស៊ី កាលពីថ្ងៃអង្គារ ទី២២ ខែមករា ឆ្នាំ២០១៩នេះ ។ លោក ពូទីន និងលោក អាបេ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលរុញច្រានកំណើនទឹកប្រាក់លើវិស័យពាណិជ្ជកម្មរវាងប្រទេសទាំងពីរដល់៣០ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ខណៈនៅពេលបច្ចុប្បន្ននេះ ទឹកប្រាក់ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានត្រឹមតែ១៨ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ។ លោក ពូទីន និងលោក អាបេ មិនត្រឹមតែចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងប្រទេសទាំងពីរទេ លោក ពូទីន បានបង្ហើបថា លោកចង់ចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពជាមួយជប៉ុន ដោយផ្អែកលើសេចក្តីប្រកាសនៃសន្ធិសញ្ញាសន្តិភាពរុស្ស៊ី ជប៉ុន ដែលត្រូវធ្វើឡើងកាលពីឆ្នាំ១៩៥៦កន្លងទៅផងដែរ ៕...
 សាលាដំបូងរាជធានីភ្នំពេញជនុំជម្រះលើសំណុំរឿងលោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ និងបក្ខពួក៣នាក់  ពាក់ព័ន្ធរឿងសម្លាប់ស្រីស្នេហ៍

 សាលាដំបូងរាជធានីភ្នំពេញជនុំជម្រះលើសំណុំរឿងលោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ និងបក្ខពួក៣នាក់  ពាក់ព័ន្ធរឿងសម្លាប់ស្រីស្នេហ៍

សង្គម និងកម្សាន្ត
(ភ្នំពេញ)៖  នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩នេះ លោក ហម ម៉េងសែ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាប្រធានក្រុុមប្រឹក្សាចៅក្រមជំនុំជម្រះ បានបើកសវនាការកាត់ទោស លោកឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ និងបក្ខពួក៣នាក់ទៀត ពាក់ព័ន្ធសំណុំរឿងឃាតកម្មលើស្រីមេមាយ ជាសង្សាររបស់លោក ឡាយ វណ្ណៈ។ សូមរំលឹកថា តុលាការបានបិទការស៊ើបសួរ និងសម្រេចចោទប្រកាន់លើឈ្មោះ ឡាយ វណ្ណ: ភេទប្រុស អាយុ៤៥ឆ្នាំ និងឈ្មោះ ឡាយ ណារិទ្ធ ភេទប្រុស អាយុ៤៦ឆ្នាំ អតីតស្នងការរងខេត្តតាកែវ និងត្រវជាបងប្រុសបង្កើតរបស់លោក ឡាយ វណ្ណៈ ពីបទឃាតកម្ម ប្រព្រឹត្តនៅចំណុចផ្ទះជួល ភូមិផ្សារតាកោរ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ យោងតាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ។ ចំណែកជនជាប់ចោទពីរនាក់ទៀត ឈ្មោះ ម៉េន សាម៉ៃ ភេទប្រុស អាយុ៣៦ឆ្នាំ ជាតៃកុងឡានរបស់ លោក ឡាយ វណ្ណ: និងឈ្មោះ ជឹម វុធ ហៅ ថូត ភេទប្រុស អាយុ៤១ឆ្នាំ ជាអ្នកបម្រើនៅផ្ទះរបស់លោកស្រី...
សម្តេចតេជោ ហ៊ុន សែន ចុះហត្ថលេខាយោគយល់គ្នាសំខាន់ៗចំនួន៨

សម្តេចតេជោ ហ៊ុន សែន ចុះហត្ថលេខាយោគយល់គ្នាសំខាន់ៗចំនួន៨

សង្គម និងកម្សាន្ត
  នៅល្ងាចថ្ងៃទី ២២ ខែមករាឆ្នាំ ២០១៩ នេះ បន្ទាប់ពីប្រជុំទ្វេភាគីជាមួយ នាយករដ្ឋមន្រ្តីចិន លី ខឺឈាង រួចមក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូកម្ពុជាបានអញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់គ្នាសំខាន់ៗចំនួន៨ ក្នុងនោះរួមមាន៖ ១) លិខិតប្តូរសារស្តីពីគម្រោងកែលំអរផ្លូវជនបទ ជំហានទី២ ចុះហត្ថលេខារវាង ឯកឧត្តម វង្សី វិស្សុត​រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយឯកឧត្តម វ៉ាង ស៊ាវថាវ ប្រធានទីភ្នាក់ងារចិនសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិ។ ២) លិខិតប្តូរសារស្តីពីគម្រោងផ្គត់ផ្គងទឹកជន​បទ ជំហានទី២ ចុះហត្ថលេខារវាងឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយឯកឧត្តម វ៉ាង ស៊ាវថាវ ប្រធានទីភ្នាក់ងារចិនសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិ។ ៣) លិខ...
មន្រ្តីនគរបាលក្រសួងមហាផ្ទៃ បានវាយយុវជនម្នាក់ដើម្បីគៀបស៊ីនៅពេលយប់ តុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ២ឆ្នាំ និងសងសំណង១ម៉ឺនដុល្លារ

មន្រ្តីនគរបាលក្រសួងមហាផ្ទៃ បានវាយយុវជនម្នាក់ដើម្បីគៀបស៊ីនៅពេលយប់ តុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ២ឆ្នាំ និងសងសំណង១ម៉ឺនដុល្លារ

សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ លោក លាង សំណាត់ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩នេះ បានបើកសវនាការ និងប្រកាសសាលក្រមសម្រេចផ្តន្ទាទោស ជនជាប់ចោទឈ្មោះ សុន ពិសាល ជាមន្ត្រីនគរបាលក្រសួួងមហាផ្ទៃ មានតួនាទីនាយរងផ្នែកបន្ទប់ពិសោធន៍ នៃនាយកដ្ឋាននគរបាលបច្ចេសទេស និងវិទ្យាសាស្រ្ត ដាក់ពន្ធនាគារ២ឆ្នាំ តែអនុវត្តទោសក្នុងគុក១ឆ្នាំ ពីបទ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស»។ សូមបញ្ជាក់ថា អតីតមន្រ្តីនគរបាលរូបនេះ រួមជាមួយបក្ខពួកមួយចំនួនទៀត បានធ្វើសកម្មភាពចាប់វាយជនរងគ្រោះឈ្មោះអុឹម បញ្ញា ភេទប្រុស អាយុ២៤ឆ្មាំ នៅពេលយប់ ដើម្បីគៀបស៊ី ដោយពួកគេតាំងខ្លួនជាក្រុមសមត្ថកិច្ច បង្ក្រាបមុខសញ្ញា ។ ប៉ុន្តែនៅទីបំផុត ត្រូវជាប់ខ្នោះ និងដេកគុកខ្លួនឯងទៅវិញ ។ ជនជាប់ចោទឈ្មោះ សុន ពិសាល ត្រូវនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ឃាត់ខ្លួនកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨ កន្លងទៅ។ គួររំលឹកថា មន្ត្រ...

ថ្នាក់ដឹកនាំមូលដ្ឋានរបស់អតីតគណបក្សសង្គ្រោះ​ជាតិ ៣​រូប យល់ព្រម​បង់ប្រាក់​ពិន័យ ២០​លាន​រៀល ក្នុងសំណុំរឿងម្រាមដៃស្អាត

សង្គម និងកម្សាន្ត
(​ភ្នំពេញ​)៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់  (គ​.​ជ​.​ប) បានឲ្យដឹងថា អតីត​ថ្នាក់ដឹកនាំ​មូលដ្ឋាន របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ៣​រូប នៅខេត្តបាត់ដំបង គឺ​លោក ជា​ ជីវ លោក​ថោង​សារឿន និង​លោក​គ្រុយ​ គឹមសាំង បាន​យល់ព្រម​បង់ប្រាក់​ពិន័យ​រួចហើយ​ ក្នុងសំណុំរឿងយុទ្ធនាការម្រាមដៃស្អាតអាត មិន​ទៅ​បោះឆ្នោត កាលពី​ខែកក្កដា ឆ្នាំ​២០១៨​។​ ទាំង ៣​នាក់ ត្រូវបាន​ពិន័យ ជាប្រាក់ចំនួន ២០​លាន​រៀល។ ​  ...
លោក វ៉្លាឌឺមៀរ ពូទីន ធ្លាក់ចុះប្រជាប្រិយភាពក្នុងកម្រិតទាបបំផុតនៅដើមឆ្នាំនេះ

លោក វ៉្លាឌឺមៀរ ពូទីន ធ្លាក់ចុះប្រជាប្រិយភាពក្នុងកម្រិតទាបបំផុតនៅដើមឆ្នាំនេះ

សង្គម និងកម្សាន្ត
  មជ្ឈមណ្ឌលស្រាជ្រាវយោបល់សាធារណជន Public Opinion Research Centre បានបង្ហាញថា ប្រជាប្រិយភាពរបស់ប្រធានាធិបតីប្រទេសរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានធ្លាក់ចុះរហូតដល់ ៣៣.៤% នៅដើមឆ្នាំ២០១៩នេះ ដែលជាការធ្លាក់ចុះទាបបំផុតក្នុងរយៈពេល ១៣ឆ្នាំកន្លងមកនេះ ។ ប្រភពដដែលបានបន្តថា ការបាត់បង់ប្រជាប្រិយភាពរបស់ប្រធានាធិបតីរុស្ស៊ីរូបនេះ គឺ ដោយសារប្រជាពលរដ្ឋរុស្ស៊ី មិនពេញចិត្តនឹងការធ្លាក់ចុះនូវប្រាក់ចំណូលប្រចាំថ្ងៃរបស់ប្រជា ពលរដ្ឋ ការបង្កើនអាយុចូលនិវត្តន៍របស់មន្ត្រីរដ្ឋការ និងការដំឡើងតម្លៃពន្ធខ្ពស់ ។ សូមបញ្ជាក់ថា លោក ពូទីន បានទទួលជ័យជំនះសារជាថ្មី កាន់តំណែងជា ប្រធានាធិបតីរុស្ស៊ីក្នុងអាណត្តិទីពីរ ដោយមានការគាំទ្រលើ៦០% កាលពីឆ្នាំ២០១៨ ហើយកាលពីឆ្នាំ២០១៥ កន្លងទៅ ប្រជាប្រិយភាពរបស់លោក ពូទីន បានកើនឡើងខ្លាំងរហូតដល់ ៧១% ខណៈដែល លោក ពូទីន បានរុញច្រានឲ្យតំបន់ គ្រីមៀ ផ្តាច់ខ្លួនពីអ៊ុយក្រែនចូលទៅខាងរុស្ស៊ី ៕...
កូរ៉េខាងជើងចង់ចរចា ប៉ុន្តែនៅបន្តផលិតគ្រាប់មីស៊ីលដដែល

កូរ៉េខាងជើងចង់ចរចា ប៉ុន្តែនៅបន្តផលិតគ្រាប់មីស៊ីលដដែល

សង្គម និងកម្សាន្ត
  មជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រអន្តរជាតិរបស់សហរដ្ឋអាមេរិក Center for Strategic and International Studies ហៅកាត់ថា CSIS បានចេញរបាយការណ៍មួយ ទាក់ទិននឹងកម្មវិធីនុយក្លេអ៊ែរ និងបច្ចេកវិទ្យាមីស៊ីលរបស់ប្រទេសកូរ៉េខាងជើង នៅតែមានសកម្មភាពនៅឡើយ ទោះបី ជាមេដឹកនាំរបស់ប្រទេសនេះ ចង់ជួបចរចាជាមួយមេដឹកនាំអាមេរិកក៏ដោយ ។ CSIS បានបង្ហាញថា ទីតាំងផលិតមីស៊ីលមួយ ក្នុងចំណោមទីតាំង២០កន្លែង ដែលកូរ៉េ ខាងជើងមិនបានប្រកាស គឺជាទីស្នាក់ការធំ សម្រាប់ផលិត និងដាក់ពង្រាយគ្រាប់មីស៊ីល ជាពិសេស គឺផលិតគ្រាប់មីស៊ីលបាលីស្ទិកអន្តរទ្វីប ICBM ។ អ្នកជំនាញខាងនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកបានប៉ាន់ប្រមាណថា រហូតដល់ឆ្នាំ២០១៨កន្លងទៅនេះ កូរ៉េខាងជើងមានក្បាលគ្រាប់នុយក្លេអ៊ែរ យ៉ាងហោចណាស់ ក៏៦០គ្រាប់ដែរ ហើយក្បាលគ្រាប់នុយក្លេអ៊ែរនីមួយៗ គឺមានកម្លាំងខ្លាំងជាងគ្រាប់បែកនុយក្លេអែ៊រ ដែលអាមេរិកទម្លាក់លើប្រទេសជប៉ុនកាលពីឆ្នាំ១៩៤៥ទៅទៀត ៕...
ក្នុងឆ្នាំ២០១៩កម្ពុជា គ្រោងផលិតបន្លែឲ្យបាន៦០ពាន់តោនក្នុងមួយឆ្នាំ

ក្នុងឆ្នាំ២០១៩កម្ពុជា គ្រោងផលិតបន្លែឲ្យបាន៦០ពាន់តោនក្នុងមួយឆ្នាំ

បច្ចេកវិទ្យា, សេដ្ឋកិច្ច និងវិនិយោគ
  ឆ្នាំ២០១៩នេះ កម្ពុជាគ្រោងនឹងផលិតបន្លែឲ្យបាន៦០ពាន់តោនក្នុងមួយឆ្នាំជាមួយនិងការបញ្ចូលនូវបច្ចេកវិទ្យាទំនើបៗក្នុងវិស័យកសិកម្ម តាមការបញ្ជាក់ឲ្យដឹងពីរដ្ឋមន្រ្តីក្រសួងកសកម្មរុក្ខាប្រមាញ់និងនេសាទ។ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រម៉ាញ់  និងនេសាទ បានថ្លែងឲ្យដឹងកាលពីពេល ថ្ុំីៗនេះថា កម្ពុជាមិនទាន់បញ្ចូលនូវបច្ចេកវិទ្យាទំនើបៗនៅឡើយក្នុងវិស័យកសិកម្មនិងការដាំដុះ ដែលធ្វើឲ្យប្រជាពលរដ្ឋមានការនឿយណាយក្នុងការដាំដុះបន្លែ ដោយប្រើប្រាស់កម្លាំងសុទ្ធតែម្តង ហើយបច្ចុប្បន្នមានការគាំទ្រពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកម្ពុជាគ្រោងនឹងផលិតបន្លែនៅឆ្នាំ២០១៩ នេះឲ្យបាន៦០ពាន់តោនក្នុងមួយឆ្នាំជំនួសការនាំចូលពីប្រទេសជិតខាង។ លោកបន្តទៀតថា បច្ចុប្បន្ននេះកសិករមានការផុលផុសក្នុងការដាំដុះបន្លែ ហើយទន្ទឹមនោះក្រសួងកសិកម្មក៏បានរៀបចំឲ្យមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទតាមបណ្តាខេត្តជួយរកទីផ្សារជូនដល់កសិករហើយក្រៅពីន...