ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
ឆ្នាំ២០១៩ នេះកម្ពុជាសល់ស្រូវរហូតដល់៦លានតោន

ឆ្នាំ២០១៩ នេះកម្ពុជាសល់ស្រូវរហូតដល់៦លានតោន

សង្គម និងកម្សាន្ត
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  មានប្រសាសន៍ឲ្យដឹងថា ឆ្នាំ២០១៩នេះ កម្ពុជាសល់ស្រូវរហូតដល់៦លានតោន។ សម្តេចតេជោ ហ៊ុន សែន បានបន្តថា គោលដៅនៃការនាំចេញអង្ករឲ្យបាន១លានតោនក្នុងមួយឆ្នាំនោះ កម្ពុជាមិនទាន់សម្រេចបាននៅឡើយព្រោះយើងមានដៃគូដ៏ខ្លាំងក្លាពីប្រទេសជិតខាងរួមមានថៃ និងវៀតណាមជាដើម។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកូនក្មួយកម្មករ កម្មការិនីប្រមាណ១១,២២៧នាក់ មកពីរោងចក្រ សហគ្រាសចំនួន៣៤ ដែលធ្វើឡើងនៅមជ្ឈមណ្ឌលពាណិជ្ជកម្ម Chengdu Bayi (Cambodia) ស្ថិតនៅភូមិព្រៃរកា ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល នាព្រឹកថ្ងៃពុធ ១រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ពស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។ កម្មករ កម្មការិនី បានជួបសំណេះសំណាលជាមួយសម្តេចតេជោ ហ៊ុន សែន នៅព្រឹកនេះ គឺមកពីរោងចក្រសហគ្រាសក្នុងស្...
រាជរដ្ឋាភិបាលកម្ពុជានឹងខិតខំទាក់ទាញអ្នកវិនិយោគមកវិនិយោគទាំងវិស័យកសិកម្ម និងឧស្សាហកម្ម

រាជរដ្ឋាភិបាលកម្ពុជានឹងខិតខំទាក់ទាញអ្នកវិនិយោគមកវិនិយោគទាំងវិស័យកសិកម្ម និងឧស្សាហកម្ម

សង្គម និងកម្សាន្ត
​​ ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន័ឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជានឹងខិតខំទាក់ទាញអ្នកវិនិយោគមកវិនិយោគទាំងក្នុងវិស័យកសិកម្ម និងឧស្សាហកម្ម ដើម្បីបង្កើតផលិតផលឲ្យកាន់តែច្រើនសម្រាប់នាំចេញ និងបង្កើនការងារជូនប្រជាពលរដ្ឋ។ សម្តេចតេជោ ហ៊ុន សែន  បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ត្រូវធ្វើអ្វីៗគ្រប់យ៉ាង និងគ្រប់វិស័យដើម្បីជំរុញសេដ្ឋកិច្ចជាតិឲ្យមានការរីកចម្រើនទៅមុខបន្តទៀត។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកូនក្មួយកម្មករ កម្មការិនីប្រមាណ១១,២២៧នាក់ មកពីរោងចក្រ សហគ្រាសចំនួន៣៤ ធ្វើឡើងនៅមជ្ឈមណ្ឌលពាណិជ្ជកម្ម Chengdu Bayi (Cambodia) ស្ថិតនៅភូមិព្រៃរកា ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល ព្រឹកថ្ងៃពុធ ១រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ពស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩។ សូមបញ្ជាក់ថា កម្មករ កម្មការិនី បានជួបសំណេះសំណាលជាមួយសម...
ជនសង្ស័យ ១៦ នាក់ស្លាប់ ក្នុងការវាយឆ្មក់ពីកងកម្លាំងសន្តិសុខរដ្ឋាភិបាលអេហ្ស៊ីប

ជនសង្ស័យ ១៦ នាក់ស្លាប់ ក្នុងការវាយឆ្មក់ពីកងកម្លាំងសន្តិសុខរដ្ឋាភិបាលអេហ្ស៊ីប

សង្គម និងកម្សាន្ត
នាយទាហានរដ្ឋាភិបាលអេហ្ស៊ីប បានឲ្យដឹងថា ការវាយឆ្មក់ទៅលើទីតាំងរបស់ជនសង្ស័យថា ជាក្រុមសកម្មប្រយុទ្ធអីុស្លាមជ្រុលនិយម ត្រូវបានធ្វើឡើងពីរកន្លែង គឺទីមួយ នៅស្រុក Obeidat district of Arish សម្លាប់ជនសង្ស័យ៦នាក់ និងកន្លែងមួយទៀតនៅស្រុក Abu Eita district សម្លាប់ជនសង្ស័យ១០នាក់ ។ កងកម្លាំងសន្តិសុខរបស់ ប្រទេសអេហ្ស៊ីប បានប៉ះប្រយុទ្ធគ្នាទ្រង់ទ្រាយធំជាមួយក្រុមខ្មាន់កាំភ្លើង ដែលត្រូវបានសង្ស័យ ថា ជាក្រុមសកម្មប្រយុទ្ធអុីស្លាមជ្រុលនិយម ។ ប្រភពដដែលបានបន្តថា ការប៉ះទង្គិចគ្នាដោយអាវុធនេះ កងកម្លាំងសន្តិសុខអេហ្ស៊ីប បានបាញ់សម្លាប់ជនសង្ស័យចំនួន១៦នាក់ និងជនសង្ស័យមួយចំនួនទៀតបានរងរបួស នៅក្នុងការប៉ះទង្គិចគ្នាដោយអាវុធនេះ ៕...
បុណ្យ​មាឃបូជា ថ្ងៃទី​១៩​កុម្ភៈ​នេះ គ្រោះថ្នាក់​ចរាចរណ៍ សម្លាប់មនុស្ស ៦​នាក់ និង​របួស ២០​នាក់​

បុណ្យ​មាឃបូជា ថ្ងៃទី​១៩​កុម្ភៈ​នេះ គ្រោះថ្នាក់​ចរាចរណ៍ សម្លាប់មនុស្ស ៦​នាក់ និង​របួស ២០​នាក់​

សង្គម និងកម្សាន្ត
​ភ្នំពេញ​៖ របាយការណ៍​ប្រចាំថ្ងៃ​របស់​ប៉ូលិស​ចរាចរណ៍ បង្ហាញថា នៅ​ថ្ងៃបុណ្យ​មាឃបូជា​ថ្ងៃទី​១៩ ខែកុម្ភៈ​នេះ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក នៅ​ទូទាំងប្រទេស បានកើត​ឡើង ១៣​លើក បណ្តាល​ឲ្យ​ស្លាប់មនុស្ស ៦​នាក់ និង​របួស ២០​នាក់​។ មូលហេតុ​គ្រោះថ្នាក់ នៅថ្ងៃនេះ បង្កឡើង​ច្រើនជាងគេ ដោយសារ​ការបើកបរ​ ល្មើស​ល្បឿន​កំណត់ បើកបរ​មិន​គោរព​សិទ្ធិ និង​កត្តា​យានជំនិះ​។ ក្នុងចំណោម​អ្នកស្លាប់​ទាំង ៦​នាក់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ នៅថ្ងៃនេះ មាន ៤​នាក់ ជា​អ្នកធ្វើដំណើរ​តាម​ម៉ូតូ និង​មិន​ពាក់មួក​សុវត្ថិភាព ទាំង ៤​នាក់​៕...
សម្ដេច​តេ​ជោ ហ៊ុន សែន បានសម្រេច​​រៀបចំ​ឲ្យ​មាន​ក្រុម​មេធាវី​ផ្ទាល់​របស់​សម្តេច ដើម្បី​ជួយ​ការពារក្តីដល់​ស្ត្រី​ក្រីក្រ

សម្ដេច​តេ​ជោ ហ៊ុន សែន បានសម្រេច​​រៀបចំ​ឲ្យ​មាន​ក្រុម​មេធាវី​ផ្ទាល់​របស់​សម្តេច ដើម្បី​ជួយ​ការពារក្តីដល់​ស្ត្រី​ក្រីក្រ

សង្គម និងកម្សាន្ត
ភ្នំពេញ​៖ ទីបំផុត សម្ដេច​តេ​ជោ ហ៊ុន សែន បានសម្រេច​ថា នឹង​រៀបចំ​ឲ្យ​មាន​ក្រុម​មេធាវី​ផ្ទាល់​របស់​សម្តេច ដើម្បី​ជួយ​ការពារ​ស្ត្រី​ក្រីក្រ ទទួលបាន​ទទួល​ការកាត់ក្តី​បាន​លឿន ជៀសវាង​ការឃុំខ្លួន​លើស​ពេលវេលា​។ ក្នុងនោះ សម្ដេច​តេ​ជោ គ្រោង​ជ្រើសរើស​មេធាវី ជា​សមាជិក​ប្រមាណ ៥០​នាក់ ដែល​អាចបែងចែក ២​នាក់ ប្រចាំខេត្ត​នីមួយៗ​។ កិច្ចការពារ​ក្តី​នេះ មិន​កំណត់​ការពារ​ឲ្យតែ​ស្ត្រី​នោះទេ ប៉ុន្តែ​ការពារ​ករណី​ផ្សេងៗទៀត ដែល​ធ្វើយ៉ាងណា ជួយ​ឲ្យ​សង្គម និង​ប្រជាពលរដ្ឋ​ខ្មែរ មាន​យុត្តិធម៌ អនុវត្តតាម​នីតិរដ្ឋ​។​ ​សម្តេច​តេ​ជោ ហ៊ុន សែន បានលើកឡើង​ដូច្នេះ ក្នុងពេល​សម្តេច ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​លោក ម៉ាត់​ធ្យូ អែន​តូ​នី ថា​យ៍​ល័​រ (Matthew Anthony Tayler) ប្រធាន​ក្រុមហ៊ុន​ច្បាប់ ដន ម៉ូ​រី​ស អិ​ល​អិ​ល​ភី (Duane Morris LLP) ដែលជា​ក្រុមហ៊ុន​ច្បាប់​អាមេរិក កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​វិមាន​សន្តិភាព​...
កម្ពុជា​ត្រូវការកម្លាំង​បោសសម្អាត​មីន​ជាង​ ២ពាន់​នាក់​បន្ថែមទៀត ​

កម្ពុជា​ត្រូវការកម្លាំង​បោសសម្អាត​មីន​ជាង​ ២ពាន់​នាក់​បន្ថែមទៀត ​

សង្គម និងកម្សាន្ត
ត្បូងឃ្មុំ៖ លោក ព្រំ សុភមង្គល អគ្គលេខាធិការអាជ្ញាធរមីន បានលើកឡើងថា កម្ពុជាត្រូវការកងកម្លាំងបោសសម្អាតមីនបន្ថែមចំនួនជាង ២ ០០០នាក់ ដើម្បីពន្លឿនការបោសសម្អាតមីនឲ្យអស់តាមផែនការកំណត់ នៅឆ្នាំ២០២៥។ លោកព្រំ សុភមង្គល បានង្លែងបែបនេះ នៅក្នុងកិច្ចប្រជុំវិស័យសកម្មភាពមីននៅសាលាខេត្តត្បូងឃ្មុំ កាលពីរសៀលថ្ងៃទី១៨ ខែកុម្ភៈឆ្នាំ២០១៩។ កិច្ចប្រជុំនេះ ផ្តោតសំខាន់លើការផ្សព្វផ្សាយដល់ភាគីពាក់ព័ន្ធពីផែនការយុទ្ធសាស្ត្រជាតិវិស័យសកម្មភាពមីន និងធ្វើសេចក្តីរាយការណ៍ពីលទ្ធផល និងផែនការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះសល់ពីពីសង្គ្រាម ។ សូមបញ្ជាក់ថា ​បច្ចុប្បន្ននេះ មន្ត្រី ​និង​បុគ្គលិក​កំពុង​បម្រើ​ការងារនៅមជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជាមាន​ប្រមាណ ១ ៨០០​នាក់ និង​មាន​ជន​ពលី​ ពិការ មរណៈ និងចូលនិវត្តន៍ចំនួនជិត ៤០០នាក់៕...
គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនចំនួន៥

គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនចំនួន៥

សេដ្ឋកិច្ច និងវិនិយោគ
ឆ្លើយតប តាមសំណើរសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនចំនួន៥ដូចខាងក្រោម៖ ១-“KAI GAO PAPER INDUSTRY CO.,LTD.” គម្រោងបង្កើតរោងចក្រផលិតម្ស៉ៅក្រដាស “Paper Pulp and Lignin” ពីឈើដាំដុះក្នុងស្រុក ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង មានទុនវិនិយោគប្រមាណ ១៧,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៦១កន្លែង។ ២-“TOP RISE MASTER INDUSTRY CO.,LTD.” គម្រោងបង្កើតរោងចក្រផលិត និងផ្គុំដំឡើងសម្ភារៈបរិក្ខាអគ្គិសនី ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៣,៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥១០កន្លែង។ ៣-“UNION CITY DEVELOPMENT GROUP CO.,LTD.” គម្រោងអភិវឌ្ឍន៍ទីក្រុងទេសចរណ៍ “TEMI” រួមមាន៖ សណ្ឋ...
សម្ភោធដាក់ឲ្យប្រើប្រាស់អគារថ្មីនៃសាខា​ធនាគារជាតិ​នៃ​កម្ពុជាខេត្តស្វាយរៀង

សម្ភោធដាក់ឲ្យប្រើប្រាស់អគារថ្មីនៃសាខា​ធនាគារជាតិ​នៃ​កម្ពុជាខេត្តស្វាយរៀង

សង្គម និងកម្សាន្ត
ស្វាយរៀង៖ លោក ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា លោក ម៉ែន វិបុល អភិបាលខេត្ត លោក ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ចើញជាអធិបតីពិធីសម្ពោធអគារសាខាធនាគារជាតិនៃកម្ពុជាខេត្តស្វាយរៀង នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ ។ លោក ជា ចាន់តូ បានមានប្រសាសន៍ថា អគារ​សាខា​ធនាគារជាតិ​នៃ​កម្ពុជា ​ខេត្តស្វាយយរៀងថ្មីនេះ នឹងផ្តល់នូវ​សារសំខាន់​ថ្មីមួយ​ទៀត​ សម្រាប់​បម្រើ​លើ​វិស័យ​ធនាគារជាតិ​នៅ​កម្ពុជា​ពិសេសសម្រាប់ទឹកដីខេត្តស្វាយរៀង ទាំងមូលឲ្យទទួលបានការរីកចម្រើន និងមានការអភិវឌ្ឍថ្មីៗបន្ថែមទៀត។ ការសាងសង់អគារថ្មីនេះគឺ ដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍរីកចម្រើននៃ វិស័យសេដ្ឋកិច្ចរបស់ខេត្ត និងតម្រូវការចាំបាច់ក្នុងការគ្រប់គ្រង និងសម្របសម្រួលប្រតិបត្តិការរូបិយវត្ថុ ក៏ដូចជាការជំរុញការលើកកម្ពស់ប្រាក់រៀល ឱ្យកាន់ទូលំទូលាយថែមទៀត។ លោកបានបន្ថែមថា សមិទ្ធផលថ្មីនេះមិនត្រឹមតែបង្ហាញពី ការអភិវឌ្ឍរីកចម្រើនក្នុងធនាគារ ខេត្ត...
ឧកញ៉ា ឡេង ណាវ៉ាតត្រា«ការអភិវឌ្ឍលំនៅដ្ឋានតាមតំបន់ជាយក្រុងកំពុងតែមានសន្ទុះខ្លាំងនិងការរីកចម្រើនផ្នែកវិស័យអចលនទ្រព្យ» 

ឧកញ៉ា ឡេង ណាវ៉ាតត្រា«ការអភិវឌ្ឍលំនៅដ្ឋានតាមតំបន់ជាយក្រុងកំពុងតែមានសន្ទុះខ្លាំងនិងការរីកចម្រើនផ្នែកវិស័យអចលនទ្រព្យ» 

សេដ្ឋកិច្ច និងវិនិយោគ
អ្នកវិនិយោគិនវ័យក្មេងនៅកម្ពុជា លោកឧកញ៉ា ឡេង ណាវាត្រា អគ្គនាយកក្រុមហ៊ុន Calaxy Navatra Group បានមានប្រសាសន៍ឲ្យដឹងនៅពេលថ្មីៗនេះថា បច្ចុប្បន្ននេះ ដោយសារតែការរីកចម្រើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ជាមួយនិងកំណើនប្រជាពលរដ្ឋរស់នៅទីក្រុងកាន់តែច្រើនជំរុញឲ្យមានតម្រូវការស្នាក់ផងដែរ ។ ហេតុដូច្នោះហើយធ្វើឲ្យការអភិវឌ្ឍលំនៅដ្ឋាននៅជាយក្រុងកំពុងតែមានសន្ទុះខ្លាំងនិងបន្តរីកចម្រើនជាបន្តបន្ទាប់នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ លោកឧកញ៉ាបានមានប្រសាសន៍ទៀតថា ក្រុមហ៊ុន Calaxy Navatra Group បានវិនិយោគលើវិស័យដីធ្លីមានដូចជា គម្រោងពុះដីឡូតិ៍ ផ្ទះល្វែង និងផ្សារទំនើបជាដើមហើយការវិនិយោគលើវិស័យអចលនទ្រព្យគឺខាងក្រុមហ៊ុនមិនមានការព្រួយបារម្ភរឿងហានិភ័យកើតឡើងនោះទេ ។ ដោយសារតែកម្ពុជាមានសុខសន្តិភាពនិងការរីកចម្រើនសេដ្ឋកិច្ចជាតិ។ លើសពីនេះ អ្នកវិនិយោគខាងលើថ្លែងទៀតថា ការអភិវឌ្ឍរបស់ក្រុមហ៊ុនលោកអាចឈជើងបាននៅលើទីផ្សារនិងជោគជ័យដល់សព្វថ្ង...
ប្រធានសហគមន៌អភិវឌ្បន៌កសិកម្មកម្ពុជា ជំរុញនឹងលើកទឹកចិត្តឲ្យកសិករកម្ពុជាដាំសណ្តែកផ្កាយ ព្រោះទីផ្សាអន្តរជាតិកំពុងត្រូវការ

ប្រធានសហគមន៌អភិវឌ្បន៌កសិកម្មកម្ពុជា ជំរុញនឹងលើកទឹកចិត្តឲ្យកសិករកម្ពុជាដាំសណ្តែកផ្កាយ ព្រោះទីផ្សាអន្តរជាតិកំពុងត្រូវការ

សេដ្ឋកិច្ច និងវិនិយោគ
សហគមន៌អភិវឌ្បន៌កសិកម្មកម្ពុជា និងស្ថានទូតវៀតណាម ប្រចាំនៅកម្ពុជាបានចុះកិច្ចព្រមព្រៀងលើការបញ្ជាទិញសណ្ដែកផ្កាយពីប្រទេសកម្ពុជានិងការវិយោគដាំដុះបន្ថែមលើគំរោងអភិវឌ្បន៌របស់សហគមន៌៥០០ហិចតាកិច្ចព្រមព្រៀងនេះធ្វើឡើងកាលពី១៨ខែកុម្ភះ២០១៩ តំណាងលោកស្រី ស៊ូ ម៉ាលី នា យិកាក្រុមហ៊ុនអូមេហ្គា៣ស៊ីអេឌីស៊ី និងលោកបណ្ឌិត ឃី លាង អគ្គនាយកសហគមន៌អភិវឌ្ឍន៍កសិកម្មកម្ពុជា។ លោកបណ្ឌិត ឃី លាង ប្រធានសហគន៍អភិវឌ្ឍកសិកម្មកម្ពុជានិងជាអគ្គនាយកក្រុមហ៊ុនអូមេហ្គា៣បានមានប្រសាសន៍ថា សហគមន៍អភិវឌ្ឍន៍កសិកម្មកម្ពុជាកំពុងតែជំរុញឲ្យកសិករនៅតាមសហគមន៍ដាំដុះឲ្យបានច្រើនដើម្បីឆ្លើយតបតាមតម្រូវការទីផ្សារនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ លោកឃី លាង បានបញ្ជាក់ថា កាលពីឆ្នាំ២០១៨ កន្លងទៅនេះតាមផែនការនឹងជំរុញឲ្យផ្ទៃដីដាំដុះឲ្យបាន៤ម៉ឺនហិកតា។ លោកបណ្ឌិតបន្តទៀតថា បច្ចុប្បន្ននេះកសិករអ្នកដាំដុះសណ្តែកផ្កាយមិនបារម្ភពីរឿងទីផ្សារនោះទេ ចំពោះតម្លៃវិញក្រុមហ៊ុននិងសហគមន...