ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
មនុស្សរាប់សិបនាក់ស្លាប់ ក្នុងការប្រយុទ្ធគ្នា២ថ្ងៃរវាងកងកម្លាំងរដ្ឋាភិបាល និងពួកឧទ្ទាមនៅស៊ីរី

មនុស្សរាប់សិបនាក់ស្លាប់ ក្នុងការប្រយុទ្ធគ្នា២ថ្ងៃរវាងកងកម្លាំងរដ្ឋាភិបាល និងពួកឧទ្ទាមនៅស៊ីរី

សង្គម និងកម្សាន្ត
ប្រព័័ន្ធផ្សព្វផ្សាយទីបញ្ជាការកណ្តាលយោធាស៊ីរី បានឲកយដឹងថា មនុស្សរាប់សិបនាក់បានបាត់បង់ជីវិត ក្នុងប្រយុទ្ធគ្នារយៈពេល២ថ្ងៃរវាងកងកម្លាំងរដ្ឋាភិបាលស៊ីរី និងពួកឧទ្ទាមប្រឆាំងរដ្ឋាភិបាល ។ នាយទាហានខាងរដ្ឋាភិបាលស៊ីរីបានឲ្យដឹងថា កងកម្លាំងរដ្ឋាភិបាល បានវាយប្រហារទៅលើទីតាំងលាក់ខ្លួនរបស់ពួកឧទ្ទាម ដែលមានសម្ព័ន្ធភាពជាមួយក្រុមរដ្ឋអ៊ីស្លាម ISIS នៅជាប់ព្រំដែនប្រទេសទួរគី ។ ចំណែកក្រុមឃ្លាំម់ើលផ្នែកសិទ្ធិមនុស្សមានមូលដ្ឋាននៅអង់គ្លេស Britain-based Syrian Observatory for Human Rights បានឲ្យដឹងដែរថា កងកម្លាំងរដ្ឋាភិបាលស៊ីរីបានវាយប្រហារទៅលើទីតាំងរបស់ក្រុមឧទ្ទាមប្រឆាំងរដ្ឋាភិបាល ក្នុងគោលដៅដណ្តើមយកទីតាំងទាំងនោះមកកាន់កាប់វិញ ៕  ...
លោកអុិន ចាន់នី មេដឹកនាំល្អបំផុតគឺ ចង់ឲ្យបុគ្គលិករបស់ខ្លួនមានអនាគតល្អ

លោកអុិន ចាន់នី មេដឹកនាំល្អបំផុតគឺ ចង់ឲ្យបុគ្គលិករបស់ខ្លួនមានអនាគតល្អ

សេដ្ឋកិច្ច និងវិនិយោគ
នៅក្នុងក្រុមហ៊ុន ឬអាជីវកម្មមួយ បុគ្គលិកតែងតែចង់បានមេដឹកនាំល្អចេះគិតគូរដល់បុគ្គលិកជាធំ គឺមេដឹកនាំដែលអាចដឹកនាំពួកគេទៅកន្លែងមួយអាចទទួលបានជោគជ័យទាំងអស់គ្នា មិនមែនសំងំ យកសេចក្តីសុខ និងទទួលយកភាពជោគជ័យតែម្នាក់ឯងនោះទេ ។ ថ្លែងនៅក្នុងវេទិការមួយលោក អុិន ចាន់នី អគ្គនាយកធនាគា អេស៊ីលីដា ដែលជាធនាគាធំបំផុត និងមានសាខារច្រើនជាងគេនៅក្នុងប្រទេសកម្ពុជា លោកបានលើកឡើងថា “មេដឹកនាំដែលល្អបំផុតគឺ តែងតែចង់ឲ្យបុគ្គលិករបស់ខ្លួន មានអនាគតល្អ”។ លោកលើកឡើងបែបនេះគឺចង់ដាស់តឿន ដល់ប្រធានក្រុមហ៊ុន ម្ចាស់អាជីវកម្ម និងបណ្តារមេដឹកនាំផ្សេងៗទៀតឲ្យចេះគិតគូរដល់អនាគតបុគ្គលិករបស់ខ្លួន ហើយអ្វីដែលលោកចង់បានជាងគេនោះគឺ ធ្វើជាមេដឹកនាំគេ មិនត្រូវសំងំយកជោគជ័យតែម្នាក់ឯងនោះទេ។ ពាក្យមួយឃ្លានេះបើសិន ជាយើងយកមកពិចារណារគឺ ពិតជាមានអត្ថន័យសំខាន់ណាស់សម្រាប់មេដឹកនាំទាំងឡាយកំពុងតែដឹកនាំបុគ្គលិករបស់ខ្លូន និងកំពុងធ្វើជាអ្នកដឹកនាំរបស់គេ។ វាពិតជាចំណុចមួ...
ពួកឧទ្ទាមតាលីបង់បាញ់សម្លាប់កងកម្លាំងសន្តិសុខ២១នាក់នៅប្រទេសអាហ្វហ្គានិស្ថាន

ពួកឧទ្ទាមតាលីបង់បាញ់សម្លាប់កងកម្លាំងសន្តិសុខ២១នាក់នៅប្រទេសអាហ្វហ្គានិស្ថាន

សង្គម និងកម្សាន្ត
ក្រុមសកម្មប្រយុទ្ធរបស់ពួកឧទ្ទាមតាលីបង់ បានបាញ់សម្លាប់កងកម្លាំងសន្តិសុខសរបស់រដ្ឋាភិបាលចំនួន២១នាក់ និង២៣នាក់ផ្សេងទៀតរងរបួស នៅទីក្រុង Sar-e-Pul ភាគខាងត្បូងនៃប្រទេសអាហ្វហ្កានិស្ថាន ។ លោក Zabihullah Amani អ្នកនាំពាក្យកងកម្លាំងសន្តិសុខបានឲ្យដឹងថា ក្រុមសកម្មប្រយុទ្ធរបស់ពួកឧទ្ទាមតាលីបង់ បានសម្រុកចូលទៅកាន់បន្ទាយសន្តិសុខ និងបាញ់សម្លាប់សន្តិសុខដោយមិនបានដឹងខ្លួនជាមុន ។ នេះមិនមែនជាលើកទីមួយទេសម្រាប់ការបាញ់សម្លាប់គ្នាក្នុងសង្គ្រាមស៊ីវិលនៅអាហ្វហ្កានិស្ថាន ក្នុងសង្គ្រាមរយៈពេលជាង១៧ឆ្នាំនៅក្នុងប្រទេសនេះ ៕...
សមត្ថកិច្ចកងរាជអាវុធហត្ថឃាត់ខ្លួនថៅកែហាងកែសម្ផស្ស ឌែម៉ូគ្លីនិក បន្ទាប់ពីរៀបការរួច

សមត្ថកិច្ចកងរាជអាវុធហត្ថឃាត់ខ្លួនថៅកែហាងកែសម្ផស្ស ឌែម៉ូគ្លីនិក បន្ទាប់ពីរៀបការរួច

សង្គម និងកម្សាន្ត
  ភ្នំពេញ៖  ជាថៅកែហាងកែសម្ផស្ស ឌែម៉ូគ្លីនិក ទើបនឹងរៀបការជាមួយ អ្នកជំនួញថៃវ័យក្មេង កាលពីចុងឆ្នាំ២០១៨ កន្លងផុតទៅ ត្រូវកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនបន្ទាប់ពីរៀបការរួចមក។ សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីថៅកែហាងកែសម្ផស្សរូបនោះមានឈ្មោះ ហូវ ដាណេ ជាស្រី្តមេម៉ាយ ត្រូវកម្លាំងកងរាជអាវុធហត្ថ ឃាត់ខ្លួនពាក់ព័ន្ធករណី ថតវីដេអូ អតិថិជន ដែលទៅទទួលសេវាកម្មកែសម្ផស្សដើម្បីគំរាមទារប្រាក់។ ប្រភពបញ្ជាក់ថា ជនរងគ្រោះបានប្តឹងស្ត្រីជាជនសង្ស័យថា បានបើកហាងកែសម្ផស្សខាងលើដោយ ផ្តល់សេវាកម្មកែសម្ផស្សចាក់ថ្នាំឲ្យស និងដេរប្រដាប់ភេទស្ត្រីៗ (ធ្លាប់រួមភេទរួច) ឲ្យរួមតូចដូចនៅ ក្រមុំ (ហ្ស៊ីន) ដោយយកតម្លៃ ៧០០ដុល្លារអាមេរិក ។ នៅពេលចេញវិក្កយបត្រមាន ២គឺ មួយតម្លៃ ៧០០ដុល្លារ និងមួយទៀត តម្លៃ ២៨០០០ដុល្លារ ដោយអះអាងថា តម្លៃ ២៨០០០ដុល្លារ ជាសេវាចាក់ថ្នាំផ្សេងៗ។ ពេលនោះជនរងគ្រោះបានតវ៉ាលើសេវាផ្សេងៗសុំត្រឹមលតែ ២០០០ដុល្លារ ។ ប៉ុន្តែស...
ខ្មាន់កាំភ្លើងម្នាក់បានបាញ់សម្លាប់សមាជិកមួយគ្រួសារមានគ្នា៦នាក់នៅភាគខាងត្បូងប្រទេសថៃ

ខ្មាន់កាំភ្លើងម្នាក់បានបាញ់សម្លាប់សមាជិកមួយគ្រួសារមានគ្នា៦នាក់នៅភាគខាងត្បូងប្រទេសថៃ

សង្គម និងកម្សាន្ត
បាងកក យោងតាមការចុះផ្សាយរបស់ RT បានឲ្យដឹងថា បុរសខ្មាន់កាំភ្លើងម្នាក់ បានបាញ់សម្លាប់សមាជិកគ្រួសាររបស់ខ្លួនចំនួន៦នាក់ នៅខេត្ត Chumphon ប្រទេសថៃ ។ ប៉ូលីសនៅកន្លែងកើតហេតុ បាននិយាយថា បុរសខ្មាន់កាំភ្លើងគឺជាសមាជិកក្នុងគ្រួសារនោះ បានបាញ់សម្លាប់សមាជិកគ្រួសាររបស់ខ្លួនចំនួន៦នាក់ និងបានបាញ់សម្លាប់ខ្លួនឯងជាក្រោយ ។ ប៉ូលីសដដែលបានបន្តថា នៅថ្ងៃកើតហេតុនោះ ខ្មាន់កាំភ្លើងបានផឹកស្រាស្រវឹងខ្លាំង ក្នុងការអបអរឆ្នាំថ្មី(ឆ្នាំសកល) ខណៈកំពុងផឹកស៊ី ខ្មាន់កាំភ្លើងបានទាស់សម្តីជាមួយកូនប្រសារ បន្ទាប់មកទាញកាំភ្លើងបាញ់សម្លាប់សមាជិកគ្រួសារទាំងអស់តែម្តង ៕...
ដោយការអំណត់អត់ធ្មត់ជំនះរាល់ឧបសគ្គគ្រប់បែបយ៉ាង ធ្វើឲ្យយុវជនម្នាក់ក្លាយខ្លួនជាអគ្គនាយក ក្រុមហ៊ុនវិនិយោគលើអចលនទ្រព្យទាំងវ័យក្មេង

ដោយការអំណត់អត់ធ្មត់ជំនះរាល់ឧបសគ្គគ្រប់បែបយ៉ាង ធ្វើឲ្យយុវជនម្នាក់ក្លាយខ្លួនជាអគ្គនាយក ក្រុមហ៊ុនវិនិយោគលើអចលនទ្រព្យទាំងវ័យក្មេង

សេដ្ឋកិច្ច និងវិនិយោគ
  ផ្តើមចេញពីជីវិតក្មេងវត្តក្នុងរាជធានីភ្នំពេញដែលមកស្នាក់ជាមួយព្រះសង្ឃនៅវត្តនាគវន្ត័ ដើម្បីបន្ត ការសិក្សាថ្នាក់បរិញ្ញាបត្រ ខាងវិស្វករសំណង់នៅសាលាតិចណូអំឡុងឆ្នាំ១៩៩៣ ។ ក្នុងរយះពេល ៥ទៅ៦ឆ្នាំ ធ្វើឲ្យជីវិតជានិស្សិតស្នាក់វត្តជួបការលំបាកគ្រប់បែបយ៉ាងក្នុងការហូបចុក និងថវិការសម្រាប់ ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃក្នុងការសិក្សាតាំងពីថ្នាក់បឋមសិក្សារហូតដល់ថ្នាក់មហាវិទ្យាល័យ។ ជួបជាមួយអ្នកយកព័ត៏មានដេលីខ្មែរសហគ្រឹនវ័យក្មេងរូបនោះបានរៀបរាប់ពីខ្សែជីវិត តាំងពីកុមារ ភាពថា លោកមានឈ្មោះឃួន សូខាន់ឌី ជាកូនអ្នកជនបទដែលឪពុក ម្តាយ ជាគ្រូបង្រៀន ទាំងពីរនាក់នៅក្នុងខេត្តតាកែវ ។ លោកបន្តទៀតថា ភាពល្វីងជូរចត់ក្នុងជីវិតទម្រាំដល់ថ្ងៃនេះទទួលបាន ជោគជ័យ លោកបានជំនះរាល់ឧបសគ្គគ្រប់បែបយ៉ាងក្នុងមូយឆាកជីវិតនេះ។ មុននឹងក្លាយខ្លួនជាអគ្គនាយកក្រុមហ៊ុនមួយ លោកឃួន សុខាន់ឌី រៀបរាប់ថា អ្វីៗដែលទទួលបានជោគជ័យដល់ថ្ងៃនេះគឺកើតចេញពីកម្លាំងញើសឈា...
អាមេរិកចំណាយប្រាក់ជាង៥៨៥លានដុល្លារ ក្នុងការផលិតប្រព័ន្ធខែលការពារមីស៊ីលបាលីស្ទិក

អាមេរិកចំណាយប្រាក់ជាង៥៨៥លានដុល្លារ ក្នុងការផលិតប្រព័ន្ធខែលការពារមីស៊ីលបាលីស្ទិក

សង្គម និងកម្សាន្ត
ប្រព័ន្ធផ្សព្វផ្សាយYahoo News បានឲ្យដឹងថា ក្រសួងការពារជាតិរបស់សហរដ្ឋអាមេរិក បានចំណាយទឹកប្រាក់ប្រមាណ៥៨៥លាន២សែនដុល្លារ ដល់ក្រុមហ៊ុន Lockheed Martin ក្នុងការផលិតប្រព័ន្ធខែលការពារគ្រាប់មីស៊ីលបាលីស្ទិក ។ អាមេរិកមានគម្រោងនឹងដាក់ពង្រាយប្រព័ន្ធខែលការពារគ្រាប់មីស៊ីលបាលីស្ទិកនេះ នៅតាមរដ្ឋមួយចំនួន មានរដ្ឋ ហាវៃ អាឡាស្កា និងរដ្ឋមួយចំនួនទៀត ។ មន្ត្រីមន្ទីរបញ្ចកោណអាមេរិកបាននិយាយថា ការដាក់ពង្រាយប្រព័ន្ធខែលការពារមីស៊ីលបាលីស្ទិកនេះ គឺមានគោលដៅទប់ទល់ជាមួយនឹងការគម្រាមកំហែងដោយមីស៊ីលបាលីស្ទិករបស់កូរ៉េខាងជើង ៕...
រុស្ស៊ីបង្ហាញនាវាមុជទឹកថ្មីមួយគ្រឿង និងផលិតបន្ថែម២គ្រឿងទៀត នឹឹងរួចរាល់នៅឆ្នាំ២០២០

រុស្ស៊ីបង្ហាញនាវាមុជទឹកថ្មីមួយគ្រឿង និងផលិតបន្ថែម២គ្រឿងទៀត នឹឹងរួចរាល់នៅឆ្នាំ២០២០

បច្ចេកវិទ្យា
កងទ័ពជើងទឹករបស់ប្រទេសរុស្ស៊ី បានដាក់បង្ហាញនាវាមុជទឹកថ្មីដ៏ទំនើបរបស់ខ្លួនឈ្មោះ Borei II submarineនៅដើមឆ្នាំ២០១៩នេះ ជាប្រភេទនាវាមុជទឹកសម្រាប់បាញ់មីស៊ីលបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ។ នាយទាហានជើងទឹករុស្ស៊ីបានឲដឹងថា រុស្ស៊ីនឹងផលិតនាវាមុជទឹកប្រភេទ Borei II submarine នេះ ចំនួន២គ្រឿងបន្ថែមទៀត ដែលនឹងផលិតរួចរាល់នៅឆ្នាំ២០២០ខាងមុខ ។ សូមបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានខែនៅចុងឆ្នាំ២០១៨ និងដើមឆ្នាំ២០១៩នេះ រុស្ស៊ីបានដាក់ឲ្យប្រើប្រាស់នូវគ្រឿងឧបករណ៍ជាច្រើន មានមីស៊ីលល្បឿនលឿនជាងសម្លេង និងនាវាមុជទឹកជាដើម ៕...
GMACថា ឆ្នាំ២០១៩ នេះវិស័យកាត់ដេរនៅកម្ពុជាត្រូវការកែលំអបន្ថែមទៀត

GMACថា ឆ្នាំ២០១៩ នេះវិស័យកាត់ដេរនៅកម្ពុជាត្រូវការកែលំអបន្ថែមទៀត

សេដ្ឋកិច្ច និងវិនិយោគ
លោកកាំង ម៉ូលីកា អគ្គលេខាធិការរងនៃសមាគមរោងចក្រកាត់ដេរកម្ពុជាបានឲ្យដឹងថា ទិសដៅដើម្បីសម្រេចបានជោគជ័យនៃការនាំចេញសំលៀកបំពាក់និងស្បែកជើងទៅមុខទៀតនោះ ចាំបាច់ណាស់ត្រូវតែមានការកែលំអបន្ថែមទៀត ដើម្បីបង្កើនផលិតភាពឲ្យខ្ពស់ជាងមុន។ លោកបានបន្តទៀតថា វិស័យកាត់ដេរកម្ពុជាមិនអាចនៅទ្រឹងនោះទេ ខណៈដែលទីផ្សារពិភពលោកមានការប្រកួតប្រជែងខ្ពស់ជាងមុន ហើយបើមិនដូច្នោះទេមិនអាចប្រកូតប្រជែងឈ្នះគេបានដែរ។ មន្រ្តីនៃសមាគមរោងចក្រកាត់ដេរកម្ពុជាបន្ថែមថា តាមពិតអ្វីដែលកម្ពុជាត្រូវប្រឹងប្រែងបន្ថែមទៀតគឺ ហេដ្ឋារចនាសម្ព័ន្ធ តម្លៃអគ្គិសនី និងសេវាដឹកជញ្ជូនតាមផ្លូវគោក និងផ្លូវទឹកជាដើម។ ចំណែកលោក ជូន មុំថុល ប្រធានសហព័ន្ធសហជីពកម្ពុជាបានឲ្យដឹងថា ផលិតភាពក្នុងវិស័យរោងចក្រនៅកម្ពុជាមិនខ្សោយទេ ។ ប៉ុន្តែទន្ទឹមនោះត្រូវទាមទារឲ្យមានការពង្រឹងគុណភាពបន្ថែមទៀត ជាក់ស្តែងនៅឆ្នាំ២០១៧កន្លងទៅនេះ គោលដៅនៃផលិតកម្មរោងចក្ររបស់កម្ពុជានៅតែមានភាពល្អប្រសើរ និងមានផ...
រថយន្តដឹកជ្ូកបុកគ្នាក្រឡាប់ងាប់ជ្រូកអស់ជាច្រើនក្បាលនៅខេត្តបាត់ដំបង

រថយន្តដឹកជ្ូកបុកគ្នាក្រឡាប់ងាប់ជ្រូកអស់ជាច្រើនក្បាលនៅខេត្តបាត់ដំបង

សង្គម និងកម្សាន្ត
  បាត់ដំបង: រថយន្តធុនធំមួយគ្រឿងដឹកជ្រូកនាំចូលពីប្រទេសថៃបុកជាមួយរថយន្ដ១គ្រឿងទៀតបណ្តាលអោយក្រឡាប់ងាប់និងរបួសជ្រូកជាច្រើនក្បាល់កាលពីវេលាម៉ោង៦:៣០នាទីព្រឹកថ្ងៃទី០១ខែមករា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ៥ស្ថិតនៅភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។ ប្រភពនៅកន្លែងកើតហេតុបានឲ្យថា រថយន្តដឹកជ្រូកនេះបានបើកបរក្នុងល្បឿនលឿនពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុខាងលើក៍ទៅបុកនិងរថយន្តកូរ៉េមួយគ្រឿងទៀតបណ្តាលឲ្យក្រឡាប់ទៅម្ខាងផ្លូវខាងឆ្វេងងាប់អស់សត្វជ្រូកច្រើនក្បាល់។ លោកវរសេនីយ៍ឯកផង់ សុភាព អធិការនគរបាលស្រុកថ្មគោលបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៌រវាងរថយន្តដឹកជ្រូកនិងរថយន្តកូរ៉េបុកគ្នាបណ្តាយឲតៃកុងនិងអ្នករួមដំណើរទាំង សងខាងរងរបួសស្រាលនិងជ្រូកងាប់អស់មួយចំនួនធំ។ ករណីនេះសមត្ថកិច្វជំនាញនគរបាលស្រុកថ្មគោល បានប្រគល់ឲ្យកម្លាំងនគរបាលការិយាល័យចរាចរណ៍ខេត្តចាត់ការតាមនីតិវិធី។ សមត្ថកិច្ចសន្និដ្ឋានថាហេតុការណ៍នេះម...