អំឡុងពេលបុណ្យចូលឆ្នាំចិនឆ្នាំនេះ អ្នកទេសចរមានចំនួនច្រើនជាងឆ្នាំមុន ពិសេសអ្នកទេសចរក្នុងស្រុក
ភ្នំពេញ៖ មន្ត្រីក្រសួងទេសចរណ៍ បានឲ្យដឹងថា ក្នុងអំឡុងពេលបុណ្យចូលឆ្នាំចិន នៅឆ្នាំនេះ នៅទូទាំងប្រទេសកម្ពុជា ទទួលបានអ្នកទេសចរ កើនឡើងក្នុងរង្វង់ជាង ១០% បើធៀបនឹងបុណ្យចូលឆ្នាំចិន កាលពីឆ្នាំមុន។
លោក ទិត្យ ចន្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ មិនបានបញ្ជាក់ពីចំនួនអ្នកទេសចរប៉ុន្មាននាក់នោះទេ ដែលបានដើរកម្សាន្តតាមតំបន់រមណីយដ្ឋានទេសចរណ៍ នៅទូទាំងប្រទេសកម្ពុជា ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំចិននេះទេ ដោយលោក អះអាងថា មន្ត្រីជំនាញ កំពុងបូកសរុប។
លោក ទិត្យ ចន្ថា បានបញ្ជាក់ថា “កំណើនអ្នកទេសចរ មានច្រើនជាងឆ្នាំមុន។ ដោយសារអី? ដោយសារហេដ្ឋានរចនាសម្ព័ន្ធល្អ ជាពិសេសទេសចរក្នុងស្រុក គឺបងប្អូនប្រជាពលរដ្ឋយើង មានចំណូល មានមធ្យោបាយ មានយានយន្ត មានឡាន អាចទៅទស្សនាបានគ្រប់កន្លែងបានទាំងអស់នៅ ទូទាំងប្រទេស។ អញ្ចឹង កើនឡើងប្រហែលជាង ១០%។ ប៉ុន្...







