រាជរដ្ឋាភិបាលបានសម្រេចបង្កើតគណៈកម្មាការពិនិត្យ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញសេចក្តីសម្រេច បង្កើតគណៈកម្មការរៀបចំទីតាំងគម្រោងសាងសង់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី លើទំហំផ្ទៃដីប្រមាណ២៦០០ ហិកតា។
គណៈកម្មការរៀបចំទីតាំងគម្រោងសាងសង់ ដឹកនាំដោយ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ជាអនុប្រធាន និងមន្ត្រីជាន់ខ្ពស់ពាក់ព័ន្ធជាច្រើនរូបទៀត ។
សេចក្តីសម្រេចរួមមាន៧ចំណុច ទី១ ពិនិត្យ និងកំណត់និយាមកាទីតាំង សម្រាប់គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី
ទី២ សិក្សាវាយតម្លៃថ្លៃដីនៅតំបន់ គម្រោងសាងសង់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី
ទី៣ សម្របសម្រួលដោះស្រាយបញ្ហាពាក់ព័ន្ធនឹងទីតាំងដី ដើម្បីបង្កលក្ខណៈដល់ដំណើរ...








